ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
22 : 47

فَهَلۡ عَسَيۡتُمۡ إِن تَوَلَّيۡتُمۡ أَن تُفۡسِدُواْ فِي ٱلۡأَرۡضِ وَتُقَطِّعُوٓاْ أَرۡحَامَكُمۡ

ហើយស្ថានភាពរបស់ពួកអ្នកជាទូទៅ បើកាលណាពួកអ្នកងាកចេញពីការមានជំនឿចំពោះអល់ឡោះជាម្ចាស់ និងការគោរពប្រតិបត្តិចំពោះទ្រង់នោះ គឺពួកអ្នកប្រាកដជាបង្កវិនាសកម្មនៅលើផែនដីនេះ ដោយការប្រឆាំង និងការប្រព្រឹត្តល្មើស ហើយពួកអ្នកប្រាកដជាកាត់ផ្តាច់ចំណងសាច់សាលោហិត ដូចជាស្ថានភាពរបស់ពួកអ្នកនៅក្នុងសម័យកាលអវិជ្ជា(មុនឥស្លាមមកដល់)ដូច្នោះដែរ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• التكليف بالجهاد في سبيل الله يميّز المنافقين من صفّ المؤمنين.
• ការបង្គាប់ប្រើឲ្យធ្វើការប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ អាចបែងចែកពួកពុតត្បុតក្នុងជួរអ្នកដែលមានជំនឿ។ info

• أهمية تدبر كتاب الله، وخطر الإعراض عنه.
• សារៈសំខាន់នៃការត្រិះរិះពិចារណាចំពោះគម្ពីរគួរអាន និងគ្រោះថ្នាក់នៃការបែរចេញពីវា។ info

• الإفساد في الأرض وقطع الأرحام من أسباب قلة التوفيق والبعد عن رحمة الله.
• ការបង្កវិនាសកម្មនៅលើផែនដី និងការកាត់ផ្តាច់ទំនាក់ទំនងសាច់សាលោហិត ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលបានការចង្អុលបង្ហាញតិចតួច និងឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។ info