ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ

លេខ​ទំព័រ:close

external-link copy
65 : 20

قَالُواْ يَٰمُوسَىٰٓ إِمَّآ أَن تُلۡقِيَ وَإِمَّآ أَن نَّكُونَ أَوَّلَ مَنۡ أَلۡقَىٰ

គ្រូមន្តអាគមបាននិយាយទៅកាន់ព្យាការីមូសាថាៈ ឱមូសា! ចូរអ្នកជ្រើសរើសចុះ ថាតើអ្នកចាប់ផ្ដើមបោះមន្តអាគមដែលអ្នកមានមុន ឬក៏ពួកយើងជាអ្នកចាប់ផ្ដើមបោះមុន? info
التفاسير:

external-link copy
66 : 20

قَالَ بَلۡ أَلۡقُواْۖ فَإِذَا حِبَالُهُمۡ وَعِصِيُّهُمۡ يُخَيَّلُ إِلَيۡهِ مِن سِحۡرِهِمۡ أَنَّهَا تَسۡعَىٰ

ព្យាការីមូសាបានតបវិញថាៈ ទេ! ចូរពួកអ្នកបោះនូវអ្វីដែលពួកអ្នកមានមុនចុះ! ពេលនោះ ពួកគេ(គ្រូមន្តអាគម)ក៏បានបោះនូវអ្វីដែលពួកគេមាន ហើយរំពេចនោះ ខ្សែពួរនិងដំបងរបស់ពួកគេដែលពួកគេបានបោះនោះ ក៏បានបំភ័ន្តភ្នែករបស់ព្យាការីមូសាដែលកើតចេញអំពីមន្តអាគមរបស់ពួកគេ(ដែលធ្វើឲ្យគាត់មើលទៅ)ហាក់បីដូចជាសត្វពស់កំពុងតែវារយ៉ាងរហ័ស។ info
التفاسير:

external-link copy
67 : 20

فَأَوۡجَسَ فِي نَفۡسِهِۦ خِيفَةٗ مُّوسَىٰ

ពេលនោះ ព្យាការីមូសាក៏មានអារម្មណ៍ភ័យខ្លាចនៅក្នុងខ្លួនរបស់គាត់ចំពោះអ្វីដែលពួកគេបានធ្វើ។ info
التفاسير:

external-link copy
68 : 20

قُلۡنَا لَا تَخَفۡ إِنَّكَ أَنتَ ٱلۡأَعۡلَىٰ

អល់ឡោះបានមានបន្ទូលទៅកាន់ព្យាការីមូសាដើម្បីជាការពង្រឹងដល់គាត់ថាៈ ចូរអ្នកកុំខ្លាចអ្វីដែលពួកគេបានបំភ័ន្ត(ភ្នែក)អ្នកអំពីមន្តអាគមនោះ។ ពិតប្រាកដណាស់ អ្នក(ឱព្យាការីមូសា) គឹជាអ្នកដែលមានប្រៀបលើពួកគេ តាមរយៈការទទួលបានជ័យជម្នះ និងការជួយ(ពីអល់ឡោះ)។ info
التفاسير:

external-link copy
69 : 20

وَأَلۡقِ مَا فِي يَمِينِكَ تَلۡقَفۡ مَا صَنَعُوٓاْۖ إِنَّمَا صَنَعُواْ كَيۡدُ سَٰحِرٖۖ وَلَا يُفۡلِحُ ٱلسَّاحِرُ حَيۡثُ أَتَىٰ

ហើយចូរអ្នកបោះដំបងដែលនៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងប្រែក្លាយទៅជាសត្វពស់ដែលវានឹងលេបត្របាក់នូវអ្វីដែលពួកគេបានធ្វើវាអំពីមន្តអាគមនោះជាមិនខាន។ ដូច្នេះ អ្វីដែលពួកគេបានធ្វើនោះ គ្មានអ្វីក្រៅពីការបោកបញ្ឆោតរបស់គ្រូមន្តអាគមតែប៉ុណ្ណោះ។ ហើយគ្រូមន្តអាគមមិនអាចទទួលបាន(ជ័យជម្នះ)ដូចអ្វីដែលពួកគេប្រាថ្នានោះឡើយ ទោះបីជាគេមកពីទីណាក៏ដោយ។ info
التفاسير:

external-link copy
70 : 20

فَأُلۡقِيَ ٱلسَّحَرَةُ سُجَّدٗا قَالُوٓاْ ءَامَنَّا بِرَبِّ هَٰرُونَ وَمُوسَىٰ

ពេលនោះ ព្យាការីមូសាក៏បានបោះដំបងរបស់គាត់ ហើយរំពេចនោះ វាក៏បានប្រែក្លាយទៅជាសត្វពស់ និងបានលេបត្របាក់នូវអ្វីដែលគ្រូមន្តអាគមបានធ្វើវា។ ភ្លាមនោះ គ្រូមន្តអាគមទាំងនោះក៏បានក្រាបស៊ូជូតចំពោះអល់ឡោះនៅពេលដែលពួកគេបានដឹងថាៈ អ្វីដែលព្យាការីមូសាមាននោះ គឺមិនមែនជាមន្តអាគមនោះឡើយ។ តាមពិត វាគឺមកពីអល់ឡោះជាម្ចាស់។ ពួកគេបាននិយាយថាៈ ពួកយើងមានជំនឿនឹងម្ចាស់របស់ព្យាការីមូសា និងព្យាការីហារូនហើយ ដែលទ្រង់ជាម្ចាស់នៃម៉ាខ្លូកទាំងអស់។ info
التفاسير:

external-link copy
71 : 20

قَالَ ءَامَنتُمۡ لَهُۥ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّهُۥ لَكَبِيرُكُمُ ٱلَّذِي عَلَّمَكُمُ ٱلسِّحۡرَۖ فَلَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٖ وَلَأُصَلِّبَنَّكُمۡ فِي جُذُوعِ ٱلنَّخۡلِ وَلَتَعۡلَمُنَّ أَيُّنَآ أَشَدُّ عَذَابٗا وَأَبۡقَىٰ

ហ្វៀរអោនក៏បានបដិសេធនឹងគ្រូមន្តអាគមទាំងនោះចំពោះការមានជំនឿរបស់ពួកគេ ហើយគេបានគម្រាមពួកគេថាៈ តើពួកអ្នកមានជំនឿនឹងមូសាមុននឹងយើងអនុញ្ញាតឲ្យពួកអ្នកមានជំនឿ(ចំពោះគេ)ឬ? ពិតប្រាកដណាស់ មូសា គឺជាគ្រូរបស់ពួកអ្នក(នែគ្រូមន្តអាគម)ដែលគេបានបង្រៀនមន្តអាគមដល់ពួកអ្នក។ ដូច្នេះ យើងពិតជានឹងកាត់ជើងកាត់ដៃរបស់ពួកអ្នកទាំងអស់ឆ្លាស់គ្នា ហើយយើងនឹងចងឆ្កាងរាងកាយរបស់ពួកអ្នកនៅនឹងគល់ល្មើរហូតដល់ពួកអ្នកស្លាប់ ហើយពួកអ្នកនឹងក្លាយជាគំរូដល់អ្នកដទៃ ហើយនៅពេលនោះ ពួកអ្នកពិតជានឹងបានដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលខ្លាំង និងស្ថិតស្ថេរជាងគេខាងដាក់ទណ្ឌកម្មនោះ ថាតើយើង ឬក៏ម្ចាស់របស់មូសា? info
التفاسير:

external-link copy
72 : 20

قَالُواْ لَن نُّؤۡثِرَكَ عَلَىٰ مَا جَآءَنَا مِنَ ٱلۡبَيِّنَٰتِ وَٱلَّذِي فَطَرَنَاۖ فَٱقۡضِ مَآ أَنتَ قَاضٍۖ إِنَّمَا تَقۡضِي هَٰذِهِ ٱلۡحَيَوٰةَ ٱلدُّنۡيَآ

គ្រូមន្តអាគមទាំងនោះក៏បានតបទៅកាន់ហ្វៀរអោនវិញថាៈ ពួកយើងមិនអាចលើកតម្កើងការដើរតាមអ្នក(ឱហ្វៀរអោន)ជាជាងការដើរតាមភស្តុតាងយ៉ាងច្បាស់លាស់ដែលបានមកដល់ពួកយើងនោះឡើយ ហើយពួកយើងក៏មិនអាចលើកតម្កើងអ្នកជាងអល់ឡោះជាម្ចាស់ ដែលជាអ្នកបង្កើតពួកយើងនោះដែរ។ ដូច្នេះ ចូរអ្នកធ្វើនូវអ្វីដែលអ្នកចង់ធ្វើចំពោះពួកយើងចុះ។ សម្រាប់អ្នក គឺគ្មានអំណាចអ្វីចំពោះពួកយើងនោះទេ ក្រៅតែពីនៅក្នុងឆាកជីវិត(លោកិយ)ដែលនឹងវិនាសនេះប៉ុណ្ណោះ ហើយអំណាចរបស់អ្នកក៏នឹងបាត់បង់ទៅវិញនោះដែរ។ info
التفاسير:

external-link copy
73 : 20

إِنَّآ ءَامَنَّا بِرَبِّنَا لِيَغۡفِرَ لَنَا خَطَٰيَٰنَا وَمَآ أَكۡرَهۡتَنَا عَلَيۡهِ مِنَ ٱلسِّحۡرِۗ وَٱللَّهُ خَيۡرٞ وَأَبۡقَىٰٓ

ពិតប្រាកដណាស់ ពួកយើងមានជំនឿនឹងម្ចាស់របស់ពួកយើងហើយ សង្ឃឹមថាទ្រង់នឹងលុបបំបាត់ចេញពីពួកយើងនូវអំពើល្មើសពីមុនមករបស់ពួកយើងនៃភាពគ្មានជំនឿ និងអ្វីផ្សេងទៀត ហើយនឹងលប់បំបាត់ចេញពីពួកយើងនូវបាបកម្មនៃមន្តអាគមដែលអ្នកបានបង្ខំពួកយើងឲ្យរៀននិងអនុវត្តវា ហើយនិងប្រើវាតទល់ជាមួយនឹងព្យាការីមូសា។ ហើយអល់ឡោះគឺជាអ្នកដែលតបស្នងយ៉ាងប្រសើរជាងអ្វីដែលអ្នក(ហ្វៀនអោន)បានសន្យានឹងពួកយើងទៅទៀត និងស្ថិតស្ថេរជាងគេខាងដាក់ទណ្ឌកម្មជាងអ្វីដែលអ្នកបានគម្រាមពួកយើងទៅទៀត។ info
التفاسير:

external-link copy
74 : 20

إِنَّهُۥ مَن يَأۡتِ رَبَّهُۥ مُجۡرِمٗا فَإِنَّ لَهُۥ جَهَنَّمَ لَا يَمُوتُ فِيهَا وَلَا يَحۡيَىٰ

ពិតប្រាកដណាស់ ជាក់ស្តែង ជនណាហើយដែលបានមកជួបម្ចាស់របស់គេនៅថ្ងៃបរលោកក្នុងនាមជាអ្នកដែលប្រឆាំងនឹងអល់ឡោះនោះ ពិតណាស់ សម្រាប់គេគឺភ្លើងនរកជើហាន់ណាំ ដោយគេស្ថិតនៅទីនោះជាអមតៈដោយគេមិនអាចស្លាប់ដើម្បីរួចផុតពីទណ្ឌកម្មនោះទេ ហើយក៏មិនអាចរស់នៅក្នុងជីវិតមួយដ៏ល្អប្រសើរនោះដែរ។ info
التفاسير:

external-link copy
75 : 20

وَمَن يَأۡتِهِۦ مُؤۡمِنٗا قَدۡ عَمِلَ ٱلصَّٰلِحَٰتِ فَأُوْلَٰٓئِكَ لَهُمُ ٱلدَّرَجَٰتُ ٱلۡعُلَىٰ

ប៉ុន្តែជនណាហើយដែលមកជួបម្ចាស់របស់គេនៅថ្ងៃបរលោក ក្នុងនាមជាអ្នកដែលមានជំនឿនឹងទ្រង់ដែលបានសាងទង្វើកុសលនោះ ពិតណាស់អ្នកទាំងនោះ ពួកគេនឹងទទួលបានលំនៅឋាន និងឋានៈដ៏ខ្ពង់ខ្ពស់(ក្នុងឋានសួគ៌)។ info
التفاسير:

external-link copy
76 : 20

جَنَّٰتُ عَدۡنٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَذَٰلِكَ جَزَآءُ مَن تَزَكَّىٰ

ឋានៈទាំងនោះ គឺជាឋានសួគ៌អាត់និនដែលមានទន្លេជាច្រើនហូរពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ការតបស្នងដែលបានលើកឡើងនេះ គឺជាការតបស្នងចំពោះរាល់អ្នកដែលបានសម្អាតខ្លួនរបស់គេអំពីភាពគ្មានជំនឿ និងអំពើល្មើស។ info
التفاسير:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• لا يفوز ولا ينجو الساحر حيث أتى من الأرض أو حيث احتال، ولا يحصل مقصوده بالسحر خيرًا كان أو شرًّا.
• គ្រូមន្តអាគមមិនអាចទទួលបានជោគជ័យ និងទទួលបានជ័យជម្នះឡើយទោះបីជាគេមកពីទីណា ឬខ្លាំងពូកែយ៉ាងណាក៏ដោយ ទោះបីជាការប្រើមន្តអាគមនោះក្នុងគោលបំណងល្អក្តី ឬអាក្រក់ក្តី។ info

• الإيمان يصنع المعجزات؛ فقد كان إيمان السحرة أرسخ من الجبال، فهان عليهم عذاب الدنيا، ولم يبالوا بتهديد فرعون.
• ការមានជំនឿ គឺបង្កើតនូវអច្ឆរិយភាពផ្សេងៗ។ ជាការពិតណាស់ ការមានជំនឿរបស់គ្រូមន្តអាគមទាំងនោះ គឺរឹងមាំជាងភ្នំទៅទៀត ទោះបីជាពួកគេទទួលរងនូវទារុណកម្មក្នុងលោកិយ(ពីសំណាក់ហ្វៀនអោន)ក៏ដោយ ក៏ពួកគេមិនខ្វល់ពីការគំរាមរបស់ហ្វៀរអោននោះដែរ។ info

• دأب الطغاة التهديد بالعذاب الشديد لأهل الحق والإمعان في ذلك للإذلال والإهانة.
• ជាទម្លាប់របស់ពួកបំពាន គឺពួកគេតែងតែគំរាមធ្វើទារុណកម្មយ៉ាងខ្លាំងក្លាចំពោះអ្នកដែលស្ថិតនៅលើភាពត្រឹមត្រូវ ហើយការធ្វើដូច្នោះ គឺដើម្បីឲ្យពួកគេទទួលរងនូវភាពអាម៉ាស និងភាពអាប់ឱន។ info