Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya ta Taƙaitaccen Tafsirin AlƘur'ani mai girma

Lambar shafi:close

external-link copy
100 : 9

وَٱلسَّٰبِقُونَ ٱلۡأَوَّلُونَ مِنَ ٱلۡمُهَٰجِرِينَ وَٱلۡأَنصَارِ وَٱلَّذِينَ ٱتَّبَعُوهُم بِإِحۡسَٰنٖ رَّضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُ وَأَعَدَّ لَهُمۡ جَنَّٰتٖ تَجۡرِي تَحۡتَهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ

បណ្តាអ្នកដែលរួសរាន់ទៅកាន់ការមានជំនឿដំបូងគេក្នុងចំណោមបណ្ដាពួកមូហាជីរីន ដែលបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងមាតុភូមិរបស់ពួកគេទៅកាន់អល់ឡោះ និងពួកអាន់ស័រ ដែលពួកគេបានជួយដល់ព្យាការីរបស់ទ្រង់ ហើយនិងបណ្តាអ្នកដែលដើរតាមគន្លងធម៌របស់ពួកមូហាជីរីននិងពួកអាន់ស័រដែលជាអ្នករួសរាន់ទៅកាន់ការមានជំនឿដំបូងគេដោយមានភាពត្រឹមត្រូវទាំងក្នុងគោលជំនឿ ពាក្យសម្ដី និងកាយវិកានោះ អល់ឡោះជាម្ចាស់ទ្រង់បានពេញចិត្តចំពោះពួកគេ ហើយទ្រង់បានទទួលយកការប្រតិបត្តិរបស់ពួកគេ ហើយពួកគេក៏បានពេញចិត្តចំពោះអល់ឡោះវិញដែរនូវអ្វីដែលទ្រង់បានប្រទានឲ្យពួកគេនៃផលបុណ្យដ៏ធំធេង។ ហើយទ្រង់បានរៀបចំសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ការតបស្នងទាំងនោះហើយ គឺជាជោគជ័យដ៏ធំធេង។ info
التفاسير:

external-link copy
101 : 9

وَمِمَّنۡ حَوۡلَكُم مِّنَ ٱلۡأَعۡرَابِ مُنَٰفِقُونَۖ وَمِنۡ أَهۡلِ ٱلۡمَدِينَةِ مَرَدُواْ عَلَى ٱلنِّفَاقِ لَا تَعۡلَمُهُمۡۖ نَحۡنُ نَعۡلَمُهُمۡۚ سَنُعَذِّبُهُم مَّرَّتَيۡنِ ثُمَّ يُرَدُّونَ إِلَىٰ عَذَابٍ عَظِيمٖ

ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលរស់នៅក្បែរទីក្រុងម៉ាទីណះនោះ មានអ្នកខ្លះគឺជាពួកពុតត្បុត។ ហើយក្នុងចំណោមអ្នកដែលរស់នៅក្នុងទីក្រុងម៉ាទីណះ ក៏មានអ្នកខ្លះជាពួកពុតត្បុតដែរ ដោយពួកគេនៅតែស្ថិតនៅក្នុងភាពពុតត្បុតនៅឡើយ ដែលអ្នក(ឱអ្នកនាំសារ)មិនស្គាល់ពួកគេនោះទេ តែអល់ឡោះជាម្ចាស់ទ្រង់ស្គាល់ពួកគេ។ អល់ឡោះទ្រង់នឹងដាក់ទណ្ឌកម្មពួកគេពីរដង ដោយមួយដងនៅក្នុងលោកិយ តាមរយៈលាតត្រដាងនូវភាពពុតត្បុតរបស់ពួកគេ សម្លាប់ពួកគេ និងចាប់ពួកគេជាឈ្លើយសឹក ហើយមួយដងទៀត គឺនៅថ្ងៃបរលោក ដោយការដាក់ទណ្ឌកម្ម(ពួកគេ)នៅក្នុងផ្នូរ។ ក្រោយមក នៅថ្ងៃបរលោក ពួកគេនឹងត្រូវគេបញ្ជូនទៅកាន់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនៅឯបាតនរក។ info
التفاسير:

external-link copy
102 : 9

وَءَاخَرُونَ ٱعۡتَرَفُواْ بِذُنُوبِهِمۡ خَلَطُواْ عَمَلٗا صَٰلِحٗا وَءَاخَرَ سَيِّئًا عَسَى ٱللَّهُ أَن يَتُوبَ عَلَيۡهِمۡۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ

ហើយក្នុងចំណោមអ្នកដែលរស់នៅក្នុងទីក្រុងម៉ាទីណះនោះដែរ គឺមានមួយក្រុមផ្សេងទៀតដែលពួកគេមិនបានចូលរួម(ប្រយុទ្ធ)ក្នុងសមរភូមិដោយគ្មានហេតុផលដែលត្រូវបានគេអនុគ្រោះនោះឡើយ ហើយពួកគេទទួលស្គាល់ថា ពួកគេ(ពិតជាមិនបានចូលរួមប្រយុទ្ធដោយ)គ្មានហេតុផលដែលត្រូវបានគេអនុគ្រោះនោះមែន ហើយពួកគេក៏មិនបាននាំមកនូវលេសដោះសារភូតកុហកអ្វីនោះដែរ។ ពួកគេបានយកអំពើកុសលរបស់ពួកគេដែលបានសាងកន្លងមក ដូចជាការគោរពប្រតិបត្តិចំពោះអល់ឡោះ និងប្រកាន់ខ្ជាប់នូវក្បួនច្បាប់របស់ទ្រង់ ហើយនិងការតស៊ូក្នុងមាគ៌ារបស់ទ្រង់មកលាយឡំជាមួយនឹងអំពើអាក្រក់ ដោយពួកគេសង្ឃឹមថា អល់ឡោះជាម្ចាស់ទ្រង់នឹងទទួលយកនូវការសារភាពកំហុសរបស់ពួកគេ និងអធ្យាស្រ័យដល់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير:

external-link copy
103 : 9

خُذۡ مِنۡ أَمۡوَٰلِهِمۡ صَدَقَةٗ تُطَهِّرُهُمۡ وَتُزَكِّيهِم بِهَا وَصَلِّ عَلَيۡهِمۡۖ إِنَّ صَلَوٰتَكَ سَكَنٞ لَّهُمۡۗ وَٱللَّهُ سَمِيعٌ عَلِيمٌ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដកហូតហ្សាកាត់ពីទ្រព្យសម្បត្តិរបស់ពួកគេមួយចំនួន ដើម្បីជាការជម្រះសម្អាតពួកគេពីភាពកខ្វក់នៃអំពើល្មើសនិងបាបកម្មទាំងឡាយតាមរយៈការបរិច្ចាគហ្សាកាត់នេះ និងដើម្បីឲ្យអំពើល្អរបស់ពួកគេកើនឡើង ហើយចូរអ្នកបួងសួងឲ្យពួកគេផងបន្ទាប់ពីអ្នកបានយកវា(ទ្រព្យហ្សាកាត់)ពីពួកគេហើយនោះ។ ពិតប្រាកដណាស់ ការបួងសួងរបស់អ្នក គឺជាក្តីមេត្តាករុណាចំពោះពួកគេ និងធ្វើឲ្យចិត្តពួកគេនឹងនរ។ ហើយអល់ឡោះមហាឮបំផុតនូវការបួងសួងរបស់អ្នក មហាដឹងបំផុតនូវរាល់ទង្វើរបស់ពួកគេ និងការនៀត(តាំងចិត្ត)របស់ពួកគេ។ info
التفاسير:

external-link copy
104 : 9

أَلَمۡ يَعۡلَمُوٓاْ أَنَّ ٱللَّهَ هُوَ يَقۡبَلُ ٱلتَّوۡبَةَ عَنۡ عِبَادِهِۦ وَيَأۡخُذُ ٱلصَّدَقَٰتِ وَأَنَّ ٱللَّهَ هُوَ ٱلتَّوَّابُ ٱلرَّحِيمُ

ដើម្បីឲ្យពួកដែលមិនបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះទាំងនោះ និងបណ្តាអ្នកដែលបានសារភាពកំហុសចំពោះអល់ឡោះដឹងថា ពិតប្រាកដណាស់ អល់ឡោះទ្រង់ទទួលយកការសារភាពកំហុសពីបណ្ដាខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសារភាពទោសកំហុសទៅចំពោះទ្រង់ និងទទួលយកការបរិច្ចាគទាំងឡាយ ហើយទ្រង់មហាមានលើសលប់ មិនត្រូវការវានោះឡើយ។ ហើយទ្រង់នឹងផ្តល់ផលបុណ្យដល់អ្នកដែលបរិច្ចាគចំពោះការបរិច្ចាគរបស់គេ។ ហើយទ្រង់ជាអ្នកទទួលយកការសារភាពកំហុសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير:

external-link copy
105 : 9

وَقُلِ ٱعۡمَلُواْ فَسَيَرَى ٱللَّهُ عَمَلَكُمۡ وَرَسُولُهُۥ وَٱلۡمُؤۡمِنُونَۖ وَسَتُرَدُّونَ إِلَىٰ عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលមិនបានចេញទៅប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ និងបណ្តាអ្នកដែលបានសារភាពកំហុសពីបាបកម្មរបស់ពួកគេថាៈ ចូរពួកអ្នកមានភាពស្មោះសក្នុងទង្វើរបស់ពួកអ្នកចំពោះអល់ឡោះ និងសាងនូវទង្វើដែលទ្រង់ពេញចិត្តចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកមានជំនឿទាំងឡាយនឹងមើលឃើញទង្វើរបស់ពួកអ្នក។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកអ្នកដែលជាអ្នកដឹងជ្រួតជ្រាបនូវរាល់អ្វីៗទាំងអស់។ ដូច្នេះ ទ្រង់ដឹងនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាតត្រដាង។ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលអ្នកធ្លាប់បានសាងនៅក្នុងលោកិយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើទាំងនោះ។ info
التفاسير:

external-link copy
106 : 9

وَءَاخَرُونَ مُرۡجَوۡنَ لِأَمۡرِ ٱللَّهِ إِمَّا يُعَذِّبُهُمۡ وَإِمَّا يَتُوبُ عَلَيۡهِمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٞ

ហើយក្នុងចំណោមអ្នកដែលអវត្តមានមិនបានចូលរួមក្នុងសង្រ្គាមតាពូកនោះ គឺមានមួយក្រុមផ្សេងទៀតដែលពួកគេមិនមានហេតុផលដែលគេអនុគ្រោះ(ក្នុងការមិនចូលរួមច្បាំង)នោះឡើយ។ ជាការពិតណាស់អ្នកទាំងនោះ ពួកគេត្រូវបានគេពន្យារពេលដើម្បីរង់ចាំការសម្រេចរបស់អល់ឡោះ និងការកាត់សេចក្ដីរបស់ទ្រង់ចំពោះពួកគេ ដោយទ្រង់នឹងកាត់សេចក្ដីពួកគេតាមអ្វីដែលទ្រង់មានចេតនា ដោយទ្រង់អាចនឹងដាក់ទណ្ឌកម្មពួកគេប្រសិនបើពួកគេមិនបានសារភាពកំហុសចំពោះទ្រង់ ឬក៏ទ្រង់នឹងទទួលយកការសារភាពកំហុសពីពួកគេប្រសិនបើពួកគេបានសារភាពកំហុសចំពោះទ្រង់។ ហើយអល់ឡោះមហាដឹងបំផុត ថាតើជនណាដែលសក្តិសមនឹងទទួលទណ្ឌកម្មរបស់ទ្រង់ និងជនណាដែលសក្តិសមនឹងទទួលបានការអភ័យទោសពីទ្រង់។ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការដាក់បញ្ញត្តិច្បាប់ និងចាត់ចែងរបស់ទ្រង់។ អ្នកទាំងនោះគឺៈ មូរ៉រ៉ោះ កូនប្រុសរបស់ អាររ៉ពៀក, កាអាប់ កូនប្រុសរបស់ ម៉ាលិក និងហ៊ីឡាល កូនប្រុសរបស់ អ៊ូម៉ៃយ៉ះ។ info
التفاسير:
daga cikin fa'idodin Ayoyin wannan shafi:
• فضل المسارعة إلى الإيمان، والهجرة في سبيل الله، ونصرة الدين، واتباع طريق السلف الصالح.
• ឧត្តមភាពនៃការរួសរាន់ទៅកាន់ការមានជំនឿ ការភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ ការជួយដល់សាសនា និងដើរតាមគន្លងធម៌របស់អ្នកជំនាន់មុនដែលជាអ្នកសាងអំពើល្អ។ info

• استئثار الله عز وجل بعلم الغيب، فلا يعلم أحد ما في القلوب إلا الله.
• អល់ឡោះជាម្ចាស់ទ្រង់ដឹងរាល់ប្រការអាថ៌កំបាំងទាំងអស់។ ដូច្នេះ គ្មាននរណាម្នាក់អាចដឹងនូវអ្វីដែលមាននៅក្នុងដួងចិត្តនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។ info

• الرجاء لأهل المعاصي من المؤمنين بتوبة الله عليهم ومغفرته لهم إن تابوا وأصلحوا عملهم.
• ក្តីសង្ឃឹមសម្រាប់អ្នកប្រព្រឹត្តល្មើសក្នុងចំណោមអ្នកមានជំនឿពីការទទួលយកនូវការសារភាពកំហុសរបស់អល់ឡោះអំពីពួកគេ និងការអភ័យទោសរបស់ទ្រង់ចំពោះពួកគេ ប្រសិនបើពួកគេបានសារភាពកំហុស និងកែប្រែទង្វើរបស់ពួកគេ។ info

• وجوب الزكاة وبيان فضلها وأثرها في تنمية المال وتطهير النفوس من البخل وغيره من الآفات.
• ដាក់កាតព្វកិច្ចឲ្យបរិច្ចាគហ្សាកាត់ និងបញ្ជាក់ពីឧត្តមភាពរបស់វា ហើយនិងឥទ្ធិពលរបស់វានៅក្នុងការធ្វើឲ្យទ្រព្យសម្បត្តិកើនឡើង និងជម្រះសម្អាតចិត្តរបស់ពួកគេពីភាពកំណាញ់ និងពីប្រការអាក្រក់ផ្សេងៗទៀត។ info