Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

numero y'urupapuro:close

external-link copy
50 : 17

۞ قُلۡ كُونُواْ حِجَارَةً أَوۡ حَدِيدًا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ប្រសិនបើពួកអ្នកមានលទ្ធភាពនោះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)ក្លាយទៅជាថ្មដែលមានភាពរឹង ឬក៏ក្លាយទៅជាដែកដែលមានភាពខ្លាំងចុះ តែពួកអ្នកនឹងមិនអាចធ្វើបានជាដាច់ខាត។ info
التفاسير:

external-link copy
51 : 17

أَوۡ خَلۡقٗا مِّمَّا يَكۡبُرُ فِي صُدُورِكُمۡۚ فَسَيَقُولُونَ مَن يُعِيدُنَاۖ قُلِ ٱلَّذِي فَطَرَكُمۡ أَوَّلَ مَرَّةٖۚ فَسَيُنۡغِضُونَ إِلَيۡكَ رُءُوسَهُمۡ وَيَقُولُونَ مَتَىٰ هُوَۖ قُلۡ عَسَىٰٓ أَن يَكُونَ قَرِيبٗا

ឬក្លាយទៅជាអ្វីមួយផ្សេងទៀតដែលអស្ចារ្យជាងវាទាំងពីរ(ថ្មនិងដែក)ក្នុងចំណោមរបស់ដែលក្នុងចិត្តរបស់ពួកអ្នកគិតថាវាអស្ចារ្យចុះ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលត្រឡប់ពួកអ្នកដូចអ្វីដែលទ្រង់បានចាប់ផ្ដើម(បង្កើត)ពួកអ្នក និងជាអ្នកពង្រស់ពួកអ្នកឲ្យរស់ឡើងវិញដូចដែលទ្រង់បានបង្កើតពួកអ្នកកាលពីលើកដំបូងនោះ។ ពេលនោះ ពួកដែលចចេសរឹងរូសទាំងនោះនឹងនិយាយថាៈ តើនរណាជាអ្នកដែលធ្វើឲ្យយើងរស់ឡើងវិញបន្ទាប់ពីពួកយើងបានស្លាប់នោះ? ចូរអ្នក(ព្យាការីមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ អ្នកដែលនឹងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញនោះ គឺជាអ្នកដែលបានបង្កើតពួកអ្នកកាលពីដំបូងដោយគ្មានគំរូពីមុនមកនោះឯង។ ពេលនោះពួកគេនឹងងក់ក្បាលដោយការចំអកដាក់អ្នកចំពោះការឆ្លើយតបរបស់អ្នកទៅកាន់ពួកគេ ហើយពួកគេនឹងនិយាយដោយមិនជឿថាវាអាចទៅរួចថាៈ តើការពង្រស់ឡើងវិញនេះនឹងកើតឡើងនៅពេលណា? ចូរអ្នកពោលទៅកាន់ពួកគេថាៈ សង្ឃឹមថា វានឹងកើតឡើងឆាប់ៗនេះឯង។ info
التفاسير:

external-link copy
52 : 17

يَوۡمَ يَدۡعُوكُمۡ فَتَسۡتَجِيبُونَ بِحَمۡدِهِۦ وَتَظُنُّونَ إِن لَّبِثۡتُمۡ إِلَّا قَلِيلٗا

អល់ឡោះជាម្ចាស់ទ្រង់នឹងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញនៅថ្ងៃដែលទ្រង់នឹងហៅពួកអ្នក(ឲ្យក្រោកចេញពីផ្នូរ)ទៅកាន់ទីវាលប្រមូលផ្តុំ។ ពេលនោះ ពួកអ្នកនឹងឆ្លើយតបដោយគោរពតាមបទបញ្ជារបស់ទ្រង់ ក្នុងនាមជាអ្នកដែលកោតសរសើរចំពោះទ្រង់ ហើយពួកអ្នកគិតថាៈ ពិតប្រាកដណាស់ ពួកអ្នកមិនបានរស់នៅក្នុងលោកិយនេះទេ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ info
التفاسير:

external-link copy
53 : 17

وَقُل لِّعِبَادِي يَقُولُواْ ٱلَّتِي هِيَ أَحۡسَنُۚ إِنَّ ٱلشَّيۡطَٰنَ يَنزَغُ بَيۡنَهُمۡۚ إِنَّ ٱلشَّيۡطَٰنَ كَانَ لِلۡإِنسَٰنِ عَدُوّٗا مُّبِينٗا

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់បណ្ដាខ្ញុំបម្រើរបស់យើងដែលជាអ្នកមានជំនឿចំពោះយើង ដោយឲ្យពួកគេនិយាយតែពាក្យសម្ដីដែលល្អៗនៅពេលដែលពួកគេជជែកគ្នា និងឲ្យពួកគេចៀសវាងនូវពាក្យសម្ដីដែលមិនល្អ អសុរស ព្រោះថាស្ហៃតននឹងប្រើប្រាស់វា(ពាក្យសម្តីមិនល្អ) ដោយវាព្យាយាមបង្កភាពវឹកវររវាងពួកគេទាំងនៅក្នុងជីវិតរបស់ពួកគេនៅក្នុងលោកិយ និងជីវិតនាថ្ងៃបរលោក។ ពិតប្រាកដណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងពិតប្រាកដចំពោះមនុស្សលោក។ ដូច្នេះ គេត្រូវតែមានការប្រុងប្រយ័ត្នចំពោះវា។ info
التفاسير:

external-link copy
54 : 17

رَّبُّكُمۡ أَعۡلَمُ بِكُمۡۖ إِن يَشَأۡ يَرۡحَمۡكُمۡ أَوۡ إِن يَشَأۡ يُعَذِّبۡكُمۡۚ وَمَآ أَرۡسَلۡنَٰكَ عَلَيۡهِمۡ وَكِيلٗا

ម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដឹងបំផុតចំពោះពួកអ្នកដោយគ្មានអ្វីមួយនៃពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។ ប្រសិនបើទ្រង់មានចេតនាអាណិតស្រឡាញ់ពួកអ្នកនោះ ទ្រង់នឹងអាណិតស្រឡាញ់ពួកអ្នកដោយចង្អុលបង្ហាញពួកអ្នកឲ្យមានជំនឿនិងសាងទង្វើកុសលជាមិនខាន។ តែប្រសិនបើទ្រង់មានចេតនាដាក់ទណ្ឌកម្មពួកអ្នកនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នកដោយឲ្យពួកអ្នកងាកចេញពីការមានជំនឿ និងធ្វើឲ្យពួកអ្នកស្លាប់ក្នុងនាមជាអ្នកគ្មានជំនឿជាមិនខាន។ ហើយយើងមិនបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្វើជាអ្នកគាំពារពួកគេ ដោយអ្នកអាចបង្ខំពួកគេឲ្យមានជំនឿ និងហាមឃាត់ពួកគេពីភាពគ្មានជំនឿ ព្រមទាំងកត់ត្រាទង្វើរបស់ពួកគេនោះឡើយ។ តាមពិត អ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយ(សារ)អំពីអល់ឡោះនូវអ្វីដែលទ្រង់បានបង្គាប់ប្រើអ្នកឲ្យធ្វើការផ្សព្វផ្សាយវាតែប៉ុណ្ណោះ។ info
التفاسير:

external-link copy
55 : 17

وَرَبُّكَ أَعۡلَمُ بِمَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَلَقَدۡ فَضَّلۡنَا بَعۡضَ ٱلنَّبِيِّـۧنَ عَلَىٰ بَعۡضٖۖ وَءَاتَيۡنَا دَاوُۥدَ زَبُورٗا

ហើយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងបំផុតចំពោះអ្វីដែលមាននៅក្នុងមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់ដឹងបំផុតពីស្ថានភាពរបស់ពួកគេ និងអ្វីដែលពួកគេសក្តិសមនឹងទទួលបាន។ ហើយជាការពិតណាស់ យើងបានលើកតម្កើងបណ្ដាព្យាការីមួយចំនួនឲ្យមានភាពល្អប្រសើរជាងព្យាការីមួយចំនួនទៀត ដោយឲ្យពួកគេមានអ្នកដើរតាមច្រើន និងដោយការបញ្ចុះគម្ពីរនានា(ទៅឲ្យពួកគេ)។ ហើយយើងបានប្រទានឲ្យព្យាការីហ្ទាវូទនូវគម្ពីរមួយ នោះគឺគម្ពីរហ្សាពួរ។ info
التفاسير:

external-link copy
56 : 17

قُلِ ٱدۡعُواْ ٱلَّذِينَ زَعَمۡتُم مِّن دُونِهِۦ فَلَا يَمۡلِكُونَ كَشۡفَ ٱلضُّرِّ عَنكُمۡ وَلَا تَحۡوِيلًا

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)បួងសួងសុំពីពួកដែលពួកអ្នកបានអះអាងថា ពួកគេគឺជាព្រះផ្សេងពីអល់ឡោះនោះចុះនៅពេលដែលអល់ឡោះទម្លាក់គ្រោះថ្នាក់ទៅលើពួកអ្នកនោះ។ ជាការពិតណាស់ ពួកវា(ព្រះនានា)មិនអាចបញ្ចៀសគ្រោះថ្នាក់ចេញពីពួកអ្នកបានឡើយ ហើយក៏មិនអាចបង្វែរវា(គ្រោះថ្នាក់)ទៅឲ្យអ្នកផ្សេងក្រៅពីពួកអ្នកនោះដែរ ដោយសារតែការអសមត្ថភាពរបស់ពួកវា។ ហើយជនណាដែលអសមត្ថភាពនោះ គឺមិនមែនជាព្រះនោះឡើយ។ info
التفاسير:

external-link copy
57 : 17

أُوْلَٰٓئِكَ ٱلَّذِينَ يَدۡعُونَ يَبۡتَغُونَ إِلَىٰ رَبِّهِمُ ٱلۡوَسِيلَةَ أَيُّهُمۡ أَقۡرَبُ وَيَرۡجُونَ رَحۡمَتَهُۥ وَيَخَافُونَ عَذَابَهُۥٓۚ إِنَّ عَذَابَ رَبِّكَ كَانَ مَحۡذُورٗا

អ្នកដែលពួកមុស្ហរីគីននៅបួងសួងសុំពីពួកគេ ដូចជាម៉ាឡាអ៊ីកាត់ជាដើមនោះ ពួកគេខ្លួនឯងក៏ស្វែងរកអ្វីដែលអាចបញ្ជិតខ្លួនរបស់ពួកគេទៅកាន់អល់ឡោះជាម្ចាស់ដូចគ្នាដែរ ដូចជាការសាងទង្វើកុសលជាដើម ហើយពួកគេប្រកួតប្រជែងគ្នា ថាតើនរណាម្នាក់ក្នុងចំណោមពួកគេដែលជិតនឹងអល់ឡោះជាងគេតាមរយៈការគោរពប្រតិបត្តិ ហើយពួកគេសង្ឃឹមថាទ្រង់នឹងអាណិតស្រឡាញ់ពួកគេ ហើយពួកគេខ្លាចទ្រង់ដាក់ទណ្ឌកម្មពួកគេ។ ពិតប្រាកដណាស់ ទណ្ឌកម្មនៃម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្វីដែលគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន។ info
التفاسير:

external-link copy
58 : 17

وَإِن مِّن قَرۡيَةٍ إِلَّا نَحۡنُ مُهۡلِكُوهَا قَبۡلَ يَوۡمِ ٱلۡقِيَٰمَةِ أَوۡ مُعَذِّبُوهَا عَذَابٗا شَدِيدٗاۚ كَانَ ذَٰلِكَ فِي ٱلۡكِتَٰبِ مَسۡطُورٗا

ហើយគ្មានភូមិស្រុកណាមួយ ឬក៏ទីក្រុងណាមួយ(ដែលគ្មានជំនឿហើយប្រឆាំងនឹងអ្នកនាំសារ)នោះទេ លើកលែងតែយើងជាអ្នកទម្លាក់ទណ្ឌកម្មទៅលើវា(ភូមិស្រុក) និងបំផ្លាញវាឲ្យអន្តរាយនៅក្នុងជីវិតលោកិយនេះដោយសារតែភាពគ្មានជំនឿរបស់ពួកគេ(អ្នកស្រុកភូមិ) ឬក៏យើងបង្កភាពវឹកវរដល់វា(ភូមិស្រុក)ដោយដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា តាមរយៈការសម្លាប់ ឬផ្សេងពីនោះ ព្រោះតែភាពគ្មានជំនឿរបស់វា។ ការបំផ្លាញ និងការដាក់ទណ្ឌកម្ម¬ទាំងនោះ គឺជាការកំណត់របស់ព្រះជាម្ចាស់(អល់ឡោះ)ដែលត្រូវបានកត់ត្រារួចជាស្រេចនៅក្នុងគម្ពីរកំណត់ត្រាឡាវហ៊ុលម៉ះហ៊្វូស។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• القول الحسن داع لكل خلق جميل وعمل صالح، فإنَّ من ملك لسانه ملك جميع أمره.
• ពាក្យសម្តីដែលល្អ គឺជាអ្នកដែលអំពាវនាវទៅកាន់សុជីវធម៌ដ៏ល្អប្រពៃនិងទង្វើកុសល។ ដូច្នេះ ជនណាហើយដែលអាចទប់សម្តីរបស់គេបាននោះ គឺគេអាចទប់(គ្រប់គ្រង)កិច្ចការទាំងអស់របស់គេ។ info

• فاضل الله بين الأنبياء بعضهم على بعض عن علم منه وحكمة.
• អល់ឡោះលើកតម្កើងបណ្ដាព្យាការីទាំងឡាយឲ្យមានភាពល្អប្រសើរជាងគ្នាចំពោះចំណេះដឹងអំពីទ្រង់ និងគតិបណ្ឌិត។ info

• الله لا يريد بعباده إلا ما هو الخير، ولا يأمرهم إلا بما فيه مصلحتهم.
• អល់ឡោះទ្រង់មិនត្រូវការពីខ្ញុំរបស់ទ្រង់ក្រៅពីអ្វីដែលល្អនោះឡើយ ហើយទ្រង់ក៏មិនបង្គាប់ប្រើពួកគេក្រៅពីអ្វីដែលធ្វើឲ្យពួកគេមានភាពសុខសាន្តនោះដែរ។ info

• علامة محبة الله أن يجتهد العبد في كل عمل يقربه إلى الله، وينافس في قربه بإخلاص الأعمال كلها لله والنصح فيها.
• និមិត្តសញ្ញានៃការស្រឡាញ់របស់អល់ឡោះ គឺរូបគេព្យាយាមធ្វើនូវទង្វើទាំងឡាយណាដែលនាំឲ្យរូបគេខិតជិតទៅកាន់អល់ឡោះ ហើយពួកគេប្រជែងគ្នាបញ្ជិតខ្លួនទៅកាន់ទ្រង់ តាមរយៈការសាងទង្វើទាំងឡាយដោយស្មោះសចំពោះអល់ឡោះ និងណែនាំគ្នាឲ្យធ្វើវា។ info