قَدِ ٱفۡتَرَيۡنَا عَلَى ٱللَّهِ كَذِبًا إِنۡ عُدۡنَا فِي مِلَّتِكُم بَعۡدَ إِذۡ نَجَّىٰنَا ٱللَّهُ مِنۡهَاۚ وَمَا يَكُونُ لَنَآ أَن نَّعُودَ فِيهَآ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّنَاۚ وَسِعَ رَبُّنَا كُلَّ شَيۡءٍ عِلۡمًاۚ عَلَى ٱللَّهِ تَوَكَّلۡنَاۚ رَبَّنَا ٱفۡتَحۡ بَيۡنَنَا وَبَيۡنَ قَوۡمِنَا بِٱلۡحَقِّ وَأَنتَ خَيۡرُ ٱلۡفَٰتِحِينَ
ពួកយើងប្រាកដជាប្រឌិតមួលបង្កាច់ទៅលើអល់ឡោះជាក់ជាមិនខានឡើយប្រសិនបើពួកយើងមានជំនឿចំពោះអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនិងប្រឆាំងចំពោះអល់ឡោះ ក្រោយពេលដែលទ្រង់បានផ្តល់នូវសុខសុវត្ថិភាពដល់ពួកយើងដោយក្តីសប្បុរសរបស់ទ្រង់ហើយនោះ។ វាពិតជាមិនត្រឹមត្រូវ ហើយក៏មិនមែនជាផ្លូវដែលត្រឹមត្រូវសម្រាប់ពួកយើងនោះដែរក្នុងការវិលត្រឡប់ទៅកាន់សាសនាដែលខុសឆ្គងរបស់ពួកអ្នកវិញនោះ លើកលែងតែអល់ឡោះជាម្ចាស់របស់ពួកយើងទ្រង់មានចេតនាប៉ុណ្ណោះ ពីព្រោះអ្វីៗទាំងអស់ឱនលំទោន(កើតឡើង)ទៅតាមចេតនារបស់ទ្រង់។ ម្ចាស់របស់យើងទ្រង់ដឹងជ្រួតជ្រាបលើរាល់អ្វីៗទាំងអស់។ គ្មានអ្វីមួយដែលអាចលាក់កំបាំងពីទ្រង់បានឡើយ។ ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលពួកយើងប្រគល់ការទុកចិត្តដើម្បីឲ្យទ្រង់ថែរក្សាពួកយើងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវជានិច្ច និងការពារពួកយើងពីមាគ៌ាទាំងឡាយនៃនរកអវចី។ ឱម្ចាស់របស់យើង! សូមទ្រង់មេត្តាកាត់សេចក្តីរវាងពួកយើងនិងក្រុមរបស់ពួកយើងដែលជាពួកប្រឆាំងដោយភាពយុត្តិធម៌ផងចុះ ហើយសូមទ្រង់មេត្តាជួយអ្នកដែលស្ថិតនៅលើភាពត្រឹមត្រូវដែលត្រូវគេបំពានឲ្យទទួលជោគជ័យលើពួកបំពានដែលចចេសរឹងរូសផងចុះ។ ជាការពិតណាស់ ទ្រង់(ឱម្ចាស់របស់ពួកយើង) គឺជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត។
التفاسير: