ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
10 : 59

وَٱلَّذِينَ جَآءُو مِنۢ بَعۡدِهِمۡ يَقُولُونَ رَبَّنَا ٱغۡفِرۡ لَنَا وَلِإِخۡوَٰنِنَا ٱلَّذِينَ سَبَقُونَا بِٱلۡإِيمَٰنِ وَلَا تَجۡعَلۡ فِي قُلُوبِنَا غِلّٗا لِّلَّذِينَ ءَامَنُواْ رَبَّنَآ إِنَّكَ رَءُوفٞ رَّحِيمٌ

ហើយអ្នកជំនាន់ក្រោយដែលមកដល់បន្ទាប់ពីអ្នកទាំងនេះ(បន្ទាប់ពីពួកមូហាជីរីន និងពួកអាន់សរ៍) និងបានដើរតាម(គន្លងធម៌)ពួកគេបានយ៉ាងល្អប្រសើររហូតដល់ថ្ងៃបរលោកនោះ ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើង និងបងប្អូនរួមសាសនារបស់ពួកយើងពីមុនៗដែល(ពួកគេបាន)មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ផង ហើយសូមទ្រង់មេត្ដាកុំធ្វើឱ្យចិត្ដរបស់ពួកយើងមានភាពច្រណែនឈ្នានីសចំពោះបណ្ដាអ្នកដែលមានជំនឿណាម្នាក់ផង។ ឱម្ចាស់របស់ពួកយើង! ពិតប្រាកដណាស់ ទ្រង់មហាមេត្ដាករុណាបំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។ info
التفاسير:

external-link copy
11 : 59

۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ نَافَقُواْ يَقُولُونَ لِإِخۡوَٰنِهِمُ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ لَئِنۡ أُخۡرِجۡتُمۡ لَنَخۡرُجَنَّ مَعَكُمۡ وَلَا نُطِيعُ فِيكُمۡ أَحَدًا أَبَدٗا وَإِن قُوتِلۡتُمۡ لَنَنصُرَنَّكُمۡ وَٱللَّهُ يَشۡهَدُ إِنَّهُمۡ لَكَٰذِبُونَ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះពួកពុតត្បុតដែលពួកគេលាក់បាំងនូវភាពគ្មានជំនឿ និងបង្ហាញថាខ្លួនពួកគេជាអ្នកមានជំនឿ ដែលបាននិយាយទៅកាន់បងប្អូនរបស់ពួកគេដែលជាពួកប្រឆាំងក្នុងចំណោមពួកយូដាដែលជាអ្នកកាន់តាមគម្ពីរតាវរ៉តដែលត្រូវបានគេកែប្រែនោះថាៈ ចូរពួកអ្នកស្ថិតនៅក្នុងលំនៅដ្ឋានរបស់ពួកអ្នកចុះ ដាច់ខាតពួកយើងនឹងមិនបោះបង់ចោលពួកអ្នក និងមិនចាកចេញពីពួកអ្នកឡើយ។ ហើយប្រសិនបើពួកអ្នកត្រូវបានអ្នកឥស្លាមបណេ្ដញចេញពីលំនៅដ្ឋាន(របស់ពួកអ្នក)នោះ ពួកយើងពិតជានឹងចាកចេញជាមួយពួកអ្នកដែរ។ ហើយពួកយើងមិនធ្វើតាមនរណាម្នាក់ដែលចង់រារាំងពួកយើងមិនឱ្យចាកចេញទៅជាមួយពួកអ្នកឡើយ។ ហើយប្រសិនបើពួកគេធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកនោះ ពួកយើងប្រាកដជានឹងជួយពួកអ្នកប្រយុទ្ធជាមួយនឹងពួកគេវិញ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថាៈ ពិតប្រាកដណាស់ ពួកពុតត្បុតនោះ គឺជាពួកដែលភូតកុហកចំពោះអ្វីដែលពួកគេបានអះអាងថា ពួកគេនឹងចាកចេញជាមួយនឹងពួកយូដាប្រសិនបើពួកយូដាត្រូវបានគេបណ្តេញចេញ ហើយនិងចូលរួមប្រយុទ្ធជាមួយនឹងពួកគេ ប្រសិនបើមានគេមកប្រយុទ្ធជាមួយពួកគេនោះ។ info
التفاسير:

external-link copy
12 : 59

لَئِنۡ أُخۡرِجُواْ لَا يَخۡرُجُونَ مَعَهُمۡ وَلَئِن قُوتِلُواْ لَا يَنصُرُونَهُمۡ وَلَئِن نَّصَرُوهُمۡ لَيُوَلُّنَّ ٱلۡأَدۡبَٰرَ ثُمَّ لَا يُنصَرُونَ

ប្រសិនបើអ្នកឥស្លាមបណ្តេញពួកយូដានោះ ពួកគេ(ពួកពុតត្បុត)នឹងមិនចាកចេញទៅជាមួយពួកគេ(ពួកយូដា)ឡើយ ហើយប្រសិនបើពួកគេត្រូវបានអ្នកឥស្លាមធ្វើសង្គ្រាមជាមួយនោះ ពួកពុតត្បុតទាំងនោះក៏នឹងមិនជួយពួកគេនោះដែរ។ ហើយប្រសិនបើពួកពុតត្បុតទៅជួយពួកយូដាប្រយុទ្ធនឹងអ្នកឥស្លាមនោះ ក៏ពួកគេពិតជានឹងវិលត្រឡប់ក្រោយ ចាកចោលពួកយូដាវិញជាមិនខាន។ បន្ទាប់មក គ្មាននរណាជួយពួកពុតត្បុតបន្ទាប់ពីនោះឡើយ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទ្រង់នឹងធ្វើឱ្យពួកគេអាប់ឱន និងទទួលនូវភាពអាម៉ាស់ជាទីបំផុត។ info
التفاسير:

external-link copy
13 : 59

لَأَنتُمۡ أَشَدُّ رَهۡبَةٗ فِي صُدُورِهِم مِّنَ ٱللَّهِۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٞ لَّا يَفۡقَهُونَ

ជាការពិតណាស់ នៅក្នុងចិត្តរបស់ពួកពុតត្បុតនិងពួកយូដានោះ ពួកគេខ្លាចពួកអ្នក(ឱអ្នកមានជំនឿ)ខ្លាំងជាងខ្លាចអល់ឡោះជាម្ចាស់ទៅទៀត។ (ការដែលពួកគេខ្លាចពួកអ្នកជាងខ្លាចអល់ឡោះ) នោះគឺដោយសារពួកគេជាមនុស្សដែលពុំមានការឈ្វេងយល់ឡើយ។ ប្រសិនបើពួកគេចេះឈ្វេងយល់នោះ ពួកគេច្បាស់ជាដឹងថា អល់ឡោះជាម្ចាស់ទៅវិញទេដែលគេសាកសមត្រូវកោតខ្លាច និងរត់គេចនោះ ព្រោះទ្រង់ជាអ្នកធ្វើឲ្យពួកអ្នក(អ្នកមានជំនឿ)ត្រួតត្រាលើពួកគេ។ info
التفاسير:

external-link copy
14 : 59

لَا يُقَٰتِلُونَكُمۡ جَمِيعًا إِلَّا فِي قُرٗى مُّحَصَّنَةٍ أَوۡ مِن وَرَآءِ جُدُرِۭۚ بَأۡسُهُم بَيۡنَهُمۡ شَدِيدٞۚ تَحۡسَبُهُمۡ جَمِيعٗا وَقُلُوبُهُمۡ شَتَّىٰۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٞ لَّا يَعۡقِلُونَ

ពួកយូដាទាំងអស់ ពួកគេមិនហ៊ានធ្វើសង្គ្រាមទល់មុខគ្នាជាមួយនឹងពួកអ្នក(ឱអ្នកមានជំនឿ)ឡើយ លើកលែងតែនៅក្នុងក្រុងដែលមានកំពែងបិទជិត ឬក៏លួចវាយប្រហារពីក្រោយជញ្ជាំងតែប៉ុណ្ណោះ។ ជាការពិតណាស់ ពួកគេមិនហ៊ានប្រឈមមុខតទល់ជាមួយនឹងពួកអ្នកឡើយ ព្រោះតែភាពកំសាករបស់ពួកគេ។ ការច្បាំងគ្នារវាងពួកគេ ក៏ខ្លាំងក្លាផងដែរ ដោយសារតែភាពជាសត្រូវរវាងគ្នានឹងគ្នា(ក្នុងចំណោមពួកគេ)។ អ្នកគិតស្មានថា ជាការពិតណាស់ ពួកគេរួបរួមគ្នាស្ថិតលើជំហរតែមួយដូចគ្នា តែតាមពិត ដួងចិត្តរបស់ពួកគេ គឺផ្សេងៗគ្នា។ ការខ្វែងគំនិតគ្នា និងភាពជាសត្រូវ(ចំពោះគ្នា)នេះ គឺដោយសារតែពួកគេគ្មានការពិចារណាឡើយ ព្រោះបើសិនជាពួកគេចេះពិចារណាមែននោះ ច្បាស់ជាពួកគេស្គាល់ការពិត ហើយនាំគ្នាប្រតិបត្តិតាមវា និងមិនខ្វែងគំនិតគ្នានោះឡើយ។ info
التفاسير:

external-link copy
15 : 59

كَمَثَلِ ٱلَّذِينَ مِن قَبۡلِهِمۡ قَرِيبٗاۖ ذَاقُواْ وَبَالَ أَمۡرِهِمۡ وَلَهُمۡ عَذَابٌ أَلِيمٞ

ពួកយូដាដែលស្ថិតក្នុងការប្រឆាំង ហើយនិងទណ្ឌកម្មដែលពួកគេបានទទួលរងនោះ គឺដូចជាពួកមុស្ហរីគីនម៉ាក្កះមុនពួកគេបន្តិចនេះនោះដែរ។ ពួកគេ(ពួកមុស្ហរីគីន)បានភ្លក្សនូវលទ្ធផលចុងក្រោយដ៏អាក្រក់បំផុតចំពោះការប្រឆាំងរបស់ពួកគេ ដោយពួកគេមួយចំនួនត្រូវបានគេសម្លាប់ និងមួយចំនួនទៀតត្រូវបានគេចាប់ជាឈ្លើយសឹកនៅក្នុងសមរភូមិហ្ពាទើរ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។ info
التفاسير:

external-link copy
16 : 59

كَمَثَلِ ٱلشَّيۡطَٰنِ إِذۡ قَالَ لِلۡإِنسَٰنِ ٱكۡفُرۡ فَلَمَّا كَفَرَ قَالَ إِنِّي بَرِيٓءٞ مِّنكَ إِنِّيٓ أَخَافُ ٱللَّهَ رَبَّ ٱلۡعَٰلَمِينَ

ការប្រៀបប្រដូចការសន្យារបស់ពួកពុតត្បុតចំពោះពួកយូដានោះ គឺប្រៀបដូចជាស្ហៃតនដែលបានតុបតែងលម្អចំពោះមនុស្សលោកឲ្យប្រឆាំងនោះដែរ។ តែនៅពេលដែលគេបានប្រឆាំង ព្រោះតែការតុបតែងលម្អរបស់វានូវការប្រឆាំងចំពោះគេនោះ វា(ស្ហៃតន)បែរជានិយាយថាៈ ខ្ញុំគ្មានអ្វីពាក់ព័ន្ធនឹងអ្នកចំពោះអ្វីដែលអ្នកបានប្រឆាំងនោះឡើយ។ ប្រាកដណាស់ ខ្ញុំខ្លាចអល់ឡោះដែលជាម្ចាស់នៃម៉ាខ្លូកទាំងអស់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• رابطة الإيمان لا تتأثر بتطاول الزمان وتغير المكان.
• ចំណងនៃសេចក្តីជំនឿ គឺមិនអាចជះឥទ្ធិពលអាក្រក់ដល់វាព្រោះតែសម័យកាលកាន់តែឃ្លាតឆ្ងាយពីគ្នា និងទីកន្លែងប្រែប្រួលឬផ្លាស់ប្តូរក៏ដោយ។ info

• صداقة المنافقين لليهود وغيرهم صداقة وهمية تتلاشى عند الشدائد.
• មិត្តភាពរវាងពួកពុតត្បតនិងយូដា និងអ្នកផ្សេងទៀតក្រៅពីពួកគេ គឺជាមិត្តភាពក្លែងក្លាយ ដែលវានឹងបាត់បង់នៅពេលដែលជួបបញ្ហា។ info

• اليهود جبناء لا يواجهون في القتال، ولو قاتلوا فإنهم يتحصنون بِقُرَاهم وأسلحتهم.
• ពួកយូដា គឺជាពួកដែលកំសាក មិនហ៊ានប្រឈមមុខក្នុងការប្រយុទ្ធនោះឡើយ ហើយបើទោះបីជាពួកគេប្រយុទ្ធ ក៏ពួកគេប្រយុទ្ធពីក្នុងកំពែងដែលបិទជិតដែរ។ info