ការបកប្រែអត្ថន័យគួរអាន - ការបកប្រែជាភាសាខ្មែរ - មជ្ឈមណ្ឌលបកប្រែរ៉ូវ៉ាដ

លេខ​ទំព័រ:close

external-link copy
137 : 26

إِنۡ هَٰذَآ إِلَّا خُلُقُ ٱلۡأَوَّلِينَ

(សាសនារបស់ពួកយើង)នេះគឺគ្មានអ្វីក្រៅពីសាសនារបស់អ្នកជំនាន់មុននោះឡើយ។ info
التفاسير:

external-link copy
138 : 26

وَمَا نَحۡنُ بِمُعَذَّبِينَ

ហើយពួកយើងក៏មិនមែនជាអ្នកដែលត្រូវគេដាក់ទណ្ឌកម្មនោះដែរ។ info
التفاسير:

external-link copy
139 : 26

فَكَذَّبُوهُ فَأَهۡلَكۡنَٰهُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ

ជាការពិតណាស់ ពួកគេបានបដិសេធចំពោះគាត់។ ដូច្នេះ យើងក៏បានបំផ្លាញពួកគេ។ ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។ info
التفاسير:

external-link copy
140 : 26

وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។ info
التفاسير:

external-link copy
141 : 26

كَذَّبَتۡ ثَمُودُ ٱلۡمُرۡسَلِينَ

ពួកសាមូទបានបដិសេធនឹងអ្នកនាំសារទាំងឡាយ។ info
التفاسير:

external-link copy
142 : 26

إِذۡ قَالَ لَهُمۡ أَخُوهُمۡ صَٰلِحٌ أَلَا تَتَّقُونَ

ខណៈពេលដែលព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេបាននិយាយទៅកាន់ពួកគេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ? info
التفاسير:

external-link copy
143 : 26

إِنِّي لَكُمۡ رَسُولٌ أَمِينٞ

ពិតប្រាកដណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។ info
التفاسير:

external-link copy
144 : 26

فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ

ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។ info
التفاسير:

external-link copy
145 : 26

وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ

ហើយខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងណាមួយចំពោះវា(ការផ្សព្វផ្សាយសារ)នោះឡើយ។ ការតបស្នងរបស់ខ្ញុំ គឺស្ថិតនៅលើព្រះជាម្ចាស់នៃពិភពទាំងឡាយ(តែមួយគត់)។ info
التفاسير:

external-link copy
146 : 26

أَتُتۡرَكُونَ فِي مَا هَٰهُنَآ ءَامِنِينَ

តើពួកអ្នកត្រូវគេទុកឲ្យនៅទីនេះដោយសុវត្ថិភាពឬ? info
التفاسير:

external-link copy
147 : 26

فِي جَنَّٰتٖ وَعُيُونٖ

គឺនៅក្នុងសួនឧទ្យាន និងប្រភពទឹកនានា info
التفاسير:

external-link copy
148 : 26

وَزُرُوعٖ وَنَخۡلٖ طَلۡعُهَا هَضِيمٞ

ព្រមទាំងដំណាំដាំដុះ ហើយនិងដើមល្មើដែលផ្លែរបស់វាទន់ផ្អែមឆ្ងាញ់។ info
التفاسير:

external-link copy
149 : 26

وَتَنۡحِتُونَ مِنَ ٱلۡجِبَالِ بُيُوتٗا فَٰرِهِينَ

ហើយពួកអ្នកបានចោះភ្នំទាំងឡាយធ្វើជាផ្ទះយ៉ាងស្ទាត់ជំនាញ។ info
التفاسير:

external-link copy
150 : 26

فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ

ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្តិតាមខ្ញុំ។ info
التفاسير:

external-link copy
151 : 26

وَلَا تُطِيعُوٓاْ أَمۡرَ ٱلۡمُسۡرِفِينَ

ហើយចូរពួកអ្នកកុំគោរពតាមបទបញ្ជារបស់ពួកបំពានឱ្យសោះ។ info
التفاسير:

external-link copy
152 : 26

ٱلَّذِينَ يُفۡسِدُونَ فِي ٱلۡأَرۡضِ وَلَا يُصۡلِحُونَ

គឺពួកដែលបង្កវិនាសកម្មនៅលើផែនដី និងមិនធ្វើឲ្យវាមានភាពល្អប្រសើរឡើយ។ info
التفاسير:

external-link copy
153 : 26

قَالُوٓاْ إِنَّمَآ أَنتَ مِنَ ٱلۡمُسَحَّرِينَ

ពួកគេបានតបថា៖ តាមពិត រូបអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រូវមន្តអាគមច្រើន។ info
التفاسير:

external-link copy
154 : 26

مَآ أَنتَ إِلَّا بَشَرٞ مِّثۡلُنَا فَأۡتِ بِـَٔايَةٍ إِن كُنتَ مِنَ ٱلصَّٰدِقِينَ

អ្នកគ្មានអ្វីក្រៅតែជាមនុស្សលោកធម្មតាដូចពួកយើងប៉ុណ្ណោះ។ ហេតុនេះ ចូរអ្នកនាំមកនូវសញ្ញាភស្តុតាងណាមួយមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ។ info
التفاسير:

external-link copy
155 : 26

قَالَ هَٰذِهِۦ نَاقَةٞ لَّهَا شِرۡبٞ وَلَكُمۡ شِرۡبُ يَوۡمٖ مَّعۡلُومٖ

គាត់បានពោលថា៖ នេះគឺជាសត្វអូដ្ឋញីមួយក្បាល។ សម្រាប់វា គឺមានចំណែកផឹកទឹក ហើយសម្រាប់ពួកអ្នក ក៏មានចំណែកផឹកទឹកផងដែរទៅតាមថ្ងៃដែលគេបានកំណត់។ info
التفاسير:

external-link copy
156 : 26

وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابُ يَوۡمٍ عَظِيمٖ

ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយនោះឡើយ ដែលជាហេតុនាំឱ្យពួកអ្នកទទួលនូវទណ្ឌកម្មនៅថ្ងៃដ៏មហិមា។ info
التفاسير:

external-link copy
157 : 26

فَعَقَرُوهَا فَأَصۡبَحُواْ نَٰدِمِينَ

តែពួកគេបានសំឡេះវា។ ដូច្នេះ ពួកគេក៏បានក្លាយជាអ្នកដែលមានវិប្បដិសារី។ info
التفاسير:

external-link copy
158 : 26

فَأَخَذَهُمُ ٱلۡعَذَابُۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ

នៅពេលនោះ ទណ្ឌកម្មក៏បានឆក់យកជីវិតពួកគេ។ ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយ។ តែភាគច្រើននៃពួកគេ គឺគ្មានជំនឿឡើយ។ info
التفاسير:

external-link copy
159 : 26

وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។ info
التفاسير: