Vertaling van de betekenissen Edele Qur'an - Khemirische vertaling - Centrum van Pionier Vertalers

អាល់អាន់ហ្វាល

external-link copy
1 : 8

يَسۡـَٔلُونَكَ عَنِ ٱلۡأَنفَالِۖ قُلِ ٱلۡأَنفَالُ لِلَّهِ وَٱلرَّسُولِۖ فَٱتَّقُواْ ٱللَّهَ وَأَصۡلِحُواْ ذَاتَ بَيۡنِكُمۡۖ وَأَطِيعُواْ ٱللَّهَ وَرَسُولَهُۥٓ إِن كُنتُم مُّؤۡمِنِينَ

ពួកគេនឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីទ្រព្យជ័យភណ្ឌ។ ចូរអ្នកតបថា៖ ទ្រព្យជ័យភណ្ឌទាំងនោះ គឺសម្រាប់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងផ្សះផ្សារទំនាក់ទំនងរវាងពួកអ្នក។ ហើយចូរពួកអ្នកគោរពប្រតិបត្តិអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿមែននោះ។ info
التفاسير:

external-link copy
2 : 8

إِنَّمَا ٱلۡمُؤۡمِنُونَ ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتۡ قُلُوبُهُمۡ وَإِذَا تُلِيَتۡ عَلَيۡهِمۡ ءَايَٰتُهُۥ زَادَتۡهُمۡ إِيمَٰنٗا وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ

តាមពិត បណ្តាអ្នកដែលមានជំនឿ(យ៉ាងពិតប្រាកដ)នោះ គឺបណ្តាអ្នកដែលនៅពេលមានគេរំឭកចំពោះអល់ឡោះជាម្ចាស់នោះ ដួងចិត្តរបស់ពួកគេមានភាពញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រនូវបណ្តាវាក្យខណ្ឌរបស់ទ្រង់ឱ្យពួកគេស្តាប់ វាធ្វើឱ្យសេចក្តីជំនឿរបស់ពួកគេកាន់តែកើនឡើងថែមទៀត។ ហើយពួកគេប្រគល់ការទុកចិត្តចំពោះព្រះជាម្ចាស់របស់ពួកគេ(តែមួយគត់)។ info
التفاسير:

external-link copy
3 : 8

ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ

គឺបណ្តាអ្នកដែលប្រតិបត្តិសឡាត ហើយពួកគេធ្វើការបរិច្ចាគទានចំពោះអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។ info
التفاسير:

external-link copy
4 : 8

أُوْلَٰٓئِكَ هُمُ ٱلۡمُؤۡمِنُونَ حَقّٗاۚ لَّهُمۡ دَرَجَٰتٌ عِندَ رَبِّهِمۡ وَمَغۡفِرَةٞ وَرِزۡقٞ كَرِيمٞ

អ្នកទាំងនោះហើយ គឺជាអ្នកដែលមានជំនឿយ៉ាងពិតប្រាកដ។ ហើយសម្រាប់ពួកគេ នឹងទទួលបានឋានៈ(ដ៏ខ្ពង់ខ្ពស់)នៅឯព្រះជាម្ចាស់របស់ពួកគេ ព្រមទាំងការអភ័យទោស និងលាភសក្ការៈដ៏ប្រពៃ(ឋានសួគ៌)។ info
التفاسير:

external-link copy
5 : 8

كَمَآ أَخۡرَجَكَ رَبُّكَ مِنۢ بَيۡتِكَ بِٱلۡحَقِّ وَإِنَّ فَرِيقٗا مِّنَ ٱلۡمُؤۡمِنِينَ لَكَٰرِهُونَ

ដូច្នេះដែរ ព្រះជាម្ចាស់របស់អ្នកទ្រង់បានប្រើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឱ្យចាកចេញពីលំនៅដ្ឋានរបស់អ្នកយ៉ាងពិតប្រាកដ ទោះបីជាមានមួយក្រុមក្នុងចំណោមអ្នកមានជំនឿមិនពេញចិត្តក៏ដោយ។ info
التفاسير:

external-link copy
6 : 8

يُجَٰدِلُونَكَ فِي ٱلۡحَقِّ بَعۡدَ مَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى ٱلۡمَوۡتِ وَهُمۡ يَنظُرُونَ

ពួកគេជជែកដេញដោលនឹងអ្នកក្នុងរឿងពិត(ការធ្វើសង្គ្រាម)ក្រោយពីវាបានបង្ហាញយ៉ាងច្បាស់ហើយនោះ ហាក់បីដូចជាពួកគេត្រូវបាននាំទៅរកសេចក្តីស្លាប់ ខណៈដែលពួកគេកំពុងតែឃើញវានឹងភ្នែករបស់ពួកគេដូច្នោះដែរ។ info
التفاسير:

external-link copy
7 : 8

وَإِذۡ يَعِدُكُمُ ٱللَّهُ إِحۡدَى ٱلطَّآئِفَتَيۡنِ أَنَّهَا لَكُمۡ وَتَوَدُّونَ أَنَّ غَيۡرَ ذَاتِ ٱلشَّوۡكَةِ تَكُونُ لَكُمۡ وَيُرِيدُ ٱللَّهُ أَن يُحِقَّ ٱلۡحَقَّ بِكَلِمَٰتِهِۦ وَيَقۡطَعَ دَابِرَ ٱلۡكَٰفِرِينَ

ហើយចូរពួកអ្នកនឹកឃើញ នៅពេលដែលអល់ឡោះជាម្ចាស់បានសន្យានឹងពួកអ្នកថា ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលជ័យជម្នះលើក្រុមមួយក្នុងចំណោមក្រុមទាំងពីរ(ក្រុមក្បួនដឹកទំនិញ និងក្រុមកងទ័ព)។ ហើយពួកអ្នកពេញចិត្តចង់ទទួលបានជ័យជម្នះលើក្រុមក្បួនដឹកទំនិញដោយមិនបាច់ប្រយុទ្ធគ្នា។ តែអល់ឡោះជាម្ចាស់ទ្រង់ចង់ពង្រឹងការពិតដោយបន្ទូលរបស់ទ្រង់(ដាក់បទបញ្ជាឱ្យចេញច្បាំង) និងកាត់ផ្តាច់ឫសគល់ពួកដែលប្រឆាំង។ info
التفاسير:

external-link copy
8 : 8

لِيُحِقَّ ٱلۡحَقَّ وَيُبۡطِلَ ٱلۡبَٰطِلَ وَلَوۡ كَرِهَ ٱلۡمُجۡرِمُونَ

ដើម្បីបញ្ជាក់នូវការពិត ហើយលុបបំបាត់នូវប្រការដែលមិនពិត ទោះបីជាពួកដែលប្រព្រឹត្តអាក្រក់មិនពេញចិត្តក៏ដោយ។ info
التفاسير: