Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

numero y'urupapuro:close

external-link copy
28 : 6

بَلۡ بَدَا لَهُم مَّا كَانُواْ يُخۡفُونَ مِن قَبۡلُۖ وَلَوۡ رُدُّواْ لَعَادُواْ لِمَا نُهُواْ عَنۡهُ وَإِنَّهُمۡ لَكَٰذِبُونَ

រឿងនោះមិនដូចអ្វីដែលពួកគេបាននិយាយនោះទេដែលថា បើសិនជាពួកគេត្រូវបានគេត្រលប់(មកកាន់លោកិយ)វិញនោះ ពួកគេច្បាស់ជាមានជំនឿនោះ។ ផ្ទុយទៅវិញ អ្វីដែលពួកគេបានលាក់បាំងអំពីពាក្យសំដីរបស់ពួកគេដែលបាននិយាយថា “សូមស្បថទៅចំពោះអល់ឡោះ! យើងមិនមែនជាអ្នកពហុទេពនិយមនោះទេ”នោះ បានលាតត្រដាងឱ្យពួកគេបានឃើញ នៅពេលដែលអវយវៈទាំងអស់របស់ពួកគេបានធ្វើសាក្សីប្រឆាំងនឹងពួកគេ។ ហើយប្រសិនបើពួកគេត្រូវបានគេកំណត់ឲ្យ(ពួកគេអាច)វិលត្រឡប់ទៅកាន់ជីវិតលោកិយវិញ(ម្តងទៀត)បានមែននោះ ពួកគេពិតជានឹងប្រព្រឹត្តនូវអ្វីដែលគេបានហាមឃាត់ពួកគេដដែលទៀត ដូចជាការគ្មានជំនឿ និង(ការប្រព្រឹត្ត)អំពើពហុទេពនិយមជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហកចំពោះការសន្យារបស់ពួកគេដែលថា ពួកគេនឹងមានជំនឿប្រសិនបើពួកគេបានវិលត្រលប់(មកកាន់ជីវិតលោកិយ)វិញនោះ។ info
التفاسير:

external-link copy
29 : 6

وَقَالُوٓاْ إِنۡ هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا وَمَا نَحۡنُ بِمَبۡعُوثِينَ

ហើយពួកមុស្ហរីគីនទាំងនោះបាននិយាយថាៈ គ្មានជីវិតណាក្រៅពីជីវិត(លោកិយ)ដែលពួកយើងកំពុងតែស្ថិតនៅនេះនោះទេ ហើយពួកយើងក៏មិនត្រូវបានគេពង្រស់ឱ្យរស់ឡើងវិញដើម្បីជំនុំជម្រះនោះដែរ។ info
التفاسير:

external-link copy
30 : 6

وَلَوۡ تَرَىٰٓ إِذۡ وُقِفُواْ عَلَىٰ رَبِّهِمۡۚ قَالَ أَلَيۡسَ هَٰذَا بِٱلۡحَقِّۚ قَالُواْ بَلَىٰ وَرَبِّنَاۚ قَالَ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលឃើញ នៅពេលដែលពួកគ្មានជំនឿលើការពង្រស់(មនុស្ស)ឱ្យរស់ឡើងវិញត្រូវបានគេឲ្យឈរនៅចំពោះមុខម្ចាស់របស់ពួកគេនោះ អ្នកច្បាស់ជានឹងបានឃើញទាំងភ្ញាក់ផ្អើលអំពីស្ថានភាពដ៏អាក្រក់របស់ពួកគេ ខណៈដែលទ្រង់បានមានបន្ទូលទៅកាន់ពួកគេថាៈ តើការពង្រស់ឱ្យរស់ឡើងវិញដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវានេះ វាពុំមែនជាការពិតដែលគ្មានការសង្ស័យចំពោះវាទេឬ? ពួកគេបានឆ្លើយតបថាៈ ពួកយើងសូមស្បថនឹងម្ចាស់ដែលបានបង្កើតពួកយើង! ពិតប្រាកដណាស់ វាគឺជាការពិតដែលគ្មានការសង្ស័យអ្វីឡើយចំពោះវា។ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលទៅកាន់ពួកគេនៅពេលនោះទៀតថាៈ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិនៃទណ្ឌកម្មដោយសារតែភាពគ្មានជំនឿរបស់ពួកអ្នកនឹងថ្ងៃនេះ(ថ្ងៃបរលោក)ចុះ។ ពិតប្រាកដណាស់ ពួកកអ្នកធ្លាប់បានបដិសេធ(មិនជឿ)នឹងថ្ងៃបរលោកនេះកាល(ពួកអ្នក)នៅលើលោកិយ។ info
التفاسير:

external-link copy
31 : 6

قَدۡ خَسِرَ ٱلَّذِينَ كَذَّبُواْ بِلِقَآءِ ٱللَّهِۖ حَتَّىٰٓ إِذَا جَآءَتۡهُمُ ٱلسَّاعَةُ بَغۡتَةٗ قَالُواْ يَٰحَسۡرَتَنَا عَلَىٰ مَا فَرَّطۡنَا فِيهَا وَهُمۡ يَحۡمِلُونَ أَوۡزَارَهُمۡ عَلَىٰ ظُهُورِهِمۡۚ أَلَا سَآءَ مَا يَزِرُونَ

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿលើការពង្រស់ឱ្យរស់ឡើងវិញនៅថ្ងៃបរលោក ហើយពួកគេសុំបញ្ចៀសខ្លួនគេឲ្យឆ្ងាយអំពីការឈរនៅចំពោះមុខអល់ឡោះនោះ ពិតជាបានខាតបង់។ លុះនៅពេលដែលថ្ងៃបរលោកបានមកដល់ពួកគេមួយភ្លាមៗដោយពួកគេមិនបានដឹងជាមុននោះ ពួកគេក៏បាននិយាយទាំងមានវិប្បដិសារីយ៉ាងខ្លាំងថាៈ គួរឱ្យសោកស្ដាយបំផុតសម្រាប់ពួកយើង! ក្តីសង្ឃឹមរបស់ពួកយើងបានបាត់បង់ដោយសារតែអ្វីដែលពួកយើងបានធេ្វសប្រហែស ដូចជាការមិនមានជំនឿចំពោះអល់ឡោះ និងពុំមានការត្រៀមខ្លួនសម្រាប់ថ្ងៃបរលោក ខណៈដែលពួកគេរែកពន់អំពើអាក្រក់របស់ពួកគេនៅលើខ្នងរបស់ពួកគេ។ ពិតប្រាកដណាស់ អ្វីដែលពួកគេរែកពន់នៃប្រការអាក្រក់នោះ គឺអាក្រក់ជាទីបំផុត។ info
التفاسير:

external-link copy
32 : 6

وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا لَعِبٞ وَلَهۡوٞۖ وَلَلدَّارُ ٱلۡأٓخِرَةُ خَيۡرٞ لِّلَّذِينَ يَتَّقُونَۚ أَفَلَا تَعۡقِلُونَ

ហើយជីវិតលោកិយដែលពួកអ្នកស្រឡាញ់នេះ គ្មានអ្វីក្រៅពីជាល្បែងកំសាន្ត និងជាការបោកបញ្ឆោតចំពោះអ្នកដែលមិនបានធ្វើអ្វីដែលអល់ឡោះពេញចិត្តនោះប៉ុណ្ណោះ។ រីឯឋានបរលោកវិញ គឺល្អប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ តាមរយៈការអនុវត្តនូវប្រការទាំងឡាយដែលទ្រង់បានបង្គាប់ប្រើ ដូចជាការជំនឿនិងការគោរពប្រតិបត្តិ និងបោះបង់ចោលប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ ដូចជាអំពើស្ហ៊ីរិក និងអំពើល្មើសនានា។ តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនពិចារណាចំពោះរឿងនោះទេឬ? ហេតុនេះ ចូរពួកអ្នកមានជំនឿនិងសាងនូវទង្វើកុសលចុះ។ info
التفاسير:

external-link copy
33 : 6

قَدۡ نَعۡلَمُ إِنَّهُۥ لَيَحۡزُنُكَ ٱلَّذِي يَقُولُونَۖ فَإِنَّهُمۡ لَا يُكَذِّبُونَكَ وَلَٰكِنَّ ٱلظَّٰلِمِينَ بِـَٔايَٰتِ ٱللَّهِ يَجۡحَدُونَ

យើង(អល់ឡោះ)ពិតជាដឹងថា ការដែលពួកគេបដិសេធមិនមានជំនឿចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដោយបើកចំហបែបនេះ ធ្វើឱ្យអ្នកមានទុក្ខព្រួយ។ តែចូរអ្នកចុះដឹងថា តាមពិតទៅ នៅក្នុងចិត្តរបស់ពួកគេ គឺពួកគេមិនមែនមិនជឿលើអ្នកនោះទេ ដោយសារតែពួកគេបានដឹងអំពីភាពសច្ចៈ និងភាពទៀងត្រង់របស់អ្នក។ ក៏ប៉ុន្ដែ ពួកគេជាក្រុមដែលបំពាន ប្រឆាំងនឹងបទបញ្ជារបស់អ្នកក្នុងលក្ខណៈបើកចំហ ខណៈពួកគេជឿជាក់យ៉ាងពិតប្រាកដនៅក្នុងចិត្តរបស់ពួកគេ(ពីភាពជាព្យាការីរបស់អ្នក)។ info
التفاسير:

external-link copy
34 : 6

وَلَقَدۡ كُذِّبَتۡ رُسُلٞ مِّن قَبۡلِكَ فَصَبَرُواْ عَلَىٰ مَا كُذِّبُواْ وَأُوذُواْ حَتَّىٰٓ أَتَىٰهُمۡ نَصۡرُنَاۚ وَلَا مُبَدِّلَ لِكَلِمَٰتِ ٱللَّهِۚ وَلَقَدۡ جَآءَكَ مِن نَّبَإِيْ ٱلۡمُرۡسَلِينَ

ហើយចូរអ្នក(ព្យាការីមូហាំម៉ាត់)កុំគិតស្មានថា ការបដិសេធមិនព្រមជឿនេះ គឺកើតមានតែចំពោះអ្វីដែលអ្នកបាននាំមកនោះ។ ជាការពិតណាស់ បណ្ដាអ្នកនាំសារជាច្រើនមុនអ្នក ក៏ត្រូវបានគេបដិសេធមិនព្រមមានជំនឿដែរ ហើយពួកគេត្រូវបានក្រុមរបស់ពួកគេធ្វើទុកបុកម្នេញ តែពួកគេបានប្រឈមមុខនឹងបញ្ហាទាំងនោះដោយការអត់ធ្មត់លើការអំពាវនាវ និងការតស៊ូនៅក្នុងមាគ៌ារបស់អល់ឡោះ រហូតទាល់តែជំនួយពីអល់ឡោះបានមកដល់ពួកគាត់។ ហើយគ្មានកែប្រែនោះឡើយនូវអ្វីដែលអល់ឡោះបានកត់ត្រាទុកអំពីការជួយ(ដល់បណ្តាអ្នកនាំសាររបស់ទ្រង់) និងពាក្យសន្យាជាមួយបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។ ពិតប្រាកដណាស់ ដំណឹង(រឿងរ៉ាវ)មួយចំនួនរបស់បណ្តាអ្នកនាំសារជំនាន់មុនអ្នក និងអ្វីដែលពួកគេបានជួបប្រទះពីក្រុមរបស់ពួកគេ ហើយនិងជំនួយដែលអល់ឡោះបានផ្តល់ឲ្យពួកគេដោយឲ្យពួកគេមានជ័យជម្នះលើសត្រូវរបស់ពួកគេតាមរយៈការបំផ្លាញសត្រូវរបស់ពួកគេនោះ គឺបានមកដល់អ្នកហើយ(ឱអ្នកនាំសារមូហាំម៉ាត់)នូវ។ info
التفاسير:

external-link copy
35 : 6

وَإِن كَانَ كَبُرَ عَلَيۡكَ إِعۡرَاضُهُمۡ فَإِنِ ٱسۡتَطَعۡتَ أَن تَبۡتَغِيَ نَفَقٗا فِي ٱلۡأَرۡضِ أَوۡ سُلَّمٗا فِي ٱلسَّمَآءِ فَتَأۡتِيَهُم بِـَٔايَةٖۚ وَلَوۡ شَآءَ ٱللَّهُ لَجَمَعَهُمۡ عَلَى ٱلۡهُدَىٰۚ فَلَا تَكُونَنَّ مِنَ ٱلۡجَٰهِلِينَ

ប្រសិនបើមានការលំបាក(កើតមាន)ដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវអ្វីដែលអ្នកបានជួបប្រទះ ដូចជាការបដិសេធមិនព្រមជឿ និងការងាកបែរចេញរបស់ពួកគេពីអ្វីដែលអ្នកបាននាំមកនៃសេចក្តីពិតនោះ ដូច្នេះ ប្រសិនបើអ្នកមានលទ្ធភាពស្វែងរករូងមួយចូលទៅក្នុងដី ឬជណ្ដើរមួយឡើងទៅលើមេឃ ហើយអ្នកអាចនាំយកភស្ដុតាងណាមួយមកឲ្យពួកគេផ្សេងពីអ្វី(សញ្ញាភស្តុតាង)ដែលយើងបានពង្រឹងដល់អ្នកនោះ ចូរអ្នកធ្វើចុះ។ ហើយប្រសិនបើអល់ឡោះមានចេតនាប្រមូលផ្ដុំពួកគេទាំងអស់ឱ្យស្ថិតលើការចង្អុលបង្ហាញដែលអ្នកបាននាំមកនោះ ទ្រង់ពិតនឹងជាប្រមូលផ្ដុំពួកគេទាំងអស់គ្នាជាមិនខាន ក៏ប៉ុន្តែទ្រង់មិនមានចេតនាដូច្នោះឡើយ ដោយសារតែមានបុព្វហេតុច្បាស់លាស់របស់វា។ ដូចនេះ អ្នកមិនត្រូវស្ថិតក្នុងចំណោមអ្នកដែលមិនដឹងរឿងនេះ ដែលជាហេតុធ្វើឲ្យអ្នកមានទុក្ខព្រួយដោយសារតែពួកគេគ្មានជំនឿនោះឡើយ។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• من عدل الله تعالى أنه يجمع العابد والمعبود والتابع والمتبوع في عَرَصات القيامة ليشهد بعضهم على بعض.
• ក្នុងចំណោមភាពយុត្តិធម៌របស់អល់ឡោះនោះ គឺទ្រង់នឹងប្រមូលផ្ដុំទាំងអ្នកដែលគោរពសក្ការៈចំពោះគេ អ្នកដែលត្រូវបានគេគោរពសក្ការៈ(ព្រះនានា) ទាំងអ្នកដែលដើរតាមគេ និងអ្នកដែលត្រូវគេដើរតាម ឱ្យស្ថិតនៅក្នុងទីលានដ៏ធំមួយនៅថ្ងៃបរលោកដើម្បីឲ្យពួកគេធ្វើសាក្សីប្រឆាំងគ្នាទៅវិញទៅមក។ info

• ليس كل من يسمع القرآن ينتفع به، فربما يوجد حائل مثل ختم القلب أو الصَّمَم عن الانتفاع أو غير ذلك.
• ពុំមែនរាល់អ្នកដែលស្តាប់ឮគេសូត្រគម្ពីរគួរអានសុទ្ធតែទទួលបានផលប្រយោជន៍ទាំងអស់នោះនោះទេ។ ជួនកាល អាចមានអ្វីរារាំងមិនឲ្យពួកគេទទួលផលប្រយោជន៍បាន ដូចជាការបោះត្រាភ្ជិតទៅលើដួងចិត្ត ឬថ្លង់ស្តាប់មិនលឺការពិត ឬផ្សេងពីនោះទៀត។ info

• بيان أن المشركين وإن كانوا يكذبون في الظاهر فهم يستيقنون في دواخلهم بصدق النبي عليه الصلاة والسلام.
• បញ្ជាក់ថា ពួកមុស្ហរីគីនដែលលក្ខណៈខាងក្រៅរបស់ពួកគេបានបដិសេធមិនព្រមនោះ តាមពិតទៅផ្នែកខាងក្នុងវិញ គឺពួកគេជឿជាក់លើសច្ចភាពរបស់ព្យាការីមូហាំម៉ាត់ណាស់។ info

• تسلية النبي عليه الصلاة والسلام ومواساته بإعلامه أن هذا التكذيب لم يقع له وحده، بل هي طريقة المشركين في معاملة الرسل السابقين.
• ជាការសម្រាលទុក្ខព្រួយនិងជាការលើកទឹកចិត្តដល់ព្យាការីមូហាំម៉ាត់ ដោយអល់ឡោះបានប្រាប់គាត់ឲ្យបានដឹងថា ការបដិសេធមិនជឿនេះ មិនមែនកើតមានតែចំពោះរូបគាត់តែម្នាក់នោះទេ ផ្ទុយទៅវិញ ការបដិសេធនេះ គឺជាមាគ៌ារបស់ពួកមុស្ហរីគីនទៅហើយក្នុងការប្រាស្រ័យទាក់ទងជាមួយបណ្តាអ្នកនាំសារនាសម័យមុនៗនោះ។ info