Prijevod značenja časnog Kur'ana - Prijevod sažetog tefsira Kur'ana na khmerski jezik.

Broj stranice:close

external-link copy
121 : 7

قَالُوٓاْ ءَامَنَّا بِرَبِّ ٱلۡعَٰلَمِينَ

ពួកអ្នកចេះមន្តអាគមទាំងនោះបាននិយាយថាៈ ពួកយើងមានជំនឿនឹងម្ចាស់នៃម៉ាខ្លូកទាំងអស់ហើយ។ info
التفاسير:

external-link copy
122 : 7

رَبِّ مُوسَىٰ وَهَٰرُونَ

ដែលជាម្ចាស់របស់ព្យាការីមូសា និងព្យាការីហារូន។ ពិតណាស់ ទ្រង់គឺជាម្ចាស់ដែលសាកសមនឹងត្រូវគេគោរពសក្ការៈ មិនមែនព្រះនានាក្រៅពីទ្រង់ដែលត្រូវបានគេប្រឌិតឡើងនោះទេ។ info
التفاسير:

external-link copy
123 : 7

قَالَ فِرۡعَوۡنُ ءَامَنتُم بِهِۦ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّ هَٰذَا لَمَكۡرٞ مَّكَرۡتُمُوهُ فِي ٱلۡمَدِينَةِ لِتُخۡرِجُواْ مِنۡهَآ أَهۡلَهَاۖ فَسَوۡفَ تَعۡلَمُونَ

ហ្វៀរអោនបានស្រែកគម្រាមទៅកាន់ពួកគេ(គ្រូមន្តអាគម)ក្រោយពីពួកគេបានមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់ថាៈ តើពួកឯងមានជំនឿនឹងមូសាមុនពេលដែលយើងអនុញ្ញាតដល់ពួកឯងឬ? ពិតណាស់ ការមានជំនឿរបស់ពួកឯងចំពោះគេ(ព្យាការីមូសា) និងការជឿជាក់របស់ពួកឯងចំពោះអ្វីដែលមូសាបាននាំមកនេះ គឺគ្រាន់តែជាការក្បត់ និងជាល្បិចកលដែលពួកអ្នក និងមូសាបានរៀបចំវាឡើងដើម្បីបណ្តេញអ្នកដែលនៅក្នុងទីក្រុងនេះចេញតែប៉ុណ្ណោះ។ ដូច្នេះ ពួកអ្នក(នែគ្រូមន្តអាគមទាំងឡាយ)គង់តែនឹងដឹងថា តើទារុណកម្មអ្វីដែលនឹងកើតឡើងលើពួកអ្នកនោះ។ info
التفاسير:

external-link copy
124 : 7

لَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٖ ثُمَّ لَأُصَلِّبَنَّكُمۡ أَجۡمَعِينَ

យើងពិតជានឹងកាត់ដៃស្តាំរបស់ពួកឯងរាល់គ្នាជាមួយនឹងជើងឆ្វេង ឬក៏កាត់ដៃឆ្វេងជាមួយនិងជើងស្តាំរបស់ពួកឯង(កាត់ដៃជើងឆ្លាស់គ្នា)។ ក្រោយមក យើងពិតជានឹងចងឆ្កាងពួកឯងទៅនឹងគល់ល្មើដើម្បីជាការធ្វើទារុណកម្មចំពោះពួកអ្នក ក៏ដូចជាដើម្បីបន្លាចនិងព្រមានចំពោះអ្នកទាំងឡាយដែលបានឃើញពួកអ្នកស្ថិតក្នុងស្ថានភាពបែបនេះ។ info
التفاسير:

external-link copy
125 : 7

قَالُوٓاْ إِنَّآ إِلَىٰ رَبِّنَا مُنقَلِبُونَ

ពួកអ្នកចេះមន្តអាគមទាំងនោះបានឆ្លើយតបចំពោះការព្រមានរបស់ហ្វៀរអោនវិញថាៈ ជាការពិតណាស់ ចំពោះម្ចាស់របស់ពួកយើងតែមួយគត់ដែលពួកយើងនឹងវិលត្រឡប់ទៅកាន់ទ្រង់នោះ។ ដូច្នេះ ពួកយើងមិនខ្វល់ចំពោះអ្វីដែលអ្នកបានព្រមាន(ដាក់ទណ្ឌកម្មចំពោះពួកយើង)នោះទេ។ info
التفاسير:

external-link copy
126 : 7

وَمَا تَنقِمُ مِنَّآ إِلَّآ أَنۡ ءَامَنَّا بِـَٔايَٰتِ رَبِّنَا لَمَّا جَآءَتۡنَاۚ رَبَّنَآ أَفۡرِغۡ عَلَيۡنَا صَبۡرٗا وَتَوَفَّنَا مُسۡلِمِينَ

ហើយការដែលអ្នក(ឱហ្វៀរអោន)ប្រឆាំងនឹងពួកយើង និងធ្វើបែបនេះមកលើពួកយើងនោះ គឺគ្មានអ្វីក្រៅពីដោយសារតែពួកយើងមានជំនឿនឹងបណ្តាភស្តុតាងនៃម្ចាស់របស់ពួកយើងនៅពេលដែលវាបានមកដល់ពួកយើងតាមរយៈព្យាការីមូសានោះឡើយ។ ប្រសិនបើនេះ គឺជាបាបកម្មដែលត្រូវបានគេស្តីបន្ទោសនោះ ដូច្នេះ វាគឺជាបាបកម្មរបស់ពួកយើង។ បន្ទាប់មក ពួកគេ(អ្នកចេះមនុ្តអាគម)បានតម្រង់ឆ្ពោះទៅកាន់អល់ឡោះជាម្ចាស់ដោយសុំបួងសួងពីទ្រង់ដោយអង្វរករទ្រង់ថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាប្រទានភាពអត់ធ្មត់ដល់ពួកយើងដើម្បីពង្រឹងពួកយើងឲ្យស្ថិតនៅលើការពិតផង ហើយសូមទ្រង់មេត្តាឲ្យពួកយើងបានស្លាប់ក្នុងនាមជាអ្នកមូស្លីមដែលប្រគល់ខ្លួនចំពោះទ្រង់ ជាអ្នកដែលទទួលយកនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជាអ្នកដែលដើរតាមអ្នកនាំសាររបស់ទ្រង់ផងចុះ។ info
التفاسير:

external-link copy
127 : 7

وَقَالَ ٱلۡمَلَأُ مِن قَوۡمِ فِرۡعَوۡنَ أَتَذَرُ مُوسَىٰ وَقَوۡمَهُۥ لِيُفۡسِدُواْ فِي ٱلۡأَرۡضِ وَيَذَرَكَ وَءَالِهَتَكَۚ قَالَ سَنُقَتِّلُ أَبۡنَآءَهُمۡ وَنَسۡتَحۡيِۦ نِسَآءَهُمۡ وَإِنَّا فَوۡقَهُمۡ قَٰهِرُونَ

ហើយពួកមេដឹកនាំនិងអ្នកដែលមានឋានៈសក្តិនៃក្រុមរបស់ហ្វៀរអោន ដែលជាពួកញុះញង់ហ្វៀនអោនឲ្យប្រឆាំងនឹងព្យាការីមូសានិងអ្នកដែលមានជំនឿជាមួយគាត់នោះ បាននិយាយទៅកាន់ហ្វៀរអោនថាៈ តើអ្នក(ឱហ្វៀរអោន)ទុកបណ្តោយឲ្យមូសា ហើយនិងក្រុមរបស់គេដើរបង្កវិនាសកម្មនៅលើផែនដី ហើយបោះបង់អ្នកនិងព្រះនានារបស់អ្នក ព្រមទាំងអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ឬ? ហ្វៀរអោនបានឆ្លើយតបថាៈ (ទេ!) យើងពិតជានឹងសម្លាប់កូនប្រុសរបស់អម្បូរអ៊ីស្រាអែលទាំងអស់ ហើយយើងទុកជីវិតកូនស្រីរបស់ពួកគេដើម្បីទុកធ្វើជាអ្នកបម្រើ(ជាទាសករ)ពួកយើង។ ជាការពិតណាស់ ពួកយើងគឺជាអ្នកដែលខ្លាំងពូកែ ជាអ្នកដែលមានអំណាចអាចគាបសង្កត់ បង្ខិតបង្ខំពួកគេបាន។ info
التفاسير:

external-link copy
128 : 7

قَالَ مُوسَىٰ لِقَوۡمِهِ ٱسۡتَعِينُواْ بِٱللَّهِ وَٱصۡبِرُوٓاْۖ إِنَّ ٱلۡأَرۡضَ لِلَّهِ يُورِثُهَا مَن يَشَآءُ مِنۡ عِبَادِهِۦۖ وَٱلۡعَٰقِبَةُ لِلۡمُتَّقِينَ

ព្យាការីមូសាបាននិយាយផ្តែផ្តាំដល់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកបួងសួងសុំជំនួយពីអល់ឡោះជាម្ចាស់តែមួយគត់ដើម្បី(ឲ្យទ្រង់)ការពារពីពួកអ្នកគ្រោះថ្នាក់ និងនាំផលប្រយោជន៍ដល់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់ចំពោះការសាកល្បងដែលពួកអ្នកកំពុងតែជួបប្រទះនេះ។ ជាការពិតណាស់ ផែនដីនេះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ហើយវាមិនមែនជាកម្មសិទ្ធិរបស់ហ្វៀរអោនឬអ្នកណាម្នាក់ រហូតដល់គេអាចប្រើអំណាចផ្តាច់ការនៅលើវា(តាមទំនើងចិត្តរបស់គេនោះ)នោះឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នឹងផ្លាស់ប្តូរវារវាងមនុស្សលោកទាំងឡាយទៅតាមចេតនារបស់ទ្រង់។ ក៏ប៉ុន្តែ លទ្ធផលចុងក្រោយដែលល្អប្រសើរនៅលើផែនដីនោះ គឺសម្រាប់បណ្តាអ្នកមានជំនឿដែលពួកគេអនុវត្តតាមបទបញ្ជាម្ចាស់របស់ពួកគេ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ ពិតណាស់ វា(លទ្ធផលចុងក្រោយដែលល្អប្រសើរ)នោះហើយគឺសម្រាប់ពួកគេ ទោះបីជាពួកគេជួបប្រទះ ឬទទួលរងនូវគ្រោះ និងការសាកល្បងក៏ដោយ។ info
التفاسير:

external-link copy
129 : 7

قَالُوٓاْ أُوذِينَا مِن قَبۡلِ أَن تَأۡتِيَنَا وَمِنۢ بَعۡدِ مَا جِئۡتَنَاۚ قَالَ عَسَىٰ رَبُّكُمۡ أَن يُهۡلِكَ عَدُوَّكُمۡ وَيَسۡتَخۡلِفَكُمۡ فِي ٱلۡأَرۡضِ فَيَنظُرَ كَيۡفَ تَعۡمَلُونَ

ក្រុមរបស់ព្យាការីមូសាដែលជាអម្បូរអ៊ីស្រាអែលបាននិយាយទៅកាន់ព្យាការីមូសាថាៈ ឱព្យាការីមូសា! ពួកយើងត្រូវបានគេសាកល្បងដោយស្នាដៃរបស់ហ្វៀរអោនតាមរយៈការសម្លាប់កូនប្រុសរបស់ពួកយើង ហើយទុកជីវិតកូនស្រីរបស់ពួកយើងតាំងពីមុនពេលដែលអ្នកមកដល់ពួកយើងមកម្លេះ និងក្រោយពេលដែលអ្នកមកដល់ថែមទៀត។ ព្យាការីមូសាក៏បានទូន្មានពួកគេ ក៏ដូចជាផ្តល់ដំណឹងរីករាយដល់ពួកគេពីការរួចផុតពីទុក្ខព្រួយនេះថាៈ សង្ឃឹមថាម្ចាស់របស់ពួកអ្នកនឹងកម្ទេចសត្រូវរបស់ពួកអ្នក គឺហ្វៀរអោននិងបក្សពួករបស់គេ រួចហើយទ្រង់នឹងឲ្យពួកអ្នកគ្រប់គ្រងនៅលើផែនដីនេះក្រោយពីពួកគេវិញ ហើយទ្រង់នឹងរង់ចាំមើល តើពួកអ្នកនឹងធ្វើអ្វីក្រោយពីនោះ ថាតើពួកអ្នកថ្លែងអំណរគុណ ឬក៏ប្រឆាំង(រមិលគុណ)ចំពោះទ្រង់។ info
التفاسير:

external-link copy
130 : 7

وَلَقَدۡ أَخَذۡنَآ ءَالَ فِرۡعَوۡنَ بِٱلسِّنِينَ وَنَقۡصٖ مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمۡ يَذَّكَّرُونَ

ហើយជាការពិតណាស់ យើងបានដាក់ទណ្ឌកម្មចំពោះក្រុមហ្វៀរអោនដោយឲ្យពួកគេទទួលរងនូវគ្រោះរាំងស្ងួត និងគ្រោះទុរ្ភឹក្ស និងបានសាកល្បងពួកគេដោយធ្វើឲ្យផលានុផលនានា(របស់ពួកគេ)នៅលើផែនដីបានផលតិច(មិនគ្រប់គ្រាន់)។ សង្ឃឹមថា ពួកគេនឹងចងចាំ ហើយយកវាធ្វើជាមេរៀនថា ពិតណាស់អ្វីដែលពួកគេទទួលរងនេះ គឺជាទណ្ឌកម្មសម្រាប់ពួកគេទៅលើការប្រឆាំងរបស់ពួកគេ។ ដូច្នេះ ពួកគេនឹងវិលត្រឡប់(សារភាពកំហុស)ទៅកាន់អល់ឡោះជាម្ចាស់។ info
التفاسير:
Poruke i pouke ajeta na ovoj stranici:
• موقف السّحرة وإعلان إيمانهم بجرأة وصراحة يدلّ على أنّ الإنسان إذا تجرّد عن هواه، وأذعن للعقل والفكر السّليم بادر إلى الإيمان عند ظهور الأدلّة عليه.
• គោលជំហររបស់គ្រូមន្តអាគម និងការប្រកាសពីការមានជំនឿរបស់ពួកគេយ៉ាងក្លាហាននិងច្បាស់លាស់ គឺបង្ហាញឲ្យឃើញថា ជាការពិតណាស់មនុស្សលោក នៅពេលដែលពួកគេបោះបង់ចោលទំនើងចិត្តរបស់ខ្លួន ហើយធ្វើតាមសតិបញ្ហា និងគំនិតដ៏ត្រឹមត្រូវរបស់ខ្លួន គឺពួកគេនឹងរួសរាន់ទៅកាន់ការមានជំនឿវិញនៅពេលដែលភស្តុតាងបានបង្ហាញចំពោះពួកគេ។ info

• أهل الإيمان بالله واليوم الآخر هم أشدّ الناس حزمًا، وأكثرهم شجاعة وصبرًا في أوقات الأزمات والمحن والحروب.
• អ្នកដែលមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោក ពួកគេគឺជាមនុស្សដែលអង់អាចក្លាហាន និងអត់ធ្មត់ច្រើនជាងគេបំផុតគ្រប់ពេលដែលមានវិបត្តិ ពេលដែលមានគ្រោះ និងពេលដែលមានសង្គ្រាម។ info

• المنتفعون من السّلطة يُحرِّضون ويُهيِّجون السلطان لمواجهة أهل الإيمان؛ لأن في بقاء السلطان بقاء لمصالحهم.
• អ្នកដែលទទួលបានផលប្រយោជន៍ពីអំណាច គឺពួកគេជម្រុញនិងញុះញង់អ្នកកាន់អំណាចឲ្យប្រឆាំងនឹងអ្នកដែលមានជំនឿ ពីព្រោះនៅពេលដែលអំណាចអាចរក្សាបាន ពួកគេនៅតែអាចទទួលបានផលប្រយោជន៍។ info

• من أسباب حبس الأمطار وغلاء الأسعار: الظلم والفساد.
• ក្នុងចំណោមមូលហេតុដែលនាំឲ្យមានគ្រោះរាំងស្ងួត និងទំនិញឡើងថ្លៃនោះ គឺការប្រព្រឹត្តអយុត្តិធម៌ បំពាន និងការបង្កវិនាសកម្ម។ info