Përkthimi i kuptimeve të Kuranit Fisnik - Përkthimi hmerisht - Qendra "Ruvad et-Terxheme

Numri i faqes:close

external-link copy
80 : 4

مَّن يُطِعِ ٱلرَّسُولَ فَقَدۡ أَطَاعَ ٱللَّهَۖ وَمَن تَوَلَّىٰ فَمَآ أَرۡسَلۡنَٰكَ عَلَيۡهِمۡ حَفِيظٗا

ជនណាដែលប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) គឺរូបគេពិតជាបានគោរពប្រតិបត្តិតាមអល់ឡោះ។ ជនណាហើយដែលងាកចេញ(ពីការប្រតិបត្តិតាមអ្នក) ជាការពិតណាស់ យើងមិនបានតែងតាំងអ្នកជាអ្នកឃ្លាំមើល(ពួកគេ)ឡើយ។ info
التفاسير:

external-link copy
81 : 4

وَيَقُولُونَ طَاعَةٞ فَإِذَا بَرَزُواْ مِنۡ عِندِكَ بَيَّتَ طَآئِفَةٞ مِّنۡهُمۡ غَيۡرَ ٱلَّذِي تَقُولُۖ وَٱللَّهُ يَكۡتُبُ مَا يُبَيِّتُونَۖ فَأَعۡرِضۡ عَنۡهُمۡ وَتَوَكَّلۡ عَلَى ٱللَّهِۚ وَكَفَىٰ بِٱللَّهِ وَكِيلًا

ហើយពួកគេ(ពួកពុតត្បុត)និយាយថា៖ ពួកយើងប្រតិបត្តិតាម(អ្នក)។ តែនៅពេលដែលពួកគេបានចាកចេញពីអ្នកវិញ ក្រុមមួយក្នុងចំណោមពួកគេបានរៀបចំផែនការយ៉ាងសម្ងាត់ផ្ទុយពីអ្វីដែលគេនិយាយទៅវិញ។ ហើយអល់ឡោះទ្រង់នឹងកត់ត្រានូវអ្វី(ផែនការអាក្រក់)ដែលពួកគេរៀបចំ។ ហេតុនេះ ចូរអ្នកងាកចេញពីពួកគេ ហើយប្រគល់ការទុកចិត្តចំពោះអល់ឡោះចុះ។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាអ្នកត្រូវបានគេផ្ដល់ទំនុកចិត្ត។ info
التفاسير:

external-link copy
82 : 4

أَفَلَا يَتَدَبَّرُونَ ٱلۡقُرۡءَانَۚ وَلَوۡ كَانَ مِنۡ عِندِ غَيۡرِ ٱللَّهِ لَوَجَدُواْ فِيهِ ٱخۡتِلَٰفٗا كَثِيرٗا

ហេតុអ្វីបានជាពួកគេមិនត្រិះរិះពិចារណាពីគម្ពីរគួរអាន? ហើយប្រសិនបើវាមកពីអ្នកផ្សេងក្រៅពីអល់ឡោះវិញនោះ ពួកគេប្រាកដជានឹងឃើញមានការខ្វែងគំនិតគ្នាជាច្រើននៅក្នុងវាជាមិនខាន។ info
التفاسير:

external-link copy
83 : 4

وَإِذَا جَآءَهُمۡ أَمۡرٞ مِّنَ ٱلۡأَمۡنِ أَوِ ٱلۡخَوۡفِ أَذَاعُواْ بِهِۦۖ وَلَوۡ رَدُّوهُ إِلَى ٱلرَّسُولِ وَإِلَىٰٓ أُوْلِي ٱلۡأَمۡرِ مِنۡهُمۡ لَعَلِمَهُ ٱلَّذِينَ يَسۡتَنۢبِطُونَهُۥ مِنۡهُمۡۗ وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ لَٱتَّبَعۡتُمُ ٱلشَّيۡطَٰنَ إِلَّا قَلِيلٗا

ហើយនៅពេលដែលព័ត៌មានស្ដីពីសុវត្ថិភាព(របស់អ្នកមូស្លីម) ឬព័ត៌មានពីការភ័យខ្លាចបានមកដល់ពួកគេ(ពួកពុតត្បុត) ពួកគេផ្សព្វផ្សាយវាភ្លាម(ទាំងដែលមិនទាន់ដឹងថា តើព័ត៌មាននោះពិតឬមិនពិត)។ តែប្រសិនបើពួកគេផ្តល់ព័ត៌មាននោះទៅកាន់អ្នកនាំសារ និងទៅកាន់មេដឹកវិញនោះ អ្នកដែលមានការយល់ដឹងពីបញ្ហានោះក្នុងចំណោមពួកគេប្រាកដជានឹងដឹងជាមិនខាន(ថាតើត្រូវធ្វើដូចម្តេចចំពោះព័ត៌មាននោះ)។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះមកលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) និងក្ដីមេត្តាករុណារបស់ទ្រង់ទេនោះ ពួកអ្នកប្រាកដជានឹងដើរតាមស្ហៃតនជាមិនខាន លើកលែងតែមួយចំនួនតូចបុណ្ណោះ។ info
التفاسير:

external-link copy
84 : 4

فَقَٰتِلۡ فِي سَبِيلِ ٱللَّهِ لَا تُكَلَّفُ إِلَّا نَفۡسَكَۚ وَحَرِّضِ ٱلۡمُؤۡمِنِينَۖ عَسَى ٱللَّهُ أَن يَكُفَّ بَأۡسَ ٱلَّذِينَ كَفَرُواْۚ وَٱللَّهُ أَشَدُّ بَأۡسٗا وَأَشَدُّ تَنكِيلٗا

ដូចនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះចុះ។ អ្នកមិនត្រូវបានគេដាក់បន្ទុកលើអ្នកដទៃក្រៅពីខ្លួនឯងឡើយ។ ហើយចូរអ្នកជំរុញបណ្តាអ្នកដែលមានជំនឿ(ឱ្យប្រយុទ្ធក្នុងមាគ៌ាអល់ឡោះ)។ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងទប់ស្កាត់អំណាចរបស់ពួកគ្មានជំនឿ។ ហើយអល់ឡោះជាអ្នកមានអានុភាពខ្លាំងក្លា និងជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ info
التفاسير:

external-link copy
85 : 4

مَّن يَشۡفَعۡ شَفَٰعَةً حَسَنَةٗ يَكُن لَّهُۥ نَصِيبٞ مِّنۡهَاۖ وَمَن يَشۡفَعۡ شَفَٰعَةٗ سَيِّئَةٗ يَكُن لَّهُۥ كِفۡلٞ مِّنۡهَاۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٖ مُّقِيتٗا

ជនណាហើយដែលធ្វើអន្តរាគមន៍នូវប្រការល្អណាមួយ គេនឹងទទួលបានចំណែក(ផលបុណ្យ)អំពីវា។ ហើយជនណាដែលធ្វើអន្តរាគមន៍នូវប្រការអាក្រក់ណាមួយ គេក៏នឹងទទួលបានចំណែក(បាបកម្ម)អំពីវាដូចគ្នា។ ហើយអល់ឡោះជាសាក្សីលើរាល់អ្វីៗទាំងអស់។ info
التفاسير:

external-link copy
86 : 4

وَإِذَا حُيِّيتُم بِتَحِيَّةٖ فَحَيُّواْ بِأَحۡسَنَ مِنۡهَآ أَوۡ رُدُّوهَآۗ إِنَّ ٱللَّهَ كَانَ عَلَىٰ كُلِّ شَيۡءٍ حَسِيبًا

ហើយនៅពេលដែលមាននរណាម្នាក់ស្វាគមន៍(ឱ្យសាឡាម)លើពួកអ្នក ចូរពួកអ្នកស្វាគមន៍(តបសាឡាម)វិញឱ្យល្អជាងនោះ ឬដូចអ្វីដែលគេបានស្វាគមន៍។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកជំនុំជម្រះនូវរាល់អ្វីៗទាំងអស់។ info
التفاسير: