Bản dịch ý nghĩa nội dung Qur'an - 高棉语翻译 - 伊斯兰社会发展协会

Số trang:close

external-link copy
96 : 7

وَلَوۡ أَنَّ أَهۡلَ ٱلۡقُرَىٰٓ ءَامَنُواْ وَٱتَّقَوۡاْ لَفَتَحۡنَا عَلَيۡهِم بَرَكَٰتٖ مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ وَلَٰكِن كَذَّبُواْ فَأَخَذۡنَٰهُم بِمَا كَانُواْ يَكۡسِبُونَ

ប្រសិនបើអ្នកភូមិស្រុកទាំងនោះបានជឿ និងកោតខ្លាច អល់ឡោះ យើងពិតជាផ្ដល់ឱ្យពួកគេនូវពរជ័យជាច្រើនពីលើមេឃ និងផែនដីជាមិនខាន តែពួកគេបែរជាបានបដិសេធទៅវិញ។ ដូចេ្នះ យើងក៏បានបញ្ចុះទារុណកម្មទៅលើពួកគេដោយសារតែអ្វីដែលពួក គេបានប្រព្រឹត្ដ។ info
التفاسير:

external-link copy
97 : 7

أَفَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا بَيَٰتٗا وَهُمۡ نَآئِمُونَ

តើអ្នកភូមិស្រុកទាំងនោះ(គិតថា) ពួកគេអាចគេចផុត ពីទារុណកម្មរបស់យើងដែលមកដល់ពួកគេនៅពេលយប់ ខណៈ ដែលពួកគេកំពុងដេកលក់នោះឬ? info
التفاسير:

external-link copy
98 : 7

أَوَأَمِنَ أَهۡلُ ٱلۡقُرَىٰٓ أَن يَأۡتِيَهُم بَأۡسُنَا ضُحٗى وَهُمۡ يَلۡعَبُونَ

ឬក៏ពួកគេគិតថា ពួកគេអាចគេចផុតពីទណ្ឌកម្មរបស់យើងដែលអាចមកដល់ពួកគេនៅពេលព្រឹក ខណៈដែលពួកគេធ្វេសប្រហែស ភ្លេចខ្លួន ដោយសារភាពមមាញឹករបស់ពួកគេចំពោះកិច្ចការលោកិយនោះឬ? info
التفاسير:

external-link copy
99 : 7

أَفَأَمِنُواْ مَكۡرَ ٱللَّهِۚ فَلَا يَأۡمَنُ مَكۡرَ ٱللَّهِ إِلَّا ٱلۡقَوۡمُ ٱلۡخَٰسِرُونَ

តើពួកគេគិតថា អាចគេចផុតពីទារុណកម្មរបស់អល់ឡោះ ឬ? គ្មានអ្នកណាគិតថា អាចគេចផុតពីទារុណកម្មរបស់អល់ឡោះ ឡើយ លើកលែងតែពួកដែលខាតបង់ប៉ុណ្ណោះ។ info
التفاسير:

external-link copy
100 : 7

أَوَلَمۡ يَهۡدِ لِلَّذِينَ يَرِثُونَ ٱلۡأَرۡضَ مِنۢ بَعۡدِ أَهۡلِهَآ أَن لَّوۡ نَشَآءُ أَصَبۡنَٰهُم بِذُنُوبِهِمۡۚ وَنَطۡبَعُ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَسۡمَعُونَ

តើមិនទាន់ច្បាស់លាស់សម្រាប់ពួកដែលទទួលមរតក នៅលើផែនដីបន្ទាប់ពីអ្នកជំនាន់មុន(បានវិនាសអន្តរាយ)ទេឬ ប្រសិនបើយើងមានចេតនានោះ យើងនឹងដាក់ទារុណកម្មទៅលើ ពួកគេរួចទៅហើយដោយសារបាបកម្មរបស់ពួកគេ ហើយយើងនឹង បោះត្រាភ្ជិតទៅលើចិត្តរបស់ពួកគេ ក្រោយមកពួកគេមិនស្តាប់ឮ (ដំបូន្មានល្អ)នោះ? info
التفاسير:

external-link copy
101 : 7

تِلۡكَ ٱلۡقُرَىٰ نَقُصُّ عَلَيۡكَ مِنۡ أَنۢبَآئِهَاۚ وَلَقَدۡ جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَمَا كَانُواْ لِيُؤۡمِنُواْ بِمَا كَذَّبُواْ مِن قَبۡلُۚ كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلۡكَٰفِرِينَ

ភូមិស្រុកទាំងនោះ យើងនឹងនិទានប្រាប់អ្នក(មូហាំ-ម៉ាត់) នូវរឿងរ៉ាវរបស់វា។ ហើយពិតប្រាកដណាស់ បណ្ដាអ្នក នាំសាររបស់ពួកគេបានមកដល់ពួកគេដោយនាំមកនូវភស្ដុតាង ជាច្រើន ក៏ប៉ុន្ដែពួកគេមិនបានជឿនូវអ្វីដែលពួកគេបានបដិសេធ ពីមុននោះឡើយ។ ដូច្នោះដែរ អល់ឡោះបោះត្រាភ្ជិតទៅលើចិត្ដ ពួកដែលគ្មានជំនឿ។ info
التفاسير:

external-link copy
102 : 7

وَمَا وَجَدۡنَا لِأَكۡثَرِهِم مِّنۡ عَهۡدٖۖ وَإِن وَجَدۡنَآ أَكۡثَرَهُمۡ لَفَٰسِقِينَ

ហើយភាគច្រើននៃពួកគេដែលយើងបានជួបប្រទះនោះ មិនមែនជាអ្នកគោរពកិច្ចសន្យាឡើយ។ តែយើងបានជួបប្រទះពួក គេភាគច្រើនជាពួកប្រព្រឹត្ដបទល្មើស។ info
التفاسير:

external-link copy
103 : 7

ثُمَّ بَعَثۡنَا مِنۢ بَعۡدِهِم مُّوسَىٰ بِـَٔايَٰتِنَآ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَظَلَمُواْ بِهَاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ

បន្ទាប់មក យើងបានបញ្ជូនមូសាក្រោយពីពួកគេ(អ្នក នាំសារមុនៗ)ជាមួយនឹងមុជីហ្សាត់ជាច្រើនរបស់យើងទៅកាន់ ហ្វៀរអោន និងបណ្តាមេដឹកនាំរបស់គេ តែពួកគេបានប្រឆាំងនឹងវា។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះ. តើលទ្ធផលចុងក្រោយ របស់ពួកល្មើសនោះយ៉ាងណាដែរ? info
التفاسير:

external-link copy
104 : 7

وَقَالَ مُوسَىٰ يَٰفِرۡعَوۡنُ إِنِّي رَسُولٞ مِّن رَّبِّ ٱلۡعَٰلَمِينَ

មូសាបានពោលថាៈ ឱហ្វៀរអោន. ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់មកពីម្ចាស់ដែលគ្រប់គ្រងពិភពទាំងអស់។ info
التفاسير: