Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Rowad Tercüme Merkezi

Sayfa numarası:close

external-link copy
89 : 11

وَيَٰقَوۡمِ لَا يَجۡرِمَنَّكُمۡ شِقَاقِيٓ أَن يُصِيبَكُم مِّثۡلُ مَآ أَصَابَ قَوۡمَ نُوحٍ أَوۡ قَوۡمَ هُودٍ أَوۡ قَوۡمَ صَٰلِحٖۚ وَمَا قَوۡمُ لُوطٖ مِّنكُم بِبَعِيدٖ

ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកកុំបង្កនូវភាពជាសត្រូវជាមួយខ្ញុំខ្លាចក្រែងពួកអ្នកទទួលរងដូចអ្វីដែលក្រុមរបស់ព្យាការីនួហ ឬក្រុមរបស់ព្យាការីហ៊ូទ ឬក្រុមរបស់ព្យាការីសឡេះបានទទួលរង។ ចំណែកឯក្រុមរបស់ព្យាការីលូតវិញ គឺនៅមិនឆ្ងាយពីពួកអ្នកនោះឡើយ។ info
التفاسير:

external-link copy
90 : 11

وَٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِۚ إِنَّ رَبِّي رَحِيمٞ وَدُودٞ

ហើយចូរពួកអ្នកសុំការអភ័យទោសពីព្រះជាម្ចាស់របស់ពួកអ្នក។ ក្រោយមក ចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ចុះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំដ៏មហាករុណា មហាអាណិតស្រលាញ់បំផុត។ info
التفاسير:

external-link copy
91 : 11

قَالُواْ يَٰشُعَيۡبُ مَا نَفۡقَهُ كَثِيرٗا مِّمَّا تَقُولُ وَإِنَّا لَنَرَىٰكَ فِينَا ضَعِيفٗاۖ وَلَوۡلَا رَهۡطُكَ لَرَجَمۡنَٰكَۖ وَمَآ أَنتَ عَلَيۡنَا بِعَزِيزٖ

ពួកគេបាននិយាយថា៖ ឱស៊្ហូអែប! ពួកយើងមិនសូវយល់ច្រើនទេចំពោះអ្វីដែលអ្នកនិយាយ តែពួកយើងឃើញថា នៅក្នុងចំណោមពួកយើង អ្នកគឺជាមនុស្សដែលមានភាពទន់ខ្សោយ។ ហើយប្រសិនបើគ្មានសាច់ញាតិរបស់អ្នក(នៅលើសាសនារបស់ពួកយើង)ទេនោះ ពួកយើងនឹងគប់សម្លាប់អ្នកនឹងដុំថ្មជាមិនខាន។ ហើយអ្នកមិនមែនជាអ្នកដែលខ្លាំងក្លាសម្រាប់ពួកយើងឡើយ។ info
التفاسير:

external-link copy
92 : 11

قَالَ يَٰقَوۡمِ أَرَهۡطِيٓ أَعَزُّ عَلَيۡكُم مِّنَ ٱللَّهِ وَٱتَّخَذۡتُمُوهُ وَرَآءَكُمۡ ظِهۡرِيًّاۖ إِنَّ رَبِّي بِمَا تَعۡمَلُونَ مُحِيطٞ

គាត់បានតបវិញថា៖ ឱក្រុមរបស់ខ្ញុំ! តើសាច់ញាតិរបស់ខ្ញុំមានភាពខ្លាំងក្លាលើពួកអ្នកជាងអល់ឡោះជាម្ចាស់ឬ? ពួកអ្នកយកទ្រង់ដាក់នៅពីក្រោយខ្នងពួកអ្នក។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ខ្ញុំដឹងជ្រួតជ្រាបបំផុតនូវអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ត។ info
التفاسير:

external-link copy
93 : 11

وَيَٰقَوۡمِ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنِّي عَٰمِلٞۖ سَوۡفَ تَعۡلَمُونَ مَن يَأۡتِيهِ عَذَابٞ يُخۡزِيهِ وَمَنۡ هُوَ كَٰذِبٞۖ وَٱرۡتَقِبُوٓاْ إِنِّي مَعَكُمۡ رَقِيبٞ

ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកប្រកាន់ខ្ជាប់មាគ៌ារបស់ពួកអ្នកចុះ។ ចំណែកខ្ញុំក៏ប្រកាន់ខ្ជាប់(តាមមាគ៌ារបស់ខ្ញុំ)ដែរ។ ពួកអ្នកគង់តែនឹងដឹងថា តើជនណាដែលទណ្ឌកម្មដ៏អាម៉ាស់នឹងមកដល់រូបគេ ហើយតើជនណាដែលជាអ្នកភូតកុហកនោះ។ ហេតុនេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។ info
التفاسير:

external-link copy
94 : 11

وَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا شُعَيۡبٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَأَخَذَتِ ٱلَّذِينَ ظَلَمُواْ ٱلصَّيۡحَةُ فَأَصۡبَحُواْ فِي دِيَٰرِهِمۡ جَٰثِمِينَ

ហើយនៅពេលដែលបទបញ្ជារបស់យើងបានមកដល់ យើងបានសង្គ្រោះព្យាការីស្ហ៊ូអែប និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគាត់ដោយក្តីមេត្តាករុណាពីយើង ហើយសម្រែកដ៏ខ្លាំងមួយបានឆក់យកជីវិតពួកដែលបំពាន(ពួកម៉ាទយ៉ាន់) ហើយពួកគេក៏បាន(ស្លាប់)ក្លាយជាសាកសពនៅក្នុងផ្ទះរបស់ពួកគេ។ info
التفاسير:

external-link copy
95 : 11

كَأَن لَّمۡ يَغۡنَوۡاْ فِيهَآۗ أَلَا بُعۡدٗا لِّمَدۡيَنَ كَمَا بَعِدَتۡ ثَمُودُ

ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅទីនោះពីមុនមកសោះ។ តើពុំមែនទេ ភាពអន្តរាយ គឺសម្រាប់ពួកម៉ាទយ៉ាន់ ដូចដែលក្រុមសាមូទបានទទួលនូវភាពអន្តរាយដែរ។ info
التفاسير:

external-link copy
96 : 11

وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَا وَسُلۡطَٰنٖ مُّبِينٍ

ហើយពិតប្រាកដណាស់ យើងបានបញ្ជូនព្យាការីមូសាដោយនាំមកនូវសញ្ញាភស្តុតាងទាំងឡាយរបស់យើង ព្រមទាំងអំណះអំណាងយ៉ាងច្បាស់លាស់ info
التفاسير:

external-link copy
97 : 11

إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَٱتَّبَعُوٓاْ أَمۡرَ فِرۡعَوۡنَۖ وَمَآ أَمۡرُ فِرۡعَوۡنَ بِرَشِيدٖ

ទៅកាន់ហ្វៀរអោន និងក្រុមមន្ត្រីរបស់គេ។ ពិតប្រាកដណាស់ ពួកមន្ត្រីទាំងនោះបានធ្វើតាមបទបញ្ជារបស់ហ្វៀរអោន។ ហើយបទបញ្ជារបស់ហ្វៀរអោន គឺមិនមានភាពត្រឹមត្រូវឡើយ។ info
التفاسير: