ثُمَّ بَدَّلۡنَا مَكَانَ ٱلسَّيِّئَةِ ٱلۡحَسَنَةَ حَتَّىٰ عَفَواْ وَّقَالُواْ قَدۡ مَسَّ ءَابَآءَنَا ٱلضَّرَّآءُ وَٱلسَّرَّآءُ فَأَخَذۡنَٰهُم بَغۡتَةٗ وَهُمۡ لَا يَشۡعُرُونَ
បន្ទាប់មក យើងបានផ្លាស់ប្តូរពួកគេក្រោយពីភាពវេទនានិងជំងឺនានាដោយជំនួសមកវិញនូវភាពល្អប្រសើរ និងមានសុខសន្តិភាពវិញ រហូតដល់ពួកគេមានកូនចៅ និងទ្រព្យសម្បត្តិកាន់តែច្រើន។ ហើយ(ពេលនោះ)ពួកគេបែរជានិយាយថាៈ ប្រការអាក្រក់ និងប្រការល្អដែលពួកយើងជួបប្រទះនេះ គឺជារឿងធម្មតាដែលអ្នកជំនាន់មុនពួកយើងក៏ធ្លាប់បានជួបប្រទះដូចនេះដែរ(វាមិនមែនជារឿងអ្វីប្លែកនោះទេ)។ ពួកគេពុំបានដឹងទេថា ជាការពិតណាស់ គ្រោះដែលពួកគេបានជួបប្រទះនោះ គឺគេ(អល់ឡោះ)ចង់ឲ្យពួកគេយកវាធ្វើជាមេរៀន ហើយឧបការគុណនានាដែលពួកគេទទួលបាននោះ គឺគេចង់ល្បួងពួកគេប៉ុណ្ណោះ។ ដូច្នេះ យើងក៏បានបញ្ចុះទណ្ឌកម្មទៅកាន់ពួកគេភ្លាមៗខណៈដែលពួកគេមិនដឹងខ្លួន និងមិនបានត្រៀមខ្លួនចំពោះទណ្ឌកម្មនោះឡើយ។
التفاسير: