Fassarar Ma'anonin Alqura'ni - Fassarar Khamiriyya ta Taƙaitaccen Tafsirin AlƘur'ani mai girma

Lambar shafi: 203:187 close

external-link copy
107 : 9

وَٱلَّذِينَ ٱتَّخَذُواْ مَسۡجِدٗا ضِرَارٗا وَكُفۡرٗا وَتَفۡرِيقَۢا بَيۡنَ ٱلۡمُؤۡمِنِينَ وَإِرۡصَادٗا لِّمَنۡ حَارَبَ ٱللَّهَ وَرَسُولَهُۥ مِن قَبۡلُۚ وَلَيَحۡلِفُنَّ إِنۡ أَرَدۡنَآ إِلَّا ٱلۡحُسۡنَىٰۖ وَٱللَّهُ يَشۡهَدُ إِنَّهُمۡ لَكَٰذِبُونَ

ហើយក្នុងចំណោមពួកពុតត្បុតនោះដែរ គឺមានអ្នកដែលបានកសាងម៉ាស្ជិតពុំមែនដើម្បីប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់នោះទេ តែផ្ទុយទៅវិញ ពួកគេកសាងម៉ាស្ជិតនេះឡើង គឺដើម្បីបង្កគ្រោះថ្នាក់ដល់អ្នកមូស្លីម និងបង្ហាញនូវភាពគ្មានជំនឿតាមរយៈការធ្វើឲ្យពួកពុតត្បុតមានភាពខ្លាំងក្លា ហើយនិងដើម្បីបំបែកបំបាក់រវាងបណ្ដាអ្នកដែលមានជំនឿ ព្រមទាំងដើម្បីជាការត្រៀម និងរង់ចាំសម្រាប់ជនណាដែលបានធ្វើសង្រ្គាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់តាំងពីមុនពេលសាងសង់ម៉ាស្ជិតនេះឡើងប៉ុណ្ណោះ។ ហើយពួកពុតត្បុតទាំងនោះប្រាកដជានឹងស្បថចំពោះពួកអ្នកថាៈ (ក្នុងការកសាងម៉ាស្ជិតនេះ) ពួកយើងគ្មានបំណងអ្វីក្រៅពីធ្វើល្អចំពោះអ្នកមូស្លីមឡើយ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលភូតកុហកនៅក្នុងការអះអាងរបស់ពួកគេនេះ។ info
التفاسير:

external-link copy
108 : 9

لَا تَقُمۡ فِيهِ أَبَدٗاۚ لَّمَسۡجِدٌ أُسِّسَ عَلَى ٱلتَّقۡوَىٰ مِنۡ أَوَّلِ يَوۡمٍ أَحَقُّ أَن تَقُومَ فِيهِۚ فِيهِ رِجَالٞ يُحِبُّونَ أَن يَتَطَهَّرُواْۚ وَٱللَّهُ يُحِبُّ ٱلۡمُطَّهِّرِينَ

ម៉ាស្ជិតដែលកសាងឡើងក្នុងលក្ខណៈបែបនេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំទទួលយកការអញ្ជើញរបស់ពួកពុតត្បុតដែលបានអញ្ជើញអ្នកឲ្យទៅសឡាតនៅក្នុងម៉ាស្ជិតនោះឲ្យសោះ។ ពិតប្រាកដណាស់ ម៉ាស្ជិតគូហ្ពាក ដែលត្រូវបានសាងសង់ឡើងតាំងពីដំបូង ដែលសង់ឡើងនៅលើការកោតខ្លាច(អល់ឡោះ)នោះ គឺសាកសមបំផុតសម្រាប់អ្នកក្នុងការសឡាតនៅក្នុងវាជាងម៉ាស្ជិតដែលគេ(ពួកពុតត្បុត)កសាងឡើងនៅលើភាពគ្មានជំនឿ។ នៅក្នុងម៉ាស្ជិតគូហ្ពាកនោះ មានបុរសជាច្រើនដែលពួកគេចូលចិត្តសម្អាត(ខ្លួនរបស់គេ)ពីប្រការអាក្រក់និងប្រការកខ្វក់ទាំងឡាយនឹងទឹក ហើយនិងសម្អាតពីអំពើល្មើសដោយការសារភាពកំហុសនិងការសុំអភ័យទោស។ ហើយអល់ឡោះទ្រង់ស្រឡាញ់ចូលចិត្តបណ្ដាអ្នកដែលស្អាតស្អំពីប្រការអាក្រក់ ស្អាតស្អំពីប្រការកខ្វក់ និងពីបាបកម្មទាំងឡាយ។ info
التفاسير:

external-link copy
109 : 9

أَفَمَنۡ أَسَّسَ بُنۡيَٰنَهُۥ عَلَىٰ تَقۡوَىٰ مِنَ ٱللَّهِ وَرِضۡوَٰنٍ خَيۡرٌ أَم مَّنۡ أَسَّسَ بُنۡيَٰنَهُۥ عَلَىٰ شَفَا جُرُفٍ هَارٖ فَٱنۡهَارَ بِهِۦ فِي نَارِ جَهَنَّمَۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ

តើអ្នកដែលបានកសាងគ្រឹះនៃសំណង់(ម៉ាស្ជិត)របស់គេនៅលើការកោតខ្លាចអល់ឡោះតាមរយៈការអនុវត្តតាមបទបញ្ជារបស់ទ្រង់និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់ហាមឃាត់ និង(នៅលើ)ការពេញចិត្តពីអល់ឡោះតាមរយៈការពង្រីកនូវទង្វើល្អនោះ មានភាពស្មើគ្នាដែរឬទេជាមួយនឹងអ្នកដែលបានកសាងម៉ាស្ជិតដើម្បីបង្កគ្រោះថ្នាក់ដល់អ្នកមូស្លីម និងដើម្បីពង្រឹងភាពគ្មានជំនឿ ព្រមទាំងដើម្បីបំបែកបំបាក់រវាងបណ្ដាអ្នកមានជំនឿនោះ? ពិតប្រាកដណាស់ ក្រុមទាំងពីរនេះមិនអាចស្មើគ្នាជាដាច់ខាត ពីព្រោះ អ្នកទីមួយ គ្រឹះនៃសំណង់របស់គេមានភាពរឹងមាំ ស្អិតរមួតជាប់គ្នា ដែលគេមិនមានការភ័យខ្លាចពីការធ្លាក់ស្រុតនោះឡើយ។ រីឯអ្នកទីពីរវិញ ការប្រៀបធៀប(សំណង់)របស់គេ គឺប្រៀបដូចជាអ្នកដែលសង់សំណង់នៅលើមាត់ជ្រោះដែលចាំតែនឹងធ្លាក់បាក់ស្រុតប៉ុណ្ណោះ ហើយរូបគេនិងសំណង់របស់គេនឹងធ្លាក់ទៅជាមួយគ្នាទៅក្នុងបាតឋាននរកជើហាន់ណាំ។ ហើយអល់ឡោះនឹងមិនចង្អុលបង្ហាញក្រុមដែលបំពានដោយការប្រឆាំង ពុតត្បុត និងអ្វីផ្សេងទៀតនោះឡើយ។ info
التفاسير:

external-link copy
110 : 9

لَا يَزَالُ بُنۡيَٰنُهُمُ ٱلَّذِي بَنَوۡاْ رِيبَةٗ فِي قُلُوبِهِمۡ إِلَّآ أَن تَقَطَّعَ قُلُوبُهُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ

ម៉ាស្ជិតរបស់ពួកគេ(ពួកពុតត្បុត)ដែលពួកគេបានកសាងវាឡើងដើម្បីបង្កគ្រោះថ្នាក់(ដល់អ្នកមូស្លីម)នោះ នៅតែស្ថិតក្នុងភាពមន្ទិលសង្ស័យ និងភាពពុតត្បុតក្នុងដួងចិត្តរបស់ពួកគេដដែល លុះត្រាតែវា(ចិត្ត)ត្រូវបានកាត់ដោយការស្លាប់ ឬត្រូវបានសម្លាប់ដោយផ្លែដាវ។ ហើយអល់ឡោះមហាដឹងបំផុតនូវរាល់ទង្វើនៃខ្ញុំបម្រើរបស់ទ្រង់ មហាគតិបណ្ឌិតចំពោះអ្វីដែលទ្រង់កាត់សេចក្ដីចំពោះវានៃការតបស្នងទៅលើប្រការល្អ ឬប្រការអាក្រក់។ info
التفاسير:

external-link copy
111 : 9

۞ إِنَّ ٱللَّهَ ٱشۡتَرَىٰ مِنَ ٱلۡمُؤۡمِنِينَ أَنفُسَهُمۡ وَأَمۡوَٰلَهُم بِأَنَّ لَهُمُ ٱلۡجَنَّةَۚ يُقَٰتِلُونَ فِي سَبِيلِ ٱللَّهِ فَيَقۡتُلُونَ وَيُقۡتَلُونَۖ وَعۡدًا عَلَيۡهِ حَقّٗا فِي ٱلتَّوۡرَىٰةِ وَٱلۡإِنجِيلِ وَٱلۡقُرۡءَانِۚ وَمَنۡ أَوۡفَىٰ بِعَهۡدِهِۦ مِنَ ٱللَّهِۚ فَٱسۡتَبۡشِرُواْ بِبَيۡعِكُمُ ٱلَّذِي بَايَعۡتُم بِهِۦۚ وَذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានទិញ(ប្តូរ)ពីបណ្ដាអ្នកមានជំនឿនូវជីវិតរបស់ពួកគេ(ខណៈដែលពួកគេ គឺជាកម្មសិទ្ធិរបស់ទ្រង់)នឹងតម្លៃមួយដ៏ខ្ពស់បំផុត នោះគឺឋានសួគ៌ ខណៈដែលពួកគេប្រយុទ្ធជាមួយនឹងពួកប្រឆាំងដើម្បីឲ្យបន្ទូលរបស់អល់ឡោះមានភាពខ្ពង់ខ្ពស់បំផុត ដោយពួកគេបានសម្លាប់ពួកប្រឆាំង ហើយពួកប្រឆាំងក៏បានសម្លាប់ពួកគេវិញដែរ។ ការសន្យារបស់អល់ឡោះចំពោះរឿងនេះ គឺជាការសន្យាមួយដ៏ពិតប្រាកដពីទ្រង់ដែលមានបញ្ជាក់នៅក្នុងគម្ពីរតាវរ៉ត (ជាគម្ពីរដែលបានបញ្ចុះទៅលើព្យាការីមូសា) គម្ពីរអ៊ីញជីល(ជាគម្ពីរដែលបានបញ្ចុះទៅលើព្យាការីអ៊ីសា) និងគម្ពីរគួរអាន(ជាគម្ពីរដែលបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់)។ ហើយគ្មាននរណាម្នាក់ដែលគោរពពាក្យសន្យារបស់ខ្លួនជាងអល់ឡោះជាម្ចាស់នោះឡើយ។ ដូច្នេះ ចូរអ្នក(ឱបណ្ដាអ្នកមានជំនឿ)សប្បាយរីករាយជាមួយនឹងការលក់ដូររបស់ពួកអ្នកដែលបានព្រមព្រៀងវាជាមួយនឹងអល់ឡោះចុះ។ ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលបាននូវផលចំណេញមួយដ៏ធំធេងបំផុត ហើយកិច្ចព្រមព្រៀងនោះ វាគឺជាជោគជ័យមួយដ៏ធំធេង។ info
التفاسير:
daga cikin fa'idodin Ayoyin wannan shafi:
• محبة الله ثابتة للمتطهرين من الأنجاس البدنية والروحية.
• សេចក្ដីស្រឡាញ់របស់អល់ឡោះ គឺនៅតែមានចំពោះអ្នកដែលស្អាតស្អំពីប្រការកខ្វក់ទាំងឡាយ ទាំងផ្លូវកាយ និងចិត្តវិញ្ញាណ។ info

• لا يستوي من عمل عملًا قصد به وجه الله؛ فهذا العمل هو الذي سيبقى ويسعد به صاحبه، مع من قصد بعمله نصرة الكفر ومحاربة المسلمين؛ وهذا العمل هو الذي سيفنى ويشقى به صاحبه.
• មិនមានភាពស្មើគ្នានោះទេរវាងអ្នកដែលបានសាងនូវទង្វើកុសលក្នុងបុព្វហេតុអល់ឡោះ ហើយទង្វើកុសលនេះ គឺជាទង្វើមួយដែលវានឹងនៅស្ថិតស្ថេរ និងធ្វើឲ្យអ្នកដែលបានសាងវាមានភាពសប្បាយរីករាយ ជាមួយនឹងអ្នកដែលទង្វើដែលគេធ្វើ គឺមានបំណងជួយដល់ពួកប្រឆាំងដើម្បីធ្វើសង្គា្រមប្រឆាំងនឹងអ្នកមូស្លីមនោះ។ ទង្វើនេះ គឺជាទង្វើដែលនឹងត្រូវខូចខាត ហើយនិងធ្វើឲ្យអ្នកដែលប្រព្រឹត្តវាទទួលនូវភាពអពមង្គល។ info

• مشروعية الجهاد والحض عليه كانت في الأديان التي قبل الإسلام أيضًا.
• ច្បាប់នៃការដាក់បង្គាប់ឲ្យធ្វើការតស៊ូប្រយុទ្ធក្នុងមាគ៌ាអល់ឡោះនិងជម្រុញឲ្យធ្វើវា ក៏ធ្លាប់មានចែងផងដែរនៅក្នុងបណ្ដាសាសនានានាមុនពេលឥស្លាមមកដល់។ info

• كل حالة يحصل بها التفريق بين المؤمنين فإنها من المعاصي التي يتعين تركها وإزالتها، كما أن كل حالة يحصل بها جمع المؤمنين وائتلافهم يتعين اتباعها والأمر بها والحث عليها.
• រាល់កត្តាទាំងឡាយដែលធ្វើឲ្យមានការបែកបាក់រវាងបណ្ដាអ្នកអ្នកមានជំនឿនោះ ពិតណាស់ វាស្ថិតក្នុងចំណោមអំពើល្មើសដែលគេត្រូវបោះបង់និងបញ្ឈប់វា។ ម្យ៉ាងវិញទៀត រាល់កត្តាទាំងឡាយដែលធ្វើបណ្ដាអ្នកមានជំនឿមានសាមគ្គីភាពគ្នា រួបរួមគ្នានោះ គឺចាំបាច់ត្រូវដើរតាម និងត្រូវប្រើគ្នាឲ្យប្រកាន់យក ព្រមទាំងជម្រុញឲ្យធ្វើវា។ info