Kur'an-ı Kerim meal tercümesi - Kmerce Tercüme - Rowad Tercüme Merkezi

Sayfa numarası:close

external-link copy
109 : 11

فَلَا تَكُ فِي مِرۡيَةٖ مِّمَّا يَعۡبُدُ هَٰٓؤُلَآءِۚ مَا يَعۡبُدُونَ إِلَّا كَمَا يَعۡبُدُ ءَابَآؤُهُم مِّن قَبۡلُۚ وَإِنَّا لَمُوَفُّوهُمۡ نَصِيبَهُمۡ غَيۡرَ مَنقُوصٖ

ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះអ្វីដែលពួកគេ(មុស្ហរីគីន)ទាំងនោះគោរពសក្ការៈឱ្យសោះ។ ពួកគេគោរពសក្ការៈដូចតែអ្វីដែលជីដូនជីតារបស់ពួកគេបានគោរពសក្ការៈកាលពីមុនប៉ុណ្ណោះ។ ហើយយើងនឹងបំពេញឱ្យពួកគេនូវចំណែករបស់ពួកគេ(អំពីទណ្ឌកម្ម)ដោយពុំមានការខ្វះខាតឡើយ។ info
التفاسير:

external-link copy
110 : 11

وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ فَٱخۡتُلِفَ فِيهِۚ وَلَوۡلَا كَلِمَةٞ سَبَقَتۡ مِن رَّبِّكَ لَقُضِيَ بَيۡنَهُمۡۚ وَإِنَّهُمۡ لَفِي شَكّٖ مِّنۡهُ مُرِيبٖ

ហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)។ ពេលនោះ ពួកគេបែរជាមានការខ្វែងគំនិតគ្នាចំពោះវាទៅវិញ។ ហើយប្រសិនបើគ្មានការកំណត់ពីមុនពីព្រះជាម្ចាស់របស់អ្នកទេនោះ ទ្រង់ប្រាកដជានឹងដាក់ទណ្ឌកម្មពួកគេ(ក្នុងលោកិយនេះ)ជាមិនខានឡើយ។ ហើយពិតណាស់ ពួកគេ គឺស្ថិតនៅក្នុងភាពសង្ស័យយ៉ាងខ្លាំងចំពោះវា(គម្ពីរគួរអាន)។ info
التفاسير:

external-link copy
111 : 11

وَإِنَّ كُلّٗا لَّمَّا لَيُوَفِّيَنَّهُمۡ رَبُّكَ أَعۡمَٰلَهُمۡۚ إِنَّهُۥ بِمَا يَعۡمَلُونَ خَبِيرٞ

ហើយជាការពិតណាស់ រាល់ក្រុមទាំងនោះ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងបំពេញឱ្យពួកគេនូវ(ការតបស្នងចំពោះ)ទង្វើរបស់ពួកគេ។ ជាការពិតណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ info
التفاسير:

external-link copy
112 : 11

فَٱسۡتَقِمۡ كَمَآ أُمِرۡتَ وَمَن تَابَ مَعَكَ وَلَا تَطۡغَوۡاْۚ إِنَّهُۥ بِمَا تَعۡمَلُونَ بَصِيرٞ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាន់ខ្ជាប់ជានិច្ច(នូវមាគ៌ាដ៏ត្រឹមត្រូវ)ដូចដែលគេបានដាក់បទបញ្ជាចំពោះអ្នក។ ហើយអ្នកដែលបានសារភាពកំហុសជាមួយអ្នក(ក៏ដូចគ្នាដែរ)។ ហើយចូរពួកអ្នកកុំបំពានព្រំដែន(ច្បាប់)ឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ info
التفاسير:

external-link copy
113 : 11

وَلَا تَرۡكَنُوٓاْ إِلَى ٱلَّذِينَ ظَلَمُواْ فَتَمَسَّكُمُ ٱلنَّارُ وَمَا لَكُم مِّن دُونِ ٱللَّهِ مِنۡ أَوۡلِيَآءَ ثُمَّ لَا تُنصَرُونَ

ហើយចូរពួកអ្នកកុំទោរទន់ទៅរកពួកដែលបំពាន ដែលជាហេតុធ្វើឱ្យពួកអ្នកត្រូវទទួលរងនូវភ្លើងនរកឲ្យសោះ។ ហើយពួកអ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះឡើយ។ បន្ទាប់មក ពួកអ្នកក៏មិនត្រូវបានគេជួយនោះដែរ។ info
التفاسير:

external-link copy
114 : 11

وَأَقِمِ ٱلصَّلَوٰةَ طَرَفَيِ ٱلنَّهَارِ وَزُلَفٗا مِّنَ ٱلَّيۡلِۚ إِنَّ ٱلۡحَسَنَٰتِ يُذۡهِبۡنَ ٱلسَّيِّـَٔاتِۚ ذَٰلِكَ ذِكۡرَىٰ لِلذَّٰكِرِينَ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រតិបត្តិសឡាតនៅចុងវេលាទាំងពីរនៃពេលថ្ងៃ (ពេលព្រលឹម និងពេលល្ងាច) និងពេលមួយនៃពេលយប់ផងដែរ។ ជាការពិតណាស់ អំពើល្អវានឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយ។ នោះគឺជាការរំឭកមួយសម្រាប់អ្នកដែលនឹករលឹកទាំងឡាយ។ info
التفاسير:

external-link copy
115 : 11

وَٱصۡبِرۡ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ

ហើយចូរអ្នកអត់ធ្មត់ចុះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់មិនធ្វើឱ្យផលបុណ្យរបស់អ្នកដែលសាងអំពើល្អបាត់បង់ឡើយ។ info
التفاسير:

external-link copy
116 : 11

فَلَوۡلَا كَانَ مِنَ ٱلۡقُرُونِ مِن قَبۡلِكُمۡ أُوْلُواْ بَقِيَّةٖ يَنۡهَوۡنَ عَنِ ٱلۡفَسَادِ فِي ٱلۡأَرۡضِ إِلَّا قَلِيلٗا مِّمَّنۡ أَنجَيۡنَا مِنۡهُمۡۗ وَٱتَّبَعَ ٱلَّذِينَ ظَلَمُواْ مَآ أُتۡرِفُواْ فِيهِ وَكَانُواْ مُجۡرِمِينَ

ហេតុអ្វីបានជាក្នុងចំណោមប្រជាជាតិជាច្រើនមុនពួកអ្នក គ្មានអ្នកដែលសាងអំពើល្អនៅសេសសល់ដើម្បីហាមឃាត់ពីការបង្កវិនាសកម្មលើផែនដី? (គ្មានសេសសល់ឡើយ) លើកលែងតែមួយចំនួនតូចនៃអ្នកដែលយើងបានសង្គ្រោះក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហើយពួកដែលបំពានបានដើរតាមអ្វីដែលពួកគេត្រេកត្រអាល(ក្នុងលោកិយ) ហើយគឺជាពួកដែលប្រព្រឹត្តល្មើស។ info
التفاسير:

external-link copy
117 : 11

وَمَا كَانَ رَبُّكَ لِيُهۡلِكَ ٱلۡقُرَىٰ بِظُلۡمٖ وَأَهۡلُهَا مُصۡلِحُونَ

ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានបំផ្លាញភូមិស្រុកដោយបំពាន ខណៈដែលអ្នកស្រុកភូមិនោះ គឺជាមនុស្សល្អនោះឡើយ។ info
التفاسير: