Bản dịch ý nghĩa nội dung Qur'an - 高棉语翻译 - 伊斯兰社会发展协会

Số trang:close

external-link copy
74 : 7

وَٱذۡكُرُوٓاْ إِذۡ جَعَلَكُمۡ خُلَفَآءَ مِنۢ بَعۡدِ عَادٖ وَبَوَّأَكُمۡ فِي ٱلۡأَرۡضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورٗا وَتَنۡحِتُونَ ٱلۡجِبَالَ بُيُوتٗاۖ فَٱذۡكُرُوٓاْ ءَالَآءَ ٱللَّهِ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ

ចូរពួកអ្នកចងចាំ(នូវនៀកម៉ាត់)នៅពេលដែលទ្រង់បាន បង្កើតពួកអ្នកជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីអាដ ហើយទ្រង់ បានផ្តល់លំនៅដ្ឋានឱ្យពួកអ្នកនៅលើផែនដី ដោយពួកអ្នកសាងសង់ វិមាននៅលើដីរាប និងចោះភ្នំជាច្រីនធ្វើជាផ្ទះ។ ដូចេ្នះ ចូរពួកអ្នក ចងចាំឧបការគុណទាំងឡាយរបស់អល់ឡោះ ហើយចូរពួកអ្នកកុំ ប្រព្រឹត្តិ បទល្មើសនៅលើផែនដីឱ្យសោះ។ info
التفاسير:

external-link copy
75 : 7

قَالَ ٱلۡمَلَأُ ٱلَّذِينَ ٱسۡتَكۡبَرُواْ مِن قَوۡمِهِۦ لِلَّذِينَ ٱسۡتُضۡعِفُواْ لِمَنۡ ءَامَنَ مِنۡهُمۡ أَتَعۡلَمُونَ أَنَّ صَٰلِحٗا مُّرۡسَلٞ مِّن رَّبِّهِۦۚ قَالُوٓاْ إِنَّا بِمَآ أُرۡسِلَ بِهِۦ مُؤۡمِنُونَ

ពួកមេដឹកនាំដែលក្រអឺតក្រទមនៃក្រុមរបស់គេ(សឡេះ) បាននិយាយទៅកាន់ពួកដែលគេគិតថាជាពួកទន់ខ្សោយនៃអ្នកដែលមានជំនឿក្នុងចំណោមពួកគេថាៈ តើពួកអ្នកដឹងច្បាស់ទេថា សឡេះ ពិតជាត្រូវគេបញ្ជូនមកពីម្ចាស់របស់គេមែននោះ? ពួកគេបានឆ្លើយ ថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលមានជំនឿចំពោះអ្វីដែល គេបានបញ្ជូនមក។ info
التفاسير:

external-link copy
76 : 7

قَالَ ٱلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا بِٱلَّذِيٓ ءَامَنتُم بِهِۦ كَٰفِرُونَ

ពួកដែលក្រអឺតក្រទមបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលគ្មានជំនឿនឹងអ្វីដែលពួកអ្នកមានជំនឿចំពោះ វាឡើយ។ info
التفاسير:

external-link copy
77 : 7

فَعَقَرُواْ ٱلنَّاقَةَ وَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ وَقَالُواْ يَٰصَٰلِحُ ٱئۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلۡمُرۡسَلِينَ

ហេតុនេះ ពួកគេក៏បានសម្លាប់សត្វអូដ្ឋញីនោះ ដោយពួក គេបានបំពានលើបទបញ្ជានៃម្ចាស់របស់ពួកគេ។ ហើយពួកគេបាន និយាយថាៈ ឱសឡេះ. ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទារុណកម្ម) ដែលអ្នកព្រមានពួកយើង ប្រសិនបើអ្នកស្ថិតក្នុងចំណោមបណ្តាអ្នក ដែលត្រូវគេបញ្ជូនមកមែននោះ។ info
التفاسير:

external-link copy
78 : 7

فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ

ពេលនោះការរញ្ជួយដីបានឆក់យកជីវិតពួកគេ និងធ្វើឱ្យ ពួកគេស្លាប់នៅក្នុងផ្ទះរបស់ពួកគេ។ info
التفاسير:

external-link copy
79 : 7

فَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰقَوۡمِ لَقَدۡ أَبۡلَغۡتُكُمۡ رِسَالَةَ رَبِّي وَنَصَحۡتُ لَكُمۡ وَلَٰكِن لَّا تُحِبُّونَ ٱلنَّٰصِحِينَ

បន្ទាប់មកគេ(សឡេះ)បានបែរចេញពីពួកគេ ហើយ ក៏ពោលថាៈ ឱក្រុមរបស់ខ្ញុំ. ខ្ញុំពិតជាបានផ្ដល់ឱ្យពួកអ្នកនូវសារពី ម្ចាស់របស់ខ្ញុំ ហើយខ្ញុំក៏បានផ្ដល់ដំបូន្មានដល់ពួកអ្នកដែរ ប៉ុន្ដែពួក អ្នកមិនពេញចិត្ដនឹងបណ្ដាអ្នកដែលផ្ដល់ដំបូន្មាននោះឡើយ។ info
التفاسير:

external-link copy
80 : 7

وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ مَا سَبَقَكُم بِهَا مِنۡ أَحَدٖ مِّنَ ٱلۡعَٰلَمِينَ

ហើយ(ចូរចងចាំ)នៅពេលដែលលូតបានពោលទៅកាន់ ក្រុមរបស់គេថាៈ តើហេតុអ្វីបានជាពួកអ្នកប្រព្រឹត្ដអំពើអសីលធម៌ ដែលគ្មាននរណាម្នាក់ប្រព្រឹត្ដវាមុនពួកអ្នកនៅលើពិភពទាំងអស់ ដូចេ្នះ? info
التفاسير:

external-link copy
81 : 7

إِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ شَهۡوَةٗ مِّن دُونِ ٱلنِّسَآءِۚ بَلۡ أَنتُمۡ قَوۡمٞ مُّسۡرِفُونَ

ពិតប្រាកដណាស់ ពួកអ្នកពិតជាយកបុរសមកបំពេញ ចំណង់តណ្ហាក្រៅពីស្ដ្រី។ ផ្ទុយទៅវិញ ពួកអ្នកពិតជាក្រុមដែល បំពាន។ info
التفاسير: