Fassarar Ma'anonin Alqura'ni - Fassarar da yaren Khameriyanci - Cibiyar fassara ta Ruwwad

Lambar shafi:close

external-link copy
48 : 39

وَبَدَا لَهُمۡ سَيِّـَٔاتُ مَا كَسَبُواْ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ

ហើយអំពើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បានប្រព្រឹត្តក៏បានបង្ហាញឡើងចំពោះ(មុខ)ពួកគេផងដែរ។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវាក៏បានហ៊ុមព័ទ្ធពួកគេ។ info
التفاسير:

external-link copy
49 : 39

فَإِذَا مَسَّ ٱلۡإِنسَٰنَ ضُرّٞ دَعَانَا ثُمَّ إِذَا خَوَّلۡنَٰهُ نِعۡمَةٗ مِّنَّا قَالَ إِنَّمَآ أُوتِيتُهُۥ عَلَىٰ عِلۡمِۭۚ بَلۡ هِيَ فِتۡنَةٞ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ

នៅពេលដែលមនុស្សជួបនឹងគ្រោះ គឺរូបគេបានបួងសួងមកចំពោះយើង។ ក្រោយមក នៅពេលដែលយើងប្រទាននូវឧបការគុណអំពីយើងដល់រូបគេ គេបែរជានិយាយថា៖ ពិតណាស់ គេប្រទានវាឱ្យខ្ញុំដោយសារតែគេដឹង(ថាខ្ញុំសក្ដិសមនឹងទទួលបាន)។ ផ្ទុយទៅវិញ វាគឺជាការសាកល្បង(ចំពោះគេ)ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងឡើយ។ info
التفاسير:

external-link copy
50 : 39

قَدۡ قَالَهَا ٱلَّذِينَ مِن قَبۡلِهِمۡ فَمَآ أَغۡنَىٰ عَنۡهُم مَّا كَانُواْ يَكۡسِبُونَ

ពិតប្រាកដណាស់ ពួក(ប្រឆាំង)ជំនាន់មុនពួកគេក៏ធ្លាប់បាននិយាយពាក្យនេះដែរ។ ដូច្នេះ អ្វីដែលពួកគេបានប្រឹងប្រែងនោះ មិនអាចផ្តល់ជាប្រយោជន៍អ្វីដល់ពួកគេឡើយ។ info
التفاسير:

external-link copy
51 : 39

فَأَصَابَهُمۡ سَيِّـَٔاتُ مَا كَسَبُواْۚ وَٱلَّذِينَ ظَلَمُواْ مِنۡ هَٰٓؤُلَآءِ سَيُصِيبُهُمۡ سَيِّـَٔاتُ مَا كَسَبُواْ وَمَا هُم بِمُعۡجِزِينَ

ហេតុនេះ ពួកគេក៏ទទួលនូវការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេធ្លាប់បានប្រព្រឹត្ត។ ហើយពួកដែលបំពានក្នុងចំណោមពួកទាំងនោះ(ពួកមុស្ហរីគីន) ពួកគេគង់តែនឹងទទួលនូវការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេធ្លាប់បានប្រព្រឹត្ត(ដូចពួកជំនាន់មុន)ជាមិនខាន។ ហើយពួកគេមិនអាចគេចផុត(ពីអល់ឡោះ)ឡើយ។ info
التفاسير:

external-link copy
52 : 39

أَوَلَمۡ يَعۡلَمُوٓاْ أَنَّ ٱللَّهَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ

តើពួកគេមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បើកទូលាយ និងត្បិតត្បៀតលាភសក្ការៈចំពោះជនណាដែលទ្រង់មានចេតនានោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាភស្តុតាងសម្រាប់ក្រុមដែលមានជំនឿ។ info
التفاسير:

external-link copy
53 : 39

۞ قُلۡ يَٰعِبَادِيَ ٱلَّذِينَ أَسۡرَفُواْ عَلَىٰٓ أَنفُسِهِمۡ لَا تَقۡنَطُواْ مِن رَّحۡمَةِ ٱللَّهِۚ إِنَّ ٱللَّهَ يَغۡفِرُ ٱلذُّنُوبَ جَمِيعًاۚ إِنَّهُۥ هُوَ ٱلۡغَفُورُ ٱلرَّحِيمُ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ខ្ញុំបម្រើរបស់យើងដែលបានបំពានលើខ្លួនឯងថា៖ ចូរពួកអ្នកកុំអស់សង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នឹងអភ័យទោសចំពោះបាបកម្មទាំងអស់។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។ info
التفاسير:

external-link copy
54 : 39

وَأَنِيبُوٓاْ إِلَىٰ رَبِّكُمۡ وَأَسۡلِمُواْ لَهُۥ مِن قَبۡلِ أَن يَأۡتِيَكُمُ ٱلۡعَذَابُ ثُمَّ لَا تُنصَرُونَ

ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់ពួកអ្នក ព្រមទាំងប្រគល់ខ្លួនចំពោះទ្រង់ មុនពេលដែលទណ្ឌកម្មបានមកដល់ពួកអ្នក។ ក្រោយមក ពួកអ្នកនឹងមិនត្រូវបានគេជួយឡើយ។ info
التفاسير:

external-link copy
55 : 39

وَٱتَّبِعُوٓاْ أَحۡسَنَ مَآ أُنزِلَ إِلَيۡكُم مِّن رَّبِّكُم مِّن قَبۡلِ أَن يَأۡتِيَكُمُ ٱلۡعَذَابُ بَغۡتَةٗ وَأَنتُمۡ لَا تَشۡعُرُونَ

ហើយចូរពួកអ្នកប្រតិបត្តិតាមអ្វីដែលប្រសើរជាងគេបំផុត(គម្ពីរគួរអាន)ដែលគេបានបញ្ចុះទៅកាន់ពួកអ្នកពីព្រះជាម្ចាស់របស់ពួកអ្នកមុនពេលដែលទណ្ឌកម្មបានមកដល់ពួកអ្នកភ្លាមៗខណៈដែលពួកអ្នកមិនដឹងខ្លួនឡើយ។ info
التفاسير:

external-link copy
56 : 39

أَن تَقُولَ نَفۡسٞ يَٰحَسۡرَتَىٰ عَلَىٰ مَا فَرَّطتُ فِي جَنۢبِ ٱللَّهِ وَإِن كُنتُ لَمِنَ ٱلسَّٰخِرِينَ

ដើម្បីកុំឱ្យបុគ្គលណាម្នាក់និយាយថា៖ គួរឱ្យសោកស្តាយខ្លាំងណាស់ចំពោះអ្វីដែលខ្ញុំបានធ្វេសប្រហែសក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ ហើយរូបខ្ញុំធ្លាប់ស្ថិតក្នុងចំណោមពួកដែលសើចចំអក។ info
التفاسير: