Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Rowad Tercüme Merkezi

Sayfa numarası:close

external-link copy
118 : 11

وَلَوۡ شَآءَ رَبُّكَ لَجَعَلَ ٱلنَّاسَ أُمَّةٗ وَٰحِدَةٗۖ وَلَا يَزَالُونَ مُخۡتَلِفِينَ

ហើយប្រសិនបើព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានចេតនា ទ្រង់ពិតជានឹងធ្វើឲ្យពួកគេជាប្រជាជាតិតែមួយជាមិនខាន។ (ប៉ុន្តែទ្រង់ពុំមានចេតនាដូច្នោះឡើយ។) ដូច្នេះ ពួកគេនៅតែបន្តមានការខ្វែងគំនិតគ្នា។ info
التفاسير:

external-link copy
119 : 11

إِلَّا مَن رَّحِمَ رَبُّكَۚ وَلِذَٰلِكَ خَلَقَهُمۡۗ وَتَمَّتۡ كَلِمَةُ رَبِّكَ لَأَمۡلَأَنَّ جَهَنَّمَ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ أَجۡمَعِينَ

លើកលែងតែជនណាដែលព្រះជាម្ចាស់របស់អ្នកមានក្តីមេត្តាករុណាចំពោះគេប៉ុណ្ណោះ។ ដូច្នោះហើយដែលទ្រង់បង្កើតពួកគេ។ ដូច្នេះ ក្នុងចំណោមពួកគេ មានអ្នកដែលមានសំណាងអាក្រក់ និងអ្នកដែលមានសំណាងល្អ។ ហើយពាក្យបន្ទូលនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានកំណត់រួចជាស្រេចថា៖ ទ្រង់នឹងបំពេញនរកជើហាន់ណាំពីពពួកជិន និងមនុស្សលោកទាំងអស់។ info
التفاسير:

external-link copy
120 : 11

وَكُلّٗا نَّقُصُّ عَلَيۡكَ مِنۡ أَنۢبَآءِ ٱلرُّسُلِ مَا نُثَبِّتُ بِهِۦ فُؤَادَكَۚ وَجَآءَكَ فِي هَٰذِهِ ٱلۡحَقُّ وَمَوۡعِظَةٞ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ

ហើយរាល់រឿងរ៉ាវរបស់បណ្តាអ្នកនាំសារដែលយើងបាននិទានវាប្រាប់ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាំងនោះ គឺដើម្បីពង្រឹងចិត្តរបស់អ្នកឲ្យមានភាពនឹងនរតាមរយៈវា។ ហើយនៅក្នុងជំពូកនេះ គឺបាននាំមកឱ្យអ្នកនូវការពិត និងដំបូន្មាន ព្រមទាំងជាការរំឭកដល់បណ្តាអ្នកដែលមានជំនឿ។ info
التفاسير:

external-link copy
121 : 11

وَقُل لِّلَّذِينَ لَا يُؤۡمِنُونَ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنَّا عَٰمِلُونَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលគ្មានជំនឿថា៖ ចូរពួកអ្នកប្រកាន់ខ្ជាប់មាគ៌ារបស់ពួកអ្នកចុះ។ ចំណែកពួកយើងក៏ប្រកាន់ខ្ជាប់(តាមមាគ៌ារបស់ពួកយើង)ដែរ។ info
التفاسير:

external-link copy
122 : 11

وَٱنتَظِرُوٓاْ إِنَّا مُنتَظِرُونَ

ហើយចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ពួកយើងក៏ជាអ្នករង់ចាំមើលដូចគ្នាដែរ។ info
التفاسير:

external-link copy
123 : 11

وَلِلَّهِ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَإِلَيۡهِ يُرۡجَعُ ٱلۡأَمۡرُ كُلُّهُۥ فَٱعۡبُدۡهُ وَتَوَكَّلۡ عَلَيۡهِۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ

ហើយប្រការអាថ៌កំបាំងទាំងឡាយដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ កិច្ចការទាំងអស់នឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់(តែមួយគត់នៅថ្ងៃបរលោក)។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គោរពសក្ការៈចំពោះទ្រង់ និងប្រគល់ការទុកចិត្តទៅលើទ្រង់ចុះ។ ហើយព្រះជាម្ចាស់របស់អ្នកមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។ info
التفاسير: