وَأَوۡرَثۡنَا ٱلۡقَوۡمَ ٱلَّذِينَ كَانُواْ يُسۡتَضۡعَفُونَ مَشَٰرِقَ ٱلۡأَرۡضِ وَمَغَٰرِبَهَا ٱلَّتِي بَٰرَكۡنَا فِيهَاۖ وَتَمَّتۡ كَلِمَتُ رَبِّكَ ٱلۡحُسۡنَىٰ عَلَىٰ بَنِيٓ إِسۡرَٰٓءِيلَ بِمَا صَبَرُواْۖ وَدَمَّرۡنَا مَا كَانَ يَصۡنَعُ فِرۡعَوۡنُ وَقَوۡمُهُۥ وَمَا كَانُواْ يَعۡرِشُونَ
ហើយយើងបានផ្តល់នូវមរតកទាំងទិសខាងកើតនិងទិសខាងលិចឲ្យអម្បូរអ៊ីស្រាអែលដែលពួកគេធ្លាប់ត្រូវហ្វៀរអោន និងបក្សពួករបស់គេជិះជាន់ធ្វើបាប ដែលអត្ថន័យរបស់វា គឺសំដៅលើទឹកដីស្ហាម ដែលជាទឹកដីដែលអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់ពរជ័យចំពោះវាតាមរយៈការបញ្ចេញនូវដំណាំ និងផលានុផលជាច្រើន។ ហើយពាក្យសន្យាដ៏ល្អឥតខ្ចោះនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារ)ដែលបានបំពេញឲ្យអម្បូរអ៊ីស្រាអែលនោះ គឺត្រូវបានលើកឡើងនៅក្នុងបន្ទូលរបស់ទ្រង់ថា ៖“ហើយយើងចង់ប្រទាននូវឧបការគុណដល់បណ្ដាអ្នក(អម្បូរអ៊ីស្រាអែល)ដែលត្រូវគេជិះជាន់នៅលើទឹកដីនេះ។ ហើយយើងធ្វើឱ្យពួកគេក្លាយជាមេដឹកនាំ និងធ្វើឱ្យពួកគេក្លាយជាអ្នកដែលទទួលមរតក(បន្ទាប់ពីហ្វៀរអោន)។” (ជំពូក អាល់ក៏សស វាក្យខណ្ឌទី៥)។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានផ្ដល់អំណាចគ្រប់គ្រងនៅលើផែនដីឱ្យពួកគេ ដោយសារតែពួកគេអត់ធ្មត់ចំពោះការធ្វើទុក្ខបុកម្នេញពីសំណាក់ហ្វៀរអោននិងបក្សពួករបស់គេដែលពួកគេបានទទួលរង។ ហើយយើងបានកម្ទេចនូវដំណាំ និងផ្ទះសម្បែងដែលពួកហ្វៀរអោនបានធ្វើ និងវិមានទាំងឡាយដែលពួកគេបានកសាងវាឡើង។
التفاسير: