ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
20 : 47

وَيَقُولُ ٱلَّذِينَ ءَامَنُواْ لَوۡلَا نُزِّلَتۡ سُورَةٞۖ فَإِذَآ أُنزِلَتۡ سُورَةٞ مُّحۡكَمَةٞ وَذُكِرَ فِيهَا ٱلۡقِتَالُ رَأَيۡتَ ٱلَّذِينَ فِي قُلُوبِهِم مَّرَضٞ يَنظُرُونَ إِلَيۡكَ نَظَرَ ٱلۡمَغۡشِيِّ عَلَيۡهِ مِنَ ٱلۡمَوۡتِۖ فَأَوۡلَىٰ لَهُمۡ

ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ(ដែលពួកគេប្រាថ្នាចង់ឲ្យអល់ឡោះជាម្ចាស់ទ្រង់បញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់នូវជំពូកមួយដែលនិយាយអំពីច្បាប់ពាក់ព័ន្ធនឹងការធ្វើសង្គ្រាម)បាននិយាយថាៈ ហេតុអ្វីបានជាអល់ឡោះជាម្ចាស់មិនបញ្ចុះជំពូកមួយដែលនិយាយអំពីការធ្វើសង្រ្គាម? តែនៅពេលដែលអល់ឡោះទ្រង់បញ្ចុះជំពូកមួយដែលបកស្រាយយ៉ាងច្បាស់លាស់នៅក្នុងវានូវបទបញ្ញត្តិនៅក្នុងការធ្វើសង្គ្រាមនោះ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងបានឃើញពួកដែលចិត្តរបស់ពួកគេមានការមន្ទិលសង្ស័យក្នុងចំណោមពួកពុតត្បុតនោះ សម្លឹងមើលទៅកាន់អ្នក ដូចជាការសម្លឺងរបស់អ្នកដែលជិតស្លាប់ដោយសារភ័យខ្លាចចំពោះសេចក្តីស្លាប់ដូច្នោះដែរ។ ហើយអល់ឡោះទ្រង់បានសន្យាចំពោះពួកគេថា ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ពួកគេបានខិតមកជិតដល់ពួកគេហើយ ដោយសារតែពួកគេគេចវេស និងខ្លាចក្នុងការចេញទៅច្បាំង។ info
التفاسير:

external-link copy
21 : 47

طَاعَةٞ وَقَوۡلٞ مَّعۡرُوفٞۚ فَإِذَا عَزَمَ ٱلۡأَمۡرُ فَلَوۡ صَدَقُواْ ٱللَّهَ لَكَانَ خَيۡرٗا لَّهُمۡ

ការដែលពួកគេគោរពតាមបទបញ្ជារបស់អល់ឡោះ ហើយនិយាយនូវពាក្យសម្តីដែលល្អដោយគ្មានលាក់ពុតក្នុងវានោះ គឺជាការប្រសើរសម្រាប់ពួកគេ។ ហើយនៅពេលដែលគេបានដាក់កាតព្វកិច្ចឲ្យធ្វើសង្គ្រាម ពួកគេបែរជាស្អប់ខ្ពើមទៅវិញ។ ហើយប្រសិនបើពួកគេមានជំនឿចំពោះអល់ឡោះយ៉ាងពិតប្រាកដ និងគោរពប្រតិបត្តិចំពោះទ្រង់វិញនោះ គឺវាល្អប្រសើរសម្រាប់ពួកគេជាងការដែលពួកគេលាក់ពុត ហើយល្មើសនឹងបទបញ្ជាទាំងឡាយរបស់អល់ឡោះ។ info
التفاسير:

external-link copy
22 : 47

فَهَلۡ عَسَيۡتُمۡ إِن تَوَلَّيۡتُمۡ أَن تُفۡسِدُواْ فِي ٱلۡأَرۡضِ وَتُقَطِّعُوٓاْ أَرۡحَامَكُمۡ

ហើយស្ថានភាពរបស់ពួកអ្នកជាទូទៅ បើកាលណាពួកអ្នកងាកចេញពីការមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងការគោរពប្រតិបត្តិចំពោះទ្រង់នោះ គឺពួកអ្នកប្រាកដជាបង្កវិនាសកម្មនៅលើផែនដីនេះ ដោយការប្រឆាំង និងការប្រព្រឹត្តល្មើស ហើយពួកអ្នកប្រាកដជាកាត់ផ្តាច់ចំណងសាច់សាលោហិត ដូចជាស្ថានភាពរបស់ពួកអ្នកនៅក្នុងសម័យកាលអវិជ្ជា(មុនឥស្លាមមកដល់)ដូច្នោះដែរ។ info
التفاسير:

external-link copy
23 : 47

أُوْلَٰٓئِكَ ٱلَّذِينَ لَعَنَهُمُ ٱللَّهُ فَأَصَمَّهُمۡ وَأَعۡمَىٰٓ أَبۡصَٰرَهُمۡ

ពួកដែលបង្កវិនាសកម្មនៅលើផែនដី និងកាត់ផ្តាច់ចំណងសាច់សាលោហិតទាំងនោះហើយ គឺជាពួកដែលអល់ឡោះជាម្ចាស់បានឲ្យពួកគេឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់ទ្រង់ ហើយទ្រង់បានធ្វើឲ្យត្រចៀករបស់ពួកគេថ្លង់មិនអាចស្តាប់ឮការពិត និងបានធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់មើលមិនឃើញការពិត។ info
التفاسير:

external-link copy
24 : 47

أَفَلَا يَتَدَبَّرُونَ ٱلۡقُرۡءَانَ أَمۡ عَلَىٰ قُلُوبٍ أَقۡفَالُهَآ

ដូចនេះ ហេតុអ្វីបានជាពួកដែលងាកចេញ(ពីការពិត)ទាំងនោះមិនគិតពិចារណាចំពោះគម្ពីរគួរអាន និងអ្វីដែលនៅក្នុងវានោះ? ជាការពិតណាស់ ប្រសិនបើពួកគេគិតពិចារណាចំពោះគម្ពីរគួរអាននោះ វានឹងចង្អុលបង្ហាញពួកគេនូវរាល់ប្រការល្អ ហើយនិងបញ្ចៀសពួកគេពីរាល់ប្រការអាក្រក់ទាំងឡាយជាមិនខាន។ ឬក៏នៅក្នុងដួងចិត្តរបស់ពួកទាំងនោះត្រូវបានចាក់សោរបិទជិត ដោយគ្មានការទូន្មានណាអាចចូលទៅដល់ ហើយការដាស់រំលឹកក៏គ្មានប្រយោជន៍អ្វីដល់វាដែរ? info
التفاسير:

external-link copy
25 : 47

إِنَّ ٱلَّذِينَ ٱرۡتَدُّواْ عَلَىٰٓ أَدۡبَٰرِهِم مِّنۢ بَعۡدِ مَا تَبَيَّنَ لَهُمُ ٱلۡهُدَى ٱلشَّيۡطَٰنُ سَوَّلَ لَهُمۡ وَأَمۡلَىٰ لَهُمۡ

ពិតប្រាកដណាស់ ពួកដែលត្រឡប់(ចាកចេញ)ពីភាពមានជំនឿទៅរកភាពគ្មានជំនឿនិងភាពពុតត្បុត ក្រោយពីភស្តុតាងបានបង្ហាញទៅលើពួកគេ និងសច្ចភាពនៃព្យាការីមូហាំម៉ាត់ក៏បានបញ្ជាក់ច្បាស់ដល់ពួកគេហើយនោះ គឺស្ហៃតនជាអ្នកដែលបានតុបតែងលម្អដល់ពួកគេនូវការប្រឆាំងនិងភាពពុតត្បុតនេះ និងបានធ្វើឲ្យវាមានភាពងាយស្រួលសម្រាប់ពួកគេ ហើយបានឲ្យពួកគេមានក្តីស្រមើលស្រមៃដ៏វែងឆ្ងាយ។ info
التفاسير:

external-link copy
26 : 47

ذَٰلِكَ بِأَنَّهُمۡ قَالُواْ لِلَّذِينَ كَرِهُواْ مَا نَزَّلَ ٱللَّهُ سَنُطِيعُكُمۡ فِي بَعۡضِ ٱلۡأَمۡرِۖ وَٱللَّهُ يَعۡلَمُ إِسۡرَارَهُمۡ

ភាពវង្វេងដែលបានកើតឡើងចំពោះពួកគេនោះ គឺដោយសារតែពួកគេបាននិយាយដោយស្ងាត់ៗទៅកាន់ពួកមុស្ហរីគីនដែលស្អប់ខ្ពើមចំពោះវ៉ាហ៊ីដែលអល់ឡោះទ្រង់បានបញ្ចុះទៅលើអ្នកនាំសារថាៈ ពួកយើងនឹងធ្វើតាមពួកអ្នកក្នុងរឿងមួយចំនួន ដូចជាការរារាំង(មនុស្សលោក)ពីការប្រយុទ្ធជាដើម។ ហើយអល់ឡោះទ្រង់ដឹងនូវអ្វីដែលពួកគេលាតត្រដាង និងអ្វីដែលពួកគេលាក់បាំងវា។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូចនេះ ទ្រង់នឹងបង្ហាញឲ្យអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)បានដឹងនូវអ្វីដែលទ្រង់មានចេតនាចង់ឲ្យគាត់ដឹង។ info
التفاسير:

external-link copy
27 : 47

فَكَيۡفَ إِذَا تَوَفَّتۡهُمُ ٱلۡمَلَٰٓئِكَةُ يَضۡرِبُونَ وُجُوهَهُمۡ وَأَدۡبَٰرَهُمۡ

ដូច្នេះ តើយ៉ាងណាទៅវិញដែលអ្នកបានឃើញនូវទណ្ឌកម្មចំពោះពួកគេ និងស្ថានភាពដ៏អាក្រក់របស់ពួកគេដែលពួកគេទទួលរង នៅពេលដែលម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកខាងដកហូតព្រលឹង បានដកហូតព្រលឹងរបស់ពួកគេ ដោយម៉ាឡាអ៊ីកាត់បានវាយទៅលើមុខនិងខ្នងរបស់ពួកគេជាមួយនឹងដែកទំពក់នោះ? info
التفاسير:

external-link copy
28 : 47

ذَٰلِكَ بِأَنَّهُمُ ٱتَّبَعُواْ مَآ أَسۡخَطَ ٱللَّهَ وَكَرِهُواْ رِضۡوَٰنَهُۥ فَأَحۡبَطَ أَعۡمَٰلَهُمۡ

ទណ្ឌកម្មនោះ គឺដោយសារតែពួកគេដើរតាមរាល់ប្រការទាំងឡាយដែលធ្វើឲ្យអល់ឡោះទ្រង់ខឹងសម្បាចំពោះពួកគេ ដូចជាភាពគ្មានជំនឿ ពុតត្បុត និងប្រឆាំងចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេស្អប់ខ្ពើមចំពោះអ្វីដែលនាំឲ្យពួកគេខិតជិតម្ចាស់របស់ពួកគេ និងអ្វីដែលទ្រង់ពេញចិត្តចង់ឲ្យពួកគេធ្វើ ដូចជា ការមានជំនឿចំពោះអល់ឡោះ និងការដើរតាមអ្នកនាំសាររបស់ទ្រង់។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានធ្វើឲ្យទង្វើកុសលទាំងឡាយរបស់ពួកគេក្លាយជាអសារបង់។ info
التفاسير:

external-link copy
29 : 47

أَمۡ حَسِبَ ٱلَّذِينَ فِي قُلُوبِهِم مَّرَضٌ أَن لَّن يُخۡرِجَ ٱللَّهُ أَضۡغَٰنَهُمۡ

តើពួកដែលក្នុងចិត្តរបស់ពួកគេមានការមន្ទិលសង្ស័យក្នុងចំណោមពួកពុតត្បុតនោះនឹកស្មានថា អល់ឡោះជាម្ចាស់ទ្រង់មិនបង្ហាញនូវការគំគួនឈ្នានីសរបស់ពួកគេឲ្យគេបានឃើញទេឬ? ជាការពិតណាស់ ទ្រង់ពិតជានឹងលាតត្រដាងវា(ឲ្យគេបានឃើញ) តាមរយៈការសាកល្បង និងគ្រោះថ្នាក់នានា ដើម្បីបែងចែករវាងអ្នកដែលមានជំនឿពិត និងអ្នកដែលភូតកុហក បង្ហាញឲ្យឃើញអ្នកដែលមានជំនឿ និងបកអាក្រាតពួកពុតត្បុត។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• التكليف بالجهاد في سبيل الله يميّز المنافقين من صفّ المؤمنين.
• ការបង្គាប់ប្រើឲ្យធ្វើការប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ អាចបែងចែកពួកពុតត្បុតក្នុងជួរអ្នកដែលមានជំនឿ។ info

• أهمية تدبر كتاب الله، وخطر الإعراض عنه.
• សារៈសំខាន់នៃការត្រិះរិះពិចារណាចំពោះគម្ពីរគួរអាន និងគ្រោះថ្នាក់នៃការបែរចេញពីវា។ info

• الإفساد في الأرض وقطع الأرحام من أسباب قلة التوفيق والبعد عن رحمة الله.
• ការបង្កវិនាសកម្មនៅលើផែនដី និងការកាត់ផ្តាច់ទំនាក់ទំនងសាច់សាលោហិត ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលបានការចង្អុលបង្ហាញតិចតួច និងឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។ info