ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
20 : 26

قَالَ فَعَلۡتُهَآ إِذٗا وَأَنَا۠ مِنَ ٱلضَّآلِّينَ

គាត់បានតបថា៖ ខ្ញុំពិតជាបានប្រព្រឹត្តបែបនោះមែនខណៈដែល(កាលនោះ)ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលវង្វេង។ info
التفاسير:

external-link copy
21 : 26

فَفَرَرۡتُ مِنكُمۡ لَمَّا خِفۡتُكُمۡ فَوَهَبَ لِي رَبِّي حُكۡمٗا وَجَعَلَنِي مِنَ ٱلۡمُرۡسَلِينَ

ហើយខ្ញុំក៏បានគេចចេញពីពួកអ្នកដោយសារតែខ្ញុំខ្លាចពួកអ្នក(សម្លាប់ខ្ញុំវិញ)។ ក្រោយមក ព្រះជាម្ចាស់របស់ខ្ញុំបានផ្តល់ឲ្យខ្ញុំនូវចំណេះដឹង និងបានឲ្យខ្ញុំស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ។ info
التفاسير:

external-link copy
22 : 26

وَتِلۡكَ نِعۡمَةٞ تَمُنُّهَا عَلَيَّ أَنۡ عَبَّدتَّ بَنِيٓ إِسۡرَٰٓءِيلَ

តើនោះឬដែលអ្នកចាត់ទុកជាគុណបំណាច់របស់អ្នកមានចំពោះខ្ញុំ ខណៈដែលអ្នកបានយកអម្បូរអ៊ីស្រាអែលធ្វើជាទាសករនោះ? info
التفاسير:

external-link copy
23 : 26

قَالَ فِرۡعَوۡنُ وَمَا رَبُّ ٱلۡعَٰلَمِينَ

ហ្វៀរអោនបាននិយាយថា៖ តើព្រះជាម្ចាស់នៃពិភពទាំងឡាយ ជាអ្វីទៅ? info
التفاسير:

external-link copy
24 : 26

قَالَ رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَآۖ إِن كُنتُم مُّوقِنِينَ

គាត់(ព្យាការីមូសា)បានតបថា៖ គឺជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកដែលជឿជាក់មែននោះ។ info
التفاسير:

external-link copy
25 : 26

قَالَ لِمَنۡ حَوۡلَهُۥٓ أَلَا تَسۡتَمِعُونَ

គេ(ហ្វៀរអោន)ក៏និយាយទៅកាន់ពួក(មន្ត្រី)ដែលនៅជុំវិញគេថា៖ តើពួកអ្នកមិនបានឮ(សម្តីរបស់មូសា)ទេឬ? info
التفاسير:

external-link copy
26 : 26

قَالَ رَبُّكُمۡ وَرَبُّ ءَابَآئِكُمُ ٱلۡأَوَّلِينَ

គាត់បានបន្តទៀតថា៖ ទ្រង់ជាព្រះជាម្ចាស់របស់ពួកអ្នក ហើយក៏ជាព្រះជាម្ចាស់ជីដូនជីតារបស់ពួកអ្នកពីមុនៗផងដែរ។ info
التفاسير:

external-link copy
27 : 26

قَالَ إِنَّ رَسُولَكُمُ ٱلَّذِيٓ أُرۡسِلَ إِلَيۡكُمۡ لَمَجۡنُونٞ

ហ្វៀរអោនបាននិយាយថា៖ ជាការពិតណាស់ អ្នកនាំសាររបស់ពួកអ្នកដែលគេបញ្ជូនមកកាន់ពួកអ្នក គឺពិតជាមនុស្សវិកលចរិត។ info
التفاسير:

external-link copy
28 : 26

قَالَ رَبُّ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ وَمَا بَيۡنَهُمَآۖ إِن كُنتُمۡ تَعۡقِلُونَ

ព្យាការីមូសាបានតបថា៖ ទ្រង់ជាព្រះជាម្ចាស់នៃទិសខាងកើត និងទិសខាងលិច ហើយនិងអ្វីៗដែលមាននៅចន្លោះវាទាំងពីរផងដែរ ប្រសិនបើពួកអ្នកចេះគិតពិចារណាមែននោះ។ info
التفاسير:

external-link copy
29 : 26

قَالَ لَئِنِ ٱتَّخَذۡتَ إِلَٰهًا غَيۡرِي لَأَجۡعَلَنَّكَ مِنَ ٱلۡمَسۡجُونِينَ

ហ្វៀនអោនបាននិយាយថា៖ ប្រសិនបើអ្នកយកផ្សេងក្រៅពីយើងធ្វើជាព្រះនោះ យើងប្រាកដជានឹងឱ្យអ្នកស្ថិតក្នុងចំណោមអ្នកដែលជាប់ឃុំឃាំងជាមិនខាន។ info
التفاسير:

external-link copy
30 : 26

قَالَ أَوَلَوۡ جِئۡتُكَ بِشَيۡءٖ مُّبِينٖ

គាត់បានតបថា៖ បើទោះជាខ្ញុំនាំមកកាន់អ្នកនូវអំណះអំណាងយ៉ាងច្បាស់លាស់ក៏ដោយឬ? info
التفاسير:

external-link copy
31 : 26

قَالَ فَأۡتِ بِهِۦٓ إِن كُنتَ مِنَ ٱلصَّٰدِقِينَ

ហ្វៀនអោនបានតបថា៖ បើដូច្នោះមែន ចូរអ្នកនាំយកវាមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ។ info
التفاسير:

external-link copy
32 : 26

فَأَلۡقَىٰ عَصَاهُ فَإِذَا هِيَ ثُعۡبَانٞ مُّبِينٞ

ពេលនោះ ព្យាការីមូសាក៏បានបោះដំបងរបស់គាត់។ រំពេចនោះ វាក៏បានក្លាយទៅជាសត្វពស់យ៉ាងពិតប្រាកដ។ info
التفاسير:

external-link copy
33 : 26

وَنَزَعَ يَدَهُۥ فَإِذَا هِيَ بَيۡضَآءُ لِلنَّٰظِرِينَ

ហើយគាត់បានដកដៃរបស់គាត់ចេញ(ពីហោប៉ៅ)។ រំពេចនោះ វាក៏មានពន្លឺសភ្លឺសម្រាប់អ្នកទស្សនាទាំងឡាយ(បានឃើញ)។ info
التفاسير:

external-link copy
34 : 26

قَالَ لِلۡمَلَإِ حَوۡلَهُۥٓ إِنَّ هَٰذَا لَسَٰحِرٌ عَلِيمٞ

ហ្វៀរអោនក៏និយាយទៅកាន់ពួក(មន្ត្រី)ដែលនៅជុំវិញគេថា៖ ពិតប្រាកដណាស់ (បុរសម្នាក់)នេះ គឺជាគ្រូមន្តអាគមដ៏ប៉ិនប្រសប់បំផុតម្នាក់។ info
التفاسير:

external-link copy
35 : 26

يُرِيدُ أَن يُخۡرِجَكُم مِّنۡ أَرۡضِكُم بِسِحۡرِهِۦ فَمَاذَا تَأۡمُرُونَ

គេចង់បណ្តេញពួកអ្នកចេញពីទឹកដីរបស់ពួកអ្នកតាមរយៈមន្តអាគមរបស់គេ។ ដូច្នេះ តើពួកអ្នកឲ្យយើងធ្វើបែបណា? info
التفاسير:

external-link copy
36 : 26

قَالُوٓاْ أَرۡجِهۡ وَأَخَاهُ وَٱبۡعَثۡ فِي ٱلۡمَدَآئِنِ حَٰشِرِينَ

ពួកគេបានឆ្លើយថា៖ ចូរអ្នកពន្យារពេលឱ្យគេ និងបងប្រុសរបស់គេសិនចុះ។ ហើយចូរអ្នកបញ្ជូន(ទាហាន)ទៅគ្រប់ទីក្រុងទាំងអស់ដើម្បីប្រមូល(គ្រូមន្តអាគម)មក។ info
التفاسير:

external-link copy
37 : 26

يَأۡتُوكَ بِكُلِّ سَحَّارٍ عَلِيمٖ

ពួកគេនឹងនាំមកឱ្យអ្នកនូវគ្រូមន្តអាគមដែលស្ទាត់ជំនាញបំផុតជាមិនខាន។ info
التفاسير:

external-link copy
38 : 26

فَجُمِعَ ٱلسَّحَرَةُ لِمِيقَٰتِ يَوۡمٖ مَّعۡلُومٖ

ក្រោយមក គេក៏បានប្រមូលគ្រូមន្តអាគមដើម្បីមកជួបជុំគ្នានៅថ្ងៃដែលត្រូវបានកំណត់(យ៉ាងច្បាស់លាស់)។ info
التفاسير:

external-link copy
39 : 26

وَقِيلَ لِلنَّاسِ هَلۡ أَنتُم مُّجۡتَمِعُونَ

ហើយមានគេនិយាយទៅកាន់មនុស្ស(ដែលមកចូលរួមទស្សនា)ថា៖ តើពួកអ្នកមកជួបជុំគ្នាអស់ហើយឬនៅ? info
التفاسير: