ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

external-link copy
20 : 47

وَيَقُولُ ٱلَّذِينَ ءَامَنُواْ لَوۡلَا نُزِّلَتۡ سُورَةٞۖ فَإِذَآ أُنزِلَتۡ سُورَةٞ مُّحۡكَمَةٞ وَذُكِرَ فِيهَا ٱلۡقِتَالُ رَأَيۡتَ ٱلَّذِينَ فِي قُلُوبِهِم مَّرَضٞ يَنظُرُونَ إِلَيۡكَ نَظَرَ ٱلۡمَغۡشِيِّ عَلَيۡهِ مِنَ ٱلۡمَوۡتِۖ فَأَوۡلَىٰ لَهُمۡ

ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ(ដែលពួកគេប្រាថ្នាចង់ឲ្យអល់ឡោះជាម្ចាស់ទ្រង់បញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់នូវជំពូកមួយដែលនិយាយអំពីច្បាប់ពាក់ព័ន្ធនឹងការធ្វើសង្គ្រាម)បាននិយាយថាៈ ហេតុអ្វីបានជាអល់ឡោះជាម្ចាស់មិនបញ្ចុះជំពូកមួយដែលនិយាយអំពីការធ្វើសង្រ្គាម? តែនៅពេលដែលអល់ឡោះទ្រង់បញ្ចុះជំពូកមួយដែលបកស្រាយយ៉ាងច្បាស់លាស់នៅក្នុងវានូវបទបញ្ញត្តិនៅក្នុងការធ្វើសង្គ្រាមនោះ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងបានឃើញពួកដែលចិត្តរបស់ពួកគេមានការមន្ទិលសង្ស័យក្នុងចំណោមពួកពុតត្បុតនោះ សម្លឹងមើលទៅកាន់អ្នក ដូចជាការសម្លឺងរបស់អ្នកដែលជិតស្លាប់ដោយសារភ័យខ្លាចចំពោះសេចក្តីស្លាប់ដូច្នោះដែរ។ ហើយអល់ឡោះទ្រង់បានសន្យាចំពោះពួកគេថា ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ពួកគេបានខិតមកជិតដល់ពួកគេហើយ ដោយសារតែពួកគេគេចវេស និងខ្លាចក្នុងការចេញទៅច្បាំង។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• التكليف بالجهاد في سبيل الله يميّز المنافقين من صفّ المؤمنين.
• ការបង្គាប់ប្រើឲ្យធ្វើការប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះ អាចបែងចែកពួកពុតត្បុតក្នុងជួរអ្នកដែលមានជំនឿ។ info

• أهمية تدبر كتاب الله، وخطر الإعراض عنه.
• សារៈសំខាន់នៃការត្រិះរិះពិចារណាចំពោះគម្ពីរគួរអាន និងគ្រោះថ្នាក់នៃការបែរចេញពីវា។ info

• الإفساد في الأرض وقطع الأرحام من أسباب قلة التوفيق والبعد عن رحمة الله.
• ការបង្កវិនាសកម្មនៅលើផែនដី និងការកាត់ផ្តាច់ទំនាក់ទំនងសាច់សាលោហិត ស្ថិតក្នុងចំណោមមូលហេតុដែលនាំឲ្យទទួលបានការចង្អុលបង្ហាញតិចតួច និងឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។ info