Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

numero y'urupapuro:close

external-link copy
28 : 17

وَإِمَّا تُعۡرِضَنَّ عَنۡهُمُ ٱبۡتِغَآءَ رَحۡمَةٖ مِّن رَّبِّكَ تَرۡجُوهَا فَقُل لَّهُمۡ قَوۡلٗا مَّيۡسُورٗا

ហើយប្រសិនបើអ្នក(ព្យាការីមូហាំម៉ាត់)បែរចេញមិនបានផ្ដល់(នូវការបរិច្ចាគទាន)ទៅឲ្យពួកគេ(ញាតិសន្ដាន ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀង)ដោយសារតែអ្នកគ្មានអ្វីផ្ដល់ឲ្យពួកគេ ដោយរង់ចាំការប្រទានលាភសក្ការៈពីអល់ឡោះជាម្ចាស់មកឲ្យអ្នកនោះ ដូច្នេះ ចូរអ្នកពោលទៅកាន់ពួកគេនូវពាក្យសម្ដីដែលទន់ភ្លន់បំផុត ដូចជា អ្នកអាចបួងសួងសុំឲ្យពួកគេទទួលបាននូវលាភសក្ការៈដ៏ទូលំទូលាយ ឬក៏អ្នកសន្យានឹងពួកគេថា នឹងផ្ដល់ឲ្យពួកគេ ប្រសិនបើអល់ឡោះប្រទានលាភសក្ការៈជាទ្រព្យសម្បត្តិដល់អ្នក។ info
التفاسير:

external-link copy
29 : 17

وَلَا تَجۡعَلۡ يَدَكَ مَغۡلُولَةً إِلَىٰ عُنُقِكَ وَلَا تَبۡسُطۡهَا كُلَّ ٱلۡبَسۡطِ فَتَقۡعُدَ مَلُومٗا مَّحۡسُورًا

ហើយចូរអ្នកកុំក្តាប់ដៃរបស់អ្នក(កំណាញ់)មិនហ៊ានចំណាយ ហើយក៏មិនត្រូវខ្ជះខ្ជាយហួសហេតុនៅក្នុងការចំណាយនោះដែរ ដែលជាហេតុធ្វើឲ្យអ្នកទទួលនូវការស្ដីបន្ទោសពីមនុស្សលោកចំពោះភាពកំណាញ់របស់អ្នកប្រសិនបើអ្នកក្ដាប់ដៃរបស់អ្នកជាប់(កំណាញ់)មិនហ៊ានចំណាយ និងធ្វើឲ្យអ្នកក្លាយជាអ្នកដែលគ្មានអ្វីនឹងចំណាយទៀត ប្រសិនបើអ្នកចំណាយខ្ជះខ្ជាយហួសហេតុ។ info
التفاسير:

external-link copy
30 : 17

إِنَّ رَبَّكَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ إِنَّهُۥ كَانَ بِعِبَادِهِۦ خَبِيرَۢا بَصِيرٗا

ពិតប្រាកដណាស់ ម្ចាស់របស់អ្នកទ្រង់បើកទូលាយលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនា និងត្បិតត្បៀតវាចំពោះជនណាដែលទ្រង់មានចេតនា ប្រកបដោយគតិបណ្ឌិតបំផុត។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដឹង និងឃើញបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់។ គ្មានអ្វីមួយអំពីពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។ ដូចនេះ ទ្រង់ចាត់ចែងកិច្ចការរបស់ទ្រង់ចំពោះពួកគេនូវអ្វីដែលទ្រង់មានចេតនា។ info
التفاسير:

external-link copy
31 : 17

وَلَا تَقۡتُلُوٓاْ أَوۡلَٰدَكُمۡ خَشۡيَةَ إِمۡلَٰقٖۖ نَّحۡنُ نَرۡزُقُهُمۡ وَإِيَّاكُمۡۚ إِنَّ قَتۡلَهُمۡ كَانَ خِطۡـٔٗا كَبِيرٗا

ហើយចូរពួកអ្នកកុំសម្លាប់កូនចៅរបស់ពួកអ្នកព្រោះតែខ្លាចភាពក្រីក្រនាពេលអនាគតនៅពេលណាដែលពួកអ្នកចំណាយទៅលើពួកគេឲ្យសោះ។ យើងទេដែលជាអ្នកទទួលរ៉ាប់រងក្នុងការផ្គត់ផ្គង់លាភសក្ការៈដល់ពួកគេនោះ ហើយក៏ជាអ្នកទទួលរ៉ាប់រងចំពោះការផ្ដល់លាភសក្ការៈដល់ពួកអ្នកផងដែរ។ ពិតប្រាកដណាស់ ការសម្លាប់ពួកគេ(កូនចៅ) គឺជាបាបកម្មមួយដ៏ធំបំផុត ព្រោះពួកគេគ្មានកំហុសអ្វីនោះឡើយ ហើយក៏គ្មានហេតុផលដែលចាំបាច់ត្រូវសម្លាប់ពួកគេនោះដែរ។ info
التفاسير:

external-link copy
32 : 17

وَلَا تَقۡرَبُواْ ٱلزِّنَىٰٓۖ إِنَّهُۥ كَانَ فَٰحِشَةٗ وَسَآءَ سَبِيلٗا

ហើយចូរពួកអ្នកប្រុងប្រយ័ត្នពីប្រការហ្ស៊ីណា និងត្រូវចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលជម្រុញចិត្តពួកអ្នកឲ្យប្រព្រឹត្តវា។ ពិតប្រាកដណាស់ វាជាទង្វើអសីលធម៌ដ៏អាក្រក់បំផុត និងជាមាគ៌ាដ៏អាក្រក់បំផុត ព្រោះវានាំទៅកាន់ការច្របូកច្របល់គ្នាចំពោះពូជអម្បូរ ហើយនិងទទួលទណ្ឌកម្មរបស់អល់ឡោះ។ info
التفاسير:

external-link copy
33 : 17

وَلَا تَقۡتُلُواْ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّۗ وَمَن قُتِلَ مَظۡلُومٗا فَقَدۡ جَعَلۡنَا لِوَلِيِّهِۦ سُلۡطَٰنٗا فَلَا يُسۡرِف فِّي ٱلۡقَتۡلِۖ إِنَّهُۥ كَانَ مَنصُورٗا

ហើយចូរពួកអ្នកកុំសម្លាប់ជីវិតនរណាម្នាក់ដែលអល់ឡោះបានការពារឈាម(អាយុជីវិត)របស់គេ តាមរយៈការមានជំនឿ ឬតាមរយៈការផ្តល់សុវត្ថិភាពឲ្យសោះ លើកលែងតែអ្នកដែលមានមូលហេតុត្រឹមត្រូវដែលត្រូវសម្លាប់ប៉ុណ្ណោះ ដូចជាអ្នកដែលរបូតចេញពីសាសនាឥស្លាម ឬអ្នកដែលប្រព្រឹត្តហ្ស៊ីណាបន្ទាប់ពីរៀបការហើយ ឬការអនុវត្តច្បាប់ព្រហ្មទណ្ឌ។ ហើយអ្នកដែលត្រូវបានគេសម្លាប់ដោយអយុត្តិធម៌ដោយពុំមានមូលហេតុស្របច្បាប់ដែលត្រូវសម្លាប់ទេនោះ ជាការពិតណាស់ យើងបានប្រគល់ឲ្យអ្នកដែលគ្រប់គ្រងចំពោះកិច្ចការរបស់គេ(ជនរងគ្រោះ)ក្នុងចំណោមអ្នកដែលមានសិទ្ធិទទួលមត៌កពីគេនោះ នូវសិទ្ធិចាត់ចែងទៅលើឃាតករដែលបានសម្លាប់គេ។ ដូចនេះ គេ(ភាគីជនរងគ្រោះដែលទទួលបានសិទ្ធិ)អាចទាមទារឲ្យសម្លាប់ឃាតករនោះវិញដោយអនុវត្តតាមច្បាប់ព្រហ្មទណ្ឌ ឬក៏អាចអភ័យទោស(មិនសម្លាប់)ឲ្យឃាតករតែម្តងដោយមិនទាមទារសំណង ឬអភ័យទោសឲ្យឃាតករដោយទាមទារសំណង។ ប៉ុន្តែ គេមិនត្រូវបំពានព្រំដែនដែលអល់ឡោះបានអនុញ្ញាតដល់គេនោះទេ ដូចជាការយកសាកសព(ឃាតករដែលស្លាប់)ទៅធ្វើទារុណកម្ម ឬក៏សម្លាប់អ្នកផ្សេងដែលមិនមែនជាឃាតករជាដើម។ ពិតប្រាកដណាស់ គេ(ភាគីជនរងគ្រោះដែលទទួលបានសិទ្ធិ) គឺត្រូវបានគេជួយពង្រឹង និងជួយការពារ។ info
التفاسير:

external-link copy
34 : 17

وَلَا تَقۡرَبُواْ مَالَ ٱلۡيَتِيمِ إِلَّا بِٱلَّتِي هِيَ أَحۡسَنُ حَتَّىٰ يَبۡلُغَ أَشُدَّهُۥۚ وَأَوۡفُواْ بِٱلۡعَهۡدِۖ إِنَّ ٱلۡعَهۡدَ كَانَ مَسۡـُٔولٗا

ហើយចូរអ្នកកុំចាយវាយទ្រព្យសម្បត្តិក្មេងកំព្រា(កំព្រាឪពុក)ឲ្យសោះ លើកលែងតែលើប្រការដែលល្អ(ផ្ដល់ផលប្រយោជន៍)ដល់គេ(ក្មេងកំព្រា)ប៉ុណ្ណោះ ដូចជាការធ្វើឲ្យវា(ទ្រព្យសម្បត្តិក្មេងកំព្រានោះ)កើនឡើង(តាមរយៈការវិនិយោគជាដើម) ហើយត្រូវថែរក្សាទ្រព្យសម្បត្តិក្មេងកំព្រានោះ រហូតដល់គេធំដឹងក្តី ដែលចិត្តគំនិតនិងការយល់ដឹងរបស់គេមានភាពពេញលេញ។ ហើយចូរពួកអ្នកគោរពតាមកិច្ចសន្យាដែលពួកអ្នកបានចុះរវាងពួកអ្នកនឹងអល់ឡោះ និង(កិច្ចសន្យាដែលបានចុះ)រវាងពួកអ្នកនឹងខ្ញុំរបស់ទ្រង់ ដោយមិនត្រូវក្បត់ឬកេងបំបាត់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងសួរអ្នកដែលចុះកិច្ចសន្យានៅថ្ងៃបរលោក ថាតើគេគោរពតាមកិច្ចសន្យាដែលគេបានចុះនោះដែរឬទេ។ ប្រសិនបើគេគោរពតាម នោះគេនឹងទទួលបាននូវការតបស្នងផលបុណ្យ តែប្រសិនបើគេមិនគោរពតាមវាទេនោះ គឺគេនឹងទទួលទណ្ឌកម្ម។ info
التفاسير:

external-link copy
35 : 17

وَأَوۡفُواْ ٱلۡكَيۡلَ إِذَا كِلۡتُمۡ وَزِنُواْ بِٱلۡقِسۡطَاسِ ٱلۡمُسۡتَقِيمِۚ ذَٰلِكَ خَيۡرٞ وَأَحۡسَنُ تَأۡوِيلٗا

ហើយចូរពួកអ្នកបំពេញនូវការវាល់ឲ្យបានពេញលេញនៅពេលដែលពួកអ្នកវាល់ឲ្យអ្នកដទៃ និងកុំកេងបំបាត់ពីគេឲ្យសោះ។ ហើយចូរអ្នកថ្លឹងនឹងជញ្ជីងដែលមានភាពសុក្រឹតត្រឹមត្រូវដែលវាមិនធ្វើឲ្យបាត់បង់អ្វីមួយ ឬក៏មិនគ្រប់(ភ្នែកជញ្ជីង)ឡើយ។ ការវាល់ និងការថ្លឹងឲ្យបានគ្រប់(ដោយមិនបន្លំ បំបាត់ ឬស៊ីភ្នែកជញ្ជីង)នោះ គឺជាការប្រសើរបំផុតសម្រាប់ពួកអ្នកទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក និងជាលទ្ធផលចុងក្រោយដ៏ប្រសើរបំផុតជាងការកេងបន្លំ តាមរយៈការកេងបំបាត់នៅក្នុងការវាល់ និងក្នុងការថ្លឹងនោះទៅទៀត។ info
التفاسير:

external-link copy
36 : 17

وَلَا تَقۡفُ مَا لَيۡسَ لَكَ بِهِۦ عِلۡمٌۚ إِنَّ ٱلسَّمۡعَ وَٱلۡبَصَرَ وَٱلۡفُؤَادَ كُلُّ أُوْلَٰٓئِكَ كَانَ عَنۡهُ مَسۡـُٔولٗا

ហើយអ្នក(ឱកូនចៅអាហ្ទាំ)កុំប្រតិបត្តិតាមអ្វីដែលអ្នកមិនបានដឹងអំពីវា ដោយពួកអ្នកធ្វើតាមការប៉ាន់ស្មានឲ្យសោះ។ ពិតប្រាកដណាស់ មនុស្សលោកគឺជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលគេបានប្រើប្រាស់ ដូចជា ត្រចៀក ភ្នែក និងចិត្តរបស់ពួកគេ(ដែលគេប្រើប្រាស់វា)ក្នុងប្រការល្អ ឬប្រការអាក្រក់។ ដូច្នេះ គេនឹងតបស្នងផលបុណ្យទៅលើប្រការល្អ និងដាក់ទណ្ឌកម្មទៅលើប្រការអាក្រក់។ info
التفاسير:

external-link copy
37 : 17

وَلَا تَمۡشِ فِي ٱلۡأَرۡضِ مَرَحًاۖ إِنَّكَ لَن تَخۡرِقَ ٱلۡأَرۡضَ وَلَن تَبۡلُغَ ٱلۡجِبَالَ طُولٗا

ហើយចូរអ្នកកុំដើរនៅលើផែនដីនេះដោយភាពក្រអឺតក្រទមនិងក្អេងក្អាងឲ្យសោះ។ ពិតប្រាកដណាស់ ទោះបីជាអ្នកដើរនៅលើវា(ផែនដី)ដោយភាពក្រអឺតក្រទមក៏ដោយ ក៏អ្នកមិនអាចពុះបំបែកផែនដីនឹងការដើរបស់អ្នកនោះឡើយ ហើយការឈររបស់អ្នក ក៏មិនអាចខ្ពស់ស្មើភ្នំនោះដែរ។ ដូច្នេះ តើមានអ្វីដែលអ្នកត្រូវក្រអឺតក្រទមនោះ? info
التفاسير:

external-link copy
38 : 17

كُلُّ ذَٰلِكَ كَانَ سَيِّئُهُۥ عِندَ رَبِّكَ مَكۡرُوهٗا

រាល់ប្រការដែលបានលើកឡើងខាងលើនេះ សុទ្ធតែជាប្រការអាក្រក់ដែលត្រូវបានហាមឃាត់ពីម្ចាស់របស់អ្នក(ឱមនុស្សលោកទាំងឡាយ)។ អល់ឡោះជាម្ចាស់ទ្រង់មិនពេញចិត្តចំពោះការប្រព្រឹត្តវានោះទេ តែផ្ទុយទៅវិញទ្រង់ស្អប់ខ្ពើមបំផុតចំពោះវា។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• الأدب الرفيع هو رد ذوي القربى بلطف، ووعدهم وعدًا جميلًا بالصلة عند اليسر، والاعتذار إليهم بما هو مقبول.
• សុជីវធម៌ដ៏ខ្ពង់ខ្ពស់នោះ គឺការឆ្លើយតបទៅកាន់សាច់ញាតិដោយភាពទន់ភ្លន់ និងត្រូវសន្យាជាមួយពួកគេនូវការសន្យាដែលល្អប្រសើរ តាមរយៈការភ្ជាប់ទំនាក់ទំនងនឹងពួកគេនៅពេលដែលមានភាពងាយស្រួល និងសុំការអធ្យាស្រ័យពីពួកគេនូវអ្វីដែលគេអាចទទួលយកបាន។ info

• الله أرحم بالأولاد من والديهم؛ فنهى الوالدين أن يقتلوا أولادهم خوفًا من الفقر والإملاق وتكفل برزق الجميع.
• អល់ឡោះជាម្ចាស់ទ្រង់មានក្តីមេត្តាករុណាចំពោះកូនៗជាងឪពុកម្ដាយរបស់ពួកគេទៅទៀត។ ដូច្នេះហើយទើបទ្រង់បានហាមឃាត់ឪពុកម្ដាយមិនឲ្យសម្លាប់កូនៗរបស់ពួកគេព្រោះតែខ្លាចភាពក្រីក្រ ភាពក្រខ្សត់ និងការទទួលរ៉ាប់រងចិញ្ចឹមពួកគេទាំងអស់គ្នានោះ។ info

• في الآيات دليل على أن الحق في القتل للولي، فلا يُقْتَص إلا بإذنه، وإن عفا سقط القصاص.
• នៅក្នុងបណ្តាវាក្យខណ្ឌនេះ គឺជាភស្តុតាងបង្ហាញថា ពិតណាស់ សិទ្ធិនៅក្នុងការសម្លាប់ឃាតករនោះ គឺស្ថិតនៅលើអាណាព្យាបាលជនរងគ្រោះ។ ដូចនេះ គេមិនត្រូវសម្លាប់ឃាតករឡើយ លើកលែងតែមានការអនុញ្ញាតពីអាណាព្យាបាលជនរងគ្រោះ។ ហើយប្រសិនបើអាណាព្យាបាលជនរងគ្រោះអភ័យទោសឲ្យឃាតករហើយនោះ ការសម្លាប់ឃាតករនោះ គឺមិនត្រូវអនុវត្តនោះឡើយ។ info

• من لطف الله ورحمته باليتيم أن أمر أولياءه بحفظه وحفظ ماله وإصلاحه وتنميته حتى يبلغ أشده.
• ក្នុងចំណោមភាពទន់ភ្លន់របស់អល់ឡោះ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះក្មេងកំព្រានោះគឺ ទ្រង់បានបង្គាប់ប្រើឲ្យអ្នកដែលមើលការខុសត្រូវក្មេងកំព្រាត្រូវចិញ្ចឹមថែរក្សាគេ និងថែរក្សាទ្រព្យសម្បត្តិរបស់គេ ធ្វើឲ្យវាកើតជាផលប្រយោជន៍ដល់គេ និងធ្វើឲ្យកើនឡើង(តាមរយៈការវិនិយោគជាដើម) រហូតដល់គេធំពេញវ័យ។ info