Fassarar Ma'anonin Alqura'ni - Fassarar da yaren Khameriyanci - Cibiyar fassara ta Ruwwad

Lambar shafi:close

external-link copy
11 : 39

قُلۡ إِنِّيٓ أُمِرۡتُ أَنۡ أَعۡبُدَ ٱللَّهَ مُخۡلِصٗا لَّهُ ٱلدِّينَ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតប្រាកដណាស់ រូបខ្ញុំត្រូវបានគេបង្គាប់ប្រើឱ្យគោរពសក្ការៈទៅចំពោះអល់ឡោះ(តែមួយគត់)ប្រកបដោយចិត្តស្មោះចំពោះទ្រង់ក្នុងសាសនា។ info
التفاسير:

external-link copy
12 : 39

وَأُمِرۡتُ لِأَنۡ أَكُونَ أَوَّلَ ٱلۡمُسۡلِمِينَ

ហើយគេក៏បានបង្គាប់ប្រើខ្ញុំឱ្យក្លាយជាអ្នកដែលកាន់សាសនាអ៊ីស្លាមដំបូងគេបង្អស់ផងដែរ។ info
التفاسير:

external-link copy
13 : 39

قُلۡ إِنِّيٓ أَخَافُ إِنۡ عَصَيۡتُ رَبِّي عَذَابَ يَوۡمٍ عَظِيمٖ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ខ្ញុំខ្លាចទទួលទណ្ឌកម្មនៅថ្ងៃដ៏ធំធេង(ថ្ងៃបរលោក) ប្រសិនបើខ្ញុំប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់របស់ខ្ញុំ។ info
التفاسير:

external-link copy
14 : 39

قُلِ ٱللَّهَ أَعۡبُدُ مُخۡلِصٗا لَّهُۥ دِينِي

ចូរអ្នកពោលទៀតថា៖ ខ្ញុំគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ប្រកបដោយចិត្តស្មោះសចំពោះទ្រង់ក្នុងសាសនារបស់ខ្ញុំ។ info
التفاسير:

external-link copy
15 : 39

فَٱعۡبُدُواْ مَا شِئۡتُم مِّن دُونِهِۦۗ قُلۡ إِنَّ ٱلۡخَٰسِرِينَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ وَأَهۡلِيهِمۡ يَوۡمَ ٱلۡقِيَٰمَةِۗ أَلَا ذَٰلِكَ هُوَ ٱلۡخُسۡرَانُ ٱلۡمُبِينُ

ដូច្នេះ ចូរពួកអ្នក(ឱពួកមុស្ហរីគីន)គោរពសក្ការៈចំពោះអ្វីដែលពួកអ្នកចង់ក្រៅពីទ្រង់ចុះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ពួកដែលខាតបង់(ពិតប្រាកដ)នោះ គឺពួកដែលខាតបង់ខ្លួនឯងនិងក្រុមគ្រួសាររបស់ខ្លួននៅថ្ងៃបរលោក។ តើមិនមែនទេឬដែលថា នោះគឺជាការខាតបង់យ៉ាងច្បាស់លាស់នោះ? info
التفاسير:

external-link copy
16 : 39

لَهُم مِّن فَوۡقِهِمۡ ظُلَلٞ مِّنَ ٱلنَّارِ وَمِن تَحۡتِهِمۡ ظُلَلٞۚ ذَٰلِكَ يُخَوِّفُ ٱللَّهُ بِهِۦ عِبَادَهُۥۚ يَٰعِبَادِ فَٱتَّقُونِ

នៅពីលើពួកគេនិងនៅពីក្រោមពួកគេ គឺមានពពកនៃភ្លើងនរក។ នោះជាអ្វីដែលអល់ឡោះបន្លាចវាដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។ ឱបណ្តាខ្ញុំបម្រើទាំងឡាយ(របស់យើង)! ចូរពួកអ្នកកោតខ្លាចមកចំពោះយើងចុះ។ info
التفاسير:

external-link copy
17 : 39

وَٱلَّذِينَ ٱجۡتَنَبُواْ ٱلطَّٰغُوتَ أَن يَعۡبُدُوهَا وَأَنَابُوٓاْ إِلَى ٱللَّهِ لَهُمُ ٱلۡبُشۡرَىٰۚ فَبَشِّرۡ عِبَادِ

រីឯបណ្តាអ្នកដែលបានចៀសឆ្ងាយពីតហ្គូតដោយមិនគោរពសក្ការៈចំពោះវា ព្រមទាំងសារភាពកំហុសចំពោះអល់ឡោះនោះ សម្រាប់ពួកគេនឹងទទួលបាននូវដំណឹងរីករាយ។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយនេះដល់បណ្តាខ្ញុំបម្រើទាំងឡាយ(របស់យើង)ចុះ។ info
التفاسير:

external-link copy
18 : 39

ٱلَّذِينَ يَسۡتَمِعُونَ ٱلۡقَوۡلَ فَيَتَّبِعُونَ أَحۡسَنَهُۥٓۚ أُوْلَٰٓئِكَ ٱلَّذِينَ هَدَىٰهُمُ ٱللَّهُۖ وَأُوْلَٰٓئِكَ هُمۡ أُوْلُواْ ٱلۡأَلۡبَٰبِ

គឺបណ្តាអ្នកដែលស្តាប់នូវពាក្យសម្ដីទាំងឡាយ ហើយពួកគេធ្វើតាមពាក្យសម្តីដែលល្អបំផុត(បន្ទូលរបស់អល់ឡោះ និងប្រសាសន៍អ្នកនាំសាររបស់ទ្រង់) អ្នកទាំងនោះហើយ គឺជាអ្នកដែលអល់ឡោះទ្រង់ចង្អុលបង្ហាញដល់ពួកគេ ហើយអ្នកទាំងនោះហើយ គឺជាអ្នកដែលមានសតិបញ្ញាល្អប្រពៃ។ info
التفاسير:

external-link copy
19 : 39

أَفَمَنۡ حَقَّ عَلَيۡهِ كَلِمَةُ ٱلۡعَذَابِ أَفَأَنتَ تُنقِذُ مَن فِي ٱلنَّارِ

ចំពោះអ្នកដែលពាក្យពេចន៍ទណ្ឌកម្មត្រូវបានកំណត់ទៅលើរូបគេហើយនោះ ដូច្នេះ តើរូបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អាចសង្គ្រោះអ្នកដែលស្ថិតក្នុងឋាននរកបានឬ? info
التفاسير:

external-link copy
20 : 39

لَٰكِنِ ٱلَّذِينَ ٱتَّقَوۡاْ رَبَّهُمۡ لَهُمۡ غُرَفٞ مِّن فَوۡقِهَا غُرَفٞ مَّبۡنِيَّةٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ وَعۡدَ ٱللَّهِ لَا يُخۡلِفُ ٱللَّهُ ٱلۡمِيعَادَ

ផ្ទុយទៅវិញ បណ្តាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេ សម្រាប់ពួកគេនឹងទទួលបានវិមានជាច្រើនសង់ពីលើគ្នាដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាផងដែរ។ ជាការសន្យារបស់អល់ឡោះ។ អល់ឡោះជាម្ចាស់ទ្រង់មិនក្បត់ពាក្យសន្យាឡើយ។ info
التفاسير:

external-link copy
21 : 39

أَلَمۡ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَسَلَكَهُۥ يَنَٰبِيعَ فِي ٱلۡأَرۡضِ ثُمَّ يُخۡرِجُ بِهِۦ زَرۡعٗا مُّخۡتَلِفًا أَلۡوَٰنُهُۥ ثُمَّ يَهِيجُ فَتَرَىٰهُ مُصۡفَرّٗا ثُمَّ يَجۡعَلُهُۥ حُطَٰمًاۚ إِنَّ فِي ذَٰلِكَ لَذِكۡرَىٰ لِأُوْلِي ٱلۡأَلۡبَٰبِ

តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយទ្រង់បានបញ្ចូលវាទៅក្នុងដីកើតជាប្រភពទឹក។ បន្ទាប់មក តាមរយៈវា ទ្រង់បានបញ្ចេញនូវដំណាំដាំដុះដែលមានពណ៌ខុសៗគ្នា។ ក្រោយមក ទ្រង់បានធ្វើឱ្យដំណាំនោះប្រែទៅជាស្ងួតដោយអ្នកបានឃើញវាមានពណ៌លឿង។ រួចមក ទ្រង់ក៏បានឱ្យវាខ្ទេចខ្ទី។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាការដាស់រំឮកសម្រាប់បញ្ញាជនទាំងឡាយ។ info
التفاسير: