Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

numero y'urupapuro:close

external-link copy
67 : 17

وَإِذَا مَسَّكُمُ ٱلضُّرُّ فِي ٱلۡبَحۡرِ ضَلَّ مَن تَدۡعُونَ إِلَّآ إِيَّاهُۖ فَلَمَّا نَجَّىٰكُمۡ إِلَى ٱلۡبَرِّ أَعۡرَضۡتُمۡۚ وَكَانَ ٱلۡإِنسَٰنُ كَفُورًا

ហើយនៅពេលដែលមហន្តរាយ និងប្រការអាក្រក់ផ្សេងៗបានកើតឡើងចំពោះពួកអ្នក(ពួកមុស្ហរីគីន)នៅលើផ្ទៃសមុទ្ររហូតដល់ធ្វើឲ្យពួកអ្នកមានការភ័យខ្លាចទទួលនូវវិនាសកម្មនោះ អ្វីដែលពួកអ្នកធ្លាប់បានគោរពសក្ការៈក្រៅពីអល់ឡោះនោះបានបាត់បង់ពីចិត្តរបស់ពួកអ្នកអស់ ហើយពួកអ្នកមិននឹកឃើញ(ពួកវា)នោះទេ លើកលែងតែអល់ឡោះប៉ុណ្ណោះ ហើយពួកអ្នកក៏បានសុំជំនួយពីទ្រង់។ ក៏ប៉ុន្តែនៅពេលដែលទ្រង់បានជួយពួកអ្នក និងធ្វើឲ្យពួកអ្នកមានសុវត្ថិភាពពីអ្វីដែលពួកអ្នកមានការភ័យខ្លាច និងបានសង្រ្គោះពួកអ្នកឲ្យបានមកដល់លើគោកនោះ ពួកអ្នកបែរជាងាកចេញពីការមានជំនឿចំពោះទ្រង់តែមួយគត់ និង(ងាកចេញពី)ការបួងសួងសុំចំពោះទ្រង់តែមួយគត់ ហើយពួកអ្នកបានវិលត្រឡប់ទៅរកព្រះនានារបស់ពួកអ្នកទៅវិញ។ ហើយមនុស្សលោកជាអ្នកដែលរមិលគុណបំផុតចំពោះឧបការគុណរបស់អល់ឡោះ។ info
التفاسير:

external-link copy
68 : 17

أَفَأَمِنتُمۡ أَن يَخۡسِفَ بِكُمۡ جَانِبَ ٱلۡبَرِّ أَوۡ يُرۡسِلَ عَلَيۡكُمۡ حَاصِبٗا ثُمَّ لَا تَجِدُواْ لَكُمۡ وَكِيلًا

តើពួកអ្នក(ឱពួកមុស្ហរីគីន)គិតថាមានសុវត្ថិភាពឬទេនៅពេលដែលយើងបានជួយសង្គ្រោះពួកអ្នកឲ្យទៅបានទៅដល់ដីគោកនោះ ដោយអល់ឡោះធ្វើឲ្យវា(ដីគោក)បាត់ស្រុតស្រូបយកពួកអ្នក(ទៅក្នុងដី)នោះ? ឬក៏ តើពួកអ្នកគិតថាមានសុវត្ថិភាពដែរឬទេដែលទ្រង់បញ្ចុះភ្លៀងដុំថ្មពីលើមេឃទៅលើពួកអ្នក ដូចដែលទ្រង់បានធ្វើចំពោះក្រុមរបស់ព្យាការីលូត បន្ទាប់មកពួកអ្នកគ្មានអ្នកការពារដែលនឹងការពារពួកអ្នក ហើយក៏គ្មានអ្នកជួយដែលនឹងរារាំងពួកអ្នកពីគ្រោះមហន្តរាយដែរនោះ? info
التفاسير:

external-link copy
69 : 17

أَمۡ أَمِنتُمۡ أَن يُعِيدَكُمۡ فِيهِ تَارَةً أُخۡرَىٰ فَيُرۡسِلَ عَلَيۡكُمۡ قَاصِفٗا مِّنَ ٱلرِّيحِ فَيُغۡرِقَكُم بِمَا كَفَرۡتُمۡ ثُمَّ لَا تَجِدُواْ لَكُمۡ عَلَيۡنَا بِهِۦ تَبِيعٗا

ឬក៏ តើពួកអ្នកគិតថាមានសុវត្ថិភាពដែរឬទេដែលអល់ឡោះបញ្ជូនពួកអ្នកត្រឡប់ទៅសមុទ្រម្ដងទៀត ក្រោយមកទ្រង់បញ្ជូនខ្យល់ព្យុះដ៏ខ្លាំងក្លាទៅលើពួកអ្នក ពេលនោះទ្រង់ធ្វើឲ្យពួកអ្នកលិចលង់ដោយសារតែការរមិលគុណរបស់ពួកអ្នកចំពោះឧបការគុណរបស់អល់ឡោះនៅពេលដែលយើងបានជួយសង្គ្រោះពួកអ្នកលើកដំបូងនោះ? បន្ទាប់មក ពួកអ្នកគ្មានអ្នកទាមទារដែលនឹងស្នើរសុំពីយើងនូវអ្វីដែលយើងធ្លាប់បានធ្វើចំពោះពួកអ្នក ជាការជួយដល់ពួកអ្នកទៀតនោះទេ។ info
التفاسير:

external-link copy
70 : 17

۞ وَلَقَدۡ كَرَّمۡنَا بَنِيٓ ءَادَمَ وَحَمَلۡنَٰهُمۡ فِي ٱلۡبَرِّ وَٱلۡبَحۡرِ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ وَفَضَّلۡنَٰهُمۡ عَلَىٰ كَثِيرٖ مِّمَّنۡ خَلَقۡنَا تَفۡضِيلٗا

ហើយជាការពិតណាស់ យើងបានលើកតម្កើងកូនចៅអាហ្ទាំ(មនុស្សលោក) តាមរយៈការផ្តល់ឲ្យពួកគេនូវប្រាជ្ញាស្មារតី(ចេះគិតពិចារណា) និងការឲ្យម៉ាឡាអ៊ីកាត់ស៊ូជោតទៅកាន់ឪពុករបស់ពួកគេជាដើម។ ហើយយើងបានសម្រួលមធ្យោបាយធ្វើដំណើរដល់ពួកគេដូចជាសត្វជំនិះ និងយាន្តជំនិះដែលអាចដឹកជញ្ជូនពួកគេនៅលើដីគោក ហើយនិងសំពៅដែលអាចដឹកជញ្ជូនពួកគេនៅលើសមុទ្រ។ ហើយយើងបានប្រទាបឲ្យពួកគេនូវលាភសក្ការៈល្អៗអំពីចំណីអាហារ ភេសជ្ជៈ និងអ្វីផ្សេងពីនេះទៀត។ ហើយយើងបានលើកតម្កើងពួកគេប្រសើរជាងម៉ាខ្លូកដទៃដែលយើងបានបង្កើតមក។ ហេតុនេះ ចាំបាច់លើពួកគេ(មនុស្សលោក)ត្រូវថ្លែងអំណរគុណចំពោះឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានដល់ពួកគេ។ info
التفاسير:

external-link copy
71 : 17

يَوۡمَ نَدۡعُواْ كُلَّ أُنَاسِۭ بِإِمَٰمِهِمۡۖ فَمَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ فَأُوْلَٰٓئِكَ يَقۡرَءُونَ كِتَٰبَهُمۡ وَلَا يُظۡلَمُونَ فَتِيلٗا

ហើយចូរចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃ(បរលោក)ដែលយើងនឹងហៅរាល់ក្រុមនីមួយៗជាមួយនឹងមេដឹកនាំរបស់ពួកគេ ដែលពួកគេធ្លាប់បានដើរតាមគេ(មេដឹកនាំនោះ)កាលនៅក្នុងលោកិយនេះ។ ដូច្នេះ ជនណាដែលត្រូវបានគេផ្ដល់សៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃស្ដាំរបស់គេនោះ អ្នកទាំងនោះនឹងអានសៀវភៅកំណត់ត្រារបស់ខ្លួនដោយភាពសប្បាយរីករាយ ហើយពួកគេនឹងមិនត្រូវបានគេបំបាត់ផលបុណ្យរបស់ពួកគេសូម្បីតែបន្តិចឡើយ បើទោះបីជាវាមានទំហំតូចប៉ុនសរសៃឆ្មារដែលស្ថិតនៅក្នុងផ្លែល្មើក៏ដោយ។ info
التفاسير:

external-link copy
72 : 17

وَمَن كَانَ فِي هَٰذِهِۦٓ أَعۡمَىٰ فَهُوَ فِي ٱلۡأٓخِرَةِ أَعۡمَىٰ وَأَضَلُّ سَبِيلٗا

ហើយជនណាដែលនៅក្នុងជីវិតលោកិយនេះ ដួងចិត្តរបស់គេងងឹតមិនព្រមទទួលយកសេចក្តីពិត និងគោរពតាមវាទេនោះ គឺអ្នកនោះកាន់តែងងឹតថែមទៀតនៅថ្ងៃបរលោក ដោយគេមិនទទួលបានការបង្ហាញផ្លូវទៅកាន់ឋានសួគ៌ឡើយ ហើយរឹតតែវង្វេងចេញពីមាគ៌ានៃការចង្អុលបង្ហាញថែមទៀត។ ហើយការតបស្នង គឺអាស្រ័យទៅតាមទង្វើដែលគេបានសាង។ info
التفاسير:

external-link copy
73 : 17

وَإِن كَادُواْ لَيَفۡتِنُونَكَ عَنِ ٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ لِتَفۡتَرِيَ عَلَيۡنَا غَيۡرَهُۥۖ وَإِذٗا لَّٱتَّخَذُوكَ خَلِيلٗا

ហើយជាការពិតណាស់ ពួកមុស្ហរីគីនស្ទើរតែធ្វើឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីគម្ពីរគួរអានដែលយើងបានផ្ដល់វ៉ាហ៊ីទៅកាន់អ្នកដើម្បីឲ្យអ្នកប្រឌិតអ្វីផ្សេងពីវា(គម្ពីរគួរអាន)មកលើយើងនូវអ្វីដែលស្របនឹងទំនើងចិត្តរបស់ពួកគេទៅហើយ។ ហើយប្រសិនបើអ្នកធ្វើតាមអ្វីដែលពួកគេចង់បានមែននោះ ពួកគេពិតជាជ្រើសរើសអ្នកធ្វើជាមិត្តសម្លាញ់(របស់ពួកគេ)មិនខាន។ info
التفاسير:

external-link copy
74 : 17

وَلَوۡلَآ أَن ثَبَّتۡنَٰكَ لَقَدۡ كِدتَّ تَرۡكَنُ إِلَيۡهِمۡ شَيۡـٔٗا قَلِيلًا

ហើយប្រសិនបើយើងមិនបានប្រោសប្រទានដល់អ្នកតាមរយៈការពង្រឹងរូបអ្នកឲ្យស្ថិតនៅលើសេចក្តីពិតទេនោះ ពិតប្រាកដណាស់ អ្នកស្ទើរតែទោរទន់ទៅរកពួកគេបន្តិចបន្តួចទៅហើយ។ ពេលនោះ អ្នកនឹងយល់ស្របជាមួយពួកគេនូវអ្វីដែលពួកគេស្នើមកកាន់អ្នកជាមិនខាន ដោយសារតែការបោកបញ្ឆោតនិងការបោកប្រាស់ដ៏ខ្លាំងក្លារបស់ពួកគេ ខណៈដែលអ្នកយកចិត្តទុកដាក់ចំពោះការមានជំនឿរបស់ពួកគេនោះ។ ក៏ប៉ុន្តែយើងបានការពារអ្នកពីការទោរទន់ទៅរកពួកគេ។ info
التفاسير:

external-link copy
75 : 17

إِذٗا لَّأَذَقۡنَٰكَ ضِعۡفَ ٱلۡحَيَوٰةِ وَضِعۡفَ ٱلۡمَمَاتِ ثُمَّ لَا تَجِدُ لَكَ عَلَيۡنَا نَصِيرٗا

ហើយប្រសិនបើអ្នកទោរទន់ទៅរកពួកគេចំពោះអ្វីដែលពួកគេស្នើសុំមកចំពោះអ្នកមែននោះ យើងប្រាកដជានឹងឲ្យអ្នកភ្លក្សរសជាតិនៃទណ្ឌកម្មទ្វេដងទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ បន្ទាប់មក អ្នកនឹងគ្មានឃើញអ្នកជួយណាដែលគេនឹងជួយអ្នកប្រឆាំងនឹងយើង និងការពារអ្នកពីទណ្ឌកម្ម(របស់យើង)ឡើយ។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• الإنسان كفور للنعم إلا من هدى الله.
• មនុស្សលោកទាំងអស់ គឺរមិលគុណចំពោះឧបការគុណរបស់អល់ឡោះ លើកលែងតែអ្នកដែលត្រូវបានអល់ឡោះចង្អុលបង្ហាញតែប៉ុណ្ណោះ។ info

• كل أمة تُدْعَى إلى دينها وكتابها، هل عملت به أو لا؟ والله لا يعذب أحدًا إلا بعد قيام الحجة عليه ومخالفته لها.
• រាល់ប្រជាជាតិទាំងអស់នឹងត្រូវគេហៅទៅកាន់សាសនារបស់ពួកគេ និងគម្ពីរ(សាសនា)របស់ពួកគេ ថាតើពួកគេបានអនុវត្តតាមវា(គម្ពីរសាសនា)ដែរឬទេ? ជាការពិតណាស់ អល់ឡោះមិនដាក់ទណ្ឌកម្មនរណាម្នាក់ឡើយ លើកលែងតែបន្ទាប់ពីទ្រង់បានផ្តល់នូវអំណះអំណាង និងភស្តុតាងទៅកាន់ពួកគេ ហើយពួកគេបានប្រឆាំងឬអនុវត្តផ្ទុយពីវាប៉ុណ្ណោះ។ info

• عداوة المجرمين والمكذبين للرسل وورثتهم ظاهرة بسبب الحق الذي يحملونه، وليس لذواتهم.
• ភាពជាសត្រូវរបស់ពួកបំពាននិងពួកដែលបដិសេធចំពោះបណ្តាអ្នកនាំសារនិងអ្នកដែលទទួលមរតករបស់ពួកគេអាចមើលឃើញយ៉ាងច្បាស់ ដោយសារតែសេចក្តីពិតដែលពួកគេប្រកាន់យក មិនមែនដោយសារតែទំនើងចិត្តរបស់ពួកគេនោះទេ។ info

• الله تعالى عصم النبي من أسباب الشر ومن البشر، فثبته وهداه الصراط المستقيم، ولورثته مثل ذلك على حسب اتباعهم له.
• អល់ឡោះជាម្ចាស់បានការពារព្យាការីមូហាំម៉ាត់ពីមូលហេតុនៃប្រការអាក្រក់ទាំងឡាយ និងពីមនុស្សលោក ហើយទ្រង់បានពង្រឹងជំហររបស់គាត់ និងចង្អុលបង្ហាញគាត់នូវមាគ៌ាដ៏ត្រឹមត្រូវ ហើយសម្រាប់អ្នកដែលទទួលមរតកអំពីគាត់ក៏ដូចគ្នាដែរ ពោលគឺអាស្រ័យទៅលើការដើរតាមរបស់ពួកគេចំពោះគាត់។ info