وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ قَدۡ جَآءَتۡكُم بَيِّنَةٞ مِّن رَّبِّكُمۡۖ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةٗۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابٌ أَلِيمٞ
ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីសឡេះទៅកាន់កុលសម្ព័ន្ធសាមូទដែលជាបងប្អូនរបស់ពួកគេ ដោយអំពាវនាវពួកគេទៅកាន់ការមានជំនឿ និងការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់។ ព្យាការីសឡេះបាននិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ពីព្រោះពួកអ្នកគ្មានព្រះឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលសាកសមនឹងឲ្យគេគោរពសក្ការៈនោះឡើយ។ ពិតណាស់ ភស្តុតាងយ៉ាងជាក់ច្បាស់របស់អល់ឡោះបានមកដល់ពួកអ្នកដែលបញ្ជាក់ទៅលើសច្ចភាពដែលខ្ញុំបាននាំមកកាន់ពួកអ្នក គឺសត្វអូដ្ឋញីដែលកើតចេញមកពីដុំថ្មមួយដុំ។ សម្រាប់វា គឺមានវេនដែលត្រូវបានកំណត់ច្បាស់លាស់សម្រាប់វាផឹកទឹក ហើយសម្រាប់ពួកអ្នក ក៏មានវេនដែលត្រូវបានកំណត់ច្បាស់លាស់សម្រាប់ផឹកទឹកដែរ។ ដូច្នេះ ចូរពួកអ្នកបណ្តោយវាឲ្យដើររកចំណីស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ដោយពួកអ្នកមិនចាំបាច់ផ្គត់ផ្គង់អ្វីមួយដល់វានោះទេ។ ហើយចូរពួកអ្នកកុំប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឲ្យសោះ បើមិនដូច្នោះទេ ពួកអ្នកនឹងត្រូវទទួលរងទណ្ឌកម្មដ៏សែនឈឺចាប់ ព្រោះតែពួកអ្នកធ្វើបាបវាជាក់ជាមិនខានឡើយ។
التفاسير: