Fassarar Ma'anonin Alqura'ni - Fassarar da yaren Khameriyanci - Cibiyar fassara ta Ruwwad

Lambar shafi:close

external-link copy
38 : 7

قَالَ ٱدۡخُلُواْ فِيٓ أُمَمٖ قَدۡ خَلَتۡ مِن قَبۡلِكُم مِّنَ ٱلۡجِنِّ وَٱلۡإِنسِ فِي ٱلنَّارِۖ كُلَّمَا دَخَلَتۡ أُمَّةٞ لَّعَنَتۡ أُخۡتَهَاۖ حَتَّىٰٓ إِذَا ٱدَّارَكُواْ فِيهَا جَمِيعٗا قَالَتۡ أُخۡرَىٰهُمۡ لِأُولَىٰهُمۡ رَبَّنَا هَٰٓؤُلَآءِ أَضَلُّونَا فَـَٔاتِهِمۡ عَذَابٗا ضِعۡفٗا مِّنَ ٱلنَّارِۖ قَالَ لِكُلّٖ ضِعۡفٞ وَلَٰكِن لَّا تَعۡلَمُونَ

ទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកចូលឋាននរកជាមួយប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកក្នុងចំណោមពួកជិននិងមនុស្សលោកចុះ។ រាល់ពេលដែលប្រជាជាតិមួយបានចូល(ក្នុងឋាននរក) ពួកគេក៏បានដាក់បណ្តាសាចំពោះអ្នកដែលចូលមុនខ្លួន។ លុះដល់ពេលដែលពួកគេបានចូលក្នុងនរកទាំងអស់គ្នាហើយនោះ ពួកដែលចូលនរកក្រោយគេ(អ្នកដែលដើរតាម)បាននិយាយចំពោះពួកដែលបានចូលនរកមុនខ្លួន(ពួកមេដឹកនាំ)ថា៖ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ពួក(មេដឹកនាំ)ទាំងនោះហើយដែលបានធ្វើឱ្យពួកយើងវង្វេង។ ហេតុនេះ សូមព្រះអង្គមេត្តាដាក់ទណ្ឌកម្មនៃឋាននរកដល់ពួកគេទ្វេដងផងចុះ។ ទ្រង់បានមានបន្ទូលថា៖ គ្រប់ក្រុមទាំងអស់នឹងទទួលនូវទណ្ឌកម្មទ្វេដង ក៏ប៉ុន្តែពួកអ្នកមិនបានដឹងឡើយ។ info
التفاسير:

external-link copy
39 : 7

وَقَالَتۡ أُولَىٰهُمۡ لِأُخۡرَىٰهُمۡ فَمَا كَانَ لَكُمۡ عَلَيۡنَا مِن فَضۡلٖ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡسِبُونَ

ពួកដែលចូលនរកមុន(ពួកមេដឹកនាំ)បាននិយាយទៅកាន់ពួកដែលចូលនរកក្រោយ(ពួកដែលដើរតាមពួកគេ)ថា៖ ពួកអ្នកគ្មានអ្វីពិសេសលើសពួកយើងនោះឡើយ។ ហេតុនេះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។ info
التفاسير:

external-link copy
40 : 7

إِنَّ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱسۡتَكۡبَرُواْ عَنۡهَا لَا تُفَتَّحُ لَهُمۡ أَبۡوَٰبُ ٱلسَّمَآءِ وَلَا يَدۡخُلُونَ ٱلۡجَنَّةَ حَتَّىٰ يَلِجَ ٱلۡجَمَلُ فِي سَمِّ ٱلۡخِيَاطِۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُجۡرِمِينَ

ពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្តុតាងទាំងឡាយរបស់យើង និងក្អេងក្អាងចំពោះវា(មិនព្រមទទួលយក) គេនឹងមិនបើកទ្វារមេឃាសម្រាប់ពួកគេឡើយ ហើយពួកគេក៏មិនអាចចូលឋានសួគ៌បាននោះដែរ លុះត្រាតែសត្វអូដ្ឋអាចចូលក្នុងរន្ធម្ជុលបាន។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះអ្នកដែលប្រព្រឹត្តិអាក្រក់ទាំងឡាយ។ info
التفاسير:

external-link copy
41 : 7

لَهُم مِّن جَهَنَّمَ مِهَادٞ وَمِن فَوۡقِهِمۡ غَوَاشٖۚ وَكَذَٰلِكَ نَجۡزِي ٱلظَّٰلِمِينَ

សម្រាប់ពួកគេមានកម្រាលពីភ្លើងនរក(នៅពីក្រោមពួកគេ) និងភ្លើងនរកគ្របពីលើពួកគេ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះពួកដែលបំពាន។ info
التفاسير:

external-link copy
42 : 7

وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ

រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល យើង(អល់ឡោះ)មិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីសមត្ថភាពរបស់គេនោះឡើយ។ អ្នកទាំងនោះ គឺជាអ្នកឋានសួគ៌ដោយពួកគេស្ថិតនៅក្នុងវាជាអមតៈ។ info
التفاسير:

external-link copy
43 : 7

وَنَزَعۡنَا مَا فِي صُدُورِهِم مِّنۡ غِلّٖ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُۖ وَقَالُواْ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي هَدَىٰنَا لِهَٰذَا وَمَا كُنَّا لِنَهۡتَدِيَ لَوۡلَآ أَنۡ هَدَىٰنَا ٱللَّهُۖ لَقَدۡ جَآءَتۡ رُسُلُ رَبِّنَا بِٱلۡحَقِّۖ وَنُودُوٓاْ أَن تِلۡكُمُ ٱلۡجَنَّةُ أُورِثۡتُمُوهَا بِمَا كُنتُمۡ تَعۡمَلُونَ

ហើយយើងបានដកនូវភាពឈ្នានីសចេញពីដួងចិត្តរបស់ពួកគេ ព្រមទាំងមានទន្លេជាច្រើនហូរកាត់ពីក្រោមពួកគេ។ ហើយពួកគេនិយាយថា៖ សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានចង្អុលបង្ហាញពួកយើងនូវប្រការទាំងនេះ ហើយពួកយើងមិនអាចទទួលបានការចង្អុលបង្ហាញ(ដោយខ្លួនឯង)ឡើយ ប្រសិនបើអល់ឡោះមិនចង្អុលបង្ហាញពួកយើងទេនោះ។ ជាការពិតណាស់ បណ្តាអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកយើងបាននាំមកនូវសេចក្តីពិត។ ហើយមានគេប្រកាសប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ នេះគឺជាឋានសួគ៌ដែលគេផ្តល់វាជាមរតកដល់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។ info
التفاسير: