Përkthimi i kuptimeve të Kuranit Fisnik - Përkthimi hmerisht - Qendra "Ruvad et-Terxheme

Numri i faqes:close

external-link copy
122 : 4

وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ سَنُدۡخِلُهُمۡ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدٗاۖ وَعۡدَ ٱللَّهِ حَقّٗاۚ وَمَنۡ أَصۡدَقُ مِنَ ٱللَّهِ قِيلٗا

ហើយបណ្ដាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសល យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ការសន្យារបស់អល់ឡោះគឺជាការពិត ហើយក៏គ្មាននរណាម្នាក់ដែលនិយាយពាក្យពិតជាងអល់ឡោះនោះដែរ។ info
التفاسير:

external-link copy
123 : 4

لَّيۡسَ بِأَمَانِيِّكُمۡ وَلَآ أَمَانِيِّ أَهۡلِ ٱلۡكِتَٰبِۗ مَن يَعۡمَلۡ سُوٓءٗا يُجۡزَ بِهِۦ وَلَا يَجِدۡ لَهُۥ مِن دُونِ ٱللَّهِ وَلِيّٗا وَلَا نَصِيرٗا

កិច្ចការនោះមិនអាស្រ័យលើការស្រមើស្រមៃរបស់ពួកអ្នក(អ្នកមានជំនឿ)ឡើយ ហើយក៏មិនមែនអាស្រ័យលើការស្រមើស្រមៃរបស់ពួកអះលីគីតាបនោះដែរ។ ជនណាដែលសាងនូវទង្វើអាក្រក់ គេនឹងតបស្នងផលអាក្រក់ដល់រូបគេ ហើយគេនឹងមិនឃើញមានអ្នកគាំពារ និងអ្នកជួយដល់រូបគេក្រៅពីអល់ឡោះឡើយ។ info
التفاسير:

external-link copy
124 : 4

وَمَن يَعۡمَلۡ مِنَ ٱلصَّٰلِحَٰتِ مِن ذَكَرٍ أَوۡ أُنثَىٰ وَهُوَ مُؤۡمِنٞ فَأُوْلَٰٓئِكَ يَدۡخُلُونَ ٱلۡجَنَّةَ وَلَا يُظۡلَمُونَ نَقِيرٗا

ហើយជនណាដែលបានសាងទង្វើកុសល មិនថាបុរសឬស្ត្រី ហើយគេជាអ្នកមានជំនឿទៀតនោះ ពិតប្រាកដណាស់ ពួកគេនឹងបានចូលឋានសួគ៌ ហើយពួកគេនឹងមិនត្រូវបានគេបំពានសូម្បីតែបន្តិចនោះឡើយ។ info
التفاسير:

external-link copy
125 : 4

وَمَنۡ أَحۡسَنُ دِينٗا مِّمَّنۡ أَسۡلَمَ وَجۡهَهُۥ لِلَّهِ وَهُوَ مُحۡسِنٞ وَٱتَّبَعَ مِلَّةَ إِبۡرَٰهِيمَ حَنِيفٗاۗ وَٱتَّخَذَ ٱللَّهُ إِبۡرَٰهِيمَ خَلِيلٗا

ហើយគ្មាននរណាម្នាក់ដែលល្អក្នុងសាសនាជាងអ្នកដែលបានប្រគល់ខ្លួនរបស់គេទៅចំពោះអល់ឡោះ ហើយរូបគេជាមនុស្សល្អ ព្រមទាំងដើរតាមសាសនារបស់ព្យាការីអ៊ីព្រហ៊ីម(សាសនាឥស្លាម)ដោយចិត្តស្មោះសនោះឡើយ។ ហើយអល់ឡោះទ្រង់បានជ្រើសយកព្យាការីអ៊ីព្រហ៊ីមធ្វើជាអ្នកជំនិត(របស់ទ្រង់)។ info
التفاسير:

external-link copy
126 : 4

وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَكَانَ ٱللَّهُ بِكُلِّ شَيۡءٖ مُّحِيطٗا

ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះទ្រង់ជ្រួតជ្រាបលើអ្វីៗទាំងអស់។ info
التفاسير:

external-link copy
127 : 4

وَيَسۡتَفۡتُونَكَ فِي ٱلنِّسَآءِۖ قُلِ ٱللَّهُ يُفۡتِيكُمۡ فِيهِنَّ وَمَا يُتۡلَىٰ عَلَيۡكُمۡ فِي ٱلۡكِتَٰبِ فِي يَتَٰمَى ٱلنِّسَآءِ ٱلَّٰتِي لَا تُؤۡتُونَهُنَّ مَا كُتِبَ لَهُنَّ وَتَرۡغَبُونَ أَن تَنكِحُوهُنَّ وَٱلۡمُسۡتَضۡعَفِينَ مِنَ ٱلۡوِلۡدَٰنِ وَأَن تَقُومُواْ لِلۡيَتَٰمَىٰ بِٱلۡقِسۡطِۚ وَمَا تَفۡعَلُواْ مِنۡ خَيۡرٖ فَإِنَّ ٱللَّهَ كَانَ بِهِۦ عَلِيمٗا

ហើយពួកគេនឹងសុំអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យបកស្រាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រី។ ចូរអ្នកពោលថា: អល់ឡោះនឹងបំភ្លឺដល់ពួកអ្នកអំពីរឿងរបស់ពួកនាង ហើយនិងអ្វីដែលគេបានសូត្រប្រាប់ពួកអ្នកនៅក្នុងគម្ពីរគួរអានពាក់ព័ន្ធនឹងក្មេងស្រីកំព្រាទាំងឡាយ ដែលពួកអ្នកមិនបានផ្ដល់ឲ្យពួកនាងនូវអ្វីដែលគេបានកំណត់ឲ្យពួកនាង ហើយពួកអ្នកក៏គ្មានបំណងរៀបការជាមួយពួកនាងនោះដែរ។ (ហើយទ្រង់នឹងបំភ្លឺដល់ពួកអ្នកផងដែរ)ពាក់ព័ន្ធនឹងកុមារដែលមានភាពទន់ខ្សោយ និងការដែលពួកអ្នកត្រូវបំពេញកាតព្វកិច្ចចំពោះក្មេងកំព្រាដោយភាពយុត្តិធម៌។ ហើយអ្វីក៏ដោយដែលពួកអ្នកបានធ្វើអំពីប្រការល្អនោះ ពិតប្រាកដណាស់អល់ឡោះទ្រង់ដឹងបំផុតចំពោះវា។ info
التفاسير: