Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Centrum van Pionier Vertalers

Pagina nummer:close

external-link copy
70 : 8

يَٰٓأَيُّهَا ٱلنَّبِيُّ قُل لِّمَن فِيٓ أَيۡدِيكُم مِّنَ ٱلۡأَسۡرَىٰٓ إِن يَعۡلَمِ ٱللَّهُ فِي قُلُوبِكُمۡ خَيۡرٗا يُؤۡتِكُمۡ خَيۡرٗا مِّمَّآ أُخِذَ مِنكُمۡ وَيَغۡفِرۡ لَكُمۡۚ وَٱللَّهُ غَفُورٞ رَّحِيمٞ

ឱព្យាការី(មូហាំម៉ាត់)! ចូរអ្នកពោលទៅកាន់ឈ្លើយសឹក(មុស្ហរីគីន)ដែលនៅក្នុងដៃពួកអ្នកថា៖ ប្រសិនបើអល់ឡោះដឹងថា ក្នុងចិត្តបស់ពួកអ្នកមានគោលបំណងល្អ ទ្រង់ច្បាស់ជានឹងផ្តល់ឱ្យពួកអ្នកនូវអ្វីដែលល្អប្រសើរជាងអ្វី(ទ្រព្យលោះខ្លួន)ដែលគេបានយកពីពួកអ្នកជាមិនខាន ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នកទៀតផង។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។ info
التفاسير:

external-link copy
71 : 8

وَإِن يُرِيدُواْ خِيَانَتَكَ فَقَدۡ خَانُواْ ٱللَّهَ مِن قَبۡلُ فَأَمۡكَنَ مِنۡهُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ

តែប្រសិនបើពួកគេ(ឈ្លើយសឹកមុស្ហរីគីន)មានបំណងចង់ក្បត់អ្នក ពិតប្រាកដណាស់ ពួកគេក៏ធ្លាប់បានក្បត់អល់ឡោះពីមុនរួចហើយដែរ។ ប៉ុន្តែទ្រង់បានជួយ(អ្នក)ឱ្យយកឈ្នះលើពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។ info
التفاسير:

external-link copy
72 : 8

إِنَّ ٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ فِي سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَواْ وَّنَصَرُوٓاْ أُوْلَٰٓئِكَ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٖۚ وَٱلَّذِينَ ءَامَنُواْ وَلَمۡ يُهَاجِرُواْ مَا لَكُم مِّن وَلَٰيَتِهِم مِّن شَيۡءٍ حَتَّىٰ يُهَاجِرُواْۚ وَإِنِ ٱسۡتَنصَرُوكُمۡ فِي ٱلدِّينِ فَعَلَيۡكُمُ ٱلنَّصۡرُ إِلَّا عَلَىٰ قَوۡمِۭ بَيۡنَكُمۡ وَبَيۡنَهُم مِّيثَٰقٞۗ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٞ

ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿ និងបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូ(ដោយចំណាយ)ទាំងទ្រព្យសម្បត្តិនិងខ្លួនប្រាណរបស់ពួកគេក្នុងមាគ៌ារបស់អល់ឡោះ(ពួកមូហាជីរីន) ហើយនិងបណ្តាអ្នកដែលបានផ្តល់ទីជម្រកនិងបានជួយដល់ពួកគេ(ពួកអាន់សរ៍)នោះ អ្នកទាំងនោះ គឺជាអ្នកគាំពារគ្នាទៅវិញទៅមក។ រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ តែមិនបានធ្វើចំណាកស្រុក គឺគ្មានកាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ក្នុងការជួយនិងការពារពួកគេនោះទេ លុះត្រាតែពួកគេធ្វើចំណាកស្រុក(ក្នុងមាគ៌ាអល់ឡោះ)ដែរ។ ហើយប្រសិនបើពួកគេសុំឲ្យពួកអ្នកជួយក្នុងនាមសាសនា គឺចាំបាច់លើពួកអ្នកត្រូវជួយ(ពួកគេ) លើកលែងតែរវាងពួកអ្នក និងពួកដែលបានចុះកិច្ចព្រមព្រៀងជាមួយពួកអ្នកប៉ុណ្ណោះ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ info
التفاسير:

external-link copy
73 : 8

وَٱلَّذِينَ كَفَرُواْ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٍۚ إِلَّا تَفۡعَلُوهُ تَكُن فِتۡنَةٞ فِي ٱلۡأَرۡضِ وَفَسَادٞ كَبِيرٞ

ហើយពួកដែលគ្មានជំនឿ ពួកគេជាអ្នកគាំពារគ្នាទៅវិញទៅមក។ ប្រសិនបើពួកអ្នកធ្វើដូច្នោះ(យកពួកគ្មានជំនឿធ្វើជាអ្នកគាំពារ) នោះភាពវឹកវរ និងវិនាសកម្មយ៉ាងធំធេងនឹងកើតមាននៅលើផែនដីជាមិនខាន។ info
التفاسير:

external-link copy
74 : 8

وَٱلَّذِينَ ءَامَنُواْ وَهَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ وَٱلَّذِينَ ءَاوَواْ وَّنَصَرُوٓاْ أُوْلَٰٓئِكَ هُمُ ٱلۡمُؤۡمِنُونَ حَقّٗاۚ لَّهُم مَّغۡفِرَةٞ وَرِزۡقٞ كَرِيمٞ

ហើយបណ្តាអ្នកដែលមានជំនឿ និងបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូក្នុងមាគ៌ារបស់អល់ឡោះ(ពួកមូហាជីរីន) ហើយនិងបណ្តាអ្នកដែលបានផ្តល់ទីជម្រកនិងបានជួយដល់ពួកគេ(ពួកអាន់សរ)នោះ អ្នកទាំងនោះហើយ គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ សម្រាប់ពួកគេនឹងទទួលបានការអភ័យទោស និងលាភសក្ការៈដ៏ឧត្តុង្គឧត្តម(ឋានសួគ៌)។ info
التفاسير:

external-link copy
75 : 8

وَٱلَّذِينَ ءَامَنُواْ مِنۢ بَعۡدُ وَهَاجَرُواْ وَجَٰهَدُواْ مَعَكُمۡ فَأُوْلَٰٓئِكَ مِنكُمۡۚ وَأُوْلُواْ ٱلۡأَرۡحَامِ بَعۡضُهُمۡ أَوۡلَىٰ بِبَعۡضٖ فِي كِتَٰبِ ٱللَّهِۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمُۢ

ហើយបណ្តាអ្នកដែលមានជំនឿបន្ទាប់(ពីពួកមូហាជីរីន និងពួកអាន់សរ៍) ហើយពួកគេបានធ្វើចំណាកស្រុក ព្រមទាំងបានតស៊ូ(ក្នុងមាគ៌ាអល់ឡោះ)ជាមួយនឹងពួកអ្នក អ្នកទាំងនោះក៏ស្ថិតក្នុងចំណោមពួកអ្នកដែរ(ឱបណ្តាអ្នកមានជំនឿ)។ ហើយចំពោះសាច់សាលោហិត ពួកគេសក្ដិសមបំផុតចំពោះសិទ្ធិទទួលមរតកពីគ្នាទៅវិញទៅមកនៅក្នុងច្បាប់របស់អល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវរាល់អ្វីៗទាំងអស់។ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ទ្រង់ដឹងនូវអ្វីដែលជាប្រការល្អសម្រាប់ខ្ញុំបម្រើរបស់ទ្រង់។ ហេតុនេះ ទ្រង់ក៏បានដាក់វាជាច្បាប់បញ្ញត្តិសម្រាប់ពួកគេ។ info
التفاسير: