แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - โดยศูนย์การแปลรุว๊าด

หมายเลข​หน้า​:close

external-link copy
38 : 4

وَٱلَّذِينَ يُنفِقُونَ أَمۡوَٰلَهُمۡ رِئَآءَ ٱلنَّاسِ وَلَا يُؤۡمِنُونَ بِٱللَّهِ وَلَا بِٱلۡيَوۡمِ ٱلۡأٓخِرِۗ وَمَن يَكُنِ ٱلشَّيۡطَٰنُ لَهُۥ قَرِينٗا فَسَآءَ قَرِينٗا

ហើយ(ក៏ដូចគ្នាដែរ)ពួកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីចង់ឱ្យមនុស្សលោកឃើញ ខណៈដែលពួកគេគ្មានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកឡើយ។ ហើយជនណាដែលយកស្ហៃតនធ្វើជាគូកនរបស់ខ្លួននោះ ពិតប្រាកដណាស់ ស្ហៃតននោះគឺជាគូកនដ៏អាក្រក់បំផុត។ info
التفاسير:

external-link copy
39 : 4

وَمَاذَا عَلَيۡهِمۡ لَوۡ ءَامَنُواْ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَأَنفَقُواْ مِمَّا رَزَقَهُمُ ٱللَّهُۚ وَكَانَ ٱللَّهُ بِهِمۡ عَلِيمًا

តើមានអ្វីកើតឡើងលើពួកគេប្រសិនបើពួកគេមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក ហើយបរិច្ចាគ(មួយចំណែក)អំពីអ្វីដែលអល់ឡោះទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកគេនោះ? ហើយអល់ឡោះមហាដឹងបំផុតចំពោះពួកគេ។ info
التفاسير:

external-link copy
40 : 4

إِنَّ ٱللَّهَ لَا يَظۡلِمُ مِثۡقَالَ ذَرَّةٖۖ وَإِن تَكُ حَسَنَةٗ يُضَٰعِفۡهَا وَيُؤۡتِ مِن لَّدُنۡهُ أَجۡرًا عَظِيمٗا

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបំពាន(លើនរណាម្នាក់)ប៉ុនលំអងធូលីឡើយ។ ហើយប្រសិនបើជាទង្វើល្អ គឺទ្រង់នឹងបង្កើនផលបុណ្យរបស់វាទ្វេដង ព្រមទាំងបន្ថែមទៅលើផលបុណ្យទ្វេដងនោះនូវផលបុណ្យដ៏ធំធេងពីលើនោះទៀត។ info
التفاسير:

external-link copy
41 : 4

فَكَيۡفَ إِذَا جِئۡنَا مِن كُلِّ أُمَّةِۭ بِشَهِيدٖ وَجِئۡنَا بِكَ عَلَىٰ هَٰٓؤُلَآءِ شَهِيدٗا

តើ(ស្ថានភាពពួកគេ)យ៉ាងដូចម្ដេចទៅនៅពេលដែលយើងនាំមកពីគ្រប់ប្រជាជាតិទាំងអស់នូវសាក្សីម្នាក់(ព្យាការីរបស់ពួកគេ) ហើយយើងក៏បាននាំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកធ្វើជាសាក្សីលើពួកគេ(ប្រជាជាតិរបស់អ្នក)ដែរនោះ? info
التفاسير:

external-link copy
42 : 4

يَوۡمَئِذٖ يَوَدُّ ٱلَّذِينَ كَفَرُواْ وَعَصَوُاْ ٱلرَّسُولَ لَوۡ تُسَوَّىٰ بِهِمُ ٱلۡأَرۡضُ وَلَا يَكۡتُمُونَ ٱللَّهَ حَدِيثٗا

នាថ្ងៃនោះ(ថ្ងៃបរលោក) ពួកដែលគ្មានជំនឿ និងបានប្រឆាំងនឹងអ្នកនាំសារ ពួកគេមានបំណងចង់ឱ្យខ្លួនឯងក្លាយជាធូលីដី។ ហើយពួកគេមិនអាចលាក់បាំងរឿងអ្វីមួយពីអល់ឡោះឡើយ។ info
التفاسير:

external-link copy
43 : 4

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَقۡرَبُواْ ٱلصَّلَوٰةَ وَأَنتُمۡ سُكَٰرَىٰ حَتَّىٰ تَعۡلَمُواْ مَا تَقُولُونَ وَلَا جُنُبًا إِلَّا عَابِرِي سَبِيلٍ حَتَّىٰ تَغۡتَسِلُواْۚ وَإِن كُنتُم مَّرۡضَىٰٓ أَوۡ عَلَىٰ سَفَرٍ أَوۡ جَآءَ أَحَدٞ مِّنكُم مِّنَ ٱلۡغَآئِطِ أَوۡ لَٰمَسۡتُمُ ٱلنِّسَآءَ فَلَمۡ تَجِدُواْ مَآءٗ فَتَيَمَّمُواْ صَعِيدٗا طَيِّبٗا فَٱمۡسَحُواْ بِوُجُوهِكُمۡ وَأَيۡدِيكُمۡۗ إِنَّ ٱللَّهَ كَانَ عَفُوًّا غَفُورًا

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំប្រតិបត្តិសឡាតខណៈពេលដែលពួកអ្នកស្រវឹង រហូតទាល់តែពួកអ្នកដឹងនូវអ្វីដែលពួកអ្នកកំពុងនិយាយ ហើយកុំសឡាត(និងកុំចូលម៉ាស្ចិត)ក្នុងពេលដែលពួកអ្នកមានជូនុប លើកលែងតែការដើរកាត់ប៉ុណ្ណោះ រហូតទាល់តែពួកអ្នកងូតទឹកសម្អាតខ្លួនសិន ។ ហើយប្រសិនបើពួកអ្នកមានជំងឺ ឬជាអ្នកដំណើរ ឬក៏នរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោរបង់ ឬក៏ពួកអ្នកបានរួមដំណេកជាមួយភរិយា ហើយពួកអ្នកគ្មានទឹក(ឬមិនអាចប្រើប្រាស់ទឹកបាន)ទេនោះ ចូរពួកអ្នកតាយ៉ាំមុំដោយប្រើដីស្អាត ដោយពួកអ្នកត្រូវជូតមុខ និងដៃរបស់ពួកអ្នក(នឹងដីនោះ)ចុះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអធ្យាស្រ័យ មហាអភ័យទោសបំផុត។ info
التفاسير:

external-link copy
44 : 4

أَلَمۡ تَرَ إِلَى ٱلَّذِينَ أُوتُواْ نَصِيبٗا مِّنَ ٱلۡكِتَٰبِ يَشۡتَرُونَ ٱلضَّلَٰلَةَ وَيُرِيدُونَ أَن تَضِلُّواْ ٱلسَّبِيلَ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬចំពោះរឿងរ៉ាវរបស់ពួក(យូដា)ដែលគេប្រទានឱ្យពួកគេនូវចំណេះដឹងមួយចំណែកអំពីគម្ពីរ(តាវរ៉ត) តែពួកគេបែរជាប្តូរយកភាពវង្វេង ហើយពួកគេមានបំណងធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)វង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ? info
التفاسير: