Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya ta Taƙaitaccen Tafsirin AlƘur'ani mai girma

Lambar shafi:close

external-link copy
94 : 9

يَعۡتَذِرُونَ إِلَيۡكُمۡ إِذَا رَجَعۡتُمۡ إِلَيۡهِمۡۚ قُل لَّا تَعۡتَذِرُواْ لَن نُّؤۡمِنَ لَكُمۡ قَدۡ نَبَّأَنَا ٱللَّهُ مِنۡ أَخۡبَارِكُمۡۚ وَسَيَرَى ٱللَّهُ عَمَلَكُمۡ وَرَسُولُهُۥ ثُمَّ تُرَدُّونَ إِلَىٰ عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ

ពួកពុតត្បុតដែលមិនបានចូលរួមក្នុងប្រយុទ្ធនឹងនិយាយដោះសារទៅចំពោះអ្នកមូស្លីមនៅពេលដែលពួកគេ(អ្នកមូស្លីម)វិលត្រឡប់មកពីសមរភូមិវិញ។ អល់ឡោះទ្រង់បានបង្គាប់ឲ្យព្យាការីរបស់ទ្រង់(មូហាំម៉ាត់) និងអ្នកមានជំនឿឲ្យឆ្លើយតបទៅកាន់ពួកគេ(ពួកពុតត្បុត)វិញថាៈ ពួកអ្នកមិនចាំបាច់ដោះសារភូតកុហកអ្វីនោះទេ។ ពួកយើងមិនជឿនូវអ្វីដែលពួកអ្នកដោះសារប្រាប់ពួកយើងនោះឡើយ។ ជាការពិតណាស់ អល់ឡោះបានប្រាប់ពួកយើងនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នកអស់ទៅហើយ។ ហើយអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នឹងរង់ចាំមើលពួកអ្នក ថាតើពួកអ្នកនឹងសារភាពកំហុស ហើយអល់ឡោះទ្រង់ទទួលយការសារភាពកំហុសរបស់ពួកអ្នក ឬក៏ពួកអ្នកនៅតែបន្តស្ថិតនៅលើភាពពុតត្បុតរបស់ពួកអ្នកតទៅទៀត? ក្រោយមក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ដែលជាអ្នកដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត ហើយនិងតបស្នងដល់ពួកអ្នកចំពោះវាវិញ។ ដូច្នេះ ចូរពួកអ្នករួសរាន់ទៅកាន់ការសារភាកំហុស និងសាងនូវអំពើល្អចុះ។ info
التفاسير:

external-link copy
95 : 9

سَيَحۡلِفُونَ بِٱللَّهِ لَكُمۡ إِذَا ٱنقَلَبۡتُمۡ إِلَيۡهِمۡ لِتُعۡرِضُواْ عَنۡهُمۡۖ فَأَعۡرِضُواْ عَنۡهُمۡۖ إِنَّهُمۡ رِجۡسٞۖ وَمَأۡوَىٰهُمۡ جَهَنَّمُ جَزَآءَۢ بِمَا كَانُواْ يَكۡسِبُونَ

ពួកដែលមិនចូលរួមប្រយុទ្ធទាំងនោះនឹងស្បថនឹងអល់ឡោះនៅពេលដែលពួកអ្នក(បណ្ដាអ្នកមានជំនឿ)វិលត្រឡប់មកកាន់ពួកគេវិញ ដើម្បីឲ្យពួកអ្នកជឿជាក់លើពាក្យដោះសារមិនពិតរបស់ពួកគេ និងដើម្បីពួកគេរួចផុតពីការស្ដីបន្ទោស។ ហេតុនេះ ចូរពួកអ្នកបោះបង់ពួកគេដោយបោះបង់ទាំងខឹងសម្បារ និងចាកចេញពីពួកគេចុះ។ ពិតណាស់ ពួកគេគឺមានភាពកខ្វក់ ដែលជាភាពកខ្វក់ផ្នែកខាងក្នុង។ ហើយទីជម្រករបស់ពួកគេដែលពួកគេនឹងស្នាក់នៅនោះ គឺនរកជើហាន់ណាំ ដែលជាការតបស្នងដល់ពួកគេទៅលើអ្វីដែលពួកគេបានប្រព្រឹត្តនៃភាពពុតត្បុតនិងអំពើបាបកម្ម។ info
التفاسير:

external-link copy
96 : 9

يَحۡلِفُونَ لَكُمۡ لِتَرۡضَوۡاْ عَنۡهُمۡۖ فَإِن تَرۡضَوۡاْ عَنۡهُمۡ فَإِنَّ ٱللَّهَ لَا يَرۡضَىٰ عَنِ ٱلۡقَوۡمِ ٱلۡفَٰسِقِينَ

ពួកដែលមិនចូលរួមប្រយុទ្ធទាំងនោះបានស្បថចំពោះពួកអ្នក(ឱបណ្ដាអ្នកមានជំនឿ) ដើម្បីឲ្យពួកអ្នកអនុគ្រោះដល់ពួកគេ និងទទួលយកការដោះសាររបស់ពួកគេ។ ហេតុនេះ ចូរពួកអ្នកកុំអនុគ្រោះដល់ពួកគេឲ្យសោះ ព្រោះប្រសិនបើពួកអ្នកអនុគ្រោះដល់ពួកគេនោះ ពិតប្រាកដណាស់ ពួកអ្នកពិតជាបានល្មើសនឹងម្ចាស់របស់ពួកអ្នកហើយ ដោយសារតែអល់ឡោះទ្រង់មិនអនុគ្រោះដល់ក្រុមដែលងាកចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ដោយការប្រឆាំងនិងពុតត្បុតឡើយ។ ហេតុនេះ ចូរពួកអ្នក(ឱបណ្ដាអ្នកមូស្លីម)ប្រុងប្រយ័ត្នចំពោះការអនុគ្រោះដល់អ្នកដែលអល់ឡោះមិនអនុគ្រោះដល់គេ។ info
التفاسير:

external-link copy
97 : 9

ٱلۡأَعۡرَابُ أَشَدُّ كُفۡرٗا وَنِفَاقٗا وَأَجۡدَرُ أَلَّا يَعۡلَمُواْ حُدُودَ مَآ أَنزَلَ ٱللَّهُ عَلَىٰ رَسُولِهِۦۗ وَٱللَّهُ عَلِيمٌ حَكِيمٞ

ពួកអារ៉ាប់ជនបទ ប្រសិនបើពួកគេប្រឆាំងឬមានភាពពុតត្បុតនោះ ការប្រឆាំងរបស់ពួកគេ និងភាពពុតត្បុតរបស់ពួកគេ គឺខ្លាំងជាងការប្រឆាំង និង(ខ្លាំងជាង)ភាពពុតត្បុតរបស់អ្នកទីក្រុង(ម៉ាទីណះ)ទៅទៀត។ ពួកគេមិនត្រឹមតែមានភាពល្ងង់ខ្លៅចំពោះសាសនាប៉ុណ្ណោះទេ ថែមទាំងមិនដឹងអំពីកាតព្វកិច្ច ប្រការគួរគប្បីធ្វើ និងក្បួនច្បាប់ផ្សេងៗដែលអល់ឡោះបានបញ្ចុះមកឲ្យអ្នកនាំសាររបស់ទ្រង់ថែមទៀត ដោយសារតែពួកគេមានភាពរឹងរូស ឃោឃៅ និងមិនសូវចូលចំណោមគេ។ ហើយអល់ឡោះដឹងបំផុតពីស្ថានភាពរបស់ពួកគេ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងចាត់ចែង និងការបញ្ញត្តិច្បាប់របស់ទ្រង់។ info
التفاسير:

external-link copy
98 : 9

وَمِنَ ٱلۡأَعۡرَابِ مَن يَتَّخِذُ مَا يُنفِقُ مَغۡرَمٗا وَيَتَرَبَّصُ بِكُمُ ٱلدَّوَآئِرَۚ عَلَيۡهِمۡ دَآئِرَةُ ٱلسَّوۡءِۗ وَٱللَّهُ سَمِيعٌ عَلِيمٞ

ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលជាពួកពុតត្បុត មានអ្នកខ្លះចាត់ទុកអ្វីដែលគេបរិច្ចាគអំពីទ្រព្យម្បត្តិក្នុងមាគ៌ារបស់អល់ឡោះនោះ គឺជាការខាតបង់ និងជាការផាកពិន័យ(ចំពោះពួកគេ)ប៉ុណ្ណោះ ដោយរូបគេគិតថា វា(ការបរិច្ចាគ)នឹងមិនត្រូវបានគេ(អល់ឡោះ)ផ្ដល់ផលបុណ្យឲ្យនោះទេប្រសិនបើគេបានបរិច្ចាគនោះ ហើយអល់ឡោះក៏មិនដាក់ទណ្ឌកម្មដល់គេនោះដែរ ប្រសិនបើគេមិនបរិច្ចាគ។ ក៏ប៉ុន្តែ ជាមួយគ្នានេះ ជួនកាលគេបរិច្ចាគដើម្បីគ្រាន់តែចង់ឲ្យមនុស្សឃើញ និងដើម្បីការពារខ្លួនគេ ហើយរូបគេរង់ចាំមើលប្រការអាក្រក់កើតមានលើពួកអ្នក(បណ្ដាអ្នកមានជំនឿ) ពេលនោះរូបគេនឹងគេចខ្លួនអំពីពួកអ្នក។ ផ្ទុយទៅវិញ អល់ឡោះបានធ្វើឲ្យអ្វីដែលពួកគេប្រាថ្នាចង់ឲ្យវាកើតឡើងទៅលើអ្នកមានជំនឿអំពីប្រការអាក្រក់នោះ កើតមានចំពោះពួកគេទៅវិញទេ មិនមែនកើតឡើងចំពោះបណ្តាអ្នកមានជំនឿនោះឡើយ។ ហើយអល់ឡោះមហាឮបំផុតនូវអ្វីដែលពួកគេបាននិយាយ និងមហាដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង។ info
التفاسير:

external-link copy
99 : 9

وَمِنَ ٱلۡأَعۡرَابِ مَن يُؤۡمِنُ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَيَتَّخِذُ مَا يُنفِقُ قُرُبَٰتٍ عِندَ ٱللَّهِ وَصَلَوَٰتِ ٱلرَّسُولِۚ أَلَآ إِنَّهَا قُرۡبَةٞ لَّهُمۡۚ سَيُدۡخِلُهُمُ ٱللَّهُ فِي رَحۡمَتِهِۦٓۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ

ហើយក្នុងចំណោមពួកអារ៉ាប់ជនបទនោះដែរ គឺមានអ្នកខ្លះមានជំនឿលើអល់ឡោះ និងមានជំនឿចំពោះថ្ងៃបរលោក ហើយរូបគេចាត់ទុកអ្វីដែលគេបរិច្ចាគអំពីទ្រព្យសម្បត្តិក្នុងមាគ៌ាអល់ឡោះនោះ គឺដើម្បីបញ្ជិតខ្លួនទៅចំពោះទ្រង់ និងជាមធ្យោបាយមួយដើម្បីទទួលបានការបួងសួង និងការសុំការអភ័យទោសពីអ្នកនាំសារ(របស់អល់ឡោះ)ដល់រូបគេផងដែរ។ តើពុំមែនទេឬដែលថា ពិតណាស់ ការបរិច្ចាគរបស់គេក្នុងមាគ៌ាអល់ឡោះ និងការបួងសួងរបស់អ្នកនាំសារ(របស់អល់ឡោះ)ដល់រូបគេ គឺដើម្បីបញ្ជិតខ្លួនគេទៅចំពោះអល់ឡោះនោះ? រូបគេនឹងបានឃើញផលបុណ្យរបស់វា(ការបរិច្ចាគ)នៅនឹងអល់ឡោះ ដោយទ្រង់នឹងបញ្ចូលរូបគេទៅក្នុងក្ដីមេត្តាករុណាដ៏ទូលំទូលាយរបស់ទ្រង់ ដែលពោរពេញទៅដោយការអភ័យទោស និងឋានសួគ៌របស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير:
daga cikin fa'idodin Ayoyin wannan shafi:
• ميدان العمل والتكاليف خير شاهد على إظهار كذب المنافقين من صدقهم.
• កន្លែងសាងកុសល និងការអនុវត្តកាតព្វកិច្ចនានា គឺជាសាក្សីដ៏ប្រសើរបំផុតក្នុងការបង្ហាញពីការភូតកុហករបស់ពួកពុតត្បុតជាងភាពសច្ចៈរបស់ពួកគេ។ info

• أهل البادية إن كفروا فهم أشد كفرًا ونفاقًا من أهل الحضر؛ لتأثير البيئة.
• ពួកអារ៉ាប់ជនបទ ប្រសិនបើពួកគេប្រឆាំងនោះ ការប្រឆាំងរបស់ពួកគេនិងភាពពុតត្បុតរបស់ពួកគេ គឺខ្លាំងជាងអ្នកទីក្រុងទៅទៀត ដោយសារតែឥទ្ធិពលនៃបរិស្ថានជុំវិញរបស់ពួកគេ។ info

• الحض على النفقة في سبيل الله مع إخلاص النية، وعظم أجر من فعل ذلك.
• ជម្រុញលើការបរិច្ចាគទ្រព្យសម្បត្តិក្នុងមាគ៌ារបស់អល់ឡោះជាមួយនឹងការនៀត(តាំងចិត្ត)ដោយចិត្តស្មោះស(ចំពោះទ្រង់) ហើយនិងផលបុណ្យដ៏ធំធេងចំពោះអ្នកដែលបានធ្វើដូច្នោះ។ info

• فضيلة العلم، وأن فاقده أقرب إلى الخطأ.
• ឧត្តមភាពនៃចំណេះដឹង ហើយការបាត់បង់ចំណេះដឹង(ភាពអវិជ្ជា) គឺជិតបំផុតទៅនឹងប្រការខុសឆ្គង។ info