ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
77 : 20

وَلَقَدۡ أَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنۡ أَسۡرِ بِعِبَادِي فَٱضۡرِبۡ لَهُمۡ طَرِيقٗا فِي ٱلۡبَحۡرِ يَبَسٗا لَّا تَخَٰفُ دَرَكٗا وَلَا تَخۡشَىٰ

ហើយជាការពិតណាស់ យើងបានផ្ដល់វ៉ាហ៊ីទៅកាន់ព្យាការីមូសាថាៈ ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ទាំងអស់ធ្វើដំណើរទាំងយប់ចេញពីទឹកដីអេហ្ស៊ីបដើម្បីកុំឲ្យនរណាម្នាក់បានដឹង។ ហើយបន្ទាប់ពីបានវាយទឹកសមុទ្រនឹងដំបងរួច ចូរអ្នកបង្កើតឲ្យមានផ្លូវស្ងួតមួយសម្រាប់ពួកគេ(ដើម្បីធ្វើដំណើរ)ដោយសុវត្ថិភាព ដោយអ្នកមិនត្រូវខ្លាចហ្វៀនអោននិងពលទាហានរបស់គេតាមទាន់នោះឡើយ ហើយក៏មិនត្រូវខ្លាចពីការលិចលង់នៅក្នុងទឹកសមុទ្រនោះដែរ។ info
التفاسير:

external-link copy
78 : 20

فَأَتۡبَعَهُمۡ فِرۡعَوۡنُ بِجُنُودِهِۦ فَغَشِيَهُم مِّنَ ٱلۡيَمِّ مَا غَشِيَهُمۡ

បន្ទាប់មក ហ្វៀនអោនដែលអមដោយទាហានរបស់គេក៏បានដេញតាមពួកគេ(អម្បូរអ៊ីសា្រអែល) តែទឹកសមុទ្របានគ្របដណ្ដប់គេ(ហ្វៀរអោន) និងបានគ្របដណ្ដប់ទាហារបស់គេ រហូតដល់ពួកគេលង់ស្លាប់ ដែលគ្មានរណាម្នាក់ដឹងពីធាតុពិតរបស់វាក្រៅពីអល់ឡោះឡើយ។ ហើយពួកគេទាំងអស់បានលង់ទឹកស្លាប់និងបានវិនាសអន្តរាយ ហើយព្យាការីមូសានិងអ្នកដែលនៅជាមួយគាត់ទាំងអស់(អម្បូរអ៊ីស្រាអែល)ក៏បានខ្លួនរួច។ info
التفاسير:

external-link copy
79 : 20

وَأَضَلَّ فِرۡعَوۡنُ قَوۡمَهُۥ وَمَا هَدَىٰ

ហើយហ្វៀរអោនបានធ្វើឲ្យក្រុមរបស់គេវង្វេងតាមរយៈការតុបតែងលម្អនូវភាពគ្មានជំនឿដល់ពួកគេ និងបានបោកប្រាស់ពួកគេតាមរយៈប្រការមិនពិត ហើយគេ(ហ្វៀនអោន)មិនបានចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវឡើយ។ info
التفاسير:

external-link copy
80 : 20

يَٰبَنِيٓ إِسۡرَٰٓءِيلَ قَدۡ أَنجَيۡنَٰكُم مِّنۡ عَدُوِّكُمۡ وَوَٰعَدۡنَٰكُمۡ جَانِبَ ٱلطُّورِ ٱلۡأَيۡمَنَ وَنَزَّلۡنَا عَلَيۡكُمُ ٱلۡمَنَّ وَٱلسَّلۡوَىٰ

ហើយយើង(អល់ឡោះ)បានមានបន្ទូលទៅកាន់អម្បូរអ៊ីស្រាអែល បន្ទាប់ពីយើងបានជួយសង្គ្រោះពួកគេពីហ្វៀរអោននិងទាហានរបស់គេថាៈ ឱអម្បូរអ៊ីស្រាអែល! ជាការពិតណាស់ យើងបានជួយសង្គ្រោះពួកអ្នកពីសត្រូវរបស់ពួកអ្នក ហើយយើងបានសន្យានឹងពួកអ្នកថាៈ ពិតប្រាកដណាស់ យើងនឹងមានបន្ទូលទៅកាន់ព្យាការីមូសានៅផ្នែកខាងស្ដាំនៃជ្រលងភ្នំតួរ។ ហើយយើងបានបញ្ចុះអាល់ម៉ាន់ណា ជាភេសជ្ជៈដែលមានរសជាតិផ្អែមស្រដៀងនឹងទឹកឃ្មុំ និងសត្វក្រួចដែលមានរសជាតិឆ្ងាញ់ទៅឲ្យពួកអ្នក។ info
التفاسير:

external-link copy
81 : 20

كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡ وَلَا تَطۡغَوۡاْ فِيهِ فَيَحِلَّ عَلَيۡكُمۡ غَضَبِيۖ وَمَن يَحۡلِلۡ عَلَيۡهِ غَضَبِي فَقَدۡ هَوَىٰ

ចូរពួកអ្នកទទួលទានអំពីចំណីអាហារល្អៗដែលគេអនុញ្ញាតដែលយើងបានប្រទានឲ្យពួកអ្នកនេះចុះ ហើយចូរពួកអ្នកកុំបំពានចំពោះអ្វីដែលយើងបានអនុញ្ញាតវាដល់ពួកអ្នកទៅរកអ្វីដែលយើងបានហាមឃាត់ចំពោះពួកអ្នកឲ្យសោះ ដែលជាហេតុនាំឲ្យការខឹងសម្បារបស់យើងធ្លាក់ទៅលើពួកអ្នក។ អ្នកណាហើយដែលការខឹងសម្បារបស់យើងធ្លាក់ទៅលើរូបគេនោះ ពិតណាស់រូបគេនឹងវិនាស ហើយនិងទទួលនូវអពមង្គលទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
82 : 20

وَإِنِّي لَغَفَّارٞ لِّمَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحٗا ثُمَّ ٱهۡتَدَىٰ

ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យទោស និងមហាអធ្យាស្រ័យបំផុតចំពោះជនណាដែលបានសារភាពកំហុសមកចំពោះយើង និងមានជំនឿ ព្រមទាំងបានសាងទង្វើកុសល បន្ទាប់មក គេបានប្រកាន់ខ្ជាប់លើផ្លូវដែលត្រឹមត្រូវ(រហូតដល់ស្លាប់)។ info
التفاسير:

external-link copy
83 : 20

۞ وَمَآ أَعۡجَلَكَ عَن قَوۡمِكَ يَٰمُوسَىٰ

ហើយតើអ្វីដែលធ្វើឲ្យអ្នកប្រញាប់ប្រញាល់ចាកចោលក្រុមរបស់អ្នក ឱមូសា ដោយអ្នកទុកពួកគេចោលនៅខាងក្រោយអ្នកនោះ? info
التفاسير:

external-link copy
84 : 20

قَالَ هُمۡ أُوْلَآءِ عَلَىٰٓ أَثَرِي وَعَجِلۡتُ إِلَيۡكَ رَبِّ لِتَرۡضَىٰ

ព្យាការីមូសាបានឆ្លើយថាៈ ពួកគេទាំងនោះនៅខាងក្រោយខ្ញុំ ហើយពួកគេនឹងតាមទាន់ខ្ញុំ ហើយខ្ញុំបានរួសរាន់មកជួបនឹងទ្រង់មុនក្រុមរបស់ខ្ញុំដើម្បីឲ្យទ្រង់ពេញចិត្តមកចំពោះខ្ញុំដោយសារការរួសរាន់របស់ខ្ញុំមកជួបនឹងទ្រង់(មុនពួកគេ)។ info
التفاسير:

external-link copy
85 : 20

قَالَ فَإِنَّا قَدۡ فَتَنَّا قَوۡمَكَ مِنۢ بَعۡدِكَ وَأَضَلَّهُمُ ٱلسَّامِرِيُّ

អល់ឡោះទ្រង់បានមានបន្ទូលថាៈ ដូច្នេះ ពិតប្រាកដណាស់ យើងបានសាកល្បងក្រុមរបស់អ្នកដែលអ្នកបានទុកចោលពួកគេឲ្យនៅពីក្រោយអ្នកដោយការគោរពសក្ការៈចំពោះរូបសំណាក់កូនគោ។ ហើយជាការពិតណាស់ សាមីរីបានអំពាវនាវពួកគេឲ្យគោរពសក្ការៈចំពោះវា(រូបសំណាក់កូនគោ) ហើយគេក៏បានធ្វើឲ្យពួកគេវង្វេងដោយការធ្វើដូច្នោះ។ info
التفاسير:

external-link copy
86 : 20

فَرَجَعَ مُوسَىٰٓ إِلَىٰ قَوۡمِهِۦ غَضۡبَٰنَ أَسِفٗاۚ قَالَ يَٰقَوۡمِ أَلَمۡ يَعِدۡكُمۡ رَبُّكُمۡ وَعۡدًا حَسَنًاۚ أَفَطَالَ عَلَيۡكُمُ ٱلۡعَهۡدُ أَمۡ أَرَدتُّمۡ أَن يَحِلَّ عَلَيۡكُمۡ غَضَبٞ مِّن رَّبِّكُمۡ فَأَخۡلَفۡتُم مَّوۡعِدِي

បន្ទាប់មក ព្យាការីមូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់វិញដោយការខឹងសម្បាចំពោះពួកគេដែលបានគោរពសក្ការៈចំពោះរូបសំណាក់កូនគោ និងមានទុក្ខព្រួយបំផុតចំពោះពួកគេ។ ព្យាការីមូសាបានពោល(ទៅកាន់ពួកគេ)ថាៈ ឱក្រុមរបស់ខ្ញុំ! តើអល់ឡោះមិនបានសន្យាជាមួយពួកអ្នកនូវការសន្យាមួយដ៏ល្អប្រពៃទេឬដែលថា ពិតប្រាកដណាស់ ទ្រង់នឹងបញ្ចុះគម្ពីរតាវរ៉តមកឲ្យពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌នោះ? តើការសន្យានោះយូរពេកចំពោះពួកអ្នកឬទើបបានជាពួកអ្នកភ្លេចបែបនេះ? ឬមួយពួកអ្នកមានបំណងប្រព្រឹត្តបែបនេះក្នុងគោលបំណងចង់ឲ្យការខឹងសម្បាពីម្ចាស់របស់ពួកអ្នកធ្លាក់ទៅលើពួកអ្នក ហើយទណ្ឌកម្មរបស់ទ្រង់ធ្លាក់ទៅលើពួកអ្នកឬ ទើបបានជាពួកអ្នកក្បត់កិច្ចសន្យារបស់ខ្ញុំដែលប្រើពួកអ្នកឲ្យប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិ(ចំពោះអល់ឡោះ)ជានិច្ច រហូតដល់ខ្ញុំវិលត្រឡប់មកជួបពួកអ្នកវិញនោះ? info
التفاسير:

external-link copy
87 : 20

قَالُواْ مَآ أَخۡلَفۡنَا مَوۡعِدَكَ بِمَلۡكِنَا وَلَٰكِنَّا حُمِّلۡنَآ أَوۡزَارٗا مِّن زِينَةِ ٱلۡقَوۡمِ فَقَذَفۡنَٰهَا فَكَذَٰلِكَ أَلۡقَى ٱلسَّامِرِيُّ

ក្រុមរបស់ព្យាការីមូសាបានតបវិញថាៈ ពួកយើងមិនបានក្បត់កិច្ចសន្យារបស់អ្នកដោយការជ្រើសរើសរបស់ពួកយើងផ្ទាល់នោះឡើយ(ឱព្យាការីមូសា) ផ្ទុយទៅវិញ វាគឺការបង្ខំចិត្តតែប៉ុណ្ណោះ។ ជាការពិតណាស់ ពួកយើងត្រូវទទួលបន្ទុកយ៉ាងធ្ងន់ពីការប្រមូលគ្រឿងអលង្ការរបស់ក្រុមហ្វៀររអោន(ដែលបានលិចលង់ក្នុងទឹកសមុទ្រ)។ ក្រោយមក ពួកយើងក៏បានបោះវាចូលទៅក្នុងរណ្ដៅមួយដើម្បីឲ្យបានធូរស្រាលអំពីវា។ ហើយដូចដែលពួកយើងបានបោះវា(គ្រឿងអលង្ការ)ចូលទៅក្នុងរណ្ដៅនោះដែរ សាមីរីក៏បានបោះនូវអ្វីដែលគេមាននៃដី(ដែលប្រមូលមក)អំពីដានជើងសេះរបស់ជីព្រីល។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من سُنَّة الله انتقامه من المجرمين بما يشفي صدور المؤمنين، ويقر أعينهم، ويذهب غيظ قلوبهم.
• ក្នុងចំណោមមាគ៌ារបស់អល់ឡោះជាម្ចាស់ គឺទ្រង់ផ្តន្ទាចំពោះពួកដែលបំពាននូវអ្វីដែលព្យាបាលដួងចិត្តរបស់អ្នកមានជំនឿ ធ្វើឲ្យគេមានភាពរីករាយ និងបំបាត់នូវការខឹងសម្បាចេញពីដួងចិត្តរបស់ពួកគេ។ info

• الطاغية شؤم على نفسه وعلى قومه؛ لأنه يضلهم عن الرشد، وما يهديهم إلى خير ولا إلى نجاة.
• ពួកដែលបំពាន គឺនឹងទទួលបានផលអាក្រក់ចំពោះខ្លួនឯងនិងក្រុមរបស់គេ ព្រោះគេគឺជាអ្នកដែលធ្វើឲ្យពួកគេវង្វេងចេញពីការចង្អុលបង្ហាញ ហើយគេមិនបានចង្អុលបង្ហាញពួកគេទៅរកប្រការដែលល្អ និងទៅរកជោគជ័យនោះឡើយ។ info

• النعم تقتضي الحفظ والشكر المقرون بالمزيد، وجحودها يوجب حلول غضب الله ونزوله.
• ឧបការគុណ គឺទាមទារឲ្យមានការចងចាំ និងដឹងគុណ ហើយវានឹងធ្វើឲ្យគេកាន់តែទទួលបាននូវការបន្ថែមនូវឧបការគុណនោះថែមទៀត។ ប៉ុន្តែ ការរមិលគុណចំពោះឧបការគុណទាំងនោះ គឺនឹងត្រូវទទួលនូវការខឹងសម្បារពីអល់ឡោះ និងប្រឈមនឹងការបាត់បង់ និងវិនាសអន្តរាយ។ info

• الله غفور على الدوام لمن تاب من الشرك والكفر والمعصية، وآمن به وعمل الصالحات، ثم ثبت على ذلك حتى مات عليه.
• អល់ឡោះជាម្ចាស់គឺជាអ្នកដែលមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសពីប្រការស្ហ៊ីរិក ភាពគ្មានជំនឿ និងអំពើល្មើស និងអ្នកដែលមានជំនឿចំពោះទ្រង់ និងបានសាងទង្វើកុសល ហើយក្រោយមក គេប្រកាន់ខ្ជាប់នៅលើមាគ៌ាដ៏ត្រឹមត្រូវនេះរហូតដល់គេបានស្លាប់។ info

• أن العجلة وإن كانت في الجملة مذمومة فهي ممدوحة في الدين.
• ជាការពិតណាស់ ការប្រញាប់ប្រញាល់ បើទោះបីជាពេលខ្លះត្រូវបានគេស្តីបន្ទោសក៏ដោយ ក៏ពេលខ្លះទៀត វាត្រូវបានកោតសរសើរផងដែរនៅក្នុងសាសនា។ info