Bản dịch ý nghĩa nội dung Qur'an - 高棉语翻译 - 伊斯兰社会发展协会

Số trang:close

external-link copy
31 : 35

وَٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ مِنَ ٱلۡكِتَٰبِ هُوَ ٱلۡحَقُّ مُصَدِّقٗا لِّمَا بَيۡنَ يَدَيۡهِۗ إِنَّ ٱللَّهَ بِعِبَادِهِۦ لَخَبِيرُۢ بَصِيرٞ

ហើយអ្វីដែលយើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នកអំពីគម្ពីរ(គួរអាន) នោះវាជាការពិត ដើម្បីបញ្ជាក់នូវអ្វី(គម្ពីរ)ដែលមានពីមុនវា។ ពិត ប្រាកដណាស់ អល់ឡោះមហាដឹងជ្រួតជ្រាប ឃើញបំផុតចំពោះ (ទង្វើ)ខ្ញុំរបស់ទ្រង់។ info
التفاسير:

external-link copy
32 : 35

ثُمَّ أَوۡرَثۡنَا ٱلۡكِتَٰبَ ٱلَّذِينَ ٱصۡطَفَيۡنَا مِنۡ عِبَادِنَاۖ فَمِنۡهُمۡ ظَالِمٞ لِّنَفۡسِهِۦ وَمِنۡهُم مُّقۡتَصِدٞ وَمِنۡهُمۡ سَابِقُۢ بِٱلۡخَيۡرَٰتِ بِإِذۡنِ ٱللَّهِۚ ذَٰلِكَ هُوَ ٱلۡفَضۡلُ ٱلۡكَبِيرُ

បន្ទាប់មកយើងបានផ្ដល់គម្ពីរដល់បណ្ដាអ្នកដែលយើងបាន ជ្រើសរើសក្នុងចំណោមខ្ញុំរបស់យើង។ ហើយក្នុងចំណោមពួកគេមាន អ្នកដែលបំពានលើខ្លួនឯង។ ហើយក្នុងចំណោមពួកគេ មានអ្នកធុន កណ្ដាល ហើយក្នុងចំណោមពួកគេទៀតក៏មានអ្នកដែលនាំមុខគេ ក្នុងការធ្វើអំពើល្អតាមការអនុញ្ញាតរបស់អល់ឡោះដែរ។ នោះគឺ ជាការប្រោសប្រទានដ៏ធំធេង។ info
التفاسير:

external-link copy
33 : 35

جَنَّٰتُ عَدۡنٖ يَدۡخُلُونَهَا يُحَلَّوۡنَ فِيهَا مِنۡ أَسَاوِرَ مِن ذَهَبٖ وَلُؤۡلُؤٗاۖ وَلِبَاسُهُمۡ فِيهَا حَرِيرٞ

គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវាដោយ ពួកគេត្រូវគេតុបតែងនៅក្នុងនោះអំពីខ្សែដៃមាសនិងគជ់។ ហើយ សំលៀកបំពាក់របស់ពួកគេនៅក្នុងនោះគឺអំពីក្រណាត់សូត្រ។ info
التفاسير:

external-link copy
34 : 35

وَقَالُواْ ٱلۡحَمۡدُ لِلَّهِ ٱلَّذِيٓ أَذۡهَبَ عَنَّا ٱلۡحَزَنَۖ إِنَّ رَبَّنَا لَغَفُورٞ شَكُورٌ

ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះ អល់ឡោះ ដែលទ្រង់បានបំបាត់នូវភាពទុក្ខព្រួយចេញពីពួកយើង។ ពិតប្រាកដណាស់ ម្ចាស់របស់ពួកយើងមហាអភ័យទោស ដឹងគុណ បំផុត។ info
التفاسير:

external-link copy
35 : 35

ٱلَّذِيٓ أَحَلَّنَا دَارَ ٱلۡمُقَامَةِ مِن فَضۡلِهِۦ لَا يَمَسُّنَا فِيهَا نَصَبٞ وَلَا يَمَسُّنَا فِيهَا لُغُوبٞ

ដែលទ្រង់បានអនុញ្ញាតឱ្យពួកយើងស្នាក់នៅក្នុងកន្លែង អមតៈ(ឋានសួគ៌)តាមការប្រោសប្រទានរបស់ទ្រង់។ ការនឿយ ហត់មិនដែលបៀតបៀនពួកយើងនៅក្នុងវាឡើយ ហើយការ លំបាកក៏មិនដែលបៀតបៀនពួកយើងនៅក្នុងវាដែរ។ info
التفاسير:

external-link copy
36 : 35

وَٱلَّذِينَ كَفَرُواْ لَهُمۡ نَارُ جَهَنَّمَ لَا يُقۡضَىٰ عَلَيۡهِمۡ فَيَمُوتُواْ وَلَا يُخَفَّفُ عَنۡهُم مِّنۡ عَذَابِهَاۚ كَذَٰلِكَ نَجۡزِي كُلَّ كَفُورٖ

រីឯពួកដែលប្រឆាំង សម្រាប់ពួកគេគឺនរកជើហាន់ណាំ ដោយពួកគេមិនត្រូវគេកំណត់ឱ្យស្លាប់ ជាហេតុធ្វើឱ្យពួកគេអាច សម្រាកបានឡើយ។ តែពួកគេមិនត្រូវគេសម្រាលពីទារុណកម្មនៃ នរកឡើយ។ ដូច្នោះដែរ យើងតបស្នងចំពោះរាល់ៗពួកដែល ប្រឆាំង។ info
التفاسير:

external-link copy
37 : 35

وَهُمۡ يَصۡطَرِخُونَ فِيهَا رَبَّنَآ أَخۡرِجۡنَا نَعۡمَلۡ صَٰلِحًا غَيۡرَ ٱلَّذِي كُنَّا نَعۡمَلُۚ أَوَلَمۡ نُعَمِّرۡكُم مَّا يَتَذَكَّرُ فِيهِ مَن تَذَكَّرَ وَجَآءَكُمُ ٱلنَّذِيرُۖ فَذُوقُواْ فَمَا لِلظَّٰلِمِينَ مِن نَّصِيرٍ

ដោយពួកគេយំស្រែកនៅក្នុងវា(នរក)ថាៈ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាបពោ្ចញពួកយើង ដើម្បីពួកយើងនឹង សាងអំពើល្អក្រៅពីអ្វីដែលពួកយើងធ្លាប់បានប្រព្រឹត្ដកន្លងមកផង។ (អល់ឡោះបានតបវិញថា) តើយើងមិនបានពន្យារអាយុរបស់ពួក អ្នកគ្រប់គ្រាន់ ដើម្បីធ្វើការពិចារណាក្នុងវា(រយៈពេលនៅរស់) ចំពោះអ្នកដែលចង់ពិចារណាទេឬ? ហើយអ្នកដាស់តឿនព្រមាន ក៏ បានមកដល់ពួកអ្នកដែរ។ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិ(ទារុណ- កម្ម)ចុះ។ ហើយពួកដែលបំពានគ្មានអ្នកណាជួយឡើយ។ info
التفاسير:

external-link copy
38 : 35

إِنَّ ٱللَّهَ عَٰلِمُ غَيۡبِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ

ពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងពីអាថ៌កំបាំងនៃ មេឃជាច្រើនជាន់ និងផែនដី។ ហើយពិតប្រាកដណាស់ ទ្រង់មហា ដឹងនូវអ្វីដែលមាននៅក្នុងចិត្ដ។ info
التفاسير: