Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

numero y'urupapuro:close

external-link copy
125 : 6

فَمَن يُرِدِ ٱللَّهُ أَن يَهۡدِيَهُۥ يَشۡرَحۡ صَدۡرَهُۥ لِلۡإِسۡلَٰمِۖ وَمَن يُرِدۡ أَن يُضِلَّهُۥ يَجۡعَلۡ صَدۡرَهُۥ ضَيِّقًا حَرَجٗا كَأَنَّمَا يَصَّعَّدُ فِي ٱلسَّمَآءِۚ كَذَٰلِكَ يَجۡعَلُ ٱللَّهُ ٱلرِّجۡسَ عَلَى ٱلَّذِينَ لَا يُؤۡمِنُونَ

ដូច្នេះជនណាហើយដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាបង្ហាញរូបគេទៅកាន់មាគ៌ានៃការចង្អុលបង្ហាញនោះ ទ្រង់នឹងធ្វើឲ្យទ្រូង(ដួងចិត្ត)របស់គេមានភាពទូលាយ និងរៀបចំរូបគេឲ្យទទួលយកសាសនាឥស្លាម។ រីឯជនណាហើយដែលទ្រង់មានចេតនាឲ្យរូបគេវង្វេង និងមិនផ្តល់ការចង្អុលបង្ហាញដល់រូបគេទេនោះ ទ្រង់នឹងធ្វើឲ្យដើមទ្រូង(ដួងចិត្ត)របស់គេមានភាពចង្អៀតចង្អល់ពីការទទួលយកសេចក្តីពិត ដោយទ្រង់រារាំងមិនឲ្យសេចក្តីពិតនោះជ្រាបចូលដល់ដួងចិត្តរបស់គេឡើយ ប្រៀបដូចជាការដែលរូបគេត្រូវបានរារាំងមិនឲ្យឡើងទៅលើមេឃបាន ខណៈដែលរូបគេមិនមានលទ្ធភាពក្នុងការឡើងដោយខ្លួនឯងដូច្នោះដែរ។ ដូចដែលអល់ឡោះបានធ្វើឲ្យស្ថានភាពរបស់ពួកដែលវង្វេងមានចិត្តចង្អៀតបែបនេះដែរ ទ្រង់នឹងដាក់ទណ្ឌកម្មចំពោះពួកដែលគ្មានជំនឿចំពោះទ្រង់។ info
التفاسير:

external-link copy
126 : 6

وَهَٰذَا صِرَٰطُ رَبِّكَ مُسۡتَقِيمٗاۗ قَدۡ فَصَّلۡنَا ٱلۡأٓيَٰتِ لِقَوۡمٖ يَذَّكَّرُونَ

ហើយសាសនា(ឥស្លាម)ដែលយើងបានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នេះហើយ គឺជាមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវដោយគ្មានភាពវៀចវេរនៅក្នុងវានោះឡើយ។ ពិតណាស់ យើងបានបញ្ជាក់នូវបណ្តាភស្តុតាងជាច្រើនសម្រាប់ជនដែលចេះគិតពិចារណា និងស្វែងយល់។ info
التفاسير:

external-link copy
127 : 6

۞ لَهُمۡ دَارُ ٱلسَّلَٰمِ عِندَ رَبِّهِمۡۖ وَهُوَ وَلِيُّهُم بِمَا كَانُواْ يَعۡمَلُونَ

សម្រាប់ពួកគេ គឺទទួលបាននូវលំនៅឋានដែលមានសន្តិភាព ចាកផុតពីប្រការអាក្រក់ទាំងឡាយ នោះគឺឋានសួគ៌។ ហើយអល់ឡោះជាអ្នកដែលជួយដល់ពួកគេនិងទំនុកបម្រុងពួកគេ ជាការតបស្នងចំពោះទង្វើកុសលដែលពួកគេបានសាង។ info
التفاسير:

external-link copy
128 : 6

وَيَوۡمَ يَحۡشُرُهُمۡ جَمِيعٗا يَٰمَعۡشَرَ ٱلۡجِنِّ قَدِ ٱسۡتَكۡثَرۡتُم مِّنَ ٱلۡإِنسِۖ وَقَالَ أَوۡلِيَآؤُهُم مِّنَ ٱلۡإِنسِ رَبَّنَا ٱسۡتَمۡتَعَ بَعۡضُنَا بِبَعۡضٖ وَبَلَغۡنَآ أَجَلَنَا ٱلَّذِيٓ أَجَّلۡتَ لَنَاۚ قَالَ ٱلنَّارُ مَثۡوَىٰكُمۡ خَٰلِدِينَ فِيهَآ إِلَّا مَا شَآءَ ٱللَّهُۚ إِنَّ رَبَّكَ حَكِيمٌ عَلِيمٞ

ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអល់ឡោះនឹងប្រមូលផ្តុំមនុស្សលោក និងពពួកជិន ក្រោយមក ទ្រង់មានបន្ទូលថាៈ ឱក្រុមជិនទាំងឡាយ! ជាការពិតណាស់ ពួកឯងបានធ្វើឱ្យមនុស្សលោកជាច្រើនវងេ្វង ព្រមទាំងបានរារាំងពួកគេពីមាគ៌ារបស់អល់ឡោះថែមទៀត។ ហើយអ្នកដែលដើរតាមពួកគេក្នុងចំណោមមនុស្សលោកបានឆ្លើយតបនឹងម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! ពួកយើងម្នាក់ៗសុទ្ធតែបានទទួលផលប្រយោជន៍ពីមិត្តភក្តិរបស់ពួកយើង។ ពួកជិនបានទទួលផលប្រយោជន៍ពីការគោរពប្រតិបត្តិរបស់មនុស្សចំពោះពួកវា រីឯមនុស្សលោកវិញ ពួកគេទទួលផលប្រយោជន៍តាមរយៈការត្រេកត្រអាលនៃកិលេសតណ្ហារបស់ពួកគេ។ ហើយ(ឥឡូវនេះ)ពួកយើងបានដល់ពេលវេលាដែលទ្រង់បានកំណត់ចំពោះពួកយើងហើយ ព្រោះពេលនេះ គឺជាថ្ងៃបរលោក។ អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលថាៈ ឋានរក គឺជាទីស្នាក់អាស្រ័យរបស់ពួកអ្នកដោយពួកអ្នកត្រូវស្ថិតនៅក្នុងវាជាអមតៈ លើកលែងតែរយៈពេលមួយដែលអល់ឡោះមានចេតនា ដែលនៅចន្លោះរវាងការពង្រស់ពួកគេពីផ្នូររបស់ពួកគេវិញ រហូតដល់ពេលវេលាដែលត្រឡប់ពួកគេទៅកាន់នរកជើហាន់ណាំ។ នេះហើយជារយៈពេលពួកគេមិនស្ថិតនៅជាអមតៈក្នុងឋាននរកនោះ។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាម្ចាស់ដែលមហាគតិបណ្ឌិតបំផុតនៅក្នុងការកំណត់របស់ទ្រង់ និងការចាត់ចែងរបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ និងថាតើជនណាដែលសាកសមនឹងទទួលនូវទណ្ឌកម្ម។ info
التفاسير:

external-link copy
129 : 6

وَكَذَٰلِكَ نُوَلِّي بَعۡضَ ٱلظَّٰلِمِينَ بَعۡضَۢا بِمَا كَانُواْ يَكۡسِبُونَ

ហើយដូចដែលយើងបានធ្វើឲ្យពួកជិនក្លាយជាអ្នកដឹកនាំ ហើយយើងបានឲ្យពួកវាគ្រប់គ្រងទៅលើមនុស្សមួយចំនួនដើម្បីធ្វើឲ្យពួកគេវង្វេងនោះដែរ យើងនឹងបង្កើតសម្រាប់ពួកដែលបំពានគ្រប់រូបនូវមេដឹកនាំដែលជាពួកបំពានដូចគ្នាដែលជម្រុញរូបគេឲ្យធ្វើប្រការអាក្រក់និងរារាំងរូបគេពីប្រការល្អ ជាការតបស្នងទៅលើអំពើល្មើសដែលពួកគេធ្លាប់បានប្រព្រឹត្ត។ info
التفاسير:

external-link copy
130 : 6

يَٰمَعۡشَرَ ٱلۡجِنِّ وَٱلۡإِنسِ أَلَمۡ يَأۡتِكُمۡ رُسُلٞ مِّنكُمۡ يَقُصُّونَ عَلَيۡكُمۡ ءَايَٰتِي وَيُنذِرُونَكُمۡ لِقَآءَ يَوۡمِكُمۡ هَٰذَاۚ قَالُواْ شَهِدۡنَا عَلَىٰٓ أَنفُسِنَاۖ وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَشَهِدُواْ عَلَىٰٓ أَنفُسِهِمۡ أَنَّهُمۡ كَانُواْ كَٰفِرِينَ

ហើយយើង(អល់ឡោះ)នឹងមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃបរលោកថាៈ ឱបណ្តាក្រុមមនុស្សលោក និងជិនទាំងឡាយ! តើបណ្តាអ្នកនាំសារដែលមកពីពូជពង្សពួកអ្នក(គឺពូជមនុស្ស)មិនបានមកដល់ពួកអ្នក ហើយសូត្រនូវអ្វីដែលអល់ឡោះបានបញ្ចុះទៅកាន់ពួកគេ ព្រមទាំងព្រមានបន្លាចពួកអ្នកពីការជួបជុំគ្នានៅថ្ងៃរបស់ពួកអ្នក ពោលគឺថ្ងៃបរលោកនេះទេឬ? ពួកគេបានឆ្លើយតបថាៈ ពិតមែនហើយ ពួកគេ(បណ្តាអ្នកនាំសារ)ពិតជាបានមកដល់ពួកយើងមែន។ នៅក្នុងថ្ងៃនេះ ពួកយើងសូមទទួលស្គាល់ចំពោះខ្លួនពួកយើងផ្ទាល់ថា ពិតណាស់ បណ្តាអ្នកនាំសាររបស់ទ្រង់ គឺពិតជាបានផ្សព្វផ្សាយមកដល់ពួកយើងមែន ហើយពួកយើងក៏ទទួលស្គាល់ដែរពីការជួបជុំគ្នានៅក្នុងថ្ងៃនេះ។ ក៏ប៉ុន្តែ ពួកយើងធ្លាប់បានបដិសេធនឹងបណ្តាអ្នកនាំសាររបស់ទ្រង់ និងបដិសេធ(មិនព្រមជឿ)ពីការជួបជុំគ្នានៅក្នុងថ្ងៃនេះ។ ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកគេដោយសារតែអ្វីដែលមាននៅក្នុងវា(លោកិយ)នៃការតុបតែងលម្អ ភាពឆើតឆាយនៃលោកិយ និងការសើយសុខដែលមិនស្ថិតស្ថេរនេះ។ ហើយពួកគេបានទទួលស្គាល់ចំពោះខ្លួនពួកគេថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានប្រឆាំងនឹងអល់ឡោះជាម្ចាស់ និងបណ្តាអ្នកនាំសាររបស់ទ្រង់ពិតមែនកាលនៅក្នុងលោកិយ។ ក៏ប៉ុន្តែ ការទទួលស្គាល់ និងការមានជំនឿរបស់ពួកគេ(នៅក្នុងថ្ងៃបរលោកនេះ) គឺគ្មានប្រយោជន៍អ្វីដល់ពួកគេឡើយ ព្រោះវាហួសពេលទៅហើយ។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• سُنَّة الله في الضلال والهداية أنهما من عنده تعالى، أي بخلقه وإيجاده، وهما من فعل العبد باختياره بعد مشيئة الله.
• មាគ៌ារបស់អល់ឡោះក្នុងកាធ្វើឲ្យវង្វេង និងផ្តល់ការចង្អុលបង្ហាញដល់នរណាម្នាក់ ដោយវាទាំងពី (ការវង្វេង និងការចង្អុលបង្ហាញ)គឺមកពីអល់ឡោះជាម្ចាស់ ពោលគឺតាមរយៈការបង្កើតវា និងធ្វើឲ្យវាមានវត្តមាន ហើយវាទាំងពីរ គឺជាអំពើរបស់មនុស្សលោកផ្ទាល់តាមរយៈការជ្រើសរើសរបស់ពួកគេដោយខ្លួនឯងផ្ទាល់បន្ទាប់ពីចេតនារបស់អល់ឡោះ។ info

• ولاية الله للمؤمنين بحسب أعمالهم الصالحة، فكلما زادت أعمالهم الصالحة زادت ولايته لهم والعكس.
• ការគាំពាររបស់អល់ឡោះចំពោះអ្នកមានជំនឿ គឺអាស្រ័យទៅតាមទង្វើកុសលរបស់ពួកគេ។ នៅពេលណាដែលរូបគេកាន់តែខិតខំសាងនូវទង្វើកុសលកាន់តែច្រើន នោះការគាំពាររបស់អល់ឡោះចំពោះរូបគេកាន់តែខ្លាំងឡើង ហើយផ្ទុយមកវិញក៏ដូចគ្នាដែរ។ info

• من سُنَّة الله أن يولي كل ظالم ظالمًا مثله، يدفعه إلى الشر ويحثه عليه، ويزهِّده في الخير وينفِّره عنه.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះ គឺទ្រង់បង្កើតសម្រាប់ពួកដែលបំពានគ្រប់រូបនូវមេដឹកនាំដែលជាអ្នកបំពានដូចគ្នា ដែលមេដឹកនាំនោះអំពាវនាវនិងជម្រុញពួកគេទៅរកប្រការអាក្រក់ ហើយឲ្យពួកគេបោះបង់ចោលប្រការល្អ។ info