ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
112 : 26

قَالَ وَمَا عِلۡمِي بِمَا كَانُواْ يَعۡمَلُونَ

គាត់បានពោលថា៖ ខ្ញុំគ្មានកាតព្វកិច្ចត្រូវដឹងពីអ្វីដែលពួកគេបានប្រព្រឹត្តនោះឡើយ។ info
التفاسير:

external-link copy
113 : 26

إِنۡ حِسَابُهُمۡ إِلَّا عَلَىٰ رَبِّيۖ لَوۡ تَشۡعُرُونَ

តាមពិត ការជំនុំជម្រះរបស់ពួកគេ គឺស្ថិតនៅលើព្រះជាម្ចាស់របស់ខ្ញុំប៉ុណ្ណោះ ប្រសិនបើពួកអ្នកបានដឹងនោះ។ info
التفاسير:

external-link copy
114 : 26

وَمَآ أَنَا۠ بِطَارِدِ ٱلۡمُؤۡمِنِينَ

ហើយខ្ញុំមិនមែនជាអ្នកដែលបណ្តេញបណ្តាអ្នកដែលមានជំនឿនោះដែរ។ info
التفاسير:

external-link copy
115 : 26

إِنۡ أَنَا۠ إِلَّا نَذِيرٞ مُّبِينٞ

តាមពិត ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់ប៉ុណ្ណោះ។ info
التفاسير:

external-link copy
116 : 26

قَالُواْ لَئِن لَّمۡ تَنتَهِ يَٰنُوحُ لَتَكُونَنَّ مِنَ ٱلۡمَرۡجُومِينَ

ពួកគេបានតបថា៖ ឱនួហ! ប្រសិនបើអ្នកមិនព្រមបញ្ឈប់ទេនោះ អ្នកប្រាកដជានឹងស្ថិតក្នុងចំណោមអ្នកដែលត្រូវគេគប់សម្លាប់ជាមិនខាន។ info
التفاسير:

external-link copy
117 : 26

قَالَ رَبِّ إِنَّ قَوۡمِي كَذَّبُونِ

គាត់ក៏បានបួងសួងថា៖ បរពិត្រព្រះជាម្ចាស់! ជាការពិតណាស់ ក្រុមរបស់ខ្ញុំបានបដិសេធ(នឹងខ្ញុំ)។ info
التفاسير:

external-link copy
118 : 26

فَٱفۡتَحۡ بَيۡنِي وَبَيۡنَهُمۡ فَتۡحٗا وَنَجِّنِي وَمَن مَّعِيَ مِنَ ٱلۡمُؤۡمِنِينَ

ហេតុនេះ សូមព្រះអង្គមេត្តាវិនិច្ឆ័យរវាងខ្ញុំនិងពួកគេនូវការវិនិច្ឆ័យមួយ(ដ៏យុត្តិធម៌)ផង ហើយសូមព្រះអង្គមេត្តាសង្គ្រោះរូបខ្ញុំ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយខ្ញុំផងចុះ។ info
التفاسير:

external-link copy
119 : 26

فَأَنجَيۡنَٰهُ وَمَن مَّعَهُۥ فِي ٱلۡفُلۡكِ ٱلۡمَشۡحُونِ

ពេលនោះ យើង(អល់ឡោះ)ក៏បានសង្គ្រោះរូបគេ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេ(ដោយផ្ទុកពួកគេ)ទៅក្នុងសំពៅមួយដែលពេញទៅដោយបន្ទុក។ info
التفاسير:

external-link copy
120 : 26

ثُمَّ أَغۡرَقۡنَا بَعۡدُ ٱلۡبَاقِينَ

បន្ទាប់មក យើងបានពន្លិចពួកដែលនៅសេសសល់ក្រោយពីពួកគេ។ info
التفاسير:

external-link copy
121 : 26

إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ

ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។ info
التفاسير:

external-link copy
122 : 26

وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។ info
التفاسير:

external-link copy
123 : 26

كَذَّبَتۡ عَادٌ ٱلۡمُرۡسَلِينَ

ពួកអាទបានបដិសេធនឹងបណ្តាអ្នកនាំសារទាំងឡាយ។ info
التفاسير:

external-link copy
124 : 26

إِذۡ قَالَ لَهُمۡ أَخُوهُمۡ هُودٌ أَلَا تَتَّقُونَ

ខណៈពេលដែលព្យាការីហ៊ូទដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ? info
التفاسير:

external-link copy
125 : 26

إِنِّي لَكُمۡ رَسُولٌ أَمِينٞ

ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។ info
التفاسير:

external-link copy
126 : 26

فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ

ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។ info
التفاسير:

external-link copy
127 : 26

وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ

ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។ info
التفاسير:

external-link copy
128 : 26

أَتَبۡنُونَ بِكُلِّ رِيعٍ ءَايَةٗ تَعۡبَثُونَ

តើពួកអ្នកសាងសង់សំណង់ដ៏ស្កឹមស្កៃនៅគ្រប់កន្លែងខ្ពស់ៗបែបនេះគ្រាន់តែជាការលេងសើច info
التفاسير:

external-link copy
129 : 26

وَتَتَّخِذُونَ مَصَانِعَ لَعَلَّكُمۡ تَخۡلُدُونَ

និងចាត់ទុកវិមានទាំងឡាយហាក់បីដូចជាពួកអ្នកនឹងរស់នៅជាអមតៈនោះឬ? info
التفاسير:

external-link copy
130 : 26

وَإِذَا بَطَشۡتُم بَطَشۡتُمۡ جَبَّارِينَ

ហើយនៅពេលដែលពួកអ្នកវាយធ្វើបាបឬសម្លាប់(នរណាម្នាក់) ពួកអ្នកវាយធ្វើបាបដោយភាពឃោរឃៅបំផុត។ info
التفاسير:

external-link copy
131 : 26

فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ

ហេតុនេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។ info
التفاسير:

external-link copy
132 : 26

وَٱتَّقُواْ ٱلَّذِيٓ أَمَدَّكُم بِمَا تَعۡلَمُونَ

ហើយចូរពួកអ្នកខ្លាចអ្នកដែលបានប្រទាន(ឧបការគុណទាំងឡាយ)ដល់ពួកអ្នកនូវអ្វីដែលពួកអ្នកបានដឹង។ info
التفاسير:

external-link copy
133 : 26

أَمَدَّكُم بِأَنۡعَٰمٖ وَبَنِينَ

ទ្រង់បានប្រទាននូវសត្វពាហនៈ និងកូនចៅជាច្រើនដល់ពួកអ្នក info
التفاسير:

external-link copy
134 : 26

وَجَنَّٰتٖ وَعُيُونٍ

ព្រមទាំងសួនឧទ្យាន និងប្រភពទឹកជាច្រើនទៀតផង។ info
التفاسير:

external-link copy
135 : 26

إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ عَظِيمٖ

ពិតប្រាកដណាស់ ខ្ញុំខ្លាចពួកអ្នកទទួលរងនូវទណ្ឌកម្មនៅថ្ងៃដ៏មហិមា(ថ្ងៃបរលោក)។ info
التفاسير:

external-link copy
136 : 26

قَالُواْ سَوَآءٌ عَلَيۡنَآ أَوَعَظۡتَ أَمۡ لَمۡ تَكُن مِّنَ ٱلۡوَٰعِظِينَ

ពួកគេបានតបវិញថា៖ វាដូចតែគ្នាទេសម្រាប់ពួកយើង ទោះបីជាអ្នកទូន្មាន(ដល់ពួកយើង) ឬមិនស្ថិតក្នុងចំណោមអ្នកដែលទូន្មានក៏ដោយ (ក៏ពួកយើងគ្មានជំនឿដែរ)។ info
التفاسير: