Prijevod značenja časnog Kur'ana - Prijevod sažetog tefsira Kur'ana na khmerski jezik.

Broj stranice:close

external-link copy
164 : 7

وَإِذۡ قَالَتۡ أُمَّةٞ مِّنۡهُمۡ لِمَ تَعِظُونَ قَوۡمًا ٱللَّهُ مُهۡلِكُهُمۡ أَوۡ مُعَذِّبُهُمۡ عَذَابٗا شَدِيدٗاۖ قَالُواْ مَعۡذِرَةً إِلَىٰ رَبِّكُمۡ وَلَعَلَّهُمۡ يَتَّقُونَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ នៅពេលដែលក្រុមមួយក្នុងចំណោមពួកគេបានហាមឃាត់ពួកគេពីអំពើអាក្រក់នេះ និងបានព្រមានពួកគេឲ្យប្រុងប្រយ័ត្នអំពីវា។ ពេលនោះ មានមួយក្រុមមួយផ្សេងទៀតបាននិយាយទៅកាន់ក្រុមនោះថាៈ ហេតុអ្វីបានជាពួកអ្នកណែនាំក្រុមដែលអល់ឡោះជិតនឹងបំផ្លាញពួកគេនៅក្នុងលោកិយនេះដោយសារតែពួកគេបានប្រព្រឹត្តនូវអំពើល្មើស ឬក៏ទ្រង់ដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លានាថ្ងៃបរលោកចំពោះពួកគេ? ពួកអ្នកដែលណែនាំបាននិយាយថាៈ ពួកយើងបានណែនាំ ផ្តល់ដំបូន្មានដល់ពួកគេ ដើម្បីជាហេតុផលសំអាងមួយរបស់ពួកយើងចំពោះអល់ឡោះ ដោយពួកយើងបានធ្វើនូវទង្វើដែលគេបង្គាប់ពួកយើងឲ្យធ្វើនៃការប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ដើម្បីកុំឲ្យអល់ឡោះទ្រង់យកទោសពៃរ៍ពួកយើងដោយសារតែពួកយើងបានបោះបង់(មិនបានធ្វើ)វា ហើយនិងសង្ឃឹមថា ពួកគេនឹងទទួលបានផលប្រយោជន៍ពីការណែនាំនេះ ហើយនឹងបោះបង់ចោលនូវអំពើល្មើសដែលពួកគេកំពុងតែប្រព្រឹត្តនេះ។ info
التفاسير:

external-link copy
165 : 7

فَلَمَّا نَسُواْ مَا ذُكِّرُواْ بِهِۦٓ أَنجَيۡنَا ٱلَّذِينَ يَنۡهَوۡنَ عَنِ ٱلسُّوٓءِ وَأَخَذۡنَا ٱلَّذِينَ ظَلَمُواْ بِعَذَابِۭ بَـِٔيسِۭ بِمَا كَانُواْ يَفۡسُقُونَ

ហើយនៅពេលដែលពួកប្រឆាំងបានងាកចេញពីអ្វីដែលអ្នកផ្តល់ដំបូន្មានបានរំលឹកពួកគេ និងមិនព្រមបញ្ឈប់(ការចេញទៅនេសាទនៅថ្ងៃសៅរ៍)នោះ យើងបានរំដោះតែបណ្តាអ្នកដែលបានហាមឃាត់គ្នាពីអំពើអាក្រក់ប៉ុណ្ណោះឲ្យរួចផុតពីទណ្ឌកម្ម។ ហើយយើងបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះពួកដែលបំពានដោយចេញទៅនេសាទនៅថ្ងៃសៅរ៍ ដោយសារតែពួកគេបានចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ និងនៅតែបន្តប្រព្រឹត្តនូវអំពើល្មើសនេះទៀត។ info
التفاسير:

external-link copy
166 : 7

فَلَمَّا عَتَوۡاْ عَن مَّا نُهُواْ عَنۡهُ قُلۡنَا لَهُمۡ كُونُواْ قِرَدَةً خَٰسِـِٔينَ

ហើយនៅពេលដែលពួកគេបានបំពានព្រំដែននៃការហាមឃាត់របស់អល់ឡោះដោយភាពអំណួតក្អេងក្អាង និងចចេសរឹងរួស ព្រមទាំងមិនស្តាប់តាមការណែនាំនោះ យើងបានមានបន្ទូលទៅកាន់ពួកគេថាៈ ចូរពួកឯងកើតទៅជាសត្វស្វាដ៏អាប់ឱនចុះ។ ពេលនោះ ពួកគេក៏បានក្លាយទៅជាសត្វស្វាដូចដែលយើងមានចេតនា។ ជាការពិតណាស់ បទបញ្ជារបស់យើងចំពោះអ្វីមួយនៅពេលដែលយើងមានបំណងបង្កើតអ្វីមួយនោះ គឺយើងគ្រាន់តែមានបនន្ទូលទៅកាន់វាថា ចូរកើតចុះ វាក៏កើតឡើងភ្លាម។ info
التفاسير:

external-link copy
167 : 7

وَإِذۡ تَأَذَّنَ رَبُّكَ لَيَبۡعَثَنَّ عَلَيۡهِمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ مَن يَسُومُهُمۡ سُوٓءَ ٱلۡعَذَابِۗ إِنَّ رَبَّكَ لَسَرِيعُ ٱلۡعِقَابِ وَإِنَّهُۥ لَغَفُورٞ رَّحِيمٞ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលអល់ឡោះទ្រង់បានប្រកាសនូវដំណឹងយ៉ាងច្បាស់លាស់មួយដែលគ្មានការសង្ស័យឡើយនៅក្នុងវាថា ជាការពិតណាស់ ទ្រង់ពិតជានឹងបញ្ជូនទៅកាន់ពួកយូដានូវអ្នកដែលធ្វើឲ្យពួកគេអាប់ឱន ជាទណ្ឌកម្មចំពោះពួកគេនៅក្នុងជីវិតលោកិយរបស់ពួកគេរហូតដល់ថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងរហ័សបំផុតចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងទ្រង់ រហូតដល់ទ្រង់អាចនឹងដាក់ទណ្ឌកម្មលើពួកគេភ្លាមៗនៅក្នុងលោកិយនេះ។ ហើយពិតណាស់ ទ្រង់គឺជាម្ចាស់ដែលមហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពទោសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير:

external-link copy
168 : 7

وَقَطَّعۡنَٰهُمۡ فِي ٱلۡأَرۡضِ أُمَمٗاۖ مِّنۡهُمُ ٱلصَّٰلِحُونَ وَمِنۡهُمۡ دُونَ ذَٰلِكَۖ وَبَلَوۡنَٰهُم بِٱلۡحَسَنَٰتِ وَٱلسَّيِّـَٔاتِ لَعَلَّهُمۡ يَرۡجِعُونَ

ហើយយើងបានបំបែកពួកគេ(អម្បូរអ៊ីស្រាអែល)នៅលើផែនដីនេះជាក្រុមៗក្រោយពីពួកគេធ្លាប់បាន(រស់នៅ)ប្រមូលផ្តុំគ្នា(រួបរួមគ្នាជាក្រុមតែមួយ)។ ក្នុងចំណោមពួកគេ គឺមានអ្នកដែលសាងនូវទង្វើកុសល ដោយពួកគេបំពេញនូវសិទ្ធិទាំងឡាយរបស់អល់ឡោះ ក៏ដូចជាសិទ្ធិទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់។ ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលធន់កណ្តាល ហើយក្នុងចំណោមពួកគេនោះទៀត គឺមានអ្នកដែលបំពានលើខ្លួនឯងដោយការប្រព្រឹត្តនូវអំពើល្មើស។ ហើយយើងបានសាកល្បងពួកគេនូវភាពងាយស្រួល និងការលំបាកជាច្រើន សង្ឃឹមថាពួកគេនឹងវិលត្រឡប់(បញ្ឈប់)ពីអំពើល្មើសនានាដែលពួកគេកំពុងតែប្រព្រឹត្ត។ info
التفاسير:

external-link copy
169 : 7

فَخَلَفَ مِنۢ بَعۡدِهِمۡ خَلۡفٞ وَرِثُواْ ٱلۡكِتَٰبَ يَأۡخُذُونَ عَرَضَ هَٰذَا ٱلۡأَدۡنَىٰ وَيَقُولُونَ سَيُغۡفَرُ لَنَا وَإِن يَأۡتِهِمۡ عَرَضٞ مِّثۡلُهُۥ يَأۡخُذُوهُۚ أَلَمۡ يُؤۡخَذۡ عَلَيۡهِم مِّيثَٰقُ ٱلۡكِتَٰبِ أَن لَّا يَقُولُواْ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّ وَدَرَسُواْ مَا فِيهِۗ وَٱلدَّارُ ٱلۡأٓخِرَةُ خَيۡرٞ لِّلَّذِينَ يَتَّقُونَۚ أَفَلَا تَعۡقِلُونَ

ហើយបន្ទាប់ពីពួកទាំងនោះ(កន្លងផុត)ទៅ មានអ្នកជំនាន់ក្រោយបានមកដល់ស្នងដំណែងពីពួកគេ ដែលជាពួកដែលអាក្រក់(ដូចពួកគេដែរ)។ ពួកគេបានទទួលគម្ពីរតាវរ៉តពីអ្នកជំនាន់មុនពួកគេ ដោយពួកគេបានសូត្រវា ប៉ុន្តែពួកគេមិនបានអនុវត្តតាមអ្វីដែលមាននៅក្នុងវា(គម្ពីរតាវរ៉ត)នោះទេ។ ពួកគេបែរជាទទួលយកទ្រព្យសម្បត្តិលោកិយដ៏តិចតួចជាថ្នូរនឹងការដែលពួកគេកែប្រែគម្ពីររបស់អល់ឡោះជាម្ចាស់ទៅវិញ ហើយពួកគេកាត់សេចក្តីខុសពីអ្វីដែលអល់ឡោះបានបញ្ចុះមកនៅក្នុងគម្ពីរនោះ។ ហើយពួកគេប្រាថ្នា(ស្រមើស្រមៃ)ដោយខ្លួនឯងថា ពិតណាស់អល់ឡោះនឹងអភ័យទោសចំពោះបាបកម្មទាំងឡាយរបស់ពួកគេ។ ហើយប្រសិនបើទ្រព្យសម្បត្តិលោកិយដ៏តិចតួចនេះបានមកដល់ពួកគេនោះ ពួកគេនឹងទទួលយកវាម្តងហើយម្តងទៀត។ តើអល់ឡោះមិនបានដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកទាំងនោះទេឬដែលថា ពួកគេមិនត្រូវនិយាយអ្វីដែលទាក់ទងនឹងអល់ឡោះជាម្ចាស់ឡើយ លើកលែងតែវាជាការពិត ដោយគ្មានការកែប្រែនិងគ្មានការផ្លាស់ប្តូរនោះ? ពិតណាស់ ការដែលពួកគេបោះបង់ការអនុវត្តតាមគម្ពីរ(តាវរ៉ត)នោះ មិនមែនដោយភាពល្លង់ខ្លៅ(របស់ពួកគេ)នោះឡើយ ផ្ទុយទៅវិញ គឺពួកគេបានដឹងយ៉ាងច្បាស់ ពីព្រោះពួកគេបានសូត្រនូវអ្វីដែលមាននៅក្នុងគម្ពីរនោះ ហើយពួកគេក៏បានដឹងពីវាដែរ។ ពិតប្រាកដណាស់ បាបកម្មរបស់ពួកគេ(ដែលបានកែប្រែគម្ពីររបស់អល់ឡោះនោះ)គឺធ្ងន់ធ្ងរបំផុត។ ហើយលំនៅដ្ឋាននៅថ្ងៃបរលោក និងឧបការគុណដ៏អមតៈដែលមាននៅថ្ងៃបរលោកនោះ គឺវាល្អប្រសើរជាងទ្រព្យសម្បត្តិ(លោកិយ)ដែលមានបណ្តោះអាសន្ននេះទៅទៀត ដែលវាគឺសម្រាប់តែបណ្តាអ្នកដែលអនុវត្តតាមបទបញ្ជារបស់អល់ឡោះ និងចៀសឆ្ងាយពីទង្វើទាំងឡាយដែលទ្រង់បានហាមឃាត់ប៉ុណ្ណោះ។ ដូច្នេះ តើពួកដែលទទួលយកទ្រព្យសម្បត្តិលោកិយដ៏តិចតួចស្តួចស្តើងនេះមិនបានគិតពិចារណាទេឬថា ពិតណាស់ អ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់បណ្តាអ្នកដែលគោរពកោតខ្លាចនៅថ្ងៃបរលោកនោះ គឺវាល្អប្រសើរ និងអមតៈនោះ? info
التفاسير:

external-link copy
170 : 7

وَٱلَّذِينَ يُمَسِّكُونَ بِٱلۡكِتَٰبِ وَأَقَامُواْ ٱلصَّلَوٰةَ إِنَّا لَا نُضِيعُ أَجۡرَ ٱلۡمُصۡلِحِينَ

ហើយចំពោះបណ្តាអ្នកដែលប្រកាន់ខ្ជាប់តាមគម្ពីរតាមរ៉ត និងបានអនុវត្តតាមអ្វីដែលមាននៅក្នុងវា ព្រមទាំងបានប្រតិបត្តិសឡាតដោយរក្សាលើពេលវេលារបស់វា សារ៉ាត់(លក្ខខណ្ឌ)របស់វា ប្រការវ៉ាជិប(ចាំបាច់)របស់វា និងប្រការស៊ូណិត(ប្រកាគួរគប្បី)ទាំងឡាយរបស់វានោះ អល់ឡោះជាម្ចាស់នឹងតបស្នងចំពោះទង្វើដែលពួកគេបានសាង។ ពិតណាស់ អល់ឡោះជាម្ចាស់មិនធ្វើឲ្យបាត់បង់នូវផលបុណ្យរបស់អ្នកដែលបានសាងនូវទង្វើកុសលនោះឡើយ។ info
التفاسير:
Poruke i pouke ajeta na ovoj stranici:
• إذا نزل عذاب الله على قوم بسبب ذنوبهم ينجو منه من كانوا يأمرون بالمعروف وينهون عن المنكر فيهم.
• នៅពេលដែលអល់ឡោះទ្រង់ដាក់ទណ្ឌកម្មទៅលើក្រុមណាមួយដោយសារតែបាបកម្មរបស់ពួកគេនោះ ទ្រង់នឹងសង្គ្រោះអ្នកទាំងឡាយណាដែលបានប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ក្នុងចំណោមពួកគេចេញពីទណ្ឌកម្មនោះ។ info

• يجب الحذر من عذاب الله؛ فإنه قد يكون رهيبًا في الدنيا، كما فعل سبحانه بطائفة من بني إسرائيل حين مَسَخَهم قردة بسبب تمردهم.
• ចាំបាច់ត្រូវមានការប្រុងប្រយ័ត្នពីទណ្ឌកម្មរបស់អល់ឡោះ ព្រោះវាអាចកើតឡើងភ្លាមៗគួរឲ្យខ្លាចរអានៅក្នុងលោកិយនេះតែម្តង ដូចដែលទ្រង់បានដាក់ទៅលើក្រុមមួយក្នុងចំណោមអម្បូរអ៊ីស្រាអែល ដោយទ្រង់បានធ្វើឲ្យពួកគេក្លាយទៅជាសត្វស្វាដោយសារតែភាពចចេសរឹងរូសរបស់ពួកគេ។ info

• نعيم الدنيا مهما بدا أنه عظيم فإنه قليل تافه بجانب نعيم الآخرة الدائم.
• អល់ឡោះជាម្ចាស់ទ្រង់បានកំណត់ឲ្យអម្បូរអ៊ីស្រាអែលទទួលនូវភាពអាប់ឱននិងភាពក្រខ្សត់ ដោយទ្រង់បានកំណត់នៅរាល់ៗជំនាន់នៃពូកគេ គឺតែងតែមានអ្នកទទួលរងនូវទណ្ឌកម្មដោយសារតែការប្រព្រឹត្តអយុត្តិធម៌ និងការបំពានរបស់ពួកគេ។ info

• أفضل أعمال العبد بعد الإيمان إقامة الصلاة؛ لأنها عمود الأمر.
• ឧបការគុណនៅក្នុងលោកិយនេះ បើទោះបីជាមើលទៅឃើញថាធំធេង និងអស្ចារ្យយ៉ាងណាក៏ដោយ ក៏វាតិចតួចបំផុតបើប្រៀបធៀបនឹងឧបការគុណនាថ្ងៃបរលោកដ៏អមតៈនោះ។ info