Ibisobanuro bya qoran ntagatifu - Ibisobanuro by'igitabo Al Mukh'taswar fi Taf'sir Al Qur'an Al Karim mu rurimi rw'igi Khim'yar.

numero y'urupapuro:close

external-link copy
74 : 6

۞ وَإِذۡ قَالَ إِبۡرَٰهِيمُ لِأَبِيهِ ءَازَرَ أَتَتَّخِذُ أَصۡنَامًا ءَالِهَةً إِنِّيٓ أَرَىٰكَ وَقَوۡمَكَ فِي ضَلَٰلٖ مُّبِينٖ

ចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានពោលទៅកាន់ឪពុករបស់គាត់ឈ្មោះអាហ្សើរ ដែលជាអ្នកធ្វើស្ហ៊ីរិក(ពហុទេពនិយម)ថាៈ ឱឪពុករបស់ខ្ញុំ! តើអ្នកយករូបបដិមាទាំងនេះធ្វើជាព្រះគោរពបូជាក្រៅពីអល់ឡោះឬ? ជាការពិតណាស់ ខ្ញុំឃើញអ្នកនិងក្រុមរបស់អ្នកដែលគោរពសក្ការៈរូបបដិមាទាំងនោះ ស្ថិតនៅក្នុងភាពវង្វេងចេញអំពីមាគ៌ាត្រឹមត្រូវយ៉ាងច្បាស់ក្រឡែត ដោយសារតែពួកអ្នកគោរពសក្ការៈចំពោះព្រះផ្សេងក្រៅពីអល់ឡោះ។ ទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ (តែមួយគត់)ហើយព្រះផ្សេងដែលគេគោរពសក្ការៈក្រៅពីទ្រង់នោះ គឺសុទ្ធតែជាព្រះក្លែងក្លាយទាំងអស់។ info
التفاسير:

external-link copy
75 : 6

وَكَذَٰلِكَ نُرِيٓ إِبۡرَٰهِيمَ مَلَكُوتَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلِيَكُونَ مِنَ ٱلۡمُوقِنِينَ

ហើយដូចដែលយើងបានឱ្យគេ(ព្យាការីអ៊ីព្រហ៊ីម)ឃើញពីភាពវង្វេងរបស់ឪពុកគេ និងក្រុមរបស់គេដូច្នោះដែរ យើងបានឱ្យគេឃើញនូវអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដីដ៏ធំធេង។ តាមរយៈអំណាចដ៏ធំមហិមានេះ ទ្រង់យកធ្វើជាភស្តុតាងដើម្បីបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និង(ដើម្បីបញ្ជាក់)ពីជាម្ចាស់ដែលសាកសមនឹងត្រូវគេគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដើម្បីឱ្យរូបគេ(ព្យាការីអ៊ីព្រហ៊ីម)ស្ថិតក្នុងចំណោមអ្នកដែលមានជំនឿជាក់ថាៈ ពិតប្រាកដណាស់ អល់ឡោះគឺជាម្ចាស់តែមួយគត់ដែលមិនមានដៃគូឡើយ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។ info
التفاسير:

external-link copy
76 : 6

فَلَمَّا جَنَّ عَلَيۡهِ ٱلَّيۡلُ رَءَا كَوۡكَبٗاۖ قَالَ هَٰذَا رَبِّيۖ فَلَمَّآ أَفَلَ قَالَ لَآ أُحِبُّ ٱلۡأٓفِلِينَ

ហើយនៅពេលដែលភាពងងឹតនៃពេលរាត្រីបានគ្របដណ្តប់លើគាត់(អ៊ីព្រហ៊ីម) គាត់ក៏បានឃើញផ្កាយ។ ពេលនោះ គាត់បាននិយាយថាៈ នេះជាម្ចាស់របស់ខ្ញុំ។ ហើយនៅពេលដែលផ្កាយនោះបានលិចបាត់ទៅវិញ គាត់ក៏បាននិយាយថាៈ ខ្ញុំមិនចូលចិត្តអ្វីដែលលិចបាត់ទៅវិញនោះទេ ព្រោះថា ព្រះជាម្ចាស់ដ៏ពិតប្រាកដនោះ គឺទ្រង់នៅអមតៈ មិនលិចបាត់នោះឡើយ។ info
التفاسير:

external-link copy
77 : 6

فَلَمَّا رَءَا ٱلۡقَمَرَ بَازِغٗا قَالَ هَٰذَا رَبِّيۖ فَلَمَّآ أَفَلَ قَالَ لَئِن لَّمۡ يَهۡدِنِي رَبِّي لَأَكُونَنَّ مِنَ ٱلۡقَوۡمِ ٱلضَّآلِّينَ

ហើយនៅពេលដែលគាត់បានឃើញដួងចន្ទរះឡើង គាត់ក៏បាននិយាថាៈ នេះជាម្ចាស់របស់ខ្ញុំ។ តែនៅពេលដែលដួងចន្ទបានលិចបាត់ទៅវិញនោះ គាត់បាននិយាយថាៈ ប្រសិនបើអល់ឡោះជាម្ចាស់មិនចង្អុលបង្ហាញខ្ញុំឱ្យមានជំនឿភាពជាម្ចាស់តែមួយគត់ និងគោរសក្ការៈចំពោះទ្រង់តែមួយគត់ទេនោះ ខ្ញុំពិតជាស្ថិតក្នុងចំណោមពួកដែលឃ្លាតឆ្ងាយពីសាសនារបស់ទ្រង់ដ៏ពិតជាមិនខាន។ info
التفاسير:

external-link copy
78 : 6

فَلَمَّا رَءَا ٱلشَّمۡسَ بَازِغَةٗ قَالَ هَٰذَا رَبِّي هَٰذَآ أَكۡبَرُۖ فَلَمَّآ أَفَلَتۡ قَالَ يَٰقَوۡمِ إِنِّي بَرِيٓءٞ مِّمَّا تُشۡرِكُونَ

នៅពេលដែលគាត់បានឃើញព្រះអាទិត្យរះឡើង គាត់បាននិយាយថាៈ ព្រះអាទិត្យដែលរះឡើងនេះហើយជាម្ចាស់របស់ខ្ញុំ ហើយមួយនេះធំជាងផ្កាយ និងដួងចន្ទទៅទៀត។ តែនៅពេលដែលវាបានលិចបាត់ទៅវិញ គាត់ក៏បាននិយាថាៈ ឱក្រុមរបស់ខ្ញុំ! ពិតណាស់ ខ្ញុំពាក់ព័ន្ធនឹងអ្វីដែលពួកអ្នកកំពុងតែធ្វើស្ហ៊ីរិកជាមួយនឹងអល់ឡោះនោះឡើយ។ info
التفاسير:

external-link copy
79 : 6

إِنِّي وَجَّهۡتُ وَجۡهِيَ لِلَّذِي فَطَرَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ حَنِيفٗاۖ وَمَآ أَنَا۠ مِنَ ٱلۡمُشۡرِكِينَ

ជាការពិតណាស់ ខ្ញុំ(ព្យាការីអ៊ីព្រហ៊ីម)មានភាពស្មោះសចំពោះសាសនារបស់ខ្ញុំទៅចំពោះ(អល់ឡោះ)អ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុន ដោយងាកចេញពីភាពស្ហ៊ីរិក(ពហុទេពនិយម)ទៅកាន់ការមានជំនឿដ៏ស្មោះសចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយម)។ ហើយខ្ញុំមិនស្ថិតនៅក្នុងចំណោមពួកពហុទេពនិយមដែលគោរពសក្ការៈអ្នកផ្សេងរួមជាមួយទ្រង់ឡើយ។ info
التفاسير:

external-link copy
80 : 6

وَحَآجَّهُۥ قَوۡمُهُۥۚ قَالَ أَتُحَٰٓجُّوٓنِّي فِي ٱللَّهِ وَقَدۡ هَدَىٰنِۚ وَلَآ أَخَافُ مَا تُشۡرِكُونَ بِهِۦٓ إِلَّآ أَن يَشَآءَ رَبِّي شَيۡـٔٗاۚ وَسِعَ رَبِّي كُلَّ شَيۡءٍ عِلۡمًاۚ أَفَلَا تَتَذَكَّرُونَ

ហើយក្រុមរបស់គាត់ដែលជាពួកពហុទេពនិយមបានឈ្លោះប្រកែកជាមួយគាត់ក្នុងបញ្ហាទាក់ទងនឹងជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយម) ហើយពួកគេបានយកបដិមានានារបស់ពួកគេមកបន្លាចគាត់។ ពេលនោះ គាត់ក៏បាននិយាយទៅកាន់ពួកគេថាៈ តើពួកអ្នកមកឈ្លោះប្រកែកជាមួយខ្ញុំនៅក្នុងបញ្ហាជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយ និងការគោរពសក្ការៈចំពោះទ្រង់តែមួយនោះឬ? ជាការពិតណាស់ ម្ចាស់របស់ខ្ញុំបានចង្អុលបង្ហាញខ្ញុំទៅកាន់ទ្រង់។ ហើយខ្ញុំក៏មិនខ្លាចញញើតរូបបដិមាទាំងឡាយរបស់ពួកអ្នកនោះទេ ពីព្រោះពួកវាមិនអាចបង្កគ្រោះថ្នាក់អ្វីបាននោះឡើយ។ ដូចនេះ ពួកវាក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ខ្ញុំបានឡើយ ហើយពួកវាក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ខ្ញុំបានដែរ លើកលែងតែអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់មានចេតនាប៉ុណ្ណោះ ហើយអ្វីដែលទ្រង់មានចេតនា គឺប្រាកដជានឹងកើតឡើង។ ជាមួយនឹងការដឹងអ្វីគ្រប់យ៉ាងរបស់អល់ឡោះនោះ គឺគ្មានអ្វីមួយដែលមាននៅលើមេឃនិងនៅលើផែនដីអាចលាក់បាំងនឹងទ្រង់បានឡើយ។ ដូចនេះ តើពួកអ្នក(ឱក្រុមរបស់ខ្ញុំ)មិននឹកឃើញទេឬនូវអ្វីដែលពួកអ្នកកំពុងតែស្ថិតនៅលើភាពគ្មានជំនឿចំពោះអល់ឡោះ និងការធ្វើស្ហ៊ីរិកចំពោះទ្រង់ ដោយពួកអ្នក(ងាកមក)មានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់វិញនោះ? info
التفاسير:

external-link copy
81 : 6

وَكَيۡفَ أَخَافُ مَآ أَشۡرَكۡتُمۡ وَلَا تَخَافُونَ أَنَّكُمۡ أَشۡرَكۡتُم بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ عَلَيۡكُمۡ سُلۡطَٰنٗاۚ فَأَيُّ ٱلۡفَرِيقَيۡنِ أَحَقُّ بِٱلۡأَمۡنِۖ إِن كُنتُمۡ تَعۡلَمُونَ

តើឲ្យខ្ញុំខ្លាចញញើតរូបដិមានានាដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីអល់ឡោះនោះយ៉ាងដូចម្តេចទៅ បើពួកអ្នកមិនទាំងខ្លាចញញើតចំពោះការដែលពួកអ្នកធ្វើស្ហ៊ីរិកចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានបញ្ចុះភស្តុតាងបញ្ជាក់ដល់ពួកអ្នកលើរឿងនោះផងនោះ? តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះ គឺក្រុមដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយ និងក្រុមដែលធ្វើស្ហ៊ីរិក(គោរពព្រះច្រើន) ដែលសាកសមនឹងទទួលបាននូវសុវត្ថិភាព និងសន្តិភាពជាង? ប្រសិនបើពួកអ្នកដឹងថា ក្រុមណាមួយដែលសាកសមជាងនោះ ចូរពួកអ្នកដើរតាមក្រុមនោះចុះ។ ហើយក្រុមដែលសាកសមជាងគេ(ដោយគ្មានមន្ទិលសង្ស័យឡើយ) គឺជាក្រុមនៃបណ្តាអ្នកមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់នោះឯង។ info
التفاسير:
Inyungu dukura muri ayat kuri Uru rupapuro:
• الاستدلال على الربوبية بالنظر في المخلوقات منهج قرآني.
• លើកយកភស្តុតាងបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយរបស់អល់ឡោះដែលជាអ្នកបង្កើតតាមរយៈការសម្លឹងទៅកាន់អ្វីដែលទ្រង់បានបង្កើតនោះ គឺជាមាគ៌ានៃគម្ពីរគួរអាន។ info

• الدلائل العقلية الصريحة توصل إلى ربوبية الله.
• ភស្តុតាងផ្នែកសតិប្រាជ្ញាជាច្រើនដែលអាចបញ្ជាក់ពីភាពជាម្ចាស់តែមួយរបស់អល់ឡោះដែលជាអ្នកបង្កើត។ info