ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
17 : 59

فَكَانَ عَٰقِبَتَهُمَآ أَنَّهُمَا فِي ٱلنَّارِ خَٰلِدَيۡنِ فِيهَاۚ وَذَٰلِكَ جَزَٰٓؤُاْ ٱلظَّٰلِمِينَ

លទ្ធផលចុងក្រោយនៃទង្វើរបស់ស្ហៃតននិងអ្នកដែលតាមវានោះ ពិតណាស់គេទាំងពីរ(គឺស្ហៃតនអ្នកដែលត្រូវគេធ្វើតាម និងមនុស្សដែលជាអ្នកធ្វើតាមគេ) នៅថ្ងៃបរលោក នឹងស្ថិតនៅក្នុងឋាននរកជាអមតៈ។ ការតបស្នងដែលកំពុងតែរង់ចាំពួកគេទាំងពីរនោះ គឺជាការតបស្នងចំពោះពួកដែលបំពានលើខ្លួនឯងតាមរយៈការបំពានលើព្រំដែនរបស់អល់ឡោះជាម្ចាស់។ info
التفاسير:

external-link copy
18 : 59

يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَلۡتَنظُرۡ نَفۡسٞ مَّا قَدَّمَتۡ لِغَدٖۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا تَعۡمَلُونَ

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍តាមអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងឱ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់។ ហើយចូរឲ្យបុគ្គលគ្រប់រូបគិតពិចារណាមើលចំពោះទង្វើកុសលដែល(ខ្លួន)បានសាងទុកសម្រាប់ថ្ងៃបរលោក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់អ្នកវិញចំពោះអ្វីដែលពួកអ្នកបានប្រព្រឹត្ត។ info
التفاسير:

external-link copy
19 : 59

وَلَا تَكُونُواْ كَٱلَّذِينَ نَسُواْ ٱللَّهَ فَأَنسَىٰهُمۡ أَنفُسَهُمۡۚ أُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ

ហើយចូរពួកអ្នក(អ្នកមានជំនឿ)កុំធ្វើដូចពួកដែលបានភេ្លចអល់ឡោះដោយបោះបង់ការអនុវត្តនូវអ្វីដែលទ្រង់បានបង្គាប់ប្រើ និងមិនចៀសឆ្ងាយពីអ្វីដែលទ្រង់ហាមឃាត់ឲ្យសោះ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានធ្វើឱ្យពួកគេភ្លេចខ្លួនឯងវិញដែរ។ ដូចនេះ ពួកគេមិនបានសាងនូវទង្វើណាដែលនាំឱ្យពួកគេរួចផុតពីការខឹងសម្បារបស់អល់ឡោះ និងពីទណ្ឌកម្មរបស់ទ្រង់ឡើយ។ ពួកដែលភ្លេចអល់ឡោះ(ដោយមិនបានអនុវត្តន៍នូវអ្វីដែលទ្រង់បានបង្គាប់ប្រើ និងមិនបញ្ឈប់នូវអ្វីដែលទ្រង់ហាមឃាត់)ទាំងនោះហើយ គឺជាពួកដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះជាម្ចាស់នោះ។ info
التفاسير:

external-link copy
20 : 59

لَا يَسۡتَوِيٓ أَصۡحَٰبُ ٱلنَّارِ وَأَصۡحَٰبُ ٱلۡجَنَّةِۚ أَصۡحَٰبُ ٱلۡجَنَّةِ هُمُ ٱلۡفَآئِزُونَ

ពួកឋាននរក និងបណ្ដាអ្នកឋានសួគ៌នោះ គឺមិនស្មើគ្នាឡើយ។ ផ្ទុយទៅវិញ ពួកគេទទួលបានការតបស្នងខុសគ្នា ដូចជាភាពខុសគ្នានៃទង្វើរបស់ពួកគេនៅក្នុងលោកិយនោះដែរ។ បណ្ដាអ្នកឋានសួគ៌ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ ដោយពួកគេទទួលបាននូវអ្វីដែលពួកគេប្រាថ្នា ហើយរួចផុតពីអ្វីដែលពួកគេខ្លាចរអា។ info
التفاسير:

external-link copy
21 : 59

لَوۡ أَنزَلۡنَا هَٰذَا ٱلۡقُرۡءَانَ عَلَىٰ جَبَلٖ لَّرَأَيۡتَهُۥ خَٰشِعٗا مُّتَصَدِّعٗا مِّنۡ خَشۡيَةِ ٱللَّهِۚ وَتِلۡكَ ٱلۡأَمۡثَٰلُ نَضۡرِبُهَا لِلنَّاسِ لَعَلَّهُمۡ يَتَفَكَّرُونَ

ប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះទៅលើភ្នំណាមួយនោះ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងឃើញភ្នំនោះឱនលំទោនរហូតដល់បែកជាបំណែកដោយសារតែការកោតខ្លាចអល់ឡោះ ត្បិតនៅក្នុងគម្ពីរគួរអាន គឺពោរពេញទៅដោយមេរៀនជាច្រើន និងការព្រមានយ៉ាងធ្ងន់ធ្ងរបំផុត។ ទាំងនោះជាឧទាហរណ៍ដែលយើងបានលើកឡើងសម្រាប់មនុស្សលោក សង្ឃឹមថាពួកគេចេះគិតពិចារណា និងយកធ្វើជាមេរៀនចំពោះអ្វីដែលមានផ្ទុកនៅក្នុងវាក្យខណ្ឌរបស់វានៃដំបូន្មាន និងមេរៀនជាច្រើន។ info
التفاسير:

external-link copy
22 : 59

هُوَ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَۖ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِۖ هُوَ ٱلرَّحۡمَٰنُ ٱلرَّحِيمُ

ទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហាដឹងនូវអ្វីដែលគ្មានវត្តមាន(អាថ៌កំបាំង) និងអ្វីដែលមានវត្តមាន(លាតត្រដាង)។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។ ទ្រង់មហាសប្បុរស មហាអាណិតស្រឡាញ់ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ក្តីមេត្តារបស់ទ្រង់ទូលំទូលាយ(គ្របដណ្តប់)ពាសពេញពិភពទាំងអស់។ ទ្រង់ជាស្តេចគ្រប់គ្រង ទ្រង់មហាជ្រះស្អាត មហាស្អាតស្អំពីរាល់ភាពខាតទាំងឡាយ។ ទ្រង់ជាអ្នកដែលបានប្រទានសុខសន្តិភាពដល់ខ្ញុំបម្រើរបស់ទ្រង់ ជាអ្នកដែលបញ្ជាក់ពីសច្ចភាពនៃបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់តាមរយៈសញ្ញាភស្តុតាងទាំងឡាយដ៏អស្ចារ្យ ជាអ្នកឃ្លាំមើលរាល់ទង្វើទាំងឡាយរបស់ខ្ញុំបម្រើទ្រង់។ ទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ។ ទ្រង់ជាអ្នកមានអានុភាពគ្រប់គ្រងលើអ្វីៗទាំងអស់ ជាអ្នកដែលខ្ពង់ខ្ពស់ថ្កុំថ្កើងបំផុត។ ទ្រង់មហាជ្រះស្អាត មហាស្អាតស្អំពីអ្វីដែលពួកមុស្ហរីគីនគោរពសក្ការៈចំពោះរូបសំណាក់ និងអ្វីផ្សេងៗទៀតរួមជាមួយនឹងទ្រង់។ info
التفاسير:

external-link copy
23 : 59

هُوَ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَ ٱلۡمَلِكُ ٱلۡقُدُّوسُ ٱلسَّلَٰمُ ٱلۡمُؤۡمِنُ ٱلۡمُهَيۡمِنُ ٱلۡعَزِيزُ ٱلۡجَبَّارُ ٱلۡمُتَكَبِّرُۚ سُبۡحَٰنَ ٱللَّهِ عَمَّا يُشۡرِكُونَ

ទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានម្ចាស់ណាត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហាដឹងនូវអ្វីដែលគ្មានវត្តមាន និងអ្វីដែលមានវត្តមាន។ គ្មានអ្វីមួយអាចលាក់បាំងនឹងទ្រង់បានឡើយ។ ទ្រង់មហាសប្បុរស មហាអាណិតស្រឡាញ់ទាំងនៅលើលោកិយ និងនៅថ្ងៃបរលោក។ ក្តីមេត្តារបស់ទ្រង់រីកសាយពាសពេញពិភពទាំងអស់។ ទ្រង់ជាស្តេចគ្រប់គ្រង ជាមហាជ្រះស្អាត មហាស្អាតស្អំពីរាល់កង្វះខាត។ ទ្រង់ជាអ្នកដែលបានប្រទានសុខសន្តិភាពដល់ខ្ញុំបម្រើរបស់ទ្រង់។ ទ្រង់ជាអ្នកបញ្ជាក់ពីសច្ចៈភាពនៃបណ្តារបស់ទ្រង់សញ្ញាភស្តុតាងទាំងឡាយដ៏អស្ចារ្យ។ ទ្រង់ជាអ្នកឃ្លាំមើលរាល់ទង្វើទាំងឡាយរបស់ខ្ញុំបម្រើរបស់ទ្រង់។ ទ្រង់មហាខ្លាំងពូកែដែលគ្មានអ្វីមួយអាចយកឈ្នះទ្រង់បានឡើយ។ ទ្រង់ជាអ្នកមានអានុភាពគ្រប់គ្រងលើអ្វីៗទាំងអស់។ ទ្រង់មហាជ្រះ មហាស្អាតស្អំពីអ្វីដែលពួកមុស្ហរីគីនគោរពសក្ការៈចំពោះរូបសំណាក់ និងអ្វីផ្សេងៗទៀតរួមជាមួយនឹងទ្រង់។ info
التفاسير:

external-link copy
24 : 59

هُوَ ٱللَّهُ ٱلۡخَٰلِقُ ٱلۡبَارِئُ ٱلۡمُصَوِّرُۖ لَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰۚ يُسَبِّحُ لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ទ្រង់គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើតរាល់អ្វីៗទាំងអស់។ ទ្រង់ជាអ្នកធ្វើឲ្យអ្វីៗទាំងអស់មានវត្តមាន។ ទ្រង់ជាអ្នកផ្តល់រូបរាងដល់ម៉ាខ្លូកទាំងអស់ស្របទៅតាមអ្វីដែលទ្រង់មានចេតនា។ ទ្រង់មានព្រះនាមជាច្រើនដ៏ល្អប្រពៃ ដែលផ្ទុកទៅដោលក្ខណៈសម្បត្តិ(ស៊ីហ្វាត)របស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់។ អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី លើកតម្កើងទ្រង់ពីរាល់ភាពខ្វះខាតទាំងឡាយ។ ទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من علامات توفيق الله للمؤمن أنه يحاسب نفسه في الدنيا قبل حسابها يوم القيامة.
• ក្នុងចំណោមសញ្ញាដែលបញ្ជាក់ថា អល់ឡោះជាម្ចាស់ទ្រង់ផ្តល់ការចង្អុលបង្ហាញដល់អ្នកមានជំនឿនោះ គឺទ្រង់ឲ្យគេជំនុំជម្រះរូបគេ(ដោយខ្លួនឯង)នៅលើលោកិយ មុននឹងការជំនុំជម្រះនៅថ្ងៃបរលោក។ info

• في تذكير العباد بشدة أثر القرآن على الجبل العظيم؛ تنبيه على أنهم أحق بهذا التأثر لما فيهم من الضعف.
• នៅក្នុងការរំលឹកដល់មនុស្សពីឥទ្ធិពលដ៏ខ្លាំងក្លារបស់គម្ពីរគួរអានទៅលើភ្នំដ៏ធំមហិមា គឺដើម្បីជាការព្រមានដល់ពួកគេថា ពិតណាស់ពួកគេនិងសាកសមនឹងទទួលនូវឥទ្ធិពលនេះទៅទៀត ដោយសារតែពួកគេមានភាពទន់ខ្សោយ។ info

• أشارت الأسماء (الخالق، البارئ، المصور) إلى مراحل تكوين المخلوق من التقدير له، ثم إيجاده، ثم جعل له صورة خاصة به، وبذكر أحدها مفردًا فإنه يدل على البقية.
• ព្រះនាមរបស់អល់ឡោះ ( الخالق، البارئ، المصور) (អ្នកបង្កើត អ្នកធ្វើឲ្យមានវត្តមាន អ្នកផ្តល់រូបរាង) បង្ហាញពីដំណាក់កាលនៃការបង្កើតម៉ាខ្លូក តាំងពីការកំណត់ចំពោះគេ បន្ទាប់មកធ្វើឲ្យមានវត្តមាន បន្ទាប់មកទៀត ធ្វើឲ្យមានជារូបរាងដាច់ដោយឡែកសម្រាប់គេ។ តែប្រសិនបើរំលឹកតែមួយ ក៏វាបញ្ជាក់ទៅលើនាមពីរផ្សេងទៀតដែរ។ info