แปล​ความหมาย​อัลกุรอาน​ - คำแปลภาษาเขมร - โดยศูนย์การแปลรุว๊าด

หมายเลข​หน้า​:close

external-link copy
87 : 4

ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۚ لَيَجۡمَعَنَّكُمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَا رَيۡبَ فِيهِۗ وَمَنۡ أَصۡدَقُ مِنَ ٱللَّهِ حَدِيثٗا

អល់ឡោះ(តែមួយគត់) គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ពិតជានឹងប្រមូលផ្ដុំពួកអ្នក(ទាំងអស់គ្នា)នៅថ្ងៃបរលោកដោយគ្មានការសង្ស័យចំពោះវាឡើយ។ ហើយគ្មានពាក្យសម្ដីនរណាម្នាក់ដែលពិតជាងបន្ទូលរបស់អល់ឡោះនោះឡើយ។ info
التفاسير:

external-link copy
88 : 4

۞ فَمَا لَكُمۡ فِي ٱلۡمُنَٰفِقِينَ فِئَتَيۡنِ وَٱللَّهُ أَرۡكَسَهُم بِمَا كَسَبُوٓاْۚ أَتُرِيدُونَ أَن تَهۡدُواْ مَنۡ أَضَلَّ ٱللَّهُۖ وَمَن يُضۡلِلِ ٱللَّهُ فَلَن تَجِدَ لَهُۥ سَبِيلٗا

តើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មានបញ្ហាអ្វីទើបធ្វើឱ្យពួកអ្នកបែកបាក់ជាពីរក្រុមនៅក្នុងរឿងរបស់ពួកពុតត្បុតនោះ? អល់ឡោះជាម្ចាស់បានត្រឡប់ពួកគេ(ទៅរកភាពគ្មានជំនឿ និងភាពវង្វេង)ដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត។ តើពួកអ្នកចង់ផ្តល់ការចង្អុលបង្ហាញដល់អ្នកដែលអល់ឡោះធ្វើឲ្យវង្វេងឬ? ជនណាដែលអល់ឡោះធ្វើឱ្យវង្វេងហើយនោះ អ្នក(ព្យាការីមូហាំម៉ាត់)នឹងមិនឃើញមានផ្លូវណាមួយសម្រាប់គេឡើយ។ info
التفاسير:

external-link copy
89 : 4

وَدُّواْ لَوۡ تَكۡفُرُونَ كَمَا كَفَرُواْ فَتَكُونُونَ سَوَآءٗۖ فَلَا تَتَّخِذُواْ مِنۡهُمۡ أَوۡلِيَآءَ حَتَّىٰ يُهَاجِرُواْ فِي سَبِيلِ ٱللَّهِۚ فَإِن تَوَلَّوۡاْ فَخُذُوهُمۡ وَٱقۡتُلُوهُمۡ حَيۡثُ وَجَدتُّمُوهُمۡۖ وَلَا تَتَّخِذُواْ مِنۡهُمۡ وَلِيّٗا وَلَا نَصِيرًا

ពួកគេ(ពួកពុតត្បុត)ប្រាថ្នាថា ប្រសិនបើពួកអ្នកប្រឆាំងដូចដែលពួកគេបានប្រឆាំងដែរនោះ ពួកអ្នកនឹងមានភាពស្មើគ្នានឹងពួកគេដែរ។ ដូចនេះ ចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារឱ្យសោះ លុះត្រាតែពួកគេភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ។ តែប្រសិនបើពួកគេងាកចេញ ចូរពួកអ្នកចាប់ពួកគេ និងសម្លាប់ពួកគេនៅទីណាក៏ដោយដែលពួកអ្នកជួបពួកគេ។ ហើយចូរពួកអ្នកកុំយកនរណាម្នាក់ក្នុងចំណោមពួកគេធ្វើជាអ្នកគាំពារ និងជាអ្នកជួយ(ពួកអ្នក)ឱ្យសោះ។ info
التفاسير:

external-link copy
90 : 4

إِلَّا ٱلَّذِينَ يَصِلُونَ إِلَىٰ قَوۡمِۭ بَيۡنَكُمۡ وَبَيۡنَهُم مِّيثَٰقٌ أَوۡ جَآءُوكُمۡ حَصِرَتۡ صُدُورُهُمۡ أَن يُقَٰتِلُوكُمۡ أَوۡ يُقَٰتِلُواْ قَوۡمَهُمۡۚ وَلَوۡ شَآءَ ٱللَّهُ لَسَلَّطَهُمۡ عَلَيۡكُمۡ فَلَقَٰتَلُوكُمۡۚ فَإِنِ ٱعۡتَزَلُوكُمۡ فَلَمۡ يُقَٰتِلُوكُمۡ وَأَلۡقَوۡاْ إِلَيۡكُمُ ٱلسَّلَمَ فَمَا جَعَلَ ٱللَّهُ لَكُمۡ عَلَيۡهِمۡ سَبِيلٗا

លើកលែងតែអ្នកដែលភ្ជាប់ខ្លួនជាមួយនឹងក្រុមមួយដែលរវាងពួកអ្នក(អ្នកមានជំនឿ)និងពួកគេមានកិច្ចព្រមព្រៀងជាមួយគ្នា ឬក៏ពួកដែលបានមកជួបពួកអ្នក ខណៈដែលចិត្តរបស់ពួកគេមានការធុញថប់ដោយពួកគេមិនចង់ធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នក ហើយក៏មិនចង់ធ្វើសង្គ្រាមប្រឆាំងនឹងក្រុមរបស់ពួកគេដែរ។ ហើយប្រសិនបើអល់ឡោះជាម្ចាស់មានចេតនា ទ្រង់ពិតជានឹងធ្វើឱ្យពួកគេត្រួតត្រាលើពួកអ្នក ពេលនោះពួកគេនឹងធ្វើសង្គ្រាមឈ្នះពួកអ្នកជាមិនខាន។ តែប្រសិនបើពួកគេបានដកថយ ដោយមិនធ្វើសង្គ្រាមជាមួយពួកអ្នក និងធ្វើការចរចាសន្តិភាពជាមួយពួកអ្នក ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនបើកផ្លូវ(មិនអនុញ្ញាត)ឱ្យពួកអ្នកធ្វើអ្វីទៅលើពួកគេឡើយ។ info
التفاسير:

external-link copy
91 : 4

سَتَجِدُونَ ءَاخَرِينَ يُرِيدُونَ أَن يَأۡمَنُوكُمۡ وَيَأۡمَنُواْ قَوۡمَهُمۡ كُلَّ مَا رُدُّوٓاْ إِلَى ٱلۡفِتۡنَةِ أُرۡكِسُواْ فِيهَاۚ فَإِن لَّمۡ يَعۡتَزِلُوكُمۡ وَيُلۡقُوٓاْ إِلَيۡكُمُ ٱلسَّلَمَ وَيَكُفُّوٓاْ أَيۡدِيَهُمۡ فَخُذُوهُمۡ وَٱقۡتُلُوهُمۡ حَيۡثُ ثَقِفۡتُمُوهُمۡۚ وَأُوْلَٰٓئِكُمۡ جَعَلۡنَا لَكُمۡ عَلَيۡهِمۡ سُلۡطَٰنٗا مُّبِينٗا

ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នឹងជួបប្រទះមួយក្រុមផ្សេងទៀត(នៃពួកគេ)មានបំណងចង់បានសុវត្ថិភាពពីពួកអ្នក និងចង់បានសុវត្ថិភាពពីក្រុមរបស់ពួកគេដែរ។ រាល់ពេលដែលពួកគេត្រូវបានគេអំពាវនាវទៅរកភាពវិកវរ(ប្រឆាំងនឹងអល់ឡោះ និងធ្វើស្ហ៊ីរិកចំពោះទ្រង់) ពួកគេទទួលវាយ៉ាងលឿន។ ពិតប្រាកដណាស់ ប្រសិនបើពួកគេមិនព្រមដកថយ មិនព្រមចរចារសន្តិភាពជាមួយពួកអ្នក និងមិនបញ្ឈប់ការធ្វើសង្គ្រាមប្រឆាំងជាមួយពួកអ្នកទេនោះ ចូរពួកអ្នកចាប់ខ្លួនពួកគេ និងសម្លាប់ពួកគេចុះនៅគ្រប់ទីកន្លែងណាក៏ដោយដែលពួកអ្នកជួបពួកគេ។ ពួកទាំងនោះហើយ យើងបានផ្ដល់ហេតុផលយ៉ាងច្បាស់លាស់ឱ្យពួកអ្នកទៅលើពួកគេ(អាចចាប់ខ្លួន ឬសម្លាប់ពួកគេ)។ info
التفاسير: