Prijevod značenja časnog Kur'ana - Prijevod sažetog tefsira Kur'ana na khmerski jezik.

Broj stranice:close

external-link copy
88 : 7

۞ قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لَنُخۡرِجَنَّكَ يَٰشُعَيۡبُ وَٱلَّذِينَ ءَامَنُواْ مَعَكَ مِن قَرۡيَتِنَآ أَوۡ لَتَعُودُنَّ فِي مِلَّتِنَاۚ قَالَ أَوَلَوۡ كُنَّا كَٰرِهِينَ

ពួកមេដឹកនាំដែលជាពួកក្រអឺតក្រទមនៃក្រុមរបស់ព្យាការីស៊្ហូអែបបាននិយាយទៅកាន់ព្យាការីស៊្ហូអែបថាៈ ពិតប្រាកដណាស់ ពួកយើងនឹងបណ្តេញអ្នក(ឱស៊្ហូអែប) និងបណ្តាអ្នកមានជំនឿលើអ្នកដែលនៅជាមួយអ្នកចេញពីស្រុកភូមិរបស់យើងនេះ ឬក៏អ្នកត្រូវតែវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ ព្យាការីស៊្ហូអែបបាននិយាយទៅកាន់ពួកគេវិញដោយភាពភ្ញាក់ផ្អើល និងហួសចិត្តថាៈ តើឲ្យពួកយើងតាមពួកអ្នក គោរពតាមសាសនារបស់ពួកអ្នកឬ ទាំងដែលពួកយើងមិនពេញចិត្តចំពោះវាដោយសារចំណេះដឹងរបស់យើងដែលដឹងថា ពួកអ្នកស្ថិតនៅលើផ្លូវមិនពិតក៏ដោយនោះ? info
التفاسير:

external-link copy
89 : 7

قَدِ ٱفۡتَرَيۡنَا عَلَى ٱللَّهِ كَذِبًا إِنۡ عُدۡنَا فِي مِلَّتِكُم بَعۡدَ إِذۡ نَجَّىٰنَا ٱللَّهُ مِنۡهَاۚ وَمَا يَكُونُ لَنَآ أَن نَّعُودَ فِيهَآ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّنَاۚ وَسِعَ رَبُّنَا كُلَّ شَيۡءٍ عِلۡمًاۚ عَلَى ٱللَّهِ تَوَكَّلۡنَاۚ رَبَّنَا ٱفۡتَحۡ بَيۡنَنَا وَبَيۡنَ قَوۡمِنَا بِٱلۡحَقِّ وَأَنتَ خَيۡرُ ٱلۡفَٰتِحِينَ

ពួកយើងប្រាកដជាប្រឌិតមួលបង្កាច់ទៅលើអល់ឡោះជាក់ជាមិនខានឡើយប្រសិនបើពួកយើងមានជំនឿចំពោះអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកនិងប្រឆាំងចំពោះអល់ឡោះ ក្រោយពេលដែលទ្រង់បានផ្តល់នូវសុខសុវត្ថិភាពដល់ពួកយើងដោយក្តីសប្បុរសរបស់ទ្រង់ហើយនោះ។ វាពិតជាមិនត្រឹមត្រូវ ហើយក៏មិនមែនជាផ្លូវដែលត្រឹមត្រូវសម្រាប់ពួកយើងនោះដែរក្នុងការវិលត្រឡប់ទៅកាន់សាសនាដែលខុសឆ្គងរបស់ពួកអ្នកវិញនោះ លើកលែងតែអល់ឡោះជាម្ចាស់របស់ពួកយើងទ្រង់មានចេតនាប៉ុណ្ណោះ ពីព្រោះអ្វីៗទាំងអស់ឱនលំទោន(កើតឡើង)ទៅតាមចេតនារបស់ទ្រង់។ ម្ចាស់របស់យើងទ្រង់ដឹងជ្រួតជ្រាបលើរាល់អ្វីៗទាំងអស់។ គ្មានអ្វីមួយដែលអាចលាក់កំបាំងពីទ្រង់បានឡើយ។ ចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលពួកយើងប្រគល់ការទុកចិត្តដើម្បីឲ្យទ្រង់ថែរក្សាពួកយើងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវជានិច្ច និងការពារពួកយើងពីមាគ៌ាទាំងឡាយនៃនរកអវចី។ ឱម្ចាស់របស់យើង! សូមទ្រង់មេត្តាកាត់សេចក្តីរវាងពួកយើងនិងក្រុមរបស់ពួកយើងដែលជាពួកប្រឆាំងដោយភាពយុត្តិធម៌ផងចុះ ហើយសូមទ្រង់មេត្តាជួយអ្នកដែលស្ថិតនៅលើភាពត្រឹមត្រូវដែលត្រូវគេបំពានឲ្យទទួលជោគជ័យលើពួកបំពានដែលចចេសរឹងរូសផងចុះ។ ជាការពិតណាស់ ទ្រង់(ឱម្ចាស់របស់ពួកយើង) គឺជាអ្នកកាត់សេចក្តីដ៏ប្រសើរបំផុត។ info
التفاسير:

external-link copy
90 : 7

وَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ لَئِنِ ٱتَّبَعۡتُمۡ شُعَيۡبًا إِنَّكُمۡ إِذٗا لَّخَٰسِرُونَ

ពួកមេដឹកនាំនិងពួកដែលមានឋានៈសក្តិដែលគ្មានជំនឿក្នុងចំណោមក្រុមរបស់គេដែលជាអ្នកបដិសេធចំពោះការអំពាវនាវទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ បាននិយាយព្រមាន(ក្រុមរបស់ពួកគេ)ឲ្យប្រុងប្រយ័ត្នអំពីព្យាការីស៊្ហូអែបនិងសាសនារបស់គាត់ថាៈ ប្រសិនបើពួកអ្នក(ឱក្រុមរបស់យើង)ចូលកាន់សាសនារបស់ស៊្ហូអែប ហើយបោះបង់ចោលសាសនារបស់ពួកអ្នកនិងសាសនារបស់ជីដូនជីតារបស់ពួកអ្នកនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជានឹងក្លាយជាអ្នកដែលខាតបង់ជាមិនខាន។ info
التفاسير:

external-link copy
91 : 7

فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ

ពេលនោះ ការរញ្ជូយដីដ៏ខ្លាំងក្លាមួយបានឆក់យកជីវិតរបស់ពួកគេ ធ្វើឲ្យពួកគេវិនាសអន្តរាយនៅក្នុងលំនៅឋានរបស់ពួកគេ ដោយដួលផ្កាប់មុខទៅលើដី ហើយពួកគេស្លាប់យ៉ាងស្ងប់ស្ងាត់នៅក្នុងផ្ទះរបស់ពួកគេ។ info
التفاسير:

external-link copy
92 : 7

ٱلَّذِينَ كَذَّبُواْ شُعَيۡبٗا كَأَن لَّمۡ يَغۡنَوۡاْ فِيهَاۚ ٱلَّذِينَ كَذَّبُواْ شُعَيۡبٗا كَانُواْ هُمُ ٱلۡخَٰسِرِينَ

ពួកដែលបានបដិសេធនឹងព្យាការីស៊្ហូអែបនោះបានទទួលរងនូវក្តីវិនាសអន្តរាយទាំងអស់គ្នា ហើយពួកគេហាក់បីដូចជាមិនដែលធ្លាប់បានរស់នៅក្នុងលំនៅឋានរបស់ពួកគេ និងមិនធ្លាប់បានសើយសុខនៅក្នុងនោះនោះឡើយ។ ពួកដែលបដិសេធនឹងព្យាការីស៊្ហូអែបនោះ ពួកគេគឺជាពួកដែលខាតបង់ ពីព្រោះពួកគេខាតបង់ទាំងខ្លួនប្រាណរបស់ពួកគេ និងអ្វីដែលជាកម្មសិទ្ធិរបស់ពួកគេ(ដែលពួកគេធ្លាប់បានគ្រប់គ្រង)។ រីឯបណ្តាអ្នកដែលមានជំនឿនៃក្រុមរបស់គេ(ព្យការីស្ហ៊ូអែប)វិញ ពួកគេពុំមែនជាអ្នកដែលខាតបង់ដូចអ្វីដែលពួកប្រឆាំងដែលបដិសេធទាំងនោះធ្លាប់បានអះអាងនោះទេ។ info
التفاسير:

external-link copy
93 : 7

فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَٰلَٰتِ رَبِّي وَنَصَحۡتُ لَكُمۡۖ فَكَيۡفَ ءَاسَىٰ عَلَىٰ قَوۡمٖ كَٰفِرِينَ

ហើយព្យាការីរបស់ពួកគេ គឺព្យាការីស៊្ហូអែប បានបែរចេញពីពួកគេនៅពេលដែលពួកគេបាន(ជួបនឹងក្ដី)វិនាសអន្តរាយ ហើយគាត់ក៏បាននិយាយឆ្លើយតបចំពោះពួកគេថាៈ ឱក្រុមរបស់ខ្ញុំ! ជាការពិតណាស់ ខ្ញុំពិតជាបានផ្សព្វផ្សាយដល់ពួកអ្នកនូវអ្វីដែលម្ចាស់របស់ខ្ញុំទ្រង់បានបង្គាប់ប្រើខ្ញុំឲ្យផ្សព្វផ្សាយវាទៅកាន់ពួកអ្នកហើយ ហើយខ្ញុំក៏បានទូន្មានពួកអ្នកដែរ ប៉ុន្តែពួកអ្នកមិនទទួលយកការទូន្មានរបស់ខ្ញុំ និងមិនគោរពតាមការណែនាំរបស់ខ្ញុំឡើយ។ ដូច្នេះ តើឲ្យខ្ញុំមានទុក្ខព្រួយ សោកសា្តយចំពោះក្រុមដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់ដែលនៅតែបន្ត(ប្រកាន់ជំហរ)ស្ថិតនៅលើការប្រឆាំងរបស់ពួកគេនោះយ៉ាងដូចម្តេចទៅ? info
التفاسير:

external-link copy
94 : 7

وَمَآ أَرۡسَلۡنَا فِي قَرۡيَةٖ مِّن نَّبِيٍّ إِلَّآ أَخَذۡنَآ أَهۡلَهَا بِٱلۡبَأۡسَآءِ وَٱلضَّرَّآءِ لَعَلَّهُمۡ يَضَّرَّعُونَ

ហើយយើងមិនបានបញ្ជូនព្យាការីណាម្នាក់ក្នុងចំណោមព្យាការីរបស់យើងទៅកាន់ភូមិស្រុកណាមួយ ហើយពួកគេ(ប្រជាជនដែលនៅទីនោះ)បានបដិសេធនិងប្រឆាំងនោះទេ លើកលែងតែយើងបានឲ្យពួកគេជួបប្រទះនូវទុក្ខវេទនា ភាពក្រខ្សត់ និងជំងឺផ្សេងៗ ដោយសង្ឃឹមថា ពួកគេនឹងបន្ទាបខ្លួនចំពោះអល់ឡោះ ហើយបោះបង់ចោលនូវភាពគ្មានជំនឿ និងភាពអំនួតដែលពួកគេមាននោះ។ ហើយនេះក៏ជាការព្រមានចំពោះពួកគូរ៉័ស្ហ ក៏ដូចជាជនទាំងឡាយណាដែលប្រឆាំងនិងបដិសេធ តាមរយៈការរំលឹកពីមាគ៌ារបស់អល់ឡោះចំពោះប្រជាជាតិទាំងឡាយដែលបដិសេធ។ info
التفاسير:

external-link copy
95 : 7

ثُمَّ بَدَّلۡنَا مَكَانَ ٱلسَّيِّئَةِ ٱلۡحَسَنَةَ حَتَّىٰ عَفَواْ وَّقَالُواْ قَدۡ مَسَّ ءَابَآءَنَا ٱلضَّرَّآءُ وَٱلسَّرَّآءُ فَأَخَذۡنَٰهُم بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ

បន្ទាប់មក យើងបានផ្លាស់ប្តូរពួកគេក្រោយពីភាពវេទនានិងជំងឺនានាដោយជំនួសមកវិញនូវភាពល្អប្រសើរ និងមានសុខសន្តិភាពវិញ រហូតដល់ពួកគេមានកូនចៅ និងទ្រព្យសម្បត្តិកាន់តែច្រើន។ ហើយ(ពេលនោះ)ពួកគេបែរជានិយាយថាៈ ប្រការអាក្រក់ និងប្រការល្អដែលពួកយើងជួបប្រទះនេះ គឺជារឿងធម្មតាដែលអ្នកជំនាន់មុនពួកយើងក៏ធ្លាប់បានជួបប្រទះដូចនេះដែរ(វាមិនមែនជារឿងអ្វីប្លែកនោះទេ)។ ពួកគេពុំបានដឹងទេថា ជាការពិតណាស់ គ្រោះដែលពួកគេបានជួបប្រទះនោះ គឺគេ(អល់ឡោះ)ចង់ឲ្យពួកគេយកវាធ្វើជាមេរៀន ហើយឧបការគុណនានាដែលពួកគេទទួលបាននោះ គឺគេចង់ល្បួងពួកគេប៉ុណ្ណោះ។ ដូច្នេះ យើងក៏បានបញ្ចុះទណ្ឌកម្មទៅកាន់ពួកគេភ្លាមៗខណៈដែលពួកគេមិនដឹងខ្លួន និងមិនបានត្រៀមខ្លួនចំពោះទណ្ឌកម្មនោះឡើយ។ info
التفاسير:
Poruke i pouke ajeta na ovoj stranici:
• من مظاهر إكرام الله لعباده الصالحين أنه فتح لهم أبواب العلم ببيان الحق من الباطل، وبنجاة المؤمنين، وعقاب الكافرين.
• ក្នុងចំណោមសញ្ញាជាក់ស្តែងនៃការលើកតម្កើងរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងនូវទង្វើកុសលនោះ គឺទ្រង់បើកនូវបណ្តាទ្វារនៃចំណេះវិជ្ជាដល់ពួកគេ តាមរយៈការបកស្រាយបញ្ជាក់ពីការពិត និងប្រការមិនពិត ផ្តល់ភាពជោគជ័យដល់បណ្តាអ្នកដែលមានជំនឿ ហើយដាក់ទណ្ឌកម្មដល់ពួកដែលគ្មានជំនឿ។ info

• من سُنَّة الله في عباده الإمهال؛ لكي يتعظوا بالأحداث، ويُقْلِعوا عما هم عليه من معاص وموبقات.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់ទុកពេលឲ្យពួកគេ ដើម្បីយកហេតុការណ៍ទាំងឡាយដែលបានកើតឡើងនោះធ្វើវាជាមេរៀន និងដើម្បីឲ្យពួកគេដកចេញ ឬបញ្ឈប់នូវអំពើល្មើសដែលពួកគេកំពុងតែប្រព្រឹត្ត និងប្រការទាំងឡាយដែលនាំឲ្យអន្តរាយ។ info

• الابتلاء بالشدة قد يصبر عليه الكثيرون، ويحتمل مشقاته الكثيرون، أما الابتلاء بالرخاء فالذين يصبرون عليه قليلون.
• ការសាកល្បងដោយឲ្យទទួលនូវការលំបាកនោះ អាចមានមនុស្សជាច្រើនមានភាពអត់ធ្មត់ចំពោះវាបាន។ ចំណែកឯការសាកល្បងដោយទទួលបានសេចក្តីសុខវិញ គឺមានមនុស្សតិចតួចណាស់ដែលអាចអត់ធ្មត់ចំពោះវាបាននោះ។ info