Fassarar Ma'anonin Alqura'ni - Fassarar da yaren Khameriyanci - Cibiyar fassara ta Ruwwad

Lambar shafi:close

external-link copy
52 : 7

وَلَقَدۡ جِئۡنَٰهُم بِكِتَٰبٖ فَصَّلۡنَٰهُ عَلَىٰ عِلۡمٍ هُدٗى وَرَحۡمَةٗ لِّقَوۡمٖ يُؤۡمِنُونَ

ហើយជាការពិតណាស់ យើងបាននាំមកឱ្យពួកគេនូវគម្ពីរ(គួរអាននេះ)ដោយយើងបានបកស្រាយពន្យល់ដោយចំណេះដឹង(ពីយើង) ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណាចំពោះក្រុមដែលមានជំនឿ។ info
التفاسير:

external-link copy
53 : 7

هَلۡ يَنظُرُونَ إِلَّا تَأۡوِيلَهُۥۚ يَوۡمَ يَأۡتِي تَأۡوِيلُهُۥ يَقُولُ ٱلَّذِينَ نَسُوهُ مِن قَبۡلُ قَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّ فَهَل لَّنَا مِن شُفَعَآءَ فَيَشۡفَعُواْ لَنَآ أَوۡ نُرَدُّ فَنَعۡمَلَ غَيۡرَ ٱلَّذِي كُنَّا نَعۡمَلُۚ قَدۡ خَسِرُوٓاْ أَنفُسَهُمۡ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ

តើពួកគេ(ពួកគ្មានជំនឿ)គ្មានរង់ចាំអ្វីក្រៅពីអ្វី(ទណ្ឌកម្ម)ដែលគេធ្លាប់បានប្រាប់ពួកគេ(ក្នុងគម្ពីរគួរអាន)ទេឬ? នៅថ្ងៃដែលរាល់អ្វីដែលគេធ្លាប់បានប្រាប់ពួកគេបានមកដល់ ពួកដែលបានភ្លេចវា(គម្ពីរគួរអាន)កាលពីមុន ពួកគេនឹងនិយាយថា៖ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកយើងបាននាំមកនូវការពិត។ ដូចនេះ តើពួកយើងមានអ្នកអន្តរាគមន៍ណាដែលអាចជួយអន្តរាគមន៍ដល់ពួកយើង ឬក៏បញ្ជូនពួកយើងឲ្យត្រឡប់(ទៅកាន់លោកិយវិញ)ដើម្បីពួកយើងនឹងសាងនូវទង្វើ(កុសល)ផ្សេងពីទង្វើ(អាក្រក់)ដែលពួកយើងធ្លាប់បានសាងដែរឬទេ? ជាការពិតណាស់ ពួកគេបានខាតបង់ខ្លួនឯង ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើងនោះ បានបាត់បង់ពីពួកគេ។ info
التفاسير:

external-link copy
54 : 7

إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يُغۡشِي ٱلَّيۡلَ ٱلنَّهَارَ يَطۡلُبُهُۥ حَثِيثٗا وَٱلشَّمۡسَ وَٱلۡقَمَرَ وَٱلنُّجُومَ مُسَخَّرَٰتِۭ بِأَمۡرِهِۦٓۗ أَلَا لَهُ ٱلۡخَلۡقُ وَٱلۡأَمۡرُۗ تَبَارَكَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ

ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) គឺអល់ឡោះដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់គង់ខ្ពស់លើអារ៉ស្ហ។ ទ្រង់បានធ្វើឲ្យពេលថ្ងៃត្រូវបាត់បង់ដោយ(ភាពងងឹតនៃ)ពេលរាត្រី ហើយពេលនីមួយៗ(ពេលយប់និងពេលថ្ងៃ)ត្រូវផ្លាស់ប្តូរវេនគ្នាយ៉ាងឆាប់រហ័ស។ ហើយទ្រង់បានបង្កើតព្រះអាទិត្យ ព្រះចន្ទ និងហ្វូងតារាជាច្រើនដោយពួកវាដើរតាមបទបញ្ជារបស់ទ្រង់។ តើពុំមែនទេឬ ការបង្កើត និងកិច្ចការទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)នោះ។ មហាកិត្តិគុណបំផុតអល់ឡោះព្រះជាម្ចាស់នៃពិភពទាំងអស់។ info
التفاسير:

external-link copy
55 : 7

ٱدۡعُواْ رَبَّكُمۡ تَضَرُّعٗا وَخُفۡيَةًۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُعۡتَدِينَ

ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)បួងសួងសុំពីព្រះជាម្ចាស់របស់ពួកអ្នកដោយការឱនលំទោន និងដោយសម្ងាត់(មិនទាមទារឱ្យគេមើលឃើញ)។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនស្រលាញ់ពួកដែលបំពានឡើយ។ info
التفاسير:

external-link copy
56 : 7

وَلَا تُفۡسِدُواْ فِي ٱلۡأَرۡضِ بَعۡدَ إِصۡلَٰحِهَا وَٱدۡعُوهُ خَوۡفٗا وَطَمَعًاۚ إِنَّ رَحۡمَتَ ٱللَّهِ قَرِيبٞ مِّنَ ٱلۡمُحۡسِنِينَ

ហើយចូរពួកអ្នកកុំបង្កវិនាសកម្មនៅលើផែនដីឲ្យសោះក្រោយពីវាមានភាពល្អប្រសើរហើយនោះ។ ហើយចូរពួកអ្នកបួងសួងសុំពីទ្រង់ដោយខ្លាច(ទណ្ឌកម្ម) និងមានក្តីសង្ឃឹម។ ជាការពិតណាស់ ក្តីមេត្តាករុណារបស់អល់ឡោះ គឺស្ថិតនៅជិតបំផុតនឹងបណ្តាអ្នកដែលសាងអំពើល្អ។ info
التفاسير:

external-link copy
57 : 7

وَهُوَ ٱلَّذِي يُرۡسِلُ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦۖ حَتَّىٰٓ إِذَآ أَقَلَّتۡ سَحَابٗا ثِقَالٗا سُقۡنَٰهُ لِبَلَدٖ مَّيِّتٖ فَأَنزَلۡنَا بِهِ ٱلۡمَآءَ فَأَخۡرَجۡنَا بِهِۦ مِن كُلِّ ٱلثَّمَرَٰتِۚ كَذَٰلِكَ نُخۡرِجُ ٱلۡمَوۡتَىٰ لَعَلَّكُمۡ تَذَكَّرُونَ

ហើយទ្រង់ជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងរីករាយពីក្តីករុណារបស់ទ្រង់ដែលនៅខាងមុខ(ធ្លាក់ភ្លៀង)។ លុះដល់ពេលដែលខ្យល់នោះបាននាំមកនូវដុំពពកដ៏ធ្ងន់(ពោរពេញដោយទឹក) យើងក៏បានស្រោចស្រពវាទៅលើតំបន់ដែលរាំងស្ងួត ដោយយើងបានបញ្ចុះទឹកភ្លៀងចេញពីដុំពពកនោះ។ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលគ្រប់ប្រភេទ។ ក៏ដូច្នោះដែរ យើងនឹងបញ្ចេញអ្នកស្លាប់(ចេញពីផ្នូររបស់ពួកគេ) សង្ឃឹមថាពួកអ្នក(មនុស្សលោកទាំងឡាយ)នឹងចងចាំ។ info
التفاسير: