ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
61 : 26

فَلَمَّا تَرَٰٓءَا ٱلۡجَمۡعَانِ قَالَ أَصۡحَٰبُ مُوسَىٰٓ إِنَّا لَمُدۡرَكُونَ

ហើយនៅពេលដែលក្រុមទាំងពីរបានឃើញគ្នា ក្រុមរបស់ព្យាការីមូសាបាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវគេតាមទាន់ហើយ។ info
التفاسير:

external-link copy
62 : 26

قَالَ كَلَّآۖ إِنَّ مَعِيَ رَبِّي سَيَهۡدِينِ

ព្យាការីមូសាបានតបថា៖ មិនដូច្នោះឡើយ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់នៅជាមួយខ្ញុំ។ ទ្រង់នឹងបង្ហាញ(ផ្លូវដល់ខ្ញុំ)ជាមិនខាន។ info
التفاسير:

external-link copy
63 : 26

فَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنِ ٱضۡرِب بِّعَصَاكَ ٱلۡبَحۡرَۖ فَٱنفَلَقَ فَكَانَ كُلُّ فِرۡقٖ كَٱلطَّوۡدِ ٱلۡعَظِيمِ

នៅពេលនោះ យើង(អល់ឡោះ)បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថា៖ ចូរអ្នកវាយសមុទ្រនឹងដំបងរបស់អ្នកចុះ។ រំពេចនោះ ទឹកសមុទ្រក៏បានញែកចេញពីគ្នា(ជាដប់ពីរផ្លូវ)។ ហើយរាល់បំណែកនីមួយៗ ប្រៀបបាននឹងភ្នំដ៏ធំ។ info
التفاسير:

external-link copy
64 : 26

وَأَزۡلَفۡنَا ثَمَّ ٱلۡأٓخَرِينَ

ហើយយើងបានឱ្យក្រុមផ្សេងទៀត(ក្រុមហ្វៀរអោន)កាន់តែខិតទៅជិតទីនោះ(រហូតបានចូលក្នុងសមុទ្រងនោះ)។ info
التفاسير:

external-link copy
65 : 26

وَأَنجَيۡنَا مُوسَىٰ وَمَن مَّعَهُۥٓ أَجۡمَعِينَ

ហើយយើងក៏បានសង្គ្រោះព្យាការីមូសា និងអ្នកទាំងអស់ដែលនៅជាមួយគេ។ info
التفاسير:

external-link copy
66 : 26

ثُمَّ أَغۡرَقۡنَا ٱلۡأٓخَرِينَ

បន្ទាប់មក យើងបានពន្លិចក្រុមផ្សេងទៀត(ក្រុមហ្វៀរអោន)។ info
التفاسير:

external-link copy
67 : 26

إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ

ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។ info
التفاسير:

external-link copy
68 : 26

وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។ info
التفاسير:

external-link copy
69 : 26

وَٱتۡلُ عَلَيۡهِمۡ نَبَأَ إِبۡرَٰهِيمَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រឱ្យពួកគេស្តាប់នូវរឿងរ៉ាវរបស់ព្យាការីអ៊ីព្រហ៊ីម។ info
التفاسير:

external-link copy
70 : 26

إِذۡ قَالَ لِأَبِيهِ وَقَوۡمِهِۦ مَا تَعۡبُدُونَ

ខណៈដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ តើអ្វីទៅដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះ? info
التفاسير:

external-link copy
71 : 26

قَالُواْ نَعۡبُدُ أَصۡنَامٗا فَنَظَلُّ لَهَا عَٰكِفِينَ

ពួកគេតបថា៖ ពួកយើងកំពុងតែគោរពសក្ការៈចំពោះរូបបដិមា ហើយពួកយើងនឹងបន្តគោរពសក្ការៈចំពោះវា(ជារៀងរហូត)។ info
التفاسير:

external-link copy
72 : 26

قَالَ هَلۡ يَسۡمَعُونَكُمۡ إِذۡ تَدۡعُونَ

គាត់បានសួរថា៖ តើពួកវាស្តាប់ឮពួកអ្នកដែរឬទេនៅពេលដែលពួកអ្នកបួងសួងនោះ? info
التفاسير:

external-link copy
73 : 26

أَوۡ يَنفَعُونَكُمۡ أَوۡ يَضُرُّونَ

ឬពួកវាអាចផ្តល់ផលប្រយោជន៍ដល់ពួកអ្នក ឬក៏អាចបង្កគ្រោះថ្នាក់ដល់ពួកអ្នកដែរឬទេ? info
التفاسير:

external-link copy
74 : 26

قَالُواْ بَلۡ وَجَدۡنَآ ءَابَآءَنَا كَذَٰلِكَ يَفۡعَلُونَ

ពួកគេបានឆ្លើយថា៖ ផ្ទុយទៅវិញ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងធ្វើដូច្នេះ។ (ហើយពួកយើងក៏ធ្វើតាមពួកគាត់ទៅ)។ info
التفاسير:

external-link copy
75 : 26

قَالَ أَفَرَءَيۡتُم مَّا كُنتُمۡ تَعۡبُدُونَ

គាត់បានពោលថា៖ តើពួកអ្នកបានឃើញដែរឬទេថា អ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈ info
التفاسير:

external-link copy
76 : 26

أَنتُمۡ وَءَابَآؤُكُمُ ٱلۡأَقۡدَمُونَ

ទាំងពួកអ្នក និងជីដូនជីតារបស់ពួកអ្នកជំនាន់មុននោះ info
التفاسير:

external-link copy
77 : 26

فَإِنَّهُمۡ عَدُوّٞ لِّيٓ إِلَّا رَبَّ ٱلۡعَٰلَمِينَ

ពិតណាស់ ពួកវា គឺជាសត្រូវរបស់ខ្ញុំ លើកលែងតែ(អល់ឡោះ)ព្រះជាម្ចាស់នៃពិភពទាំងឡាយប៉ុណ្ណោះ info
التفاسير:

external-link copy
78 : 26

ٱلَّذِي خَلَقَنِي فَهُوَ يَهۡدِينِ

ដែលទ្រង់ជាអ្នកដែលបានបង្កើតខ្ញុំ និងចង្អុលបង្ហាញរូបខ្ញុំ។ info
التفاسير:

external-link copy
79 : 26

وَٱلَّذِي هُوَ يُطۡعِمُنِي وَيَسۡقِينِ

ហើយទ្រង់(តែមួយគត់)ដែលជាអ្នកផ្តល់ចំណីអាហារ និងទឹកផឹកដល់ខ្ញុំ។ info
التفاسير:

external-link copy
80 : 26

وَإِذَا مَرِضۡتُ فَهُوَ يَشۡفِينِ

ហើយនៅពេលដែលខ្ញុំឈឺ គឺទ្រង់(តែមួយគត់)ដែលធ្វើឱ្យខ្ញុំជាសះស្បើយ។ info
التفاسير:

external-link copy
81 : 26

وَٱلَّذِي يُمِيتُنِي ثُمَّ يُحۡيِينِ

ហើយទ្រង់ជាអ្នកដែលដកយកជីវិតរបស់ខ្ញុំ បន្ទាប់មក ទ្រង់បង្កើតខ្ញុំឲ្យរស់ឡើង(នាថ្ងៃបរលោក)។ info
التفاسير:

external-link copy
82 : 26

وَٱلَّذِيٓ أَطۡمَعُ أَن يَغۡفِرَ لِي خَطِيٓـَٔتِي يَوۡمَ ٱلدِّينِ

ហើយទ្រង់(តែមួយគត់)ជាអ្នកដែលខ្ញុំសង្ឃឹមថានឹងអភ័យទោសដល់ខ្ញុំនូវកំហុសឆ្គងទាំងឡាយរបស់ខ្ញុំនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
83 : 26

رَبِّ هَبۡ لِي حُكۡمٗا وَأَلۡحِقۡنِي بِٱلصَّٰلِحِينَ

(គាត់បានបួងសួងថា៖) បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាប្រទានដល់រូបខ្ញុំនូវគតិបណ្ឌិត និងបញ្ចូលរូបខ្ញុំទៅក្នុងចំណោមអ្នកដែលសាងទង្វើកុសលផងចុះ។ info
التفاسير: