ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
126 : 20

قَالَ كَذَٰلِكَ أَتَتۡكَ ءَايَٰتُنَا فَنَسِيتَهَاۖ وَكَذَٰلِكَ ٱلۡيَوۡمَ تُنسَىٰ

អល់ឡោះជាម្ចាស់ក៏បានមានបន្ទូលឆ្លើយតបទៅកាន់គេវិញថាៈ នេះគឺដូចអ្វីដែលអ្នកបានប្រព្រឹត្តកាលនៅក្នុងលោកិយនោះដែរ។ ជាការពិតណាស់ បណ្តាភស្តុតាងជាច្រើនរបស់យើងបានមកដល់អ្នក តែអ្នកបែរជាងាកចេញអំពីវា និងបានបោះបង់វាចោលទៅវិញ។ ដូច្នេះ ក៏ដូចគ្នាដែរ ពិតណាស់នៅថ្ងៃនេះ ពួកអ្នកក៏ត្រូវបានគេបោះបង់ឲ្យស្ថិតនៅក្នុងទណ្ឌកម្មវិញដែរ។ info
التفاسير:

external-link copy
127 : 20

وَكَذَٰلِكَ نَجۡزِي مَنۡ أَسۡرَفَ وَلَمۡ يُؤۡمِنۢ بِـَٔايَٰتِ رَبِّهِۦۚ وَلَعَذَابُ ٱلۡأٓخِرَةِ أَشَدُّ وَأَبۡقَىٰٓ

ហើយដូចការតបស្នងនេះដែរ យើងក៏នឹងតបស្នងចំពោះជនណាដែលបានបណ្តោយខ្លួនគេឲ្យធ្លាក់ទៅក្នុងកិលេសតណ្ហាដែលគេបានហាមឃាត់ និងបានងាកចេញពីការមានជំនឿនឹងបណ្តាភស្តុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់គេ។ ហើយទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោកនោះ គឺពិតជាគួរឲ្យខា្លច និងខ្លាំងក្លាជាងការរស់នៅដែលលំបាកវេទនានៅក្នុងលោកិយ និងនៅក្នុងផ្នូរនោះទៅទៀត ហើយវានៅតែបន្តជាប់ជានិច្ច(ជាអមតៈ)។ info
التفاسير:

external-link copy
128 : 20

أَفَلَمۡ يَهۡدِ لَهُمۡ كَمۡ أَهۡلَكۡنَا قَبۡلَهُم مِّنَ ٱلۡقُرُونِ يَمۡشُونَ فِي مَسَٰكِنِهِمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّأُوْلِي ٱلنُّهَىٰ

តើវា(គម្ពីរគួរអាន)មិនបានបញ្ជាក់ប្រាប់ដល់ពួកមុស្ហរីគីនទេឬថា មានប្រជាជាតិជំនាន់មុនពួកគេជាច្រើនមកហើយដែលយើងបានបំផ្លាញពួកគេ ខណៈដែលពួកគេ(ពួកមុស្ហរីគីន)ធ្វើដំណើរឆ្លងកាត់លំនៅឋានរបស់ប្រជាជាតិដែលត្រូវបានគេបំផ្លាញទាំងនោះ និងបានមើលឃើញផ្ទាល់នឹងភ្នែកនូវស្លាកស្នាមដែលពួកគេ(ប្រជាជាតិជំនាន់មុន)បានទទួលរងនោះ? ពិតប្រាកដណាស់ អ្វីដែលបានកើតឡើងចំពោះបណ្តាប្រជាជាតិទាំងនោះនៃគ្រោះមហន្តរាយ និងការវិនាសអន្តរាយនោះ គឺជាមេរៀនសម្រាប់អ្នកដែលមានប្រាជ្ញាឈ្វេងយល់។ info
التفاسير:

external-link copy
129 : 20

وَلَوۡلَا كَلِمَةٞ سَبَقَتۡ مِن رَّبِّكَ لَكَانَ لِزَامٗا وَأَجَلٞ مُّسَمّٗى

ហើយប្រសិនបើគ្មានការកំណត់ជាមុនពីម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែលថាៈ ពិតណាស់ ទ្រង់នឹងមិនដាក់ទណ្ឌកម្មនរណាម្នាក់មុនពេលដែលមានភស្តុតាងបានទៅដល់ពួកគេ និងប្រសិនបើគ្មានការកំណត់ពេលវេលាច្បាស់លាស់អំពីទ្រង់ចំពោះពួកគេទេនោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកគេភ្លាមៗជាមិនខាន ពីព្រោះពួកគេសាកសមនឹងទទួលទណ្ឌកម្មបំផុត។ info
التفاسير:

external-link copy
130 : 20

فَٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَسَبِّحۡ بِحَمۡدِ رَبِّكَ قَبۡلَ طُلُوعِ ٱلشَّمۡسِ وَقَبۡلَ غُرُوبِهَاۖ وَمِنۡ ءَانَآيِٕ ٱلَّيۡلِ فَسَبِّحۡ وَأَطۡرَافَ ٱلنَّهَارِ لَعَلَّكَ تَرۡضَىٰ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការអត់ធ្មត់ចំពោះអ្វីដែលពួកបដិសេធនិយាយចោទប្រកាន់មិនពិតមកលើអ្នក ហើយត្រូវលើកតម្កើងដោយការសរសើរចំពោះម្ចាស់របស់អ្នកនៅក្នុងការប្រតិបត្តិសឡាតហ្វាជើរមុនពេលថ្ងៃរះ នៅក្នុងការប្រតិបត្តិសឡាតអាសើរមុនពេលថ្ងៃលិច និងនៅក្នុងការប្រតិបត្តិសឡាតម៉ាហ្គ្រិបនិងអ៊ីស្ហាកនៅផ្នែកខ្លះនៃរាត្រី ហើយនិងនៅក្នុងការប្រតិបត្តិសឡាតហ្ស៊ូហោររនៅពេលថ្ងៃជ្រេ ព្រមទាំងក្នុងការប្រតិបត្តិសឡាតម៉ាហ្គ្រិបបន្ទាប់ពីថ្ងៃលិច។ សង្ឃឹមថាអ្នកនឹងទទួលបានពីអល់ឡោះនូវផលបុណ្យដែលអ្នកពេញចិត្ត។ info
التفاسير:

external-link copy
131 : 20

وَلَا تَمُدَّنَّ عَيۡنَيۡكَ إِلَىٰ مَا مَتَّعۡنَا بِهِۦٓ أَزۡوَٰجٗا مِّنۡهُمۡ زَهۡرَةَ ٱلۡحَيَوٰةِ ٱلدُّنۡيَا لِنَفۡتِنَهُمۡ فِيهِۚ وَرِزۡقُ رَبِّكَ خَيۡرٞ وَأَبۡقَىٰ

ហើយចូរអ្នកកុំសម្លឹងមើលទៅកាន់អ្វីដែលយើងបានប្រទានឲ្យពួកដែលបដិសេធទាំងនោះអំពីការសើយសុខដែលពួកគេរីករាយជាមួយវានៃការលម្អនៃជីវិតលោកិយនេះដើម្បីយើងនឹងសាកល្បងពួកគេឲ្យសោះ។ ពិតប្រាកដណាស់ អ្វីដែលយើងបានប្រទានវាឲ្យពួកទាំងនោះ គឺនឹងបាត់បង់ទៅវិញ។ តែផលបុណ្យនៃម្ចាស់របស់អ្នកដែលទ្រង់បានសន្យានឹងផ្តល់វាដល់អ្នក រហូតដល់អ្នកពេញចិត្តនោះ គឺវាល្អប្រសើរជាងអ្វីដែលពួកគេសើយសុខនឹងវានៅក្នុងលោកិយនៃភាពរីករាយដែលមិនស្ថិតស្ថេរនេះទៅទៀត ហើយវានឹងស្ថិតស្ថេរជាប់ជានិច្ច ពីព្រោះវាគ្មានទីបញ្ចប់ឡើយ(ស្ថិតស្ថេរជាអមតៈ)។ info
التفاسير:

external-link copy
132 : 20

وَأۡمُرۡ أَهۡلَكَ بِٱلصَّلَوٰةِ وَٱصۡطَبِرۡ عَلَيۡهَاۖ لَا نَسۡـَٔلُكَ رِزۡقٗاۖ نَّحۡنُ نَرۡزُقُكَۗ وَٱلۡعَٰقِبَةُ لِلتَّقۡوَىٰ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បង្គាប់ឲ្យក្រុមគ្រួសាររបស់អ្នកប្រតិបត្តិសឡាត និងចូរអ្នកអត់ធ្មត់លើការប្រតិបត្តិវា។ យើងមិនទាមទារលាភសក្ការៈពីអ្នកសម្រាប់ខ្លួនអ្នក និងសម្រាប់អ្នកដទៃឡើយ។ យើងទេដែលជាអ្នកទទួលខុសត្រូវផ្គត់ផ្គង់លាភសក្ការៈដល់អ្នកនោះ។ ហើយលទ្ធផលចុងក្រោយដែលត្រូវបានគេកោតសរសើរនៅក្នុងលោកិយនិងថ្ងៃបរលោកនោះ គឺសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះ ដោយពួកគេអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ info
التفاسير:

external-link copy
133 : 20

وَقَالُواْ لَوۡلَا يَأۡتِينَا بِـَٔايَةٖ مِّن رَّبِّهِۦٓۚ أَوَلَمۡ تَأۡتِهِم بَيِّنَةُ مَا فِي ٱلصُّحُفِ ٱلۡأُولَىٰ

ហើយពួកប្រឆាំងដែលបដិសេធនឹងព្យាការីមូហាំម៉ាត់ទាំងនោះបាននិយាយថាៈ ហេតុអ្វីបានជាមូហាំម៉ាត់មិននាំមកនូវសញ្ញាភស្តុតាងណាមួយពីម្ចាស់របស់គេមកឲ្យពួកយើងដែលបញ្ជាក់ទៅលើសច្ចភាពរបស់គេ ដែលថាគេពិតជាអ្នកនាំសារ(របស់អល់ឡោះ)នោះ? តើគម្ពីរគួរអានដែលវាគឺជាការបញ្ជាក់ទៅលើបណ្តាគម្ពីរដែលបានបញ្ចុះពីលើមេឃពីមុនមកនោះមិនបានមកដល់ពួកដែលបដិសេធទាំងនោះទេឬ? info
التفاسير:

external-link copy
134 : 20

وَلَوۡ أَنَّآ أَهۡلَكۡنَٰهُم بِعَذَابٖ مِّن قَبۡلِهِۦ لَقَالُواْ رَبَّنَا لَوۡلَآ أَرۡسَلۡتَ إِلَيۡنَا رَسُولٗا فَنَتَّبِعَ ءَايَٰتِكَ مِن قَبۡلِ أَن نَّذِلَّ وَنَخۡزَىٰ

ហើយពិតប្រាកដណាស់ ប្រសិនបើយើងបំផ្លាញពួកដែលបដិសេធនឹងព្យាការីមូហាំម៉ាត់ទាំងនោះ ដោយបញ្ចុះនូវទណ្ឌកម្មទៅលើពួកគេដោយសារតែការប្រឆាំង និងភាពរឹងរូសរបស់ពួកគេមុននឹងយើងបញ្ជូនអ្នកនាំសារម្នាក់ទៅកាន់ពួកគេ និង(មុននឹង)បញ្ចុះគម្ពីរទៅឲ្យពួកគេនោះ នៅថ្ងៃបរលោក ពួកគេពិតជានឹងនិយាយដោះសារចំពោះការប្រឆាំងរបស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! ហេតុអ្វីបានជាទ្រង់មិនបញ្ជូនអ្នកនាំសារម្នាក់មកឲ្យពួកយើងកាលនៅក្នុងលោកិយ ដើម្បីឲ្យពួកយើងមានជំនឿចំពោះគេ(អ្នកនាំសារ) និងដើរតាមបណ្តាភស្តុតាង(របស់ទ្រង់)ដែលគេ(អ្នកនាំសារ)បាននាំមក មុនពេលដែលភាពអាប់ឱននិងភាពអាម៉ាស់ធ្លាក់មកលើពួកយើង ដោយទទួលនូវទណ្ឌកម្មរបស់ទ្រង់? info
التفاسير:

external-link copy
135 : 20

قُلۡ كُلّٞ مُّتَرَبِّصٞ فَتَرَبَّصُواْۖ فَسَتَعۡلَمُونَ مَنۡ أَصۡحَٰبُ ٱلصِّرَٰطِ ٱلسَّوِيِّ وَمَنِ ٱهۡتَدَىٰ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលបដិសេធទាំងនោះថាៈ រាល់បុគ្គលម្នាក់ៗក្នុងចំណោមពួកយើងនិងក្នុងចំណោមពួកអ្នក គឺសុទ្ធតែរង់ចាំមើលនូវអ្វីដែលអល់ឡោះនឹងវិនិច្ឆ័យ។ ដូច្នេះ ចូរពួកអ្នកទាំងអស់គ្នារង់ចាំមើលចុះ! ពួកអ្នកនឹងដឹង(ដោយចៀសមិនផុត)ថាៈ តើអ្នកណាដែលស្ថិតនៅមាគ៌ាដ៏ត្រឹមត្រូវ និងអ្នកណាដែលទទួលបានការចង្អុលបង្ហាញ(ពីអល់ឡោះ)នោះ? តើពួកយើង ឬក៏ជាពួកអ្នក? info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من الأسباب المعينة على تحمل إيذاء المعرضين استثمار الأوقات الفاضلة في التسبيح بحمد الله.
• ក្នុងចំណោមវិធីសាស្រ្តដែលអាចជួយដល់គេក្នុងការប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកដែលបំពាននោះ គឺការចំណាយពេលវេលាដ៏មានតម្លៃរបស់គេធ្វើការលើកតម្កើងដោយការកោតសរសើរចំពោះអល់ឡោះ។ info

• ينبغي على العبد إذا رأى من نفسه طموحًا إلى زينة الدنيا وإقبالًا عليها أن يوازن بين زينتها الزائلة ونعيم الآخرة الدائم.
• គប្បីលើខ្ញុំបម្រើអល់ឡោះ នៅពេលគេឃើញថាខ្លួនរបស់គេមានទំនោរទៅរកការលម្អនៃលោកិយនិងមានការចាប់អារម្មណ៍នឹងវានោះ គឺគេត្រូវធ្វើការថ្លឹងថ្លែងរវាងការលម្អរបស់វាដែលនឹងវិនាសអន្តរាយ ហើយនិងការសើយសុខជាអមតៈនៅថ្ងៃបរលោក។ info

• على العبد أن يقيم الصلاة حق الإقامة، وإذا حَزَبَهُ أمْر صلى وأَمَر أهله بالصلاة، وصبر عليهم تأسيًا بالرسول صلى الله عليه وسلم.
• ចាំបាច់លើខ្ញុំបម្រើរបស់អល់ឡោះ ត្រូវប្រតិបត្តិសឡាតឲ្យបានពេញលេញ ហើយនៅពេលគេជួបទុក្ខលំបាកណាមួយ គេត្រូវសឡាត និងត្រូវបង្គាប់ឲ្យក្រុមគ្រួសាររបស់គេប្រតិបត្តិសឡាតផងដែរ និងត្រូវមានភាពអត់ធ្មត់ចំពោះវា ដើម្បីជាការអនុវត្តតាមគំរូរបស់អ្នកនាំសារមូហាំម៉ាត់។ info

• العاقبة الجميلة المحمودة هي الجنة لأهل التقوى.
• លទ្ធផលចុងក្រោយដ៏ល្អប្រពៃ និងគួរឲ្យកោតសរសើរនោះ គឺឋានសួគ៌ ដែលវាសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់។ info