Bản dịch ý nghĩa nội dung Qur'an - 高棉语翻译 - 伊斯兰社会发展协会

Số trang:close

external-link copy
12 : 35

وَمَا يَسۡتَوِي ٱلۡبَحۡرَانِ هَٰذَا عَذۡبٞ فُرَاتٞ سَآئِغٞ شَرَابُهُۥ وَهَٰذَا مِلۡحٌ أُجَاجٞۖ وَمِن كُلّٖ تَأۡكُلُونَ لَحۡمٗا طَرِيّٗا وَتَسۡتَخۡرِجُونَ حِلۡيَةٗ تَلۡبَسُونَهَاۖ وَتَرَى ٱلۡفُلۡكَ فِيهِ مَوَاخِرَ لِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ

ហើយសមុទ្រពីរមិនអាចស្មើគ្នាបានឡើយ មួយនេះជាទឹក សាបបំបាត់ការសេ្រក និងងាយស្រួលទទួលទានវា និងមួយទៀត ប្រៃល្វីង។ ហើយរាល់សមុទ្រទាំងអស់ពួកអ្នកអាចបរិភោគនូវសាច់ ស្រស់ៗ និងពួកអ្នកអាចយកចេញពីវា(សមុទ្រ)នូវគ្រឿងអលង្ការ ដើម្បីពួកអ្នកពាក់វា។ ហើយអ្នកក៏អាចមើលឃើញនាវាអណ្ដែត នៅលើវាដែរ ដើម្បីពួកអ្នកស្វែងរកនូវការប្រោសប្រទានរបស់ទ្រង់ និងសង្ឃឹមថាពួកអ្នកនឹងដឹងគុណ។ info
التفاسير:

external-link copy
13 : 35

يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ يَجۡرِي لِأَجَلٖ مُّسَمّٗىۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ لَهُ ٱلۡمُلۡكُۚ وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ مَا يَمۡلِكُونَ مِن قِطۡمِيرٍ

ទ្រង់បញ្ចូលពេលយប់ទៅក្នុងពេលថ្ងៃ និងបញ្ចូលពេលថ្ងៃ ទៅក្នុងពេលយប់វិញ។ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទ ឱ្យវាទាំងពីរដើរទៅតាមគន្លងរហូតដល់ពេលកំណត់។ នោះហើយ គឺអល់ឡោះជាម្ចាស់របស់ពួកអ្នក ដែលអំណាចទាំងអស់ជាកម្មសិទ្ធិ របស់ទ្រង់។ ហើយពួកដែលពួកអ្នកបួងសួងសុំផេ្សងពីទ្រង់នោះ ពួក គេគ្មានអំណាចឡើយ សូម្បីតែប៉ុនស្រទាប់គ្រាប់ល្មើក៏ដោយ។ info
التفاسير:

external-link copy
14 : 35

إِن تَدۡعُوهُمۡ لَا يَسۡمَعُواْ دُعَآءَكُمۡ وَلَوۡ سَمِعُواْ مَا ٱسۡتَجَابُواْ لَكُمۡۖ وَيَوۡمَ ٱلۡقِيَٰمَةِ يَكۡفُرُونَ بِشِرۡكِكُمۡۚ وَلَا يُنَبِّئُكَ مِثۡلُ خَبِيرٖ

ទោះបីជាពួកអ្នកបួងសួងសុំពីពួកវា(ព្រះនានា)ក៏ដោយ ក៏ ពួកវាមិនស្ដាប់ឮការបួងសួងសុំរបស់ពួកអ្នកដែរ។ តែប្រសិនបើពួក វាបានឮ ក៏ពួកវាមិនអាចឆ្លើយតបចំពោះពួកអ្នកបានដែរ។ ហើយ នៅថ្ងៃបរលោកពួកវានឹងបដិសេធនូវទង្វើស្ហ៊ីរិករបស់ពួកអ្នក។ ហើយគ្មានអ្នកណាម្នាក់អាចផ្ដល់ដំណឹងឱ្យអ្នក(មូហាំម៉ាត់)ដូចអ្នក ដែលមហាដឹងជ្រួតជ្រាបបានឡើយ។ info
التفاسير:

external-link copy
15 : 35

۞ يَٰٓأَيُّهَا ٱلنَّاسُ أَنتُمُ ٱلۡفُقَرَآءُ إِلَى ٱللَّهِۖ وَٱللَّهُ هُوَ ٱلۡغَنِيُّ ٱلۡحَمِيدُ

ឱមនុស្សលោក. ពួកអ្នកគឺជាអ្នកដែលត្រូវការអល់ឡោះ បំផុត។ ហើយអល់ឡោះមហាមានលើសលប់ ជាទីកោតសរសើរ។ info
التفاسير:

external-link copy
16 : 35

إِن يَشَأۡ يُذۡهِبۡكُمۡ وَيَأۡتِ بِخَلۡقٖ جَدِيدٖ

ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យពួកអ្នកវិនាស ហើយទ្រង់នឹងបង្កើតអ្នកថ្មីទៀតមកជំនួសវិញ។ info
التفاسير:

external-link copy
17 : 35

وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٖ

ហើយរឿងនោះ គ្មានការលំបាកចំពោះអល់ឡោះឡើយ។ info
التفاسير:

external-link copy
18 : 35

وَلَا تَزِرُ وَازِرَةٞ وِزۡرَ أُخۡرَىٰۚ وَإِن تَدۡعُ مُثۡقَلَةٌ إِلَىٰ حِمۡلِهَا لَا يُحۡمَلۡ مِنۡهُ شَيۡءٞ وَلَوۡ كَانَ ذَا قُرۡبَىٰٓۗ إِنَّمَا تُنذِرُ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ وَأَقَامُواْ ٱلصَّلَوٰةَۚ وَمَن تَزَكَّىٰ فَإِنَّمَا يَتَزَكَّىٰ لِنَفۡسِهِۦۚ وَإِلَى ٱللَّهِ ٱلۡمَصِيرُ

ហើយអ្នកដែលសាងបាបកម្មមិនអាចទទួលបន្ទុកចំពោះ បាបកម្មរបស់អ្នកដទៃបានឡើយ។ ហើយប្រសិនបើអ្នកដែលមាន បាបកម្មធ្ងន់ធ្ងរអំពាវនាវឱ្យគេជួយរែកពន់បាបកម្មរបស់គេគឺគ្មាន អ្នកណាអាចជួយរែកពន់អ្វីមួយពីគេបានឡើយ ទោះបីគេជាសាច់ ញាតិនឹងគ្នាក៏ដោយ។ តាមពិតអ្នក(មូហាំម៉ាត់)គ្រាន់តែជាអ្នក ដាស់តឿនព្រមានចំពោះបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ ពួកគេទាំងអាថ៌កំបាំង និងបានប្រតិបត្ដិសឡាតប៉ុណ្ណោះ។ ហើយ អ្នកណាដែលបានសំអាតខ្លួន(អំពីអំពើស្ហ៊ីរិកនិងអំពើអាក្រក់) ពិត ប្រាកដណាស់ គេបានសំអាតសម្រាប់ខ្លួនគេផ្ទាល់ប៉ុណ្ណោះ។ ហើយ ទៅចំពោះអល់ឡោះគឺជាកន្លែងវិលត្រឡប់ចុងក្រោយ។ info
التفاسير: