ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
52 : 20

قَالَ عِلۡمُهَا عِندَ رَبِّي فِي كِتَٰبٖۖ لَّا يَضِلُّ رَبِّي وَلَا يَنسَى

ព្យាការីមូសាបានតបទៅកាន់ហ្វៀរអោនថាៈ ការដឹងពីអ្វីដែលបានកើតឡើងចំពោះប្រជាជាតិទាំងនោះ គឺមានតែម្ចាស់របស់ខ្ញុំប៉ុណ្ណោះដែលដឹង ដែលវាត្រូវបានកត់ត្រាទុកយ៉ាងច្បាស់លាស់នៅក្នុងឡាវហុលម៉ាសហ៊្វូស។ ម្ចាស់របស់ខ្ញុំមិនភាន់ច្រឡំនៅក្នុងការដឹងពីរឿងរ៉ាវទាំងនោះឡើយ ហើយទ្រង់ក៏មិនភ្លេចភ្លាំងនូវអ្វីដែលទ្រង់បានដឹងពីវារួចហើយនោះដែរ។ info
التفاسير:

external-link copy
53 : 20

ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ مَهۡدٗا وَسَلَكَ لَكُمۡ فِيهَا سُبُلٗا وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَخۡرَجۡنَا بِهِۦٓ أَزۡوَٰجٗا مِّن نَّبَاتٖ شَتَّىٰ

(ចំណេះដឹងទាំងនោះ) គឺនៅជាមួយនឹងម្ចាស់របស់ខ្ញុំ ដែលទ្រង់គឺជាអ្នកដែលបានបង្កើតផែនដីឲ្យមានសណ្ឋានរាបស្មើសម្រាប់(ឲ្យពួកអ្នក)រស់នៅលើវា។ ហើយទ្រង់បានបង្កើតឲ្យមានផ្លូវល្អៗជាច្រើននៅលើវា(ផែនដី)សម្រាប់ពួកអ្នកធ្វើដំណើរនៅលើវា។ ហើយទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មក តាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវរុក្ខជាតិជាច្រើនប្រភេទខុសៗគ្នា។ info
التفاسير:

external-link copy
54 : 20

كُلُواْ وَٱرۡعَوۡاْ أَنۡعَٰمَكُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّأُوْلِي ٱلنُّهَىٰ

ចូរពួកអ្នក(ឱមនុស្សលោក)ទទួលទានអំពីអ្វីដែលយើងបានបញ្ចេញមកសម្រាប់ពួកអ្នកទាំងអស់គ្នាពីចំណីអាហារដែលល្អ និងឃ្លាលសត្វពាហនៈរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នៅក្នុងការលើកឡើងពីឧបការគុណទាំងនោះ គឺជាភស្តុតាងដែលបញ្ជាក់ពីអានុភាពរបស់អល់ឡោះ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់សម្រាប់អ្នកដែលមានប្រាជ្ញាចេះគិតពិចារណា។ info
التفاسير:

external-link copy
55 : 20

۞ مِنۡهَا خَلَقۡنَٰكُمۡ وَفِيهَا نُعِيدُكُمۡ وَمِنۡهَا نُخۡرِجُكُمۡ تَارَةً أُخۡرَىٰ

តាមរយៈដីនៃផែនដីនេះហើយដែលយើងបានបង្កើតឪពុករបស់ពួកអ្នក គឺព្យាការីអាហ្ទាំ ហើយយើងនឹងធ្វើឲ្យពួកអ្នកត្រឡប់ទៅជាដីវិញតាមរយៈការបញ្ចុះសព(របស់ពួកអ្នក)នៅពេលដែលពួកអ្នកបានស្លាប់ និងតាមរយៈដីនេះដែរ យើងនឹងបញ្ចេញពួកអ្នកពីវា(ដី)ម្ដងទៀតដើម្បីពង្រស់(ពួកអ្នក)ឲ្យរស់ឡើងវិញនៅថ្ងៃបរលោក។ info
التفاسير:

external-link copy
56 : 20

وَلَقَدۡ أَرَيۡنَٰهُ ءَايَٰتِنَا كُلَّهَا فَكَذَّبَ وَأَبَىٰ

ហើយជាការពិតណាស់ យើងបានបង្ហាញដល់ហ្វៀរអោននូវសញ្ញាភស្តុតាងទាំងប្រាំបួនរបស់យើង ហើយគេក៏បានមើលឃើញវាដែរ តែគេបែរជាបានបដិសេធនឹងវា ព្រមទាំងបានប្រឆាំងមិនឆ្លើយតបចំពោះការមានជំនឿនឹងអល់ឡោះទៅវិញ។ info
التفاسير:

external-link copy
57 : 20

قَالَ أَجِئۡتَنَا لِتُخۡرِجَنَا مِنۡ أَرۡضِنَا بِسِحۡرِكَ يَٰمُوسَىٰ

ហ្វៀរអោនបាននិយាយថាៈ តើអ្នក(ព្យាការីមូសា)មកជួបយើងនេះ គឺដើម្បីបណ្ដេញយើងចេញពីទឹកដីអេហ្ស៊ីបតាមរយៈមន្តអាគមដែលអ្នកបាននាំមក ដើម្បីឲ្យអ្នកគ្រប់គ្រងលើវាឬ ឱមូសា។ info
التفاسير:

external-link copy
58 : 20

فَلَنَأۡتِيَنَّكَ بِسِحۡرٖ مِّثۡلِهِۦ فَٱجۡعَلۡ بَيۡنَنَا وَبَيۡنَكَ مَوۡعِدٗا لَّا نُخۡلِفُهُۥ نَحۡنُ وَلَآ أَنتَ مَكَانٗا سُوٗى

ដូច្នេះ យើង(ហ្វៀរអោន)ពិតជានឹងនាំមកកាន់អ្នក(ឱមូសា)នូវមន្តអាគមដូចនឹងមន្តអាគមរបស់អ្នកដែរ(ដើម្បីតទល់ជាមួយអ្នក)។ ហេតុនេះ ចូរអ្នកកំណត់រវាងយើងនិងអ្នកនូវពេលវេលានិងទីកន្លែងច្បាស់លាស់មួយដែលគេបានដឹងមក(ដើម្បីពួកយើងតទល់គ្នា) ដែលយើងនិងអ្នកមិនត្រូវក្បត់កិច្ចសន្យាឡើយ ហើយវាត្រូវតែជាកន្លែងមួយដែលនៅចំកណ្ដាលរវាងក្រុមទាំងពីរ។ info
التفاسير:

external-link copy
59 : 20

قَالَ مَوۡعِدُكُمۡ يَوۡمُ ٱلزِّينَةِ وَأَن يُحۡشَرَ ٱلنَّاسُ ضُحٗى

ព្យាការីមូសាក៏បានតបទៅកាន់ហ្វៀរអោនថាៈ ពេលវេលានៃការណាត់ជួបគ្នារវាងពួកយើងនិងពួកអ្នកនោះ គឺនៅថ្ងៃបុណ្យ ដោយ(នៅថ្ងៃនោះ) ប្រជាជនមកជួបជុំគ្នាប្រារព្វពិធីបុណ្យរបស់ពួកគេនៅពេលថ្ងៃរះ។ info
التفاسير:

external-link copy
60 : 20

فَتَوَلَّىٰ فِرۡعَوۡنُ فَجَمَعَ كَيۡدَهُۥ ثُمَّ أَتَىٰ

ហើយហ្វៀរអោនក៏បានត្រឡប់ទៅវិញ ហើយគេក៏បានប្រមូលអ្នកចេះមន្តអាគម និងរៀបចំល្បិចកលរបស់គេ។ បន្ទាប់មក គេក៏បានមកដល់តាមពេលវេលានិងទីកន្លែងដែលត្រូវបានកំណត់សម្រាប់ការតទល់គ្នា។ info
التفاسير:

external-link copy
61 : 20

قَالَ لَهُم مُّوسَىٰ وَيۡلَكُمۡ لَا تَفۡتَرُواْ عَلَى ٱللَّهِ كَذِبٗا فَيُسۡحِتَكُم بِعَذَابٖۖ وَقَدۡ خَابَ مَنِ ٱفۡتَرَىٰ

ព្យាការីមូសាបានផ្ដល់ដំបូន្មានដល់គ្រូមន្តអាគមរបស់ហ្វៀរអោនថាៈ ចូរពួកអ្នកប្រុងប្រយ័ត្ន។ ចូរពួកអ្នកកុំប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់ ដោយពួកអ្នកបោកប្រាស់(បំភ័ន្តភ្នែក)មនុស្សលោកតាមរយៈមន្តអាគម ដែលជាហេតុនាំឲ្យទ្រង់បំផ្លាញពួកអ្នកដោយទណ្ឌកម្មដែលមកពីទ្រង់ឲ្យសោះ។ ហើយពួកដែលបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះ ពិតជាខាតបង់ជាមិនខាន។ info
التفاسير:

external-link copy
62 : 20

فَتَنَٰزَعُوٓاْ أَمۡرَهُم بَيۡنَهُمۡ وَأَسَرُّواْ ٱلنَّجۡوَىٰ

រួចមក គ្រូមន្តអាគមទាំងនោះក៏បានពិភាក្សាគ្នានៅពេលដែលពួកគេបានឮសំដីរបស់ព្យាការីមូសា ហើយពួកគេបានជជែកគ្នាដោយសម្ងាត់។ info
التفاسير:

external-link copy
63 : 20

قَالُوٓاْ إِنۡ هَٰذَٰنِ لَسَٰحِرَٰنِ يُرِيدَانِ أَن يُخۡرِجَاكُم مِّنۡ أَرۡضِكُم بِسِحۡرِهِمَا وَيَذۡهَبَا بِطَرِيقَتِكُمُ ٱلۡمُثۡلَىٰ

គ្រូមន្តអាគមបាននិយាយគ្នាដោយស្ងាត់ៗថាៈ ពិតប្រាកដណាស់ មូសានិងហារូន គេទាំងពីរនាក់នេះ គឺជាគ្រូមន្តអាគម ដោយគេទាំងពីរមានបំណងចង់បណ្ដេញពួកអ្នកចេញពីទឹកដីអេហ្ស៊ីបនេះ តាមរយៈមន្តអាគមរបស់គេទាំងពីរដែលគេទាំងពីរបាននាំមក។ ហើយពួកគេទាំងពីរចង់បំបាត់នូវទំនៀមទម្លាប់ដ៏ខ្ពង់ខ្ពស់របស់ពួកអ្នកក្នុងការរស់នៅ។ info
التفاسير:

external-link copy
64 : 20

فَأَجۡمِعُواْ كَيۡدَكُمۡ ثُمَّ ٱئۡتُواْ صَفّٗاۚ وَقَدۡ أَفۡلَحَ ٱلۡيَوۡمَ مَنِ ٱسۡتَعۡلَىٰ

ដូច្នេះ ចូរពួកអ្នកវិនិច្ឆ័យចំពោះកិច្ចការរបស់ពួកអ្នកចុះ ហើយចូរពួកអ្នកកុំខ្វែងគំនិតគ្នានៅក្នុងវាឲ្យសោះ។ បន្ទាប់មក ចូរពួកអ្នកមកឈរជាពីរជួរ ហើយចូរពួកអ្នកបោះនូវអ្វីដែលពួកអ្នកមានក្នុងពេលតែមួយ ព្រោះថានៅថ្ងៃនេះ អ្នកណាដែលមានប្រៀបជាងគេ ពិតជានឹងទទួលបានជ័យជម្នះ។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• إخراج أصناف من النبات المختلفة الأنواع والألوان من الأرض دليل واضح على قدرة الله تعالى ووجود الصانع.
• ការបញ្ចេញរុក្ខជាតិនានាដែលមានប្រភេទ និងពណ៌ខុសៗគ្នាចេញពីដី គឺជាភស្តុតាងយ៉ាងច្បាស់លាស់ដែលបញ្ជាក់ពីអានុភាពរបស់អល់ឡោះជាម្ចាស់ និងវត្តមាននៃអ្នកដែលបង្កើត។ info

• ذكرت الآيات دليلين عقليين واضحين على الإعادة: إخراج النبات من الأرض بعد موتها، وإخراج المكلفين منها وإيجادهم.
• នៅក្នុងវាក្យខណ្ឌខាងលើនេះ គឺបានលើកឡើងអំពីភស្តុតាងផ្នែកប្រាជ្ញាដ៏ច្បាស់លាស់ចំនួនពីរដែលបញ្ជាក់ទៅលើការពង្រស់ឡើងវិញ ៖ គឺជាបញ្ចេញរុក្ខជាតិទាំងឡាយចេញពីដីក្រោយពីវាបានងាប់ និងការបង្កើតមនុស្សលោក(លើកដំបូង)អំពីដី និងធ្វើឲ្យពួកគេមានវត្តមាន។ info

• كفر فرعون كفر عناد؛ لأنه رأى الآيات عيانًا لا خبرًا، واقتنع بها في أعماق نفسه.
• ការប្រឆាំងរបស់ហ្វៀរអោន គឺជាការប្រឆាំងបែបចចេសរឹងរូស ពីព្រោះគេបានឃើញភស្តុតាងនានា(របស់អល់ឡោះ)ផ្ទាល់នឹងភ្នែក មិនមែនគ្រាន់តែជាដំណឹងដែលគេប្រាប់នោះទេ ហើយគេក៏បានទទួលស្គាល់ភស្តុតាងទាំងនោះក្នុងចិត្តរបស់គេផងដែរ។ info

• اختار موسى يوم العيد؛ لتعلو كلمة الله، ويظهر دينه، ويكبت الكفر، أمام الناس قاطبة في المجمع العام ليَشِيع الخبر.
• ព្យាការីមូសាបានជ្រើសយកថ្ងៃបុណ្យ ដើម្បីជាការលើកតម្កើងបន្ទូលរបស់អល់ឡោះឲ្យមានភាពខ្ពង់ខ្ពស់ និងបង្ហាញនូវសាសនារបស់ទ្រង់(ដល់មនុស្សលោក) និងធ្វើឲ្យភាពគ្មានជំនឿអាប់ឱននៅចំពោះមុខមនុស្សម្នាទាំងអស់នៅក្នុងពេលជួបជុំប្រចាំឆ្នាំ ដើម្បីឲ្យព័ត៌មានឬដំណឹងនោះ រីកសុសសាយ។ info