ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
160 : 26

كَذَّبَتۡ قَوۡمُ لُوطٍ ٱلۡمُرۡسَلِينَ

ក្រុមរបស់ព្យាការីលូតបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ។ info
التفاسير:

external-link copy
161 : 26

إِذۡ قَالَ لَهُمۡ أَخُوهُمۡ لُوطٌ أَلَا تَتَّقُونَ

ខណៈពេលដែលព្យាការីលូតដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ? info
التفاسير:

external-link copy
162 : 26

إِنِّي لَكُمۡ رَسُولٌ أَمِينٞ

ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។ info
التفاسير:

external-link copy
163 : 26

فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ

ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។ info
التفاسير:

external-link copy
164 : 26

وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ

ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។ info
التفاسير:

external-link copy
165 : 26

أَتَأۡتُونَ ٱلذُّكۡرَانَ مِنَ ٱلۡعَٰلَمِينَ

ហេតុអ្វីបានជាពួកអ្នករួមមេត្រីជាមួយនឹងបុរសដូចគ្នានៅលើផែនដី info
التفاسير:

external-link copy
166 : 26

وَتَذَرُونَ مَا خَلَقَ لَكُمۡ رَبُّكُم مِّنۡ أَزۡوَٰجِكُمۚ بَلۡ أَنتُمۡ قَوۡمٌ عَادُونَ

ហើយពួកអ្នកបែរជាបោះបង់ការរួមមេត្រីជាមួយភរិយារបស់ខ្លួនដែលព្រះជាម្ចាស់បានបង្កើតសម្រាប់ពួកអ្នកទៅវិញ? ផ្ទុយទៅវិញ ពួកអ្នក គឺជាក្រុមដែលបំពាន។ info
التفاسير:

external-link copy
167 : 26

قَالُواْ لَئِن لَّمۡ تَنتَهِ يَٰلُوطُ لَتَكُونَنَّ مِنَ ٱلۡمُخۡرَجِينَ

ពួកគេបានតបថា៖ ឱលូត! ប្រសិនបើអ្នកមិនព្រមបញ្ឈប់ទេនោះ ពិតណាស់ រូបអ្នកប្រាកដជានឹងស្ថិតក្នុងចំណោមអ្នកដែលត្រូវគេបណ្តេញចេញ(ពីភូមិស្រុក)ជាមិនខាន។ info
التفاسير:

external-link copy
168 : 26

قَالَ إِنِّي لِعَمَلِكُم مِّنَ ٱلۡقَالِينَ

គាត់បានតបវិញថា៖ ពិតប្រាកដណាស់ រូបខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលស្អប់ខ្ពើមបំផុតចំពោះទង្វើរបស់ពួកអ្នក។ info
التفاسير:

external-link copy
169 : 26

رَبِّ نَجِّنِي وَأَهۡلِي مِمَّا يَعۡمَلُونَ

(គាត់បានបួងសួងថា៖) បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាសង្គ្រោះរូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំអំពីអ្វីដែលពួកគេបានប្រព្រឹត្តផងចុះ។ info
التفاسير:

external-link copy
170 : 26

فَنَجَّيۡنَٰهُ وَأَهۡلَهُۥٓ أَجۡمَعِينَ

ពេលនោះ យើង(អល់ឡោះ)ក៏បានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេទាំងអស់គ្នា។ info
التفاسير:

external-link copy
171 : 26

إِلَّا عَجُوزٗا فِي ٱلۡغَٰبِرِينَ

លើកលែងតែស្ត្រីចំណាស់ម្នាក់(ប្រពន្ធរបស់គាត់)ប៉ុណ្ណោះដែលស្ថិតក្នុងចំណោមអ្នកដែលអន្តរាយ។ info
التفاسير:

external-link copy
172 : 26

ثُمَّ دَمَّرۡنَا ٱلۡأٓخَرِينَ

ក្រោយមក យើងក៏បានបំផ្លាញអ្នកដទៃទៀត(ពួកដែលគ្មានជំនឿ)។ info
التفاسير:

external-link copy
173 : 26

وَأَمۡطَرۡنَا عَلَيۡهِم مَّطَرٗاۖ فَسَآءَ مَطَرُ ٱلۡمُنذَرِينَ

ហើយយើងបានបញ្ចុះភ្លៀង(ដុំថ្ម)ទៅលើពួកគេ។ ភ្លៀងដែលធ្លាក់លើពួកដែលត្រូវគេព្រមាននោះ គឺពិតជាអាក្រក់បំផុត។ info
التفاسير:

external-link copy
174 : 26

إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ

ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។ info
التفاسير:

external-link copy
175 : 26

وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។ info
التفاسير:

external-link copy
176 : 26

كَذَّبَ أَصۡحَٰبُ لۡـَٔيۡكَةِ ٱلۡمُرۡسَلِينَ

ក្រុមអៃកាសបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ។ info
التفاسير:

external-link copy
177 : 26

إِذۡ قَالَ لَهُمۡ شُعَيۡبٌ أَلَا تَتَّقُونَ

ខណៈពេលដែលព្យាការីស្ហ៊ូអែបបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ? info
التفاسير:

external-link copy
178 : 26

إِنِّي لَكُمۡ رَسُولٌ أَمِينٞ

ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។ info
التفاسير:

external-link copy
179 : 26

فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ

ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។ info
التفاسير:

external-link copy
180 : 26

وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ

ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។ info
التفاسير:

external-link copy
181 : 26

۞ أَوۡفُواْ ٱلۡكَيۡلَ وَلَا تَكُونُواْ مِنَ ٱلۡمُخۡسِرِينَ

ចូរពួកអ្នកបំពេញនូវការវាល់ឱ្យបានគ្រប់ ហើយពួកអ្នកមិនត្រូវស្ថិតក្នុងចំណោមអ្នកដែលគៃបំបាត់នោះឡើយ។ info
التفاسير:

external-link copy
182 : 26

وَزِنُواْ بِٱلۡقِسۡطَاسِ ٱلۡمُسۡتَقِيمِ

ហើយចូរពួកអ្នកថ្លឹងនឹងជញ្ជឺងដែលត្រឹមត្រូវ។ info
التفاسير:

external-link copy
183 : 26

وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ

ហើយពួកអ្នកមិនត្រូវកេងប្រវ័ញ្ចមនុស្សលោកចំពោះកម្មសិទ្ធិរបស់ពួកគេ និងមិនត្រូវបង្កើននូវការបង្កវិនាសកម្មនៅលើផែនដីនោះឡើយ។ info
التفاسير: