وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ عَادٖ وَبَوَّأَكُمۡ فِي ٱلۡأَرۡضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورٗا وَتَنۡحِتُونَ ٱلۡجِبَالَ بُيُوتٗاۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ
ចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះទៅលើពួកអ្នកខណៈដែលទ្រង់បានតែងតាំងពួកអ្នកជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមអាទ ហើយទ្រង់បានផ្តល់លំនៅឋានដល់ពួកអ្នកនៅលើភពផែនដីនេះដោយឲ្យពួកអ្នកសោយសុខនឹងវា ហើយពួកអ្នកបានទទួលនូវអ្វីដែលពួកអ្នកស្នើសុំ។ នោះគឺក្រោយពីការបំផ្លាញក្រុមអាទបន្ទាប់ពីពួកគេនៅតែបន្តរឹងរូសលើការប្រឆាំង និងការបដិសេធ។ ពួកអ្នក(ក្រុមព្យាការីសឡេះ)បានសាងសង់វិមាននៅលើដីរាប ហើយបានចោះភ្នំជាច្រើនធ្វើជាផ្ទះ។ ដូច្នេះ ចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះទៅលើពួកអ្នក ដើម្បីពួកអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណទាំងនោះ។ ហើយចូរពួកអ្នកបោះបង់ការដើរបង្កវិនាសកម្មនៅលើផែនដី។ នោះ(ការបោះបង់ការដើរបង្កវិនាសកម្មនៅលើផែនដី) គឺតាមរយៈការបោះបង់ការប្រឆាំងនឹងអល់ឡោះ និងបោះបង់ការប្រព្រឹត្តល្មើសចំពោះទ្រង់។
التفاسير: