Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

numero y'urupapuro:close

external-link copy
18 : 17

مَّن كَانَ يُرِيدُ ٱلۡعَاجِلَةَ عَجَّلۡنَا لَهُۥ فِيهَا مَا نَشَآءُ لِمَن نُّرِيدُ ثُمَّ جَعَلۡنَا لَهُۥ جَهَنَّمَ يَصۡلَىٰهَا مَذۡمُومٗا مَّدۡحُورٗا

ជនណាហើយដែលប្រាថ្នាចង់បានឆាកជីវិតលោកិយតាមរយៈទង្វើសប្បុរសរបស់គេ ហើយគេមិនមានជំនឿនឹងថ្ងៃបរលោក និងមិនខ្វល់ខ្វាយពីវា(ថ្ងៃបរលោក)ទេនោះ យើងនឹងផ្ដល់ឲ្យគេនូវឧបការគុណភ្លាមៗនៅក្នុងវា(លោកិយ)នូវអ្វីដែលយើងមានចេតនា មិនមែនទៅតាមអ្វីដែលគេមានចេតនា(ចង់បាន)នោះទេ។ បន្ទាប់មក យើងបានរៀបចំនរកជើហាន់ណាំឲ្យគេដែលគេនឹងចូលទៅក្នុងនោះនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវកម្ដៅដ៏ក្តៅរបស់វា ជាការស្ដីបន្ទោសចំពោះការដែលគេជ្រើសយកលោកិយ និងការគ្មានជំនឿរបស់ពួកគេចំពោះថ្ងៃបរលោក ហើយនិងត្រូវបានគេបណ្តេញឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។ info
التفاسير:

external-link copy
19 : 17

وَمَنۡ أَرَادَ ٱلۡأٓخِرَةَ وَسَعَىٰ لَهَا سَعۡيَهَا وَهُوَ مُؤۡمِنٞ فَأُوْلَٰٓئِكَ كَانَ سَعۡيُهُم مَّشۡكُورٗا

រីឯជនណាហើយដែលប្រាថ្នាចង់ទទួលបានផលបុណ្យនៅថ្ងៃបរលោកតាមរយៈទង្វើសប្បុរសរបស់គេ ហើយគេបានតស៊ូប្រឹងប្រែងធ្វើវាដោយគា្មនភាពរីយ៉ាក(ធ្វើអ្វីមួយដើម្បីគ្រាន់តែឲ្យគេឃើញ) និងមិនចង់បានកេរ្តិ៍ឈ្មោះ ហើយគេជាអ្នកដែលមានជំនឿនឹងអ្វីដែលអល់ឡោះដាក់កាតព្វកិច្ចឲ្យមានជំនឿចំពោះវាទៀតនោះ ពិតណាស់ អ្នកដែលមានលក្ខណៈសម្បត្តិបែបនេះហើយដែលការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានទទួលយកឯអល់ឡោះជាម្ចាស់ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។ info
التفاسير:

external-link copy
20 : 17

كُلّٗا نُّمِدُّ هَٰٓؤُلَآءِ وَهَٰٓؤُلَآءِ مِنۡ عَطَآءِ رَبِّكَۚ وَمَا كَانَ عَطَآءُ رَبِّكَ مَحۡظُورًا

យើងនឹងបន្ថែមឲ្យក្រុមនីមួយៗក្នុងចំណោមពួកគេ ទាំងក្រុមដែលសាងទង្វើអាក្រក់ និងក្រុមដែលសាងទង្វើល្អនោះនូវការប្រោសប្រទានពីម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដោយឥតមានការកាត់ផ្តាច់ឡើយ។ ហើយការប្រោសប្រទាននៃម្ចាស់របស់អ្នកនៅក្នុងលោកិយនេ គឺមិនត្រូវបានរារាំងពីនរណាម្នាក់ឡើយ មិនថាអ្នកដែលសាងទង្វើល្អ ឬអ្នកដែលសាងទង្វើអាក្រក់នោះទេ។ info
التفاسير:

external-link copy
21 : 17

ٱنظُرۡ كَيۡفَ فَضَّلۡنَا بَعۡضَهُمۡ عَلَىٰ بَعۡضٖۚ وَلَلۡأٓخِرَةُ أَكۡبَرُ دَرَجَٰتٖ وَأَكۡبَرُ تَفۡضِيلٗا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះ ថាតើយើងបានលើកតម្កើងពួកគេឲ្យមានភាពប្រសើរជាងគ្នាចំពោះលាភសក្ការៈនិងឋានៈសក្តិនៅក្នុងលោកិយនេះយ៉ាងដូចម្ដេច? ហើយនៅថ្ងៃបរលោកវិញ ពួកគេមានភាពខុសគ្នាខ្លាំងបំផុតចំពោះកម្រិតនៃឧបការគុណជាងឆាកជីវិតលោកិយនេះទៅទៀត និងមានភាពល្អប្រសើរជាងគ្នាធំធេងបំផុត។ ដូច្នេះ ចូរឲ្យអ្នកដែលមានជំនឿយកចិត្តទុកដាក់ចំពោះវា(ថ្ងៃបរលោក)។ info
التفاسير:

external-link copy
22 : 17

لَّا تَجۡعَلۡ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتَقۡعُدَ مَذۡمُومٗا مَّخۡذُولٗا

ចូរអ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)កុំបង្កើតម្ចាស់ផ្សេងដោយអ្នកគោរពសក្ការៈចំពោះវារួមជាមួយនឹងអល់ឡោះជាម្ចាស់ឲ្យសោះ ដែលជាហេតុនាំឲ្យអ្នកទទួលរងនូវការស្ដីបន្ទោសពីអល់ឡោះ និងពីបណ្ដាខ្ញុំបម្រើរបស់ទ្រង់ដែលជាអ្នកសាងទង្វើកុសល ដោយគ្មានអ្នកដែលលើកសរសើរចំពោះអ្នកឡើយ ហើយទ្រង់នឹងធ្វើឲ្យអ្នកទទួលបរាជ័យ ដោយគ្មានអ្នកណាជួយសង្រ្គោះអ្នកនោះឡើយ។ info
التفاسير:

external-link copy
23 : 17

۞ وَقَضَىٰ رَبُّكَ أَلَّا تَعۡبُدُوٓاْ إِلَّآ إِيَّاهُ وَبِٱلۡوَٰلِدَيۡنِ إِحۡسَٰنًاۚ إِمَّا يَبۡلُغَنَّ عِندَكَ ٱلۡكِبَرَ أَحَدُهُمَآ أَوۡ كِلَاهُمَا فَلَا تَقُل لَّهُمَآ أُفّٖ وَلَا تَنۡهَرۡهُمَا وَقُل لَّهُمَا قَوۡلٗا كَرِيمٗا

ហើយម្ចាស់របស់អ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)បានដាក់បទបញ្ជា និងដាក់កាតព្វកិច្ចលើអ្នកមិនត្រូវគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ឡើយ ហើយទ្រង់បានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះឪពុកម្ដាយ ជាពិសេសនៅពេលដែលពួកគាត់ចូលដល់វ័យចាស់ជរា។ ប្រសិនបើម្នាក់ក្នុងចំណោមពួកគាត់ទាំងពីរ ឬគាត់ទាំងពីរមានវ័យចាស់ជរារស់នៅជាមួយអ្នកនោះ ចូរអ្នកកុំធុញទ្រាន់នឹងគាត់ទាំងពីរដោយការប្រើបា្រស់ពាក្យសម្ដីដែលបង្ហាញពីការមិនពេញចិត្តចំពោះពួកគាត់ កុំស្រែកគំហកដាក់គាត់ទាំងពីរ និងកុំប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ(មិនសមរម្យ)ទៅកាន់គាត់ទាំងពីរឲ្យសោះ។ តែអ្នកត្រូវនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យសម្ដីដែលល្អប្រពៃដែលមានភាពទន់ភ្លន់។ info
التفاسير:

external-link copy
24 : 17

وَٱخۡفِضۡ لَهُمَا جَنَاحَ ٱلذُّلِّ مِنَ ٱلرَّحۡمَةِ وَقُل رَّبِّ ٱرۡحَمۡهُمَا كَمَا رَبَّيَانِي صَغِيرٗا

ហើយចូរអ្នកបន្ទាបខ្លួនចំពោះគាត់ទាំងពីរដោយការឱនលំទោន និងមានក្ដីមេត្តាករុណាចំពោះគាត់ទាំងពីរ។ ហើយចូរអ្នកបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាអាណិតស្រឡាញ់គាត់ទាំងពីរផងចុះ ដោយសារតែគាត់ទាំងពីរបានចិញ្ចឹមបីបាច់ថែរក្សាមកចំពោះខ្ញុំកាលពីខ្ញុំនៅតូច។ info
التفاسير:

external-link copy
25 : 17

رَّبُّكُمۡ أَعۡلَمُ بِمَا فِي نُفُوسِكُمۡۚ إِن تَكُونُواْ صَٰلِحِينَ فَإِنَّهُۥ كَانَ لِلۡأَوَّٰبِينَ غَفُورٗا

ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដឹងបំផុតនូវអ្វីដែលមាននៅក្នុងចិត្តរបស់ពួកអ្នកនៃភាពស្មោះសចំពោះទ្រង់នៅក្នុងការគោរពសក្ការៈ និងការសាងនូវអំពើល្អ ហើយនិងការធ្វើល្អចំពោះឪពុកម្ដាយ។ ប្រសិនបើការនៀត(ចេតនា)របស់ពួកអ្នកក្នុងការគោរពសក្ការៈ និងការទំនាក់ទំនងរបស់ពួកអ្នកជាមួយនឹងឪពុកម្ដាយរបស់ពួកអ្នក និងជាមួយអ្នកផ្សេងក្រៅពីពួកគាត់ទាំងពីរ គឺជាចេតនាដែលល្អនោះ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោសបំផុតចំពោះអ្នកដែលវិលត្រឡប់ទៅកាន់ទ្រង់ដោយការសារភាពកំហុស។ ដូច្នេះ ជនណាហើយដែលបានសារភាពកំហុសពីការធ្វសប្រហែសរបស់គេកាលពីមុនចំពោះការគោរពប្រតិបត្តិចំពោះម្ចាស់របស់គេ ឬចំពោះឪពុកម្ដាយរបស់គេនោះ អល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យគេ។ info
التفاسير:

external-link copy
26 : 17

وَءَاتِ ذَا ٱلۡقُرۡبَىٰ حَقَّهُۥ وَٱلۡمِسۡكِينَ وَٱبۡنَ ٱلسَّبِيلِ وَلَا تُبَذِّرۡ تَبۡذِيرًا

ហើយចូរអ្នក(ឱអ្នកដែលមានជំនឿ)ផ្ដល់ឲ្យញាតិសន្ដាននូវសិទ្ធិរបស់គេ ដូចជាការភ្ជាប់សាច់សាលោហិត និងផ្ដល់ឲ្យជនក្រីក្រដែលមានតម្រូវការចាំបាច់ និងផ្ដល់ឲ្យអ្នកដំណើរដែលដាច់ស្បៀងក្នុងការធ្វើដំណើររបស់គេ។ ហើយចូរអ្នកកុំចំណាយទ្រព្យសម្បត្តិរបស់អ្នកក្នុងអំពើបាប ឬក៏ចំណាយដោយខ្ជះខ្ជាយឲ្យសោះ។ info
التفاسير:

external-link copy
27 : 17

إِنَّ ٱلۡمُبَذِّرِينَ كَانُوٓاْ إِخۡوَٰنَ ٱلشَّيَٰطِينِۖ وَكَانَ ٱلشَّيۡطَٰنُ لِرَبِّهِۦ كَفُورٗا

ពិតប្រាកដណាស់ អ្នកដែលចំណាយទ្រព្យសម្បត្តិរបស់ពួកគេក្នុងអំពើបាប និងអ្នកដែលចំណាយដោយខ្ជះខ្ជាយនោះ ពួកគេគឺជាបងប្អូនរបស់ពួកស្ហៃតន ដោយពួកគេប្រតិបត្តិតាមពួកស្ហៃតនដែលបានប្រើពួកគេឲ្យមានភាពខ្ជះខ្ជាយ។ ហើយស្ហៃតន គឺជាអ្នកដែលប្រឆាំងនឹងម្ចាស់របស់គេ(អល់ឡោះ) ដោយវាមិនធ្វើអ្វីក្រៅពីអំពើល្មើសនោះឡើយ ហើយវាក៏មិនប្រើគេឲ្យធ្វើអ្វី ក្រៅពីទង្វើដែលធ្វើឲ្យម្ចាស់របស់គេខឹងសម្បានោះដែរ។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• ينبغي للإنسان أن يفعل ما يقدر عليه من الخير وينوي فعل ما لم يقدر عليه؛ ليُثاب على ذلك.
• ចាំបាច់លើមនុស្សលោកត្រូវសាងទង្វើកុសលទៅតាមលទ្ធភាពរបស់គេដែលគេមាន និងត្រូវនៀត(តាំងចិត្ត)ធ្វើនូវទង្វើដែលគេមិនមានលទ្ធភាពធ្វើវាផងដែរដើម្បីឲ្យគេទទួលបានផលបុណ្យចំពោះប្រការទាំងនោះ។ info

• أن النعم في الدنيا لا ينبغي أن يُسْتَدل بها على رضا الله تعالى؛ لأنها قد تحصل لغير المؤمن، وتكون عاقبته المصير إلى عذاب الله.
• ជាការពិតណាស់ ការទទួលបាននូវឧបការគុណនៅក្នុងលោកិយនេះមិនអាចយកធ្វើជាភស្តុតាងដែលបញ្ជាក់ថា អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តចំពោះគេនោះទេ ព្រោះថា លោកិយនេះគេអាចទទួលបាននូវឧបការគុណ តែលទ្ធផលចុងក្រោយរបស់គេបែរជាទទួលនូវទណ្ឌកម្មរបស់អល់ឡោះទៅវិញក៏អាចថាបាន។ info

• الإحسان إلى الوالدين فرض لازم واجب، وقد قرن الله شكرهما بشكره لعظيم فضلهما.
• ការធ្វើល្អចំពោះឪពុកម្ដាយគឺជាកាតព្វកិច្ចដ៏ចាំបាច់បំផុត។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានភ្ជាប់ការដឹងគុណចំពោះឪពុកម្តាយជាមួយនឹងការដឹងគុណចំពោះទ្រង់ ព្រោះតែគុណបំណាច់ដ៏ធំធេងរបស់គាត់ទាំងពីរ។ info

• يحرّم الإسلام التبذير، والتبذير إنفاق المال في غير حقه.
• ការខ្ជះខ្ជាយត្រូវបានហាមឃាត់នៅក្នុងសាសនាឥស្លាម ហើយការខ្ជះខ្ជាយនោះ គឺការចំណាយទ្រព្យសម្បត្តិទៅលើប្រការដែលគ្មានប្រយោជន៍។ info