ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
15 : 59

كَمَثَلِ ٱلَّذِينَ مِن قَبۡلِهِمۡ قَرِيبٗاۖ ذَاقُواْ وَبَالَ أَمۡرِهِمۡ وَلَهُمۡ عَذَابٌ أَلِيمٞ

ពួកយូដាដែលស្ថិតក្នុងការប្រឆាំង ហើយនិងទណ្ឌកម្មដែលពួកគេបានទទួលរងនោះ គឺដូចជាពួកមុស្ហរីគីនម៉ាក្កះមុនពួកគេបន្តិចនេះនោះដែរ។ ពួកគេ(ពួកមុស្ហរីគីន)បានភ្លក្សនូវលទ្ធផលចុងក្រោយដ៏អាក្រក់បំផុតចំពោះការប្រឆាំងរបស់ពួកគេ ដោយពួកគេមួយចំនួនត្រូវបានគេសម្លាប់ និងមួយចំនួនទៀតត្រូវបានគេចាប់ជាឈ្លើយសឹកនៅក្នុងសមរភូមិហ្ពាទើរ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលនូវទណ្ឌកម្មយ៉ាងខ្លោចផ្សាបំផុត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• رابطة الإيمان لا تتأثر بتطاول الزمان وتغير المكان.
• ចំណងនៃសេចក្តីជំនឿ គឺមិនអាចជះឥទ្ធិពលអាក្រក់ដល់វាព្រោះតែសម័យកាលកាន់តែឃ្លាតឆ្ងាយពីគ្នា និងទីកន្លែងប្រែប្រួលឬផ្លាស់ប្តូរក៏ដោយ។ info

• صداقة المنافقين لليهود وغيرهم صداقة وهمية تتلاشى عند الشدائد.
• មិត្តភាពរវាងពួកពុតត្បតនិងយូដា និងអ្នកផ្សេងទៀតក្រៅពីពួកគេ គឺជាមិត្តភាពក្លែងក្លាយ ដែលវានឹងបាត់បង់នៅពេលដែលជួបបញ្ហា។ info

• اليهود جبناء لا يواجهون في القتال، ولو قاتلوا فإنهم يتحصنون بِقُرَاهم وأسلحتهم.
• ពួកយូដា គឺជាពួកដែលកំសាក មិនហ៊ានប្រឈមមុខក្នុងការប្រយុទ្ធនោះឡើយ ហើយបើទោះបីជាពួកគេប្រយុទ្ធ ក៏ពួកគេប្រយុទ្ធពីក្នុងកំពែងដែលបិទជិតដែរ។ info